បរទេស៖ បេសកកម្មដំបូងរបស់រុស្ស៊ីក្នុងរយៈពេល ៤៧ ឆ្នាំបានបរាជ័យ នៅពេលដែល Luna ២៥ ហោះចេញពីការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងផ្ទៃព្រះច័ន្ទ។Russia's Luna-25 spacecraft enters lunar orbit | Reuters
យោងតាមទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយនឹង Luna ២៥ នៅម៉ោង ៦:៥៧ នាទីល្ងាច កាលថ្ងៃទី ១៩ ខែសីហា នៅពេលដែលយានអវកាសមានបញ្ហាពេលចូលដល់គន្លងគោចរមុនពេលចុះចត នេះបើតាមសារព័ត៌មាន Reuters ដែលបានរាយការណ៍។ បើតាមការរំពឹងទុក Luna ២៥ នឹងអាចចុះចតលើឋានព្រះច័ន្ទនៅថ្ងៃទី ២១ ខែសីហានេះ ប៉ុន្តែ Roscosmos បាននិយាយថា “យានអវកាសបានផ្លាស់ទីក្នុងគន្លងដែលមិនអាចទាយទុកជាមុនបាន ហើយក៏បានឈប់ដំណើរការដោយសារតែការប៉ះទង្គិចជាមួយផ្ទៃព្រះច័ន្ទ”។Russia's Luna-25 spacecraft crashes into the moon, ending its bid to reach  the lunar south pole | AP News

Roscosmos បានបង្កើតគណៈកម្មាធិការផ្ទៃក្នុងពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបរាជ័យនៃ Luna ២៥ ដែលជាបេសកកម្មសម្គាល់ការវិលត្រឡប់របស់រុស្ស៊ីទៅកាន់ឋានព្រះច័ន្ទ។ Luna ២៥ គឺជាយានអវកាសដំបូងរបស់រុស្ស៊ី បន្ទាប់ពីរុស្សីបានផ្អាកបេសកម្មស្រាវជ្រាវអស់រយៈពេល ៤៧ឆ្នាំ។
បច្ចុប្បន្ន រុស្ស៊ីកំពុងប្រជែងនឹងឥណ្ឌា ក្នុងការបាញ់បង្ហោះយានអវកាសទៅប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរុស្ស៊ីបានបរាជ័យក្នុងការបាញ់បង្ហោះយានអវកាសនៅលើឋានព្រះច័ន្ទបាត់ទៅហើយ។Russia's Luna-25 spacecraft suffers technical glitch, space agency says |  Reuters

អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានត្អូញត្អែរម្តងហើយម្តងទៀតអំពីអសមត្ថភាពរបស់អ្នកគ្រប់គ្រងកម្មវិធីអវកាសជាមួយនឹងគម្រោងមិនប្រាកដប្រជាជាច្រើន។ ពួកគេបានបង្ហាញពីបញ្ហាប្រឈមមុខនឹងកម្មវិធីអវកាសរបស់រុស្ស៊ី ដោយនិយាយថា យានអវកាសនិកមិនអាចសូម្បីតែចាកចេញពីគន្លងផែនដី។ ដូច្នេះហើយ រុស្ស៊ីមិនមែនជាប្រទេសដំបូងគេដែលទទួលបានការស្រាវជ្រាវគំរូទឹកកកនៅក្នុងតំបន់ប៉ូលនោះទេ៕ Russia's Luna-25 spacecraft crashes into the Moon - The Hinduប្រភព៖vnexpress