ល្ហុងគឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ឆាប់ធំលូតលាស់ និងអាចប្រមូលទិន្នផលបានរយៈពេល១ឆ្នាំ ។ យើងអាចដាំដំណាំនេះសម្រាប់ទុកហូបក្នុងគ្រួសារ និងសម្រាប់លក់ក៏បាន ។ ល្ហុងនឹងចេញផ្លែក្រោយពីបានដាំអស់រយៈពេល៨ខែ ហើយល្ហុងអាចដាំបានស្ទើរគ្រប់សណ្ឋានដីទាំងអស់ លើកលែងតែដីមានទឹកដក់ ។ បើអ្នកណាចង់ដាំដំណាំល្ហុង គួរតែអនុវត្តតាមវិធីខាងក្រោមនេះ ។Papaya Farming Information Guide | Asia Farming

*វិធីដាំដុះល្ហុង ៖
-ត្រៀមផ្ទៃដីដាំដុះដោយការភ្ជួរដី រួចទុកឱ្យស្ងួតចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ។ បន្ទាប់មក ត្រូវលើកដីឱ្យខ្ពស់ ដែលមានទទឹង១,៥ម៉ែត្រ និងកម្ពស់៥០សង់ទីម៉ែត្រ
-ជីករណ្តៅដាំក្នុងជម្រៅ៥០សង់ទីម៉ែត្រ និងរក្សាចម្ងាយរវាងដើម ៣x៣ម៉ែត្រ
-ដាក់ជីលាមកសត្វក្នុងរណ្តៅដី ឬជីសរីរាង្គ ឬស្លឹកឈើរលួយ
-យកកូនល្ហុងមានអាយុពី៣០ថ្ងៃ ទៅ៦០ថ្ងៃមកដាំក្នុងរណ្តៅ ដោយដាំល្ហុងចំនួន៣ដើមក្នុង១រណ្តៅ
-ក្រោយពីបានដាំល្ហុងរយៈពេលពី៣ខែ ទៅ៤ខែ វានឹងចាប់ផ្តើមចេញផ្កា ។ ដូច្នេះ យើងត្រូវកាត់ដើមល្ហុងឈ្មោលចេញពីរណ្តៅ ហើយទុកតែដើមណាដែលមានផ្កាល្អប៉ុណ្ណោះ គឺ១ដើមក្នុង១រណ្តៅPapaya: sow, grow & harvest papaya at home - Plantura-ថែទាំដាក់ជីក្រោយដាំបានរយៈពេល១ខែ ហើយគួរប្រើប្រាស់ជីប្រភេទ 15-15-15 ចំនួន១ស្លាបព្រាបាយក្នុង១ដើម ។ លើសពីនេះ គេអាចដាក់ជីលាមកសត្វ និងជីកំប៉ុស ដោយដាក់ម្តងក្នុង១ខែ ហើយនៅពេលល្ហុងចេញផ្លែ ត្រូវដាក់ជីប្រភេទ 13-3-21 ចំនួន១-២ស្លាបព្រាបាយក្នុង១ដើម
-ល្ហុងជាដំណាំចូលចិត្តទឹក ប៉ុន្តែវាមិនចូលចិត្តទឹកដក់ទេ ។ ដូច្នេះ គួរស្រោចទឹកចំនួន២ដងក្នុង១ថ្ងៃ គឺពេលព្រឹក និងល្ងាច ។ យើងមិនគួរស្រោចទឹកច្រើនពេករហូតដល់លិចគល់របស់វាទេ ព្រោះនឹងធ្វើឱ្យដើមស្អុយ
-កម្ចាត់ស្មៅចេញពីគល់ល្ហុង
-ដោតបង្គោលដើម្បីជួយទប់ដើមល្ហុងមិនឱ្យរលំ ហើយធ្វើឱ្យល្ហុងដុះជាជួរបានល្អ និងមានរបៀប ។ ដូចនេះ ក្រោយពីបានដាំដុះល្ហុងរយៈពេលពី៦ខែ ទៅ៨ខែ វាក៏ចេញផ្លែឱ្យយើងបេះបរិភោគ ឬយកទៅលក់បានហើយ ។Papaya: sow, grow & harvest papaya at home - Plantura

*ផលប្រយោជន៍របស់ល្ហុង ៖
-ផ្លែល្ហុង ៖ ផ្លែល្ហុងខ្ចីជួយបណ្តេញសត្វល្អិតក្នុងពោះវៀន និងដោះស្រាយបញ្ហានោមទាស់ ។ ចំណែកល្ហុងទុំផ្តល់វីតាមីនចាំបាច់ដល់រាងកាយដូចជា ជាតិសរសៃ កាល់ស្យូម ប៉ូតាស្យូម បេតាការ៉ូទីន ជាតិដែក វីតាមីន A និងវីតាមីន C ។ Mango Vs. Papaya: What's The Difference?គេនិយមយកល្ហុងទុំទៅធ្វើទឹកផ្លែឈើ យ៉ែម (ចាហួយ) ល្ហុងកំប៉ុង និងនំកញ្ចប់
-ជ័រល្ហុង ៖ គេយកជ័រល្ហុងទៅប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗដូចជា ការផលិតស្រាបៀរ និងទឹកត្រី ។ លើសពីនេះ គេអាចផលិតជាថ្នាំការពារការឆ្លងមេរោគមុខរបួស និងសម្លាប់សត្វល្អិតក្នុងពោះវៀន
-គ្រាប់ល្ហុង ៖ យកទៅហាលឱ្យស្ងួត បន្ទាប់មក លាយវាជាមួយគ្រាប់ល្ពៅ និងទឹក រួចយកវាទៅបិទលើមុខរបួសដើម្បីបន្ថយការឈឺចុកចាប់
-សម្បកល្ហុង ៖ ធ្វើជាចំណីសត្វ
-ត្រួយខ្ចី និងស្លឹកខ្ចី ៖ ធ្វើជាបន្លែបង្ការ
-ឫស ៖ យកមកស្ងោរផឹកដើម្បីព្យាបាលជំងឺនោមទាស់ និងជួយឱ្យស្រ្តីមានទឹកដោះសម្រាប់ទារក ៕Papaya Benefits, Nutrition, Recipes and Side Effects - Dr. Axe

ប្រភព ៖ Kaset Go