ខ្សែភាពយន្ដ Barbie បានរកចំណូល១ពាន់លានដុល្លារអាម៉េរិក ក្នុងការលក់សំបុត្រកុននៅទូទាំងពិភពលោកចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ២១ ខែកក្កដា នេះ ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី៧ សីហា។The triumph of pink: How the premiere of 'Barbie' has become the cultural  and commercial phenomenon of the year | Culture | EL PAÍS English

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Warner Bros កាលពីថ្ងៃទី៦ សីហា បាននិយាយថា ភាពយន្តបែប Fantasy-Comedy នេះទទួលបាន ៤៥៩ លានដុល្លារអាម៉េរិកពីរោងកុនក្នុងស្រុក ដោយរាប់បញ្ចូលទាំងសហរដ្ឋអាម៉េរិក និងកាណាដា និង ៥៧២.១ លានដុល្លារផ្សេងទៀតនៅក្រៅប្រទេសចាប់តាំងពីចាក់បញ្ចាំងក្នុងរោងកុន ដែលប្រាក់ចំណូលសរុប មានចំនួន ១.០៣១ ពាន់លានដុល្លារ។ តួលេខនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនវិភាគប្រព័ន្ធផ្សព្វផ្សាយ Comscore ។Why Are People So Hyped About Seeing the Barbie Movie? Features Film Threat

ប្រភពដដែល បាននិយាយថា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Barbie លោកស្រី Greta Gerwig ក៏បានក្លាយជាអ្នកផលិតភាពយន្តស្ត្រីដំបូងគេដែលរកចំណូលបានរាប់ពាន់លានដុល្លារក្នុងនាមជាអ្នកដឹកនាំរឿងជាស្រ្តីផងដែរ។Barbie' filmmaker Greta Gerwig wants to embrace the mess | AP News

នៅចុងសប្តាហ៍ទីបីនៅក្នុងរោងភាពយន្តសម្រាប់ Barbie ខ្សែភាពយន្តនេះទទួលបានចំណូលចំនួន ១២៧ លានដុល្លារនៅទូទាំងពិភពលោកនៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ជាមួយនឹងចំណូលក្នុងស្រុកចំនួន ៥៣ លានដុល្លារ និងនៅក្រៅប្រទេសចំនួន ៧៤ លានដុល្លារផ្សេងទៀតនេះបើយោងតាម Comscore ។

គួរបញ្ជាក់ផងដែរថាភាពយន្តនេះសម្តែងដោយតារាស្រី Margot Robbie ជាតួអង្គស្រីនិង លោក Ryan Gosling ជាតួអង្គ Ken ខណៈភាពយន្តនេះបានរកចំណូលច្រើនជាប់ចំណាត់ថ្នាក់ទី ២ នៅឆ្នាំនេះបន្ទាប់ពីភាពយន្ត «The Super Mario Bros» ដែលបានចេញផ្សាយលើទីផ្សារកាលពីខែមេសា ដែលរកចំណូលបានសរុបចំនួន ១.៣៥៧ ពាន់លានដុល្លារ៕