បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាថានឹងកាត់ទោសគូប្រជែង Joe Biden ភ្លាមៗប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤។
ថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅទីក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃទី ៦ ខែសីហា អតីតប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយដើម្បីស៊ើបអង្កេតអំពើខុសច្បាប់ដែលអាចកើតមានក្នុងគ្រួសារ Biden នៅថ្ងៃដំបូងនៃការវិលត្រឡប់របស់លោកទៅកាន់សេតវិមាន ប្រសិនបើគាត់ឈ្នះការបោះឆ្នោតសកលឆ្នាំ ២០២៤។

លោក Trump បានធ្វើការចោតប្រកាន់គ្រួសារលោក Biden ថាបានចំណេញដោយខុសច្បាប់ពីទំនាក់ទំនងជាមួយអ៊ុយក្រែន និងទទួលសំណូកពីប្រទេសចិន រួមជាមួយប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីលោក Joe Biden បានចេញមុខបដិសេធការចោទប្រកាន់ទាំងនេះ។Trump says he'll seek a new judge in election case

បច្ចុប្បន្ន អតីតប្រធានាធិបតីអាមេរិក Donald Trump ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានរក្សាទុកឯកសារដែលបានចាត់ថ្នាក់ដោយខុសច្បាប់នៅឯអចលនទ្រព្យ Mar-a-Lago ក្នុងរដ្ឋផ្លរីដា និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលព័ត៌មានទាំងនោះមកវិញ។ លើសពីនេះទៀត គាត់ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំហិរញ្ញវត្ថុ និងក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុង Manhattan និងទីក្រុងញូវយ៉ក ដើម្បីចំណាយប្រាក់លាក់បាំងទំនាក់ទំនងរបស់គាត់ជាមួយតារាសិចក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦។

ទោះយ៉ាងណា លោក Trump បានបដិសេធការចោទប្រកាន់ទាំងអស់នេះ ហើយបានសារភាពថាមិនមានកំហុសអ្វីទាំងអស់។ គាត់បាននិយាយនៅក្នុងព្រឹត្តិការណ៍នៅទីក្រុង Montgomery ថាការកាត់ទោសទាំងបីនេះគឺផ្អែកលើ “ការចោទប្រកាន់ក្លែងក្លាយទាំងស្រុង” និងជ្រៀតជ្រែកសំឡេងឆ្នោតរបស់គាត់៕ Biden signs law implementing first part of U.S. trade pact with Taiwan |  Reutersប្រភព៖cafef.com