Home ព័ត៌មានអន្តរជាតិ ចិន កំពុងតែក្ដោបក្ដាប់ទីផ្សាររបស់រុស្ស៊ីណែនក្នុងដៃ ៧០ភាគរយ

ចិន កំពុងតែក្ដោបក្ដាប់ទីផ្សាររបស់រុស្ស៊ីណែនក្នុងដៃ ៧០ភាគរយ

85
0

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បង្កើនសម្ពាធទណ្ឌកម្មយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ហើយឥឡូវនេះ ចិន កំពុងតែឆក់យកឱកាសដ៏ល្អនេះ ក្ដោបក្ដាប់យ៉ាងណែននៅក្នុងដៃ សម្រាប់ទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។Xi assures Putin of China's support for Russian 'sovereignty, security' |  International | Bangladesh Sangbad Sangstha (BSS)

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែកក្កដា ថា M.Video-Eldorado ជាអ្នកលក់រាយគ្រឿងអេឡិកត្រូនិកឈានមុខគេ បានបញ្ជាក់ ថា ទូរស័ព្ទស្មាតហ្វូនរបស់ចិន បានគ្រប់គ្រងទីផ្សាររបស់រុស្ស៊ី នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ដោយកើនលើសពី៧០ភាគរយ សម្រាប់ការលក់ទូរស័ព្ទទាំងអស់។ ពោលគឺកើនឡើង លើសកាលពីឆ្នាំ២០២២ ប្រហែល៥៥ភាគរយ។

ទូរស័ព្ទស្មាតហ្វូន មកពីក្រុមហ៊ុនលក់រាយរបស់ចិន មានដូចជា Xiaomi (ស៊ាវមី) និង Realme (រៀលមី) បានក្លាយជាទូរស័ព្ទលក់ដាច់ជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលទូរស័ព្ទ Samsung និង Apple ត្រូវបានរារាំងសម្រាប់ការលក់ នៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ ដោយសារការពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។ តម្រូវការសរុប សម្រាប់ទូរស័ព្ទស្មាតហ្វូន នៅក្នុងប្រទេសរុស្ស៊ី កើនឡើង រហូតដល់១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយមានផលិតផលសរុប ត្រឹមតែជិត១៣លានគ្រឿងប៉ុណ្ណោះ ត្រូវបានលក់ចេញ។Chinese smartphones sales exceed 70% of Russian market

បច្ចុប្បន្ន រដ្ឋាភិបាលក្រុងមូស្គូ កាន់តែពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុងប៉េកាំង សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីគ្រឿងអេឡិកត្រូនិក រហូតដល់រថយន្ត ក្រោយពេលក្រុមហ៊ុនល្បីៗរបស់លោកខាងលិច ភាគច្រើន បានចាកចេញពីទីផ្សាររបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រុមហ៊ុន M.Video បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ថា ម៉ាកយីហោ ឬប្រែនដ៍ជាច្រើន មកពីប្រទេសចិន ក្លាយជាប្រព័ន្ធ បន្តពង្រឹងវត្តមានរបស់ពួកគេ។ រីឯម៉ូដែលស្មាតហ្វូន និង ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន មកពីម៉ាកយីហោផ្សេងៗរបស់ចិន កំពុងតែមើលឃើញ អំពីតម្រូវការយ៉ាងពិសេសបំផុតផងដែរ។ ទូរស័ព្ទស្មាតហ្វូន ចំនួន៨ នៅក្នុងចំណោម១០ ដែលលក់ដាច់បំផុត នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣ គឺជាទូរស័ព្ទរបស់ចិន។Chinese Smartphones Sales Exceed 70% of Russian Market

ដោយឡែក វិមានក្រឹមឡាំង បានប្រាប់ដល់មន្ត្រី ឱ្យឈប់ប្រើប្រាស់ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ដោយបានអះអាង ថា ទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានសម្របសម្រួលបង្កប់កម្មវិធី Software នៅក្នុងឧបករណ៍ទាំងនេះ សម្រាប់ឈ្លបយកការណ៍។ ប៉ុន្ដែក្រុមហ៊ុន Apple បានបដិសេធ ប្រឆាំងនឹងការអះអាងរបស់រុស្ស៊ី៕