មនុស្សភាគច្រើនមានបញ្ហាទល់លាមក និងបត់ជើងធំមិនទៀងទាត់តាមពេលវេលា ។ ដូច្នេះ អាហារទាំង៥មុខនេះអាចជួយយើងឱ្យបត់ជើងបានស្រួលជាងមុន និងទៀងទាត់ពេលវេលាផងដែរនៅពេលព្រឹក ខណៈអាហារទាំងនេះផ្តល់ផលល្អសម្រាប់សុខភាពរាងកាយផងដែរ ។

១-ផឹកទឹកស្អាតនៅពេលក្រោកពីគេង ៖
ការផឹកទឹកស្អាតយ៉ាងតិចពី១កែវ ទៅ២កែវនៅពេលក្រោកពីគេង និងជាពេលពោះទទេ វានឹងជំរុញឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ព្រោះនៅពេលយើងផឹកទឹកស្អាតចូលពេលពោះទទេ គឺពោះវៀននឹងធ្វើការបានល្អ ដែលធ្វើឱ្យការបត់ជើងធំទៀងទាត់តាមពេលវេលា ព្រមទាំងមិនទល់លាមក ។ ក្រៅពីនេះ ទឹកស្អាតបានជួយចិញ្ចឹមស្បែកឱ្យភ្លឺថ្លាផងដែរ ដូច្នេះ គួរផឹកទឹកយ៉ាងតិចចំនួន៨កែវក្នុង១ថ្ងៃដើម្បីសុខភាពល្អ ។How Much Water Should You Drink In a Day?

២-ផឹកកាហ្វេនៅពេលពោះទទេ ៖
ការផឹកកាហ្វេពេលព្រឹកនៅពេលពោះទទេ នឹងជួយជំរុញការបញ្ចេញលាមកបាន ដោយសារកាហ្វេបានជួយបង្កើនជាតិអាស៊ីតក្នុងក្រពះអាហារ បង្ខំការរំលាយអាហារ និងធ្វើឱ្យពោះវៀនធ្វើការលឿនជាងមុន ។ ពេលនោះ យើងនឹងមានអារម្មណ៍ចង់ចូលបន្ទប់ទឹក ប៉ុន្តែការផឹកកាហ្វេក្នុងបរិវេណច្រើនពេកអាចបណ្តាលឱ្យគេងមិនលក់ ញ័រទ្រូង ចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង ហើយអាចបណ្តាលឱ្យស្លា.ប់ភ្លាមៗ ។Study finds we overlook the influence of habits — like drinking coffee

៣-ផឹកទឹកដោះគោជូរ ឬយៅអ៊ួ ៖
បើយើងភ្ញាក់ឡើងហើយមានអារម្មណ៍ចង់បត់ជើងធំនៅពេលព្រឹក យើងអាចសាកល្បងរកទឹកដោះគោជូរ ឬយៅអ៊ួក៏បាន ព្រោះវាមានមីក្រូសរីរាង្គផ្តល់ប្រយោជន៍ដល់ពោះវៀន ។ ដូច្នេះ វានឹងជួយដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ និងអាចបញ្ចេញលាមកស្រួលជាងមុន ។ ទឹកដោះគោជូរ និងយៅអ៊ួ ក៏បានផ្តល់អាហារូបត្ថម្ភច្រើន ជួយបង្កើតភាពស៊ាំ និងបង្កើនអត្រាការស្រូបជាតិកាល់ស្យូមផងដែរ ។Is Too Much Yogurt Bad for Women? | livestrong

៤-ផឹកទឹកក្រូច និងទឹកក្រូចឆ្មា ៖
ទឹកក្រូច និងទឹកក្រូចឆ្មាបានផ្តល់វីតាមីន C ខ្ពស់ បើយើងបានច្របាច់វាស្រស់ៗ ហើយផឹកនៅពេលព្រឹក ពេលពោះទទេនោះ គឺធានាថា វានឹងជួយបញ្ចេញកាកសំណល់បានយ៉ាងល្អ ។ គុណសម្បត្តិរបស់ផ្លែឈើទាំងពីរប្រភេទនេះ គឺផ្លែក្រូចមានអាហារសរសៃច្រើន រីឯក្រូចឆ្មាបានរួមចំណែកជំរុញការធ្វើការរបស់ប្រព័ន្ធរំលាយអាហារ ថែមទាំងដោះស្រាយបញ្ហាទល់លាមក ។How to Juice a Lemon and Other Citrus | Epicurious

៥-ទទួលទានផ្លែចេក ក្រូច និងល្ហុងទុំ ៖
យើងបានជ្រាបស្រាប់ហើយថា ផ្លែឈើផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយ ហើយវាថែមទាំងជួយបញ្ចេញលាមកបានល្អផងដែរ ដូចជា ការញ៉ាំចេកពេលពោះទទេ នឹងធ្វើឱ្យយើងបត់ជើងធំស្រួលជាងមុន ។ ចំណែកក្រូចមានវីតាមីន C និងអាហារសរសៃសម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ ។ ដូចគ្នានេះ ល្ហុងទុំ ត្រូវបានចាត់ទុកជាថ្នាំមានប្រសិទ្ធភាពមួយផងដែរ ។ ដូច្នេះ ពេលបានញ៉ាំផ្លែឈើទាំងនេះនៅពេលព្រឹកធានាថា យើងនឹងចង់ចូលបន្ទប់ទឹកមិនខាន ។Healthy Anti Cholesterol Shake | Low Calorie Recipe

* តើនឹងមានអ្វីកើតឡើង បើមិនបត់ជើងធំពេលព្រឹក ?
ការមិនបត់ជើងធំនៅចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹកអស់រយៈពេលយូរឆ្នាំ វាបណ្តាលឱ្យឈាមមិនស្អាតហូរទៅកាន់ខួរក្បាល និងបេះដូង ដែលធ្វើឱ្យយើងមិនស្រស់ថ្លា ។ នៅមុនពេលថ្ងៃត្រង់ រហូតដល់ពេលរសៀល យើងនឹងមានអារម្មណ៍ងងុយគេង ថែមទាំងមានក្លិនខ្លួន ក្លិនមាត់ ដែលបណ្តាលមកពីឈាមមិនស្អាតទៅចិញ្ចឹមសួត ហើយសួតបានបញ្ចេញមកវិញតាមរយៈស្បែក និងការដកដង្ហើម ហើយយើងមិនសូវធុំក្លិនអ្វីទេ ខណៈអ្នកផ្សេងធុំក្លិន ។ លើសពីនេះ យើងនឹងឈឺជង្គង់ ហើយនៅពេលអាយុកាន់តែច្រើនត្រូវប្រឈមនឹងជំងឺឫសដូងបាត ៕ ប្រភព ៖ sanook