អាមេរិក៖ យោងតាមប្រភពព័ត៌មាន CNN កាលពីថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្តល់វិញ្ញាបនបត្របញ្ជាក់ភាពសក្តិសមសម្រាប់ក្រុមហ៊ុនរថយន្តហោះហើរ Alef Aeronautics ដែលបានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា។New Alef Model A: The First Flying Car to Get US Approval - Auto With Sid

រថយន្តហោះហើររបស់ក្រុមហ៊ុន Alef Aeronautics មានឈ្មោះថា Alef Model A ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ មកម្លេះ។ Alef Model A មានកន្លែងផ្ទុកអ្នកដំណើរធំល្មមសម្រាប់មនុស្សពីរនាក់ និងត្រូវបានបំពាក់ដោយម៉ាស៊ីនរុញចំនួនប្រាំបី ដែលផ្តល់លទ្ធភាពឱ្យយានជំនិះអគ្គិសនីមានសមត្ថភាពក្នុងការហោះឡើងបញ្ឈរ និងចុះចតលើអាកាសបាន។ ជាមួយនឹងបន្ទះតួដែលបង្កើតជាសំណាញ់នៅលើតួរថយន្ត ម៉ូដែល A ក៏បានអនុញ្ញាតឱ្យខ្យល់ឆ្លងកាត់រថយន្ត ដោយបំពាក់ម៉ូទ័រអេឡិចត្រិច រួមជាមួយចម្ងាយផ្លូវ ៣២២ គីឡូម៉ែត្រ និងនៅលើអាកាស ១៧៧ គីឡូម៉ែត្រ។ រថយន្តហោះហើរ នេះមានល្បឿនប្រហែល ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវ asphalt ។World's first electric flying car gets approval by FAA

វិញ្ញាបនប័ត្រពី FAA នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Alef Aeronautics សាកល្បងម៉ូដែល A របស់ខ្លួននៅក្នុងទីតាំងមួយចំនួនសម្រាប់ការបង្ហាញ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលស្ថិតនៅជិតទីស្នាក់ការកណ្តាល Silicon Valley របស់ក្រុមហ៊ុន។ ដូចនេះរថយន្តហោះហើរ Alef Model A ក៏ត្រូវបានគេរំពឹងថានឹងចូលទីផ្សារនៅឆ្នាំ ២០២៥ ជាមួយនឹងតម្លៃលក់ ៣០០,០០០ ដុល្លារ។

បច្ចុប្បន្ននេះ FAA កំពុងបង្កើតគោលនយោបាយលើកទឹកចិត្តរថយន្តហោះហើរ eVTOL និងគ្រប់គ្រងរបៀបដែលវាមានអន្តរកម្មជាមួយផ្លូវថ្នល់។ ក្រៅពីក្រុមហ៊ុន Alef ក្រុមហ៊ុនដូចជា Joby និង ASKA ក៏បានប្រកាសពីការទទួលវិញ្ញាបនបត្រនៃភាពសក្ដិសមពិសេសសម្រាប់ខ្យល់អាកាសកាលពីចុងសប្តាហ៍មុនផងដែរ៕ ប្រភព៖vnexpress