ជាទូទៅ នៅពេលដែលអាយុរបស់អ្នកកើនឡើងបន្តិចម្តងៗ បញ្ហាសាច់ដុំគ្រោងឆ្អឹងក៏មិនសូវដំណើរការល្អដូចការរំពឹងទុកឡើយ។ ហើយមនុស្សដែលឧស្សាហ៍ចុករួយស្មា និងក ភាគច្រើនតែងប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ប៉ុន្តែប្រសិនបើអ្នកតែងតែមានអាការឈឺចាប់ខ្លាំងនៃការចុករួយស្មា និងក ដូចខាងក្រោមនេះ ដាច់ខាតអ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដែលសញ្ញាគ្រោះថ្នាក់ទាំងនោះមានដូចជា៖

១.មិនអាចរើសរបស់នៅខាងក្រោយខ្នងបាន ដូចជា រើសរបស់នៅកៅអីក្រោយឡាន ពេលដែលអ្នកអង្គុយនៅកៅអីខាងមុខ។
២.មិនអាចលើកដៃពាក់អាវពីលើក្បាលបាន។
៣.មិនអាចលើករបស់ធ្ងន់ ឬវត្ថុធ្ងន់បាន។
៤.ពិបាកបង្វិលចង្កូតឡាន ឬម៉ូតូ។
៥.ពិបាកក្នុងការលើកដៃកក់សក់។
៦.ពិបាកក្នុងការលើកស្មា។
៧.ពិបាកក្នុងការកាន់កែវទឹកដើម្បីផឹក។
៨.ពិបាកប្រែខ្លួនចុះឡើងនៅពេលដែលអ្នកគេង។
៩.មិនអាចធ្វើលំហាត់ប្រាណបាន។
១០.រួយក រួយស្មាខ្លាំង រហូតដល់ឈឺក្បាល ឬវិលមុខ ជាដើម៕Neck and Shoulder Pain ប្រភព៖sanook