យោងតាមចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងតំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ –  វិមាន៧មករា

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៣៥ ដែលបច្ចុប្បន្នមានអាយុ៨៩ឆ្នាំ ជាប្រធានសភានៅក្នុងនីតិកាលទី៦នេះ។

មុននឹងឡើងធ្វើជាប្រធានសភា សម្តេច​ធ្លាប់ក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជាចន្លោះឆ្នាំ១៩៨១-១៩៨៩។ លុះដល់ចន្លោះឆ្នាំ ១៩៩០-១៩៩៣ សម្តេចក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា។

ក្រោយមករំលងបាន៥ឆ្នាំ​ សម្តេចបានក្លាយជាអនុប្រធានរដ្ឋសភា ដល់ឆ្នាំ២០០៦ មុនពេលដែលសម្តេចក្លាយជាប្រធានសភាមកដល់បច្ចុប្បន្ន នៅក្នុងនីតិកាលទី៦នេះ​ ដែលនឹងបញ្ចប់នៅថ្ងៃទី២២ ខែសីហា​ខាងមុខនេះ។

សម្រាប់នៅក្នុងការបោះឆ្នោតនីតិកាលទី៧នេះ ​សម្តេច ក៏នៅតែជាប់ឈ្មោះជាតំណាងរាស្ត្រផងដែរ៕