យោងតាមគេហទំព័រ Wise Voter បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបានហក់ឡើង១០ចំណាត់ថា្នក់ នៅក្នុងតារាងប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក។
កាលពីឆ្នាំ២០២២ កម្ពុជាស្ថិតនៅលេខ៣០ ក៏ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែ៦ កម្ពុជាបានហក់ឡើងមកលេខ២០វិញ។ បើយើងធៀបទៅប្រទេសតំបន់អាស៊ានវិញ កម្ពុជាឈរនៅលេខ១ ខណៈវៀតណាមឈរនៅលេខ២ និងលេខ៥១លើពិភពលោក។
នៅក្នុងវេបសាយនោះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមទទួលទានស្រាបៀយ៉ាងហោចណាស់៤.១២លីត្រ។
ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់លេខ១ដល់លេខ១០៖
- សាធារណរដ្ឋឆែក ៦.៧៧លីត្រ
- អូទ្រីស ៦.៣លីត្រ
- ប៉ូឡូញ ៥.៧២លីត្រ
- អាល្លឺម៉ង់ ៥.៥៧លីត្រ
- រូមេនី ៥.៣៣លីត្រ
- ហ្គាបុង ៥.៣១លីត្រ
- ប៉ាណាម៉ា ៥.២៩លីត្រ
- សាធារណរដ្ឋកុងហ្គោ ៥.១១លីត្រ
- អៀរឡង់ ៤.៩២លីត្រ
- ឡាតវី ៤.៩លីត្រ
ប្រភព៖ Wise Voter










