កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះងថ្នាក់ចរាចរណ៍មួយរវាងរថយន្តឡិចស៊ីសLEXUS NX200t បុកម៉ូតូមួយគ្រឿងលើស្ពានជ្រោយចង្វារ ដែលបានធ្វើឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងទារកអាយុ៦០ថ្ងៃ បានបាត់បង់ជីវិតក្រោយសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ។

ពេលនោះ ជនបង្កបានស្នើសុំទៅគ្រួសារជនរងគ្រោះ ដោយសងជាសំណង២៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ យោងតាមការបង្ហោះគណនីហ្វេកប៊ុកមួយឈ្មោះថា Pholla Phorn បានឱ្យដឹងថា៖”នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រួសារជនរងគ្រោះ បានទទួលសំណង១មុឺនដុល្លារទៀត ពីជនបង្ក ដើម្បីបញ្ចប់រឿង”។

ករណីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរ ហាក់សម្តែងការមិនពេញចិត្ត និងអាណិតដល់ទារកដែលបានស្លាប់ ដោយមិនអាចយកជនបង្កមកដាស់ទោសបាន។

តែយ៉ាងណាមិញ ស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ម្តងដែរថា៖”បើទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ក៏ករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់”។

ហេតុដូច្នេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម នៅតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៀត៕

No photo description available.