សម្បកចេកអាចជួយការពារមេរោគ និងសត្វល្អិតបំផ្លាញដំណាំ ហើយវាជាវត្ថុធាតុផ្សំពីធម្មជាតិដែលផ្តល់ប្រយោជន៍ច្រើនដល់រុក្ខជាតិ ។ សម្បកចេកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងផូស្វ័រ ។ លើសពីនេះ សម្បកចេកក៏អាចជួយបង្កើនការលូតលាស់របស់អតិសុខុមប្រាណនៅក្នុងដី ធ្វើឱ្យដីមានជីវជាតិ ដែលជួយឱ្យរុក្ខជាតិដុះលូតលាស់ល្អ ។Ultrafast pyrolysis makes hydrogen from banana peels | Research | Chemistry  World

នេះជាវិធីងាយៗក្នុងការធ្វើជីកសិកម្មពីសម្បកចេក ៖
វិធីទី១-យកសម្បកចេកមកហាន់ជាចំណិតតូចៗ រួចយកវាទៅកប់ក្នុងដីក្បែរដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកនឹងរលាយបន្តិចម្តងៗ បន្ទាប់មក វាក៏បញ្ចេញសារធាតុចិញ្ចឹមទៅក្នុងដី ។
វិធីទី២-កិនសម្បកចេកឱ្យហ្មត់ ហើយយកវាទៅរោយពីលើដីជុំវិញដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកកិនហ្មត់អាចរលាយបានលឿនជាងសម្បកចេកហាន់ជាចំណិត ។
វិធីទី៣-យកសម្បកចេកទៅស្ងោរ បន្ទាប់មក យកទឹករបស់វាមកស្រោចលើកូនរុក្ខជាតិ ព្រោះទឹកនេះសម្បូរដោយសារធាតុចិញ្ចឹមចាំបាច់ជួយដល់ការលូតលាស់របស់រុក្ខជាតិ ។ ហេតុនេះ គួរស្ងោរសម្បកចេកនៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

វិធីទី៤ ៖
-លាងសម្បកចេកឱ្យស្អាត
-ហាន់សម្បកចេកជាចំណិតតូចៗ
-យកសម្បកចេកទៅដាក់ក្នុងធុង
-ចាក់ទឹកចូលក្នុងធុងឱ្យលិចសម្បកចេក
-បិទគម្របធុង ហើយទុកវារយៈពេលចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍
-នៅពេលសម្បកចេករលាយហើយ យើងត្រូវត្រងយកទឹករបស់វា
-យកទឹកសម្បកចេកទៅស្រោចលើដំណាំ ឬរុក្ខជាតិ នៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

សរុបមក សម្បកចេក គឺជាជីកសិកម្មធម្មជាតិមួយប្រភេទដែលមានសុវត្ថិភាព ប្រសិទ្ធភាព ធ្វើឱ្យរុក្ខជាតិរឹងមាំ និងដុះលូតលាស់ល្អ ។ យើងអាចប្រើប្រាស់វាសម្រាប់ធ្វើជាសារធាតុចិញ្ចឹមរុក្ខជាតិបាន ហើយមិនចាំបាច់បារម្ភពីសារធាតុគីមីប៉ះពាល់សុខភាពឡើយ ។ ម្យ៉ាងទៀត ការប្រើប្រាស់ជីសម្បកចេក អាចឱ្យយើងអាចសន្សំសំចៃថវិកាផងដែរ ៕ ប្រភព ៖ sanook