Home Blog Page 1603

ផ្ទះតុក្កតា Barbie របស់អាមេរិកបើកឱ្យភ្ញៀវចូលទស្សនាពេញមួយយប់

0

បរទេស៖ ផ្ទះតុក្កតា Barbie មានទីតាំងស្ថិតនៅប្រទេសសហរដ្ឋអាមេរិក ដែលបានបើកដំណើរការក្នុងតម្លៃ ៦០ ដុល្លារសម្រាប់មួយយប់។ គោលដៅនៃការបង្កើតផ្ទះតុក្កតា Barbie នេះគឺដើម្បីបង្កើតឱកាសសម្រាប់ក្មេងស្រីបន្តក្ដីសុបិនរបស់ខ្លួន និងទទួលបានអារម្មណ៍បែបជីវិតពិតដូចទៅនឹងរឿងភាគនៃតុក្កតា Barbie។Barbie's Malibu Dreamhouse lists on Airbnb for $60 a night

ផ្ទះពណ៌ផ្កាឈូកដ៏ទាក់ទាញនេះ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រ ហើយក៏ជាទម្រង់ជីវិតពិតនៃតុក្កតា Dream house ដែលចេញនៅឆ្នាំ ១៩៦២។ យោងតាមការបញ្ជាក់របស់ Airbnb ដែលជាក្រុមហ៊ុនដំបូងនៃការបង្កើតផ្ទះតុក្កតា Barbie នេះ បាននិយាយថា នៅខាងក្នុង Dream house មានបន្ទប់គេងជាច្រើន ដែលបន្ទប់នីមួយៗ មានគ្រែពីរជុំ តុបតែងដោយខ្នើយ និងភួយ ជាមួយនឹងគំនូរសេះ ដោយមួកខូវប៊យត្រូវបានព្យួរនៅក្បាលគ្រែ នៅខាងក្រោយគ្រែមានជញ្ជាំងគ្របដោយផ្ទាំងរូបភាពពណ៌ផ្កាឈូក និងស។barbie from barbie dream house Off 54% - inspiredbynutrition.com.auនៅជុំវិញបរិវេណផ្ទះនេះគឺមានពណ៌ផ្កាឈូកទាំងអស់ ដូច្នេះភ្ញៀវនឹងមានឱកាសរកមើលតុព្យួរខោអាវរបស់តុក្កតា Barbie ដែលរួមមានសម្លៀកបំពាក់ជាច្រើនប្រភេទដូចជាអាវខូវប៊យ និងអាវបោះពុម្ពជាដើម។You can pretend to be a real-life Barbie in Toronto this summer

រីឯខាងក្រៅផ្ទះវិញ ត្រូវបានបំប្លែងទៅជាកន្លែងជិះស្គីលើទឹកកកដែលមានកម្រាលរាំឌីស្កូ បូពណ៌លឿង និងឈុតឌីជេ។ អតិថិជនអាចយកសាច់ទៅអាំងនៅខាងក្រៅផ្ទះ ដើម្បីអង្គុយមើលទេសភាពដ៏ស្រស់ស្អាត រួមជាមួយគ្រឿងបរិក្ខារជាច្រើនដូចជា WiFi ម៉ាស៊ីនត្រជាក់ ផ្ទះបាយ និងទូរទស្សន៍…។ The surreal, revolutionary, very pink world of Barbie | The Starហើយក៏មានកន្លែងហាត់ប្រាណតូចមួយ ដែលបំពាក់ដោយឧបករណ៍ហាត់ប្រាណជាច្រើន និងកៅអីអង្គុយមួយចំនួនសម្រាប់អតិថិជនក្នុងការងូតទឹកលេងកំសាន្ត និងមើលសមុទ្រផងដែរ។ អ្វីដែលពិសេសបំផុតនោះគឺផ្ទះក្នុងសុបិននេះផ្តល់នូវទិដ្ឋភាពមហាសមុទ្របែប Panoramic និងមានអាងហែលទឹកគ្មានដែនកំណត់ ព្រមទាំងជាកន្លែងសមាធិនៅខាងក្រៅផងដែរ៕The surreal, revolutionary, very pink world of Barbie | The Star

ប្រភព៖cafef.com

ការមិនទម្លាក់«សក់សេះ»របស់ Lisa ចូលរួមក្នុងកម្មវិធីក្រុមហ៊ុនត្រូវចំណាយជាង៧លានដុល្លារ?

0

សម្រស់តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ចូលរួមនៅក្នុងកម្មវិធីរបស់គ្រឿងអលង្ការ Bvlgari ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរ៉ូបសវាលខ្នងអមជាមួយគ្រឿងអលង្ការប្រណីត។ ជាពិសេសការបង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ Lisa មិនបានទម្លាក់សក់សេះរបស់នាងឡើយរហូតធ្វើឱ្យមានការវែកញែកថាក្រុមហ៊ុនបែបចំណាយលុយជាង៧លានដុល្លារឱ្យតារាចម្រៀងរូបនេះហើយទើបបានជានាងលើកសក់មុខឡើងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOjm7fCh-YJ34PqjPiWnNxptN7rsids6oNL3zLS4PxwiHCaCw0j1GUOBc9DDdZ6xi0fYyOcUYpFl2e95EcmUT1JorLVStMzWxIzNusdVNzfHtrVffjWlLSpCLROtsI72wJc4l378UMz_mEpYp5JW0i7g5R-yycJ1mK8WcDbD5kOEspzJX5Enx_v337kCM/s1093/image_2023-06-29_16-53-12%20(3).png

កាលពីថ្ងៃទី ២៨ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ សម្រាប់កម្មវិធី Bvlgari នៅ Kukje Gallery ក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល ដែលប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃម៉ាកគ្រឿងអលង្ការប្រណីតនេះ។ Lisa បានស្លៀកឈុតពណ៌សវាលខ្នងយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកមានវត្តមាននៅទីនេះ ក៏ដូចជាអ្នកមើលតាមប្រព័ន្ធអ៊ីនធឺណែតលង់នឹងសម្រស់នាងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiRz3Fyggcc31i9KbitYFmVzTmdnganVMhbybWfnQBVBT4m32HJXGGyqswK07ENAdVIS1lwUeIubn4cBaViJ3uFLLhJ7UEqDOrROx1eYfqO3fXdRy8K_m_0CXAnPuegh-YPwedh7a3sgvzCMbj5Qqupv7cSGY_b-2zuWSzkBUBl11dOwF070pnndgZ9I/s1115/image_2023-06-29_16-53-12.png

យ៉ាងណា វាមិនមែនគ្រាន់តែជាសម្លៀកបំពាក់តែមួយមុខរបស់នាងទេដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយ Lisa តែតារាចម្រៀងរូបនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរម៉ូដសក់របស់នាងសម្រាប់ព្រឹត្តិការណ៍នេះ។ មែនទែនទៅអ្នកតាមដានតារាចម្រៀងK-Pop ធ្លាប់បានដឹងហើយថា Lisa តែងតែលេងស្ទីលម៉ូដសក់សេះខាងមុខអំឡុងពេលចូលរួមកម្មវិធីនានា កម្រនឹងលើកសក់ណាស់ភាគតិចបំផុតគឺអាចទម្លាក់សក់សេះពាក់កណ្តាល បើមិនដូច្នេះទេគឺទម្លាក់សក់សេះទាំងអស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzYxRPF81FbIYtsfzy69nfehxfZs4k9w392cx27xa0m1U709fraKWt1uYdLsdqOOATTO4Wwo9-fwKl3Xl_bXT35cMYVi-kGkjI0-4HmcmH1gIhgdan6LOh4m3pIJN_sQ7G16BAC_ndHB5n_js8JyErpn0PFUDv1jNsU0T-DEw67xag8koUDrNVMYyu3A/s1166/image_2023-06-29_16-53-13.png

នៅពេលរម្លឹករឿងនេះគេក៏ចាំបានដែរថា ពេលLisa ចូលរួមក្នុងកម្មវិធីកម្សាន្ត JTBC ‘Knowing Bros’ ឆ្នាំ ២០២០ តារាចម្រៀងរូបនេះនិយាយថាទោះជាមានម៉ូដសក់អ្វីក៏ដោយ នាងនឹងមិនបោះបង់ម៉ូដសក់សេះខាងមុខនេះឡើយ។ ក្នុងអំឡុងពេលនៃកម្មវិធី Lisa បាននិយាយដោយលេងសើចថា នាងនឹងមិនទម្លាក់សក់សេះប្រសិនបើនាងត្រូវបានផ្តល់ជូនការផ្សាយពាណិជ្ជកម្មចំនួន ១០ ពាន់លានវ៉ុន ប្រមាណជា ៧.៦លានដុល្លារ និងទឹកប្រាក់៥ពាន់លានវ៉ុនប្រមាណ៣.៨លានដុល្លារបើទម្លាក់សក់មុខពាក់កណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjbe9rQeShzCci6Adagp3UlayFQYHzKeJvh8VbVu2_uVK6ONh8aU9uQ5Y3sLPiTgu8Q3p33pHStP3774nl9kXue6crZM4gnzbv1fqJNK1LGifwe3GtBKPhBsf7n1Rl3WAdaLEN241Nd4f7CGpSQhF8oa-5Aqpc0FFTeyhEDqqOx_uG_bBphlWLg8Tuk4/s1119/image_2023-06-29_16-53-11%20(2).png

រឿងនេះដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការជជែកវែកញែកយ៉ាងខ្លាំងដោយ អ្នកខ្លះបានបញ្ចេញមតិថាប្រហែលជាខាងក្រុមហ៊ុនពាណិជ្ជកម្មបានផ្តល់ទឹកប្រាក់តាមអ្វីដែលLisa ចង់បានហើយមើលទៅ បានជានាងដាច់ចិត្តលើកសក់របស់នាង។ អ្នកខ្លះទៀតបានពោលសរសើរពីសម្រស់ lisa ថានៅពេលមិនទម្លាក់សក់សេះបង្ហាញថ្ងាសបែបនេះក៏ស្រស់ស្អាតដែរព្រមទាំងចង់ឃើញនាងលើកសក់បែបនេះម្តងម្កាលឱ្យអ្នកគាំទ្រឃើញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimijPOwO3Ou0YEX9z-Mmubk2fDLhHn5yi8Yfa9d0MjE3yE3smjyZ3jslm_vvDDtAT-EU19V4i8YFrUBvUizhes9yxFxlvizaoolEHyOxLXs_OdJyjZhF9l41ZJW0gbqQkHXTTmk3hF5Kh1V6n-69WGgr0SglMajbJu4lEZj6A9XJAZhQBaH0pyj0-p1IM/s700/image_2023-06-29_16-53-11.png

រកឃើញហើយ! ម្ចាស់គណនី TikTok ដែលសម្តេចតេជោ ប្រកាសតាមរក និងតែងតាំងជាជំនួយការ

0

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ សម្តេចតេជោហ៊សុនែន បានប្រកាសស្វែងរកម្ចាស់គណនីដែលបង្កើត Tik Tok ដាក់ឈ្មោះ សម្ដេច ហើយផ្ដល់តួនាទីការងារជាជំនួយការរបស់សម្ដេច ខណៈសម្ដេចចង់បានគណីនោះយកមកប្រើបន្តគ្រាដែលសម្ដេចអះអាងថា ម្ចាស់គណនីមិនមានចេតនាអាក្រក់លើសម្ដេចនោះឡើយ។Facebook Prime Minister' of Cambodia, Hun Sen, switches to Telegram after  Meta board urges suspension - ABC News

ពេលនេះម្ចាស់គណនី TikTok ដែលសម្តេចតេជោ ប្រកាសតាមរកនោះបានឃើញហើយ ដោយមានគណនីហ្វេកប៊ុកឈ្មោះ ចក់ វណ្ណ រួន។ យុវជនម្នាក់នេះ ជាម្ចាស់អាខោន TikTok ដែលសម្តេចតេជោ ប្រកាសរក និងត្រូវបានតែងតាំងជាជំនួយការ ក្រោយបង្កើត TikTok ដាក់ឈ្មោះសម្តេចរហូតមានអ្នក Followers និង Like រាប់សិបមុឺននាក់។May be an image of 1 person, smiling and text

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច ដែលមាន Follower 314K មកជួប ដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការសម្តេច៕May be an image of 5 people and textMay be an image of 9 people and text that says '9:13 Samdech Hun Sen. @user6203630983661 23 Following 314,0K Followers 4,3M Likes Message សាមត្តីភាព សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីប្រជាពល់រដ្ឋ និងប្រទេសជាតិ A 1,2M 52,6K 61,0K 4 71,9K 26,3K 4 44,2K'

កំសត់ខ្លាំងណាស់! ប្រវត្តិលោក បឺត សំរេច ជួបតែរឿងឈឺចាប់និងខកបំណង…

0

មហាជនជ្រាបមកហើយជុំវិញរឿងលោក បឺត សំរេច អះអាងថាជាកូនប្រុសឥតខាន់ស្លារបស់អធិរាជសំឡេងមានលោក ស៊ីន ស៊ីសាមុត ខណៈបើស្តាប់ប្រវត្តិរបស់លោក បឺត សំរេចកាន់តែលម្អិតជីវិតរបស់លោកមានរសជាតិល្វីញជូចត់ រងអំពើហិង្សា កំសត់ទុក្ខវេទនាខ្លាំងណាស់ជួបតែរឿងឈឺចាប់នៅក្នុងជីវិត។

រឿងរ៉ាវរបស់អតីតប្រដាល់ លោក បឺត សំរេច ដែលបានចេញមកប្រកាសជាសាធារណនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរថាជាកូនប្រុសបង្កើតឥតខាន់ស្លារបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំង។ទោះយ៉ាងណាមកទលើពេលនេះនៅមិនទាន់មានភស្តុតាងច្បាស់លាស់អ្វីបន្ថែមទៀតដើម្បីបញ្ជាក់លើរឿងនេះឡើយក្រោយការចង់ពិនិត្យ DNA ក៏មិនបានសម្រេច។វីដេអូ) លោក បឺត សំរេច មានទឹកដមសំឡេងពីរោះខ្លាំង ស័ក្ដិសមជាតំណក់ឈាមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មែន – Popular Magazine

ជាមួយគ្នានេះដែរ លោក បឺត សំរេច បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយឯកឧត្តម សៀង ណាំ អតីតចៅហ្វាយខេត្តសៀមរាប ព្រមទាំងរៀបរាប់ដំណើររឿងប្រវត្តិរបស់លោកនៅរាត្រីថ្ងៃទី២៨ ខែមិថុនា តាំងពីម៉ោង៦ល្ងាច រហូតដល់ម៉ោង ២ និង៣០នាទីទៀបភ្លឺ។ តាមការរៀបរាប់របស់លោក បឺត សំរេច ជម្រាបជូនឯកឧត្តម សៀង ណាំ បានឱ្យដឹងថា លោកមានជីដូនឈ្មោះ គូ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងមានជីតាឈ្មោះ ហង់ ជាជនជាតិឡាវ ហើយលោកយាយលោកតាមានកូនស្រីពីរនាក់ឈ្មោះ ធីម រី និងម្នាក់ទៀតឈ្មោះ ធីម វិជ្ជរ៉ា ដែលត្រូវជាម្តាយបង្កើតរបស់លោក។√ លាក់បាំង ៤៩ឆ្នាំ អតីតកីឡាប្រដាល់ បឺត សំរេច ទើបទម្លាយថាជាដំណក់ឈាមអធិរាជសំលេងមាសលោកតា ស៊ិន ស៊ីសាមុត

ដើមឡើយម្តាយរបស់លោក ធីម វិជ្ជរ៉ា ជាគ្រូពេទ្យនាខេត្តកំពង់ឆ្នាំង និងបានប្រឡងជាប់បវរកញ្ញា ព្រមទាំងមានស្វាមីជាអ្នកបើកយន្តហោះនិងបានកូនស្រី១ជាមួយគ្នា។ ជាអកុសលពេលកូនស្រីមានអាយុបួនឆ្នាំ ស្វាមីរបស់ម្តាយលោកក៏ទទួលមរណភាពដោយ រោគាពាធក្លាយជាស្រីមេម៉ាយ។ ៤ឆ្នាំក្រោយ ម្តាយលោក បឺត សំរេច ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយលោក ស៊ីន ស៊ីសាមុតនៅក្នុងឆ្នាំ១៩៧០ រហូតដល់ខែឧសភា ឆ្នាំ១៩៧៣ ម្តាយលោកមានកំណើតលោក បឺត សំរេច ២ខែដែលធ្វើឱ្យផ្ទុះឡើងនិងមិនមានការពេញចិត្តពីភរិយាលោកស៊ីន ស៊ី សាមុត ឈ្មោះ ឈឺន អង្គារ៉ា ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8XrKJWqZ6JEObvdxyrVTq93rnkWziLmdruCjexbbIrTn3dNqGtxrQynI9qwPbKKfYH8kk0uXh5jxMQtAxBcUYB3g-LWLqOzTHVhGqkWFJGzax-Tt4_VTRtMf1EiYeEi6B2EZU16IexucUhhWCdYIt9YeGkH5Fxgwe-Ko-vEUdmrmY9yTua01-3NgHs48/s1440/image_2023-06-30_14-06-52%20(2).png

រឿងស្រ្តីទម្ងន់គ្មានស្វាមីនេះ ត្រូវចេញទៅនៅភ្នំពេញទាំងពរពោះបានធ្វើឱ្យតានិងយាយរបស់លោក បឺត សំរេច មិនពេញចិត្តនិងខ្មាសគេជាខ្លាំងរហូតដល់ចង់រំលូនលោកចោលទៀតដោយសារតែខ្មាសគេពេកជីតារបស់លោកក៏សម្រេចចិត្តវិលទៅប្រទេសឡាវផងដែរ និងជីដូនលោក បាននាំម្តាយលោកទៅរស់នៅខេត្តបៃលិនរស់នៅជាមួយបងស្រីឈ្មោះ ធីម រី ។

អំឡុងខែកុម្ភៈ ឆ្នាំ១៩៧៤ ម្តាយលោកឆ្លងទន្លេ កើតបានលោកនេះឯង ហើយជីវភាពគ្រួសាររបស់លោកខ្វះខាតណាស់ មានតែទឹកដោះគោខាប់ និងទឹកស្ករប៉ុណ្ណោះទុកឱ្យលោកហូប ពេលអាយុបានប្រហែលបួនខែ ម្តាយលោកចុះទៅរកស៊ីនៅប្រទេសថៃទុកឱ្យលោក បឺត សំរេច នៅជាមួយបងប្អូនខាងឪពុកនៅក្នុងប្រទេសឡាវ។ ពេលអាយុ៧ខែ លោក ស៊ីនស៊ីសាមុតជាឪពុក បានព្យាយាមតាមជួបម្តាយលោកនិងទទួលខុសត្រូវចិញ្ចឹមបីបាច់ពីរនាក់ម្តាយកូនដោយអង្វរផង យំផង តែម្តាយលោក បឺត សំរេច មិនព្រមទៅរួមរស់ជាមួយលោក ស៊ីន ស៊ីសាមុតវិញឡើយ ខណៈលោក ស៊ីន ស៊ីសាមុត បានផ្តាំម្តាយលោក បឺត សំរេច និងម្តាយធំថាពេលលោកធំឡើងកុំឱ្យលោកចូលសិល្បៈដូចខ្លួន ឱ្យខំរៀន សូត្រ ធ្វើពេទ្យ ប៉ូលីស និងទាហានក៏បានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhst8tMqG67S4RnLAHrFAQs1eBzMxg3QfQT0yHQuGgUzT9tNByAEC_TTj46EKoQTuxLKQXa7YeiE9Bxh0dXh_xs7FF4PBbwUPEaVmFcb3IIppZTvs9DS-tzeGt9ZaHev-6ccPbYolfhfIHDLmaO3BaJFDkKvNxHALftANWq6mM_3fyRLo4NAjYiiLRpeMQ/s1440/image_2023-06-30_14-06-52.png
ក្រោយមកលោក បឺត សំរេច បានវិលមករស់នៅខេត្តបៃលិនវិញជាមួយម្តាយធំ ដោយម្តាយរបស់លោកធ្វើការនៅប្រទេសថៃដដែល តែយ៉ាងណារស់នៅទីនោះបាន៩ខែខ្មែរក្រហមទទួលជ័យជំនះ នៅថ្ងៃ១៧ មេសា ១៩៧៥ ម្ដាយចិញ្ចឹម និងគ្រួសារបាននាំលោករត់ភៀសខ្លួនទៅ នៅខេត្តត្រាត ប្រទេសថៃ។ ពេលអាយុ១០ឆ្នាំ កុមារ បឺត សំរេច ត្រូវបានឪពុកចិញ្ចឹមយកទៅធ្វើការមើលគោឱ្យគេ រួមទាំងរងអំពើហិង្សាពីឪពុកចិញ្ចឹមយ៉ាងខ្លាំងចាប់ដៃខាងឆ្វេងរបស់កុមារ បឺត សំរេច ជ្រលក់ក្នុងឆ្នាំងទឹកក្ដៅបណ្ដាលឱ្យរលាករលួយដៃ។ នៅទីបំផុតម្តាយចិញ្ចឹមលោក បឺត សម្រេច បានប្រាប់រឿងរ៉ាវទាំងអស់ថាលោកគឺជាដំណាក់ឈាមរបស់លោក ស៊ីន ស៊ីសាមុត និងប្អូនស្រីរបស់ខ្លួន ឈ្មោះ ធីម វិជ្ជរ៉ា។ បន្ទាប់ពីជួបគ្នាហើយម្តាយចិញ្ចឹម លោក បឺត សំរេច សម្រេចចិត្តឱ្យកូន រស់នៅជាមួយម្តាយបង្កើតវិញ តែនៅទីនោះក៏បានសុខ ត្រូវឪពុកចុងវៃទាត់ធាក់ធ្វើបាបជាងនៅជាមួយឪពុកចិញ្ចឹមទៀត រយៈពេលពីរខែក៏សម្រេចចិត្តទៅនៅជាមួយម្តាយចិញ្ចឹមវិញនិងទៅស៊ីឈ្នួលឃ្វាលគោដដែល។
២ឆ្នាំក្រោយដោយសារឪពុកចិញ្ចឹមធ្វើបានលោក បឺត សំរេច និងមិត្តភក្តិឃ្វាលគោម្នាក់ទៀតបានលួចរត់តគេចទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមគោក្បែរក្រុងបាងកកវិញ រហូតសន្សំលុយបានខ្លះទៅលេងម្តាយចិញ្ចឹមតែក៏ត្រូវឪពុកចិញ្ចឹមវាយចំស្នៀតផ្កា ប្រកាច់សន្លប់ ដោយសារតែភ្លេចដាំបបរហើយមានស្នាមដល់សព្វថ្ងៃ។ ១ឆ្នាំក្រោយមកដោយសារឪពុកចិញ្ចឹមបានស្លាប់ ម្តាយចិញ្ចឹមក៏រស់នៅម្នាក់ឯងរូបគេក៏ត្រលប់មករស់នៅជាម្តាយចិញ្ចឹមវិញ ព្រមទាំងមានបំណងទៅលេងម្តាយបង្កើតដែរ តែជាអកុសលម្តាយបង្កើតបានស្លាប់ហើយនៅតែសល់តែកូនស្រីៗរបស់គាត់បីនាក់។

បន្ទាប់មក បឺត សំរេច មកធ្វើជាកម្មកររែងត្បូង បាន៦ខែ សន្សំលុយបានមួយចំនួន ម្តាយចិញ្ចឹមក៏លោកឱ្យមករស់នៅខេត្តបាត់ដំបង ដោយបានទិញដីមួយកន្លែងតម្លៃ២ជី នៅភូមិផេះ ជិតស្ថានីយ៍រថភ្លើងខេត្តបាត់ដំបង ហើយសង់ផ្ទះរស់នៅលើដីនោះ។ នៅវ័យ១៦ឆ្នាំលោកហាត់ប្រដាល់ផង រៀនអក្សរផង លក់ដូរទឹកតែ បារី ពងទាស្ងោរ មីឆុង រែកលក់តាមទូរថភ្លើង និងឡើងប្រដាល់ម្តងៗ។ ៤ឆ្នាំក្រោយមកលោក បឺត សំរេច បានទៅធ្វើជាកម្មកររែងត្បូងនៅប៉ៃលិន និងឧស្សាហ៍ច្រៀង និងប្រាប់គេថាជាកូនលោក ស៊ីន សាមុត អ្នកចម្រៀងសំឡេងមាស តែគ្មានអ្នកណាគេជឿទេ។ លុះក្រោយមករស់នៅប៉ៃលិនរយៈពេល
៣ឆ្នាំនៅកំសត់ដដែលក៏សម្រេចចិត្ត ត្រលប់មកជួបម្ដាយចិញ្ចឹមនៅកំពឹងពួយវិញ ដើម្បីសុំ ទៅធ្វើជាអ្នកប្រដាល់ក្នុងក្លិបឡុងសារ៉ាវន នៅក្រុងភ្នំពេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7DNxcLelA9Oh4dw1PoMjBNJEHylhPijil896ziGwdn7m2Mdn7MXKonswv1q1JKc5T6wvwnaCYN0GWuc9HgR_xJkiOygzhXMa1uoGBN2ANuC5f322ZP7KgHkL8rSAXZs_xTBYA0XCs8GhC9gxLYy4UhaCo7nC6oMjgU7yfRkE6nIPRadfimfUUiiuG-sM/s1440/image_2023-06-30_14-06-51.png ពេលមកហាត់រៀនលោក បឺត សំរេច ឧស្សាហ៍ឡើង ប្រដាល់តាមស្ថានីយទូរទស្សន៍នានា ព្រមទាំងសន្សំលុយបានខ្លះយកទៅទិញដី និងផ្ទះតម្លៃមួយតំឡឹងកន្លះ នៅភូមិស្រះកែវ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយក៏ទៅយកម្ដាយចិញ្ចឹមនៅអាងកំពឹងពួយយកមករស់នៅភូមិនេះវិញ។ ពេលហាត់ប្រដាល់លោកបានប្រាប់អ្នកផ្សេងថាលោកគឺជាកូនលោក ស៊ីន សាមុត ប៉ុន្តែគ្មានអ្នកណាគេជឿទេថែមទាំងនិយាយទៀតថាលោកចង់ល្បី។
នៅឆ្នាំ២០០៤ កីឡាករប្រដាល់ បឺត សំរេច ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង មិនអាចឡើងប្រដាល់បានទៀត។ ពេលជាជើងហើយ លោកក៏ត្រលប់ទៅធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមសេះ នៅប៉ាតាយ៉ា ប្រទេសថៃ។ នៅឆ្នាំ២០១១ លោក បានរៀបការនៅប្រទេសថៃ ហើយមានកូនបី ស្រី១ប្រុស២។ ពេលកូនប្រុសពៅ អាយុបាន៣ឆ្នាំ ប្រពន្ធរបស់លោករត់ចោលទៅយកប្តីថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDDat1kXJHT737_zRvjOgyagPNxCfDJk_iX2ZqqCF8i1UvmiIKZhzB1PFbILDRTDOPocZYX_858bjQqR5G-U_3aaHYjdjhFCx7jaipuShTKfhd3F_wlKeID5scej6vF46kM1d94d7VsRHEMWHx34LtnSb-aiEZgqQzdN4ssJobIUkdFBYjJF8RgWOZzg/s2048/image_2023-06-30_14-06-53.png

នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ លោក បឺត សំរេច បានទាក់ទងជាមួយលោក មាស ជីវ៉ា ដើម្បី សុំឡើងច្រៀងនៅកម្មវិធី ចម្រៀងគ្រួសារខ្មែរ។ លោក មាស ជីវ៉ា ក៏បានទាក់ទងទៅលោក អ៊ុក ណារី ហើយក៏អនុញ្ញាតឱ្យឡើងច្រៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៣។ ហើយដំណើររឿងដែលប្រកាសជាកូនឥតខាន់ស្លា អធិរាជសំឡេងមាស លោក ស៊ីន សាមុត បានផ្អើលចាប់ពេលនោះមក។
ក្រោយពីស្តាប់តាមការរៀបរាប់នេះ ឯក សៀង ណាំ និងភរិយាជូនជាថវិកាចំនួន២០០០ដុល្លារ ដល់លោក បឺត សំរេច សព្វថ្ងៃមានការខ្វះខាតក្នុងជីវភាពរស់នៅ ហើយពេលនេះម្ដាយចិញ្ចឹមក៏ឈឺទៀត៕

ប្រទេសថៃនាំចេញផ្លែក្រូចថ្លុងទៅអាមេរិកជាលើកដំបូង

0

ប្រទេសថៃ ៖ ប្រទេសថៃចាត់ទុកថា នេះគឺជាដំណឹងល្អមួយសម្រាប់កសិករទាំងអស់ដែលដាំដំណាំក្រូចថ្លុង ពីព្រោះក្រសួងកសិកម្មថៃបានសហការជាមួយក្រសួងកសិកម្មអាមេរិក ដើម្បីធ្វើការនាំចេញក្រូចថ្លុងរបស់ថៃទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាលើកដំបូង ។ ក្រៅពីនេះ ប្រទេសថៃក៏មានគម្រោងនាំចេញផ្លែស្វាយ និងមង្ឃុតផងដែរនៅឆ្នាំ២០២៣ ។A Guide to Pomelo Fruit – Thai Food Online (authentic Thai supermarket)

ប្រទេសថៃមានគម្រោងនាំចេញក្រូចថ្លុងចំនួន៤ពូជផ្សេងៗគ្នា ស្មើនឹង៨៦៤គីឡូក្រាមទៅកាន់អាមេរិក រួមមាន ក្រូចថ្លុងពូជថងឌី, ពូជខាវយ៉ៃ, ពូជខាវណាមផឹង និងពូជខាវតែងក្វា ។ មន្ត្រីមកពីក្រសួងកសិកម្មលើកឡើងថា យើងចាត់ទុកថា ការនាំចេញលើកនេះជាឱកាសល្អមួយសម្រាប់កសិករដាំដំណាំក្រូចថ្លុង រួមទាំងបណ្តាក្រុមហ៊ុននាំចេញផ្លែឈើថៃផងដែរ ដោយសារយើងអាចបន្ថែមទីផ្សារនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ ប្រទេសថៃចាត់ទុកថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏មានសក្តានុពលខ្លាំងបំផុតរបស់ថៃ ។US allows imports of Thai pomelos after 15 years: senior official | Phnom  Penh Post

ប្រទេសថៃបានយកផ្លែឈើចំនួន៨ប្រភេទមកត្រួតពិនិត្យគុណភាពដោយប្រើប្រាស់កាំរស្មី មុននឹងនាំចេញទៅក្រៅប្រទេស រួមមាន ផ្លែស្រកានាគ ស្វាយ គូលេន មៀន ម្នាស់ មង្ឃុត សាវម៉ាវ និងក្រូចថ្លុង ។

នៅដំណាក់កាលបន្ទាប់ នាយកដ្ឋានកសិកម្មថៃនឹងត្រៀមចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយកម្រិតការត្រួតពិនិត្យគុណភាពដោយប្រើប្រាស់កាំរស្មីសម្រាប់កម្ចាត់សត្វល្អិតនៅក្នុងផ្លែឈើទាំង៨ប្រភេទ មុននឹងធ្វើការនាំចេញ ។ ហេតុនេះ អតិថិជននៅក្រៅប្រទេសនឹងបានបរិភោគផ្លែឈើស្រស់ៗ គឺដូចគ្នានឹងពួកគេបានមកបរិភោគផ្លែឈើស្រស់នៅប្រទេសថៃដែរ ៕ ប្រភព ៖ Bangkok future

អាហារបំប៉នសាច់ដុំទាំង ៦ ដែលអ្នកស្រលាញ់ការហាត់ប្រាណមិនគួររំលង

0

បើអ្នកចង់ឱ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារបំប៉នសាច់ដុំទាំង ៦ ដែលអ្នកស្រលាញ់ការហាត់ប្រាណមិនគួររំលង៖

១.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវត្រូវបានចាត់ថ្នាក់ជាបន្លែដែលស្ទើរតែគ្មានកាឡូរីទាល់តែសោះ ហើយវាក៏ជាបន្លែដែលសម្បូរទៅដោយវីតាមីនខ្ពស់ណាស់ដូចជាសារធាតុប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដែលអាចប្រើដើម្បីពង្រឹងសាច់ដុំ។Roasted Cauliflower and Beet Salad with Hazelnuts – BIG EATS tiny kitchen

២.ស្ពៃតឿ៖ ស្ពៃតឿគឺជាបន្លែត្រជាក់ដែលមានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន B និងវីតាមីន C ជាដើម ដែលវាជួយបង្កើនសាច់ដុំបានល្អ។Amazon.com : VAACNEE 500pcs Baby Bok Choy Seeds Dwarf Pak Choy Asian  Vegetable Chinese Cabbage Seeds : Patio, Lawn & Garden

៣.ដំឡូងជ្វា៖ ដំឡូងជ្វាគឺជាប្រភពនៃសារធាតុចិញ្ចឹមដែលល្អសម្រាប់រាងកាយ ដោយសារតែវាមានផ្ទុកនូវប្រូតេអ៊ីន កាបូអ៊ីដ្រាត បេតាការ៉ូទីន ផូស្វ័រ កាល់ស្យូម វីតាមីន C និងវីតាមីនផ្សេងៗទៀត។ លើសពីនេះ ដំឡូងជ្វាក៏ត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អសម្រាប់អ្នកដែលចង់ សម្រកទម្ងន់ និងចង់ឡើងសាច់ដុំផងដែរ។ដំឡូងជ្វា Sweet Potato (Khmer)
៤.ផ្លែប៉ោម៖ ផ្លែប៉ោមគឺជាអាហារមួយប្រភេទដែលពូកែខាងជួយកសាងសាច់ដុំសម្រាប់រាងកាយបានយ៉ាងល្អ ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា បេតាការ៉ូទីន កាបូអ៊ីដ្រាត និង quercetin ដែលជាសារធាតុជួយកាត់បន្ថយការរលាកសាច់ដុំផងដែរ។Apple | Description, Cultivation, Domestication, Varieties, Uses,  Nutrition, & Facts | Britannica

៥.ផ្លែចេក៖ ផ្លែចេកសម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិដែក ផូស្វ័រ ម៉ាញេស្យូម និងវីតាមីន A ដែលវាជួយឱ្យសាច់ដុំងើបឡើងវិញលឿន និងជួយឱ្យរាងកាយមានថាមពលកាន់តែច្រើនផងដែរ។13 Delicious Things You Can Make With Bananas

៦.ផ្លែឈឺរី៖ ផ្លែឈឺរីសម្បូរទៅដោយប្រូតេអ៊ីន បេតាការ៉ូទីន កាបូអ៊ីដ្រាត និងវីតាមីនផ្សេងៗទៀត។ ការបរិភោគផ្លែ cherries ជួយបង្កើនកម្លាំងសាច់ដុំ កាត់បន្ថយភាពអស់កម្លាំង និងជួយបំបាត់ការឈឺសាច់ដុំចំពោះអ្នកដែលហាត់ប្រាណខ្លាំងៗផងដែរ៕ Cherry: Calories & Nutritional Value | Aprifelប្រភព៖sanook

អាហារ ៧ មុខជួយពង្រឹងឫសសក់ ធ្វើឱ្យសក់វែងក្រាស់ និងមានសុខភាពល្អ

0

ពិតណាស់ មនុស្សជាច្រើនតែងជួបប្រទះនឹងបញ្ហាសក់ជ្រុះ សក់ស្តើង សក់ខូច សក់បែកចុង និងសក់មិនមានសំណើមជាដើម។ ដូច្នេះហើយថ្ងៃនេះ KBN News សូមរៀបរាប់អំពីអាហារ ៧ មុខដែលមានប្រសិទ្ធភាពបំផុត ក្នុងការជួយពង្រឹងឫសសក់ ធ្វើឱ្យសក់វែងក្រាស់ និងមានសុខភាពល្អ ដែលអាហារទាំងនោះមានដូចជា៖Tips To Get Healthy Hair

១.ផ្លែល្ហុង៖ ល្ហុងសម្បូរទៅដោយសារធាតុ Beta-carotene ដែលសារធាតុចិញ្ចឹមនេះមានតួនាទីចិញ្ចឹមសក់ឱ្យមានភាពស្រស់ស្អាត និងភ្លឺរលោង ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ជ្រុះ ជួយចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អផងដែរ។How To Eat Papaya, For The Uninitiated

២.ផ្លែប៉េស៖ ផ្លែប៉េសសម្បូរទៅដោយសារធាតុ Biotin ដែលជួយកាត់បន្ថយបញ្ហាជ្រុះសក់ និងជួយពន្លឿនការលូតលាស់សក់បានលឿនផងដែរ។Peaches : Foodwise

៣.ការ៉ុត៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ផូស្វ័រ វីតាមីន C និងវីតាមីន E ដែលសារធាតុចិញ្ចឹមទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់សក់ ជួយបំប៉នសក់អោយមានសុខភាពល្អ កាត់បន្ថយការបែកចុង បានយ៉ាងល្អ សំខាន់វាក៏ជួយបំប៉នឫសសក់ឱ្យរឹងមាំជាងមុនផងដែរ។Are Carrots A Fruit Or Vegetable? Here's Why - AZ Animals

៤.ផ្កាខាត់ណា៖ ផ្កាខាត់ណាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន C ដែលអាចជួយឱ្យសក់រឹងមាំ ខ្មៅ ភ្លឺ រលោង ហើយថែមទាំងជួយជំរុញអោយសក់ដុះលឿនផងដែរ។Broccoli | SNAP-Ed

៥.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសី ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសក់បែកចុង ឬផុយស្រួយ និងធ្វើឱ្យសក់មានពណ៌ខ្មៅភ្លឺរលោងបែបធម្មជាតិ។What is the Difference Between Pumpkin Seeds and Pepitas?

៦.ស៊ុតមាន់៖ ស៊ុតមាន់សម្បូរទៅដោយសារធាតុ biotin និងប្រូតេអ៊ីន ដែលសារធាតុចិញ្ចឹមទាំងពីរនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សក់ ជួយចិញ្ចឹមឫសសក់ និងជួយកាត់បន្ថយការជ្រុះសក់ផងដែរ។Egg | Definition, Characteristics, & Nutritional Content | Britannica

៧.ទឹកសណ្តែក៖ ទឹកសណ្តែកមានផ្ទុកអ៊ីសូហ្វ្លាវ៉ូនខ្ពស់ ដែលជួយជំរុញសក់ ឱ្យលូតលាស់លឿន ហើយក៏ជាសារធាតុដែលជួយកាត់បន្ថយកូឡេស្តេរ៉ុល ជួយធ្វើឱ្យឈាមមានតុល្យភាព និងជួយគ្រប់គ្រងការបង្កើតជាតិខ្លាញ់ក្នុងរាងកាយផងដែរ៕What is soy milk and is it good for you? - Healthy Food Guide ប្រភព៖sanook

ពូទីន ទំនងជាចាប់ខ្លួនមេទ័ពកំពូលៗរបស់រុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ ការងើបបះបោរ ដឹកនាំដោយមេទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៤ ខែមិថុនា កំពុងតែបង្កឲ្យកើតមានរលកព័ត៌មានព្រោងព្រាត ជុំវិញការបាត់ខ្លួនរបស់មេទ័ពកំពូលរបស់រុស្សី ចំនួន២នាក់ មិនឃើញបង្ហាញវត្ដមាន នៅក្នុងក្រសែភ្នែករបស់សាធារណជន ប៉ុន្ដែក៏គ្មានអ្នកណាដឹងច្បាស់ អំពីជោគវាសនារបស់ពូកគេនោះដែរ ស្របពេលលោកប្រធានាធិបតី ពូទីន កំពុងតែស្វែងរកការវាយតម្លៃឡើងវិញ ជាមួយនឹងពាក្យចរចាអារ៉ាម អំពីការចាប់ខ្លួនពួកគេ។Top Russia general knew about mutiny against Vladimir Putin beforehand?  'Gossip' | World News - Hindustan Times

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា លោកឧត្ដមសេនីយ៍ជាន់ខ្ពស់បំផុត ចំនួន២នាក់ នៃកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួនជាសាធារណៈ ក្រោយពេលកម្លាំងទាហានស៊ីឈ្នួល Wagner បានងើបបះបោរមិនសម្រេច នៅក្នុងគោលបំណង ទម្លាក់ក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ចេញពីតំណែង ស្របពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងឡើងវិញ អំពីសិទ្ធិអំណាចរបស់គាត់។ ប៉ុន្ដែសេចក្ដីរាយការណ៍មិនបញ្ជាក់ច្បាស់លាស់នោះ បានរាយការណ៍ ថា មានឧត្ដមសេនីយ៍កំពូលយ៉ាងតិចម្នាក់ ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ។Russian general is believed to be detained in aftermath of Wagner mutiny

លោកឧត្ដមសេនីយ៍ វ៉ាឡារី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការចម្រុះកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួន ជាសាធារណៈ និង នៅតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ ចាប់តាំងពីការបះបោរ បានទទួលបរាជ័យ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ស្របពេលលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានប៉ុនប៉ងទម្លាក់គាត់ពីតំណែងមេទ័ពកំពូលរបស់រុស្ស៊ី។

ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច បានអះអាង ថា លោកនាយឧត្ដមសេនីយ៍ ជេរ៉ាស៊ីម៉ូវ វ័យ៦៧ឆ្នាំ ជាមេបញ្ជាការដឹកនាំសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ គាត់ក៏ជាអ្នកគ្រប់គ្រងកាតាបនុយក្លេអ៊ែរមួយ នៅក្នុងចំណោម៣ផងដែរ។Rumours swirl about fate of Russia's top generals who have not been seen in  public since aborted mercenary mutiny - ABC News

វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បានបដិសេធនូវរបាយការណ៍ទាំងនេះ ដោយអះអាង ថា នឹងមានការរំពឹងទុក និង ការនិយាយដើមជាច្រើន។ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ថែមទាំងបានបដិសេធ ឆ្លើយនឹងសំណួរ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) នាយរងអគ្គសេនាធិការកងទ័ពរុស្ស៊ី។ ប៉ុន្ដែអ្នកនាំពាក្យ បានបង្វែរអ្នកកាសែត គួរតែទៅសាកសួរ ដល់ក្រសួងការពារជាតិ ខណៈក្រសួងនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ ជុំវិញរូបលោកឧត្ដមសេនីយ៍ នៅឡើយ។

នៅពេលសួរថា តើលោក ពូទីន នៅតែជឿជាក់ មកលើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) មិនបានផ្តល់ចម្លើយនោះឡើយ។ ប៉ុន្ដែគាត់ គ្រាន់តែអះអាង ថា លោក ពូទីន បានធ្វើការជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជានាយអគ្គសេនាធិការ ច្រើនជាងមនុស្សមួយចំនួន មានឋានៈត្រឹមនឹងលោក ស៊ូរ៉ូវីគីន ។No sign of top Russian generals since failed mutiny by Wagner Group | CBC  News

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ថា លោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន បានគាំទ្រដល់លោក ព្រីហ្គោហ្ស៊ីន។ ប៉ុន្តែក្រុមចារកម្មលោកខាងលិច មិនបានដឹងច្បាស់ ថាតើលោកឧត្ដមសេនីយ៍ បានជួយដល់សកម្មភាពបះបោរ តាមមធ្យោបាយណាមួយនោះឡើយ។

បើតាមការបកប្រែពីកាសែត Moscow Times ជាភាសារុស្ស៊ី និង អ្នកសរសេរប្លុកយោធាម្នាក់ បានរាយការណ៍ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ខណៈក្រុមអ្នកឆ្លើយឆ្លងព័ត៌មានយោធាមួយចំនួនផ្សេងទៀត ដែលកំពុងតែតាមដានស្ថានការណ៍ នៅក្នុងប្រទេសរុស្ស៊ី បានអះអាង ថា លោកឧត្ដមសេនីយ៍ និង មន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត កំពុងតែស្ថិតក្រោមការសួរ ដោយសេវាសន្តិសុខសហព័ន្ធន៍របស់រុស្ស៊ី (FSB) ដើម្បីផ្ទៀងផ្ទាត់ អំពីភាពស្មោះត្រង់របស់ពួកគេ។Russian Military Official Shifts Rhetoric, Says Army Now Focusing On  'Liberation' Of Eastern Ukrainian Regions

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅតែមិនទាន់អាចបញ្ជាក់បាន ថា តើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ត្រូវបានចាប់ខ្លួន ឬ ក៏កំពុងតែក្រោមការត្រួតពិនិត្យ រួមជាមួយនឹងក្រុមមន្រ្ដីរុស្ស៊ីផ្សេងៗទៀត ដើម្បីបង្ហាញពីភាពជឿជាក់របស់ពួកគេ៕

ថៃត្រៀមទប់ទល់បាតុភូតអេលនីណូ ដោយរក្សាទឹកប្រើប្រាស់រហូតដល់ឆ្នាំ២០២៤

0

ប្រទេសថៃ ៖ រដ្ឋាករទឹកប្រទេសថៃបានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធនានាធ្វើការតាមដាន និងប៉ាន់ស្មានស្ថានការណ៍ទឹក ដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអេលនីណូ ។ បាតុភូតនេះនឹងកើតឡើងរយៈពេលយូររហូតដល់ឆ្នាំ២០២៤ ហើយគេព្យាករណ៍ថា ប្រទេសថៃនឹងជួបគ្រោះរាំងស្ងួតស្រដៀងគ្នានឹងឆ្នាំ២០១៩ ដែរ ។

ជាមួយគ្នានេះ ប្រទេសថៃនឹងប្រើប្រាស់ទិន្នន័យនៅឆ្នាំ២០២០ ដើម្បីប៉ាន់ស្មានពីបរិមាណទឹកសម្រាប់ប្រើប្រាស់រយៈពេល២ឆ្នាំ ដោយផ្តោតលើការរក្សាទឹកឱ្យបានច្រើនបំផុត ដើម្បីប្រើប្រាស់រហូតដល់ឆ្នាំ២០២៤ ។ ការរក្សាទឹកទុកប្រើប្រាស់នេះ ក្នុងគោលបំណងការពារហានិភ័យដោយសារគ្រោះរាំងស្ងួត ខណៈប្រទេសថៃមានភ្លៀងធ្លាក់តិចតួចជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ ។Departament furtun Începător thailanda dam limba critic Motel

បច្ចុប្បន្ននេះ គេរំពឹងថា នៅពេលឆ្លងផុតរដូវវស្សាឆ្នាំ២០២៣ បរិមាណទឹកស្តុកទុកនៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្មើត្រឹមតែ៦០% ទៅ៧០% ប៉ុណ្ណោះ ។ ភ្នាក់ងារពាក់ព័ន្ធបានពន្លឿនការរៀបចំព័ត៌មានគ្រប់គ្រងទឹកនៅតាមទំនប់ និងប្រភពទឹកបម្រុង ដើម្បីជួយឱ្យពលរដ្ឋអាចប្រើប្រាស់ទឹកគ្រប់គ្រាន់ និងទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតតិចបំផុត ។Ratchaprapa Dam Khao Sok National Park

យោងតាមព័ត៌មានពីរដ្ឋាករទឹកប្រទេសថៃ និងស្ថានការណ៍ដែលបានកើតឡើង រដ្ឋាភិបាលថៃបានបញ្ជាក់ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំផែនការឱ្យបានគ្រប់ផ្នែក និងជួយគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ ។ លើសពីនេះ ត្រូវអប់រំកសិករឱ្យយល់ដឹងពីស្ថានការណ៍ទឹកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយឱ្យពួកគេដាំដុះដំណាំតែមួយលើកប៉ុណ្ណោះ ដើម្បីយកទឹកទៅប្រើប្រាស់ក្នុងផ្នែកផ្សេងនៅរដូវក្តៅខាងមុខ ។ ប្រទេសថៃនឹងជំរុញការដាំដុះស្រូវស្រាលមានរយៈពេលខ្លី អាចប្រមូលផលឆាប់រហ័ស និងទទួលបានទិន្នផលល្អបំផុត ៕Ratchaprapa Dam Khao Sok National Park ប្រភព ៖ Bangkok future

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគម្រោងដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ នៅឆ្នាំ២០២៤

0

យោងតាមសារាចរលេខ ០៨ សរ ស្តីពីការរៀនចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គ្រោងដំឡើងបៀវត្សមូលដ្ឋានចំនួន ៥% ដោយត្រូវដំឡើងតម្លៃឯកតាសម្ផស្សន៍បៀវត្សមូលដ្ឋានពី ២៥០០រៀល ក្នុង ១ឯកតាសន្ទស្សន៍ ទៅ ២ ៦៣០រៀល ក្នុង ១រែកតាសន្ទស្សន៍ (ខែមករា-ធ្នូ ឆ្នាំ២០២៤)។

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២២ ៥០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១ ១៣០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១១៣០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិ និងយោធិន (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២៥ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៨៩៦០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់កម្រៃឧបត្ថមប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១០.០០០រៀល ទៅ ៧៧០០ ០០០រៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqianQQArcqJU_F4OVkI1RetsPmLbqdwN_B4avfJEuKzOExMTxD3VGqTjCptiwNS8dJ-CtvDvO_aw6cPzdAe0SLVvABO01AEhV1Wu2HrwOv1T5DxmT8uVm-wRuXrDPi37yFxE3CrgqjgDX01H9Ky_xqRNhMf7ZaEo-vBdh4W5hmE8SWnhl_oag7MazzYE/s1280/photo_2023-06-30_11-07-51.jpg