ប្រេងអូលីវ គឺជាប្រេងធម្មជាតិដែលចម្រាញ់ចេញពីផ្លែអូលីវ ហើយត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាព។ លើសពីនេះប្រេងអូលីវ ក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ សម្រាប់រាងកាយរបស់យើងផងដែរ ដូចជា៖Olive Oil Boasts a Wealth of Health Benefits for Delawareans

១.ផ្តល់សំណើមដល់ស្បែក៖ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងមានសំណើម ដោយគ្រាន់តែលាបស្រទាប់ស្តើងនៃប្រេងអូលីវ ហើយម៉ាស្សាថ្នមៗលើស្បែក ជាការស្រេច។How To Moisturize A Vagina: Guide to Healthier Intimate Skin

២.ជួយបំបាត់សក់អង្គែ៖ អង្គែគឺបណ្តាលមកពីស្បែកក្បាលស្ងួត ដូចនេះប្រេងអូលីវ អាចជួយកម្ចាត់អង្គែលើស្បែកក្បាលបានផងដែរ ដោយគ្រាន់តែលាបប្រេងអូលីវលើស្បែកក្បាល និងសក់ រួចទុកចោល ១០-២០ នាទី បន្ទាប់មកលាងចេញជាមួយសាប៊ូកក់សក់ និងទឹកក្តៅឧណ្ហៗជាការស្រេច។ ប្រេងអូលីវក៏ជួយបំប៉នសក់ឱ្យភ្លឺរលោងមិនស្ងួត មិនងាយខូច និងរឹងមាំផងដែរ។4 Types of Dandruff, Plus the Best Shampoos to Treat Them

៣.បំបាត់ការទល់លាមក៖ ប្រេងអូលីវក៏អាចជួយកាត់បន្ថយការទល់លាមកបានផងដែរ ដោយអ្នកគ្រាន់តែដាក់ប្រេងអូលីវចម្អិនជាមួយអាហារសុខភាពរបស់អ្នកជាការស្រេច។When is constipation an emergency? - New Life Nutrition

៤.កាត់បន្ថយការក្អក៖ ប្រេងអូលីវគឺល្អណាស់សម្រាប់បំបាត់ការក្អក ដោយគ្រាន់តែលាយប្រេងអូលីវប្រហែល ៣-៤ ស្លាបព្រាជាមួយ rosemary, eucalyptus និងប្រេង peppermint ហើយលាបលើទ្រូង មុនពេលចូលគេង ដូចនេះវាអាចបំបាត់អាការក្អក និងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការដេកលក់។When is a cough more than just a cough?

៥.ប្រើសម្រាប់ចម្អិនអាហារ៖ ប្រេងអូលីវពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយនិងសុខភាព ដែលវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះប្រេងអូលីវក៏អាចប្រើសម្រាប់ចម្អិនអាហារដល់កុមារដែលមានអាយុចាប់ពី ៦ ខែឡើងទៅផងដែរ៕ 11 Proven Benefits of Olive Oilប្រភព៖sanook