ប្រទេសឡាវ ៖ ប្រទេសឡាវជិតទទួលបានប្រាក់កម្ចីប្រមាណ៥១លានដុល្លារអាមេរិក (ឬប្រមាណ១.៨០០លានបាត)ពីប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើងខាំសាវ៉ាត (Vientiane Station Khamsavath) នៅទីក្រុងវៀងច័ន្ទ នៅជិតព្រំដែនឡាវ និងថៃ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងផ្នែកទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmv02oArIZZw1TEcAeF0VEuUE5j1X3KXO98ET7o07j18ZVPfi5EO2MNP_eOZbJSj5m-AxNP97rQ4q9uofvRG2-CKic1ej4CmTFbgnTPg742BVpXzIB94QLmXqlwO_qUZA9TPh4iWPqjd2xZP1f2qK_AAIeNdEK-L5Ih0-iJLGCepB_5Uk9A17gGB0sShc/s1280/photo_2023-08-21_09-32-28.jpg

លោក Phiramet Wuthitornnetirak នាយកភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង លើកឡើងថា បច្ចុប្បន្ន ក្រុមការងាររបស់លោកមានគម្រោងសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីឱ្យប្រទេសឡាវប្រមាណ១.៨០០លានបាត ដើម្បីអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មស្ថានីយរថភ្លើងខាំសាវ៉ាត ។

ស្ថានីយរថភ្លើងខាំសាវ៉ាត គឺជាផ្នែកមួយរបស់គម្រោងរថភ្លើងប្រទេសឡាវ និងថៃ ដែលតភ្ជាប់ខេត្តណងខាយជាមួយទីក្រុងវៀងច័ន្ទ ។ ចំណែកការសាងសង់ដំណាក់កាលដំបូងដែលតភ្ជាប់រវាងស្ថានីយរថភ្លើងណងខាយ ជាមួយស្ថានីយ Thanaleng បានបញ្ចប់ហើយ និងស្ថិតក្រោមការត្រួតពិនិត្យដើម្បីធ្វើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ។ គម្រោងផ្លូវរថភ្លើងនេះស្របតាមយុទ្ធសាស្ត្រការអភិវឌ្ឍផ្លូវដែកជាតិរបស់ឡាវ ព្រមទាំងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិនផងដែរ ។China-Laos Railway empowers locals, instills hope - Global Times

ក្រៅពីនេះ ក្នុងអំឡុងពេកកិច្ចប្រជុំរវាងមន្ត្រីទាំងពីរប្រទេសនាពេលកន្លងមក ប្រទេសឡាវបានស្នើសុំជំនួយពីប្រទេសថៃ ផ្នែកការហ្វឹកហាត់បុគ្គលិកបើករថភ្លើងផងដែរ ខណៈប្រទេសឡាវបានកំណត់ឱ្យបុគ្គលិកបើករថភ្លើងទាំងអស់ត្រូវតែជាជនជាតិឡាវ ។ ហេតុនេះ ផ្នែករថភ្លើងជាតិប្រទេសឡាវគ្រោងនឹងបញ្ជូនបុគ្គលិកចាប់ពី៥នាក់ ទៅ១០នាក់មកចូលរួមសិក្សារួមគ្នាជាមួយផ្នែករថភ្លើងជាតិប្រទេសថៃ ។

ទោះយ៉ាងណា ប្រសិនបើប្រាក់កម្ចីនេះទទួលបានការអនុម័ត នឹងធ្វើឱ្យជំនួយផ្នែកហិរញ្ញវត្ថុពីប្រទេសថៃផ្តល់ឱ្យឡាវ ស្មើនឹងប្រមាណ៧០% នៃថវិកាសរុបដែលភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង បានស្នើផ្តល់ជំនួយដល់ប្រទេសឡាវ ៕ ប្រភព ៖ AEC connect