ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។
យោងតាមព្រះរាជក្រឹត្យ២ទំព័រ លេខ ន.ស/រកត/០៨២៣/១៧៨០ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហានេះ ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមឧត្តមបំផុត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តម ឯកឧត្តមបណ្ឌិត ហុន ម៉ាណែត” តែមួយរូបគត់។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទើបទទួលបានការត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមសេចក្ដីក្រាបបង្គំទូលថ្វាយពីប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានសំឡេងច្រើនជាងគេនៅក្នុងរដ្ឋសភា៕











