អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ របស់ប្រេងអូលីវ
ប្រេងអូលីវ គឺជាប្រេងធម្មជាតិដែលចម្រាញ់ចេញពីផ្លែអូលីវ ហើយត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាព។ លើសពីនេះប្រេងអូលីវ ក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ សម្រាប់រាងកាយរបស់យើងផងដែរ ដូចជា៖
១.ផ្តល់សំណើមដល់ស្បែក៖ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងមានសំណើម ដោយគ្រាន់តែលាបស្រទាប់ស្តើងនៃប្រេងអូលីវ ហើយម៉ាស្សាថ្នមៗលើស្បែក ជាការស្រេច។
២.ជួយបំបាត់សក់អង្គែ៖ អង្គែគឺបណ្តាលមកពីស្បែកក្បាលស្ងួត ដូចនេះប្រេងអូលីវ អាចជួយកម្ចាត់អង្គែលើស្បែកក្បាលបានផងដែរ ដោយគ្រាន់តែលាបប្រេងអូលីវលើស្បែកក្បាល និងសក់ រួចទុកចោល ១០-២០ នាទី បន្ទាប់មកលាងចេញជាមួយសាប៊ូកក់សក់ និងទឹកក្តៅឧណ្ហៗជាការស្រេច។ ប្រេងអូលីវក៏ជួយបំប៉នសក់ឱ្យភ្លឺរលោងមិនស្ងួត មិនងាយខូច និងរឹងមាំផងដែរ។:max_bytes(150000):strip_icc()/best-dandruff-shampoos-realsimple-GettyImages-1197103123-db0ae8d18077430ca1a2a8d8977d7d77.jpg)
៣.បំបាត់ការទល់លាមក៖ ប្រេងអូលីវក៏អាចជួយកាត់បន្ថយការទល់លាមកបានផងដែរ ដោយអ្នកគ្រាន់តែដាក់ប្រេងអូលីវចម្អិនជាមួយអាហារសុខភាពរបស់អ្នកជាការស្រេច។
៤.កាត់បន្ថយការក្អក៖ ប្រេងអូលីវគឺល្អណាស់សម្រាប់បំបាត់ការក្អក ដោយគ្រាន់តែលាយប្រេងអូលីវប្រហែល ៣-៤ ស្លាបព្រាជាមួយ rosemary, eucalyptus និងប្រេង peppermint ហើយលាបលើទ្រូង មុនពេលចូលគេង ដូចនេះវាអាចបំបាត់អាការក្អក និងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការដេកលក់។
៥.ប្រើសម្រាប់ចម្អិនអាហារ៖ ប្រេងអូលីវពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយនិងសុខភាព ដែលវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះប្រេងអូលីវក៏អាចប្រើសម្រាប់ចម្អិនអាហារដល់កុមារដែលមានអាយុចាប់ពី ៦ ខែឡើងទៅផងដែរ៕
ប្រភព៖sanook



-ថែទាំដាក់ជីក្រោយដាំបានរយៈពេល១ខែ ហើយគួរប្រើប្រាស់ជីប្រភេទ 15-15-15 ចំនួន១ស្លាបព្រាបាយក្នុង១ដើម ។ លើសពីនេះ គេអាចដាក់ជីលាមកសត្វ និងជីកំប៉ុស ដោយដាក់ម្តងក្នុង១ខែ ហើយនៅពេលល្ហុងចេញផ្លែ ត្រូវដាក់ជីប្រភេទ 13-3-21 ចំនួន១-២ស្លាបព្រាបាយក្នុង១ដើម
គេនិយមយកល្ហុងទុំទៅធ្វើទឹកផ្លែឈើ យ៉ែម (ចាហួយ) ល្ហុងកំប៉ុង និងនំកញ្ចប់







ហេតុដូច្នេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕





ប្រភព៖sanook












