ប្រទេសនូវែលសេឡង់ ៖ ប្រទេសនូវែលសេឡង់ប្រកាសថា នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីគ្រប់គ្រងប្រភេទសត្វទាំងឡាយដែលរាតត្បាតសត្វផ្សេងទៀត ។ គេនឹងធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យានេះនៅតំបន់ខ្លះក្នុងប្រទេសនូវែលសេឡង់ ដើម្បីការពារសត្វស្លាបមួយចំនួនដូចជា សត្វស្លាបប្រភេទ Kea និង Kaka ។
អន្ទាក់សម្លា.ប់សត្វដោយស្វ័យប្រវត្តិបង្កើតឡើងដោយ Critter Solutions ហើយវានឹងដំណើរការនៅពេលបច្ចេកវិទ្យា AI ទទួលស្គាល់ថា សត្វទាំងនេះស្ថិតនៅក្នុងចំណោមសត្វចូលចិត្តរាតត្បាតសត្វផ្សេងទៀត ។
លោកស្រី Helen Blackie ជាប្រធានគម្រោងនេះ និងមកពីក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការបរិស្ថាន Boffa Miskell បានពន្យល់អំពីបច្ចេកវិទ្យានេះថា មិនធ្លាប់មានបែបនេះពីមុនមកទេ ។ លោកស្រីលើកឡើងថា ៖ «វាជាអន្ទាក់ដំបូងគេដែលអាចគិតដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ហើយវាអាចសម្រេចចិត្តថា សត្វដែលវាចាប់បាននោះ គឺស្ថិតក្នុងប្រភេទសត្វគោលដៅដែរឬទេ» ។
លោកស្រី Helen Blackie បន្តទៀតថា ៖ «គន្លឹះនៃភាគជោគជ័យផ្នែកបច្ចេកទេសនេះ គឺការអភិវឌ្ឍអន្ទាក់ចាប់សត្វដែលអាចធ្វើការបានឆាប់រហ័ស បន្ទាប់ពីវាបានកំណត់អត្តសញ្ញាណក្នុងរយៈពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ» ។
ចំណុចសំខាន់ អន្ទាក់សត្វនេះនឹងមិនបង្កឱ្យមានគ្រោះថ្នាក់ទៅលើប្រភេទសត្វដែលប្រទេសនូវែលសេឡង់ការពារនោះទេ ។ បច្ចេកវិទ្យា AI អាចកំណត់អត្តសញ្ញាណសត្វស្លាបក្នុងតំបន់ដែលហើរឆ្លងកាត់បាន ដូចជា សត្វស្លាប Kiwis និង Vegas ។ ក្រៅពីនេះ គេមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយពីខាងក្រៅដើម្បីជួយឱ្យអន្ទាក់ចាប់សត្វដំណើរការទេ ហើយតាមការពិសោធន៍បង្ហាញថា អន្ទាក់ចាប់សត្វនេះអាចដំណើរការដោយខ្លួនឯងបានដូចជា អាចសម្លា.ប់សត្វកណ្តុរ និងសត្វមួយចំនួនទៀត ៕ ប្រភព ៖ NTD Thailand










