Home Blog Page 1601

ប្រទេសថៃដឹកដំរីពីស្រីលង្កាមកវិញដោយសុវត្ថិភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក ដំរីថៃឈ្មោះ «ផ្លាយស័ក្តសុរិន» មានអាយុ៣០ឆ្នាំ បានធ្វើដំណើរចេញពីអាកាសយានដ្ឋានដារ៉ាណៃហ្គេ ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា តាមជើងយន្តហោះពិសេសមួយប្រើពេលអស់៥ម៉ោង និងមកដល់ប្រទេសថៃដោយសុវត្ថិភាព ។ ប្រទេសថៃបានផ្តល់ដំរីនេះឱ្យស្រីលង្កាកាលពី២២ឆ្នាំមុន ប៉ុន្តែដោយសារវាមានរាងកាយទ្រុឌទ្រោមខ្លាំង ទើបថៃស្នើសុំដំរីមកវិញដើម្បីទទួលការព្យាបាល និងថែទាំឱ្យបានដិតដល់ ។Thai elephant back home after years of neglect in Sri Lanka | CTV News

លោក Warawut Silpa-archa រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគណៈគ្រប់គ្រងមកពីស្ថាប័នពាក់ព័ន្ធ និងក្រុមពេទ្យសត្វមកពីមន្ទីរពេទ្យដំរីឡាំប៉ាង បានចូលពិនិត្យមើលដំរី មុននឹងបញ្ជូនវាទៅកាន់វិទ្យាស្ថានជាតិ ដើម្បីដាក់នៅដាច់ដោយឡែករយៈពេល៣០ថ្ងៃ ។ រីឯការដឹកដំរីចេញពីអាកាសយានដ្ឋានឈៀងម៉ៃមកកាន់វិទ្យាស្ថានជាតិនៅស្រុកហាងឆាត មានចម្ងាយផ្លូវ៧០គីឡូម៉ែត្រ ។

មនុស្សម្នាជាច្រើនបានមករង់ចាំមើលការដឹកដំរីឆ្លងប្រទេស ហើយពួកគេនិយាយថា សប្បាយចិត្តណាស់ដែលឃើញដំរីនេះបានត្រឡប់មកកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព ហើយសុំឱ្យវាមានសុខភាពល្អ ។ អ្នកនាង វាសនា តាខ្លា ជាភ្ញៀវទេសចរមកកម្សាន្តនៅខេត្តឈៀងម៉ៃ ប្រាប់ថា នាងចង់ផ្តល់កម្លាំងចិត្តឱ្យដំរី១ក្បាលនេះ ហើយនាងសប្បាយចិត្តណាស់ដែលវាបានត្រឡប់មកដល់ប្រទេសកំណើតវិញដោយសុវត្ថិភាព ។ ជាធម្មតា គ្រួសារនាងបានមកលេងនៅមជ្ឈមណ្ឌលអភិរក្សដំរីថៃ ១ខែម្តង ហើយបើមជ្ឈមណ្ឌលនេះបើកឱ្យភ្ញៀវទេសចរចូលមើលដំរី នាងនឹងមកទីនេះដើម្បីផ្តល់ចំណីឱ្យវា ។A temple elephant in Sri Lanka will be airlifted back to Thailand after  allegations of neglect | AP News

ប្រទេសថៃបានចំណាយពេលអស់៦ខែក្នុងការត្រៀមដឹកជញ្ជូនដំរីពីប្រទេសស្រីលង្ហា ក្នុងនោះថៃបានសហការជាមួយរដ្ឋាភិបាលស្រីលង្ហា តាមរយៈស្ថានទូតថៃ នាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងរុក្ខជាតិ ព្រមទាំងភ្នាក់ងារឧស្សាហកម្មព្រៃឈើ និងនាយកដ្ឋានបសុសត្វ ។ គេបានរៀបចំជើងយន្តហោះពិសេសដែលអាចដឹកដំរីមានទំហំធំ ដោយមានមន្ត្រីជំនាញផ្នែកដំរីចំនួន៤នាក់ ព្រមទាំងពេទ្យសត្វផងដែរបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ។

កាលពី២២ឆ្នាំមុន ប្រទេសថៃបានប្រគល់ដំរី «ផ្លាយស័ក្តសុរិន» ឱ្យប្រទេសស្រីលង្កា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ។ ក្រោយមក វាត្រូវបានគេប្រើប្រាស់កម្លាំងឱ្យធ្វើការធ្ងន់ ហើយគេសង្កេតឃើញមានស្នាមដំបៅនៅលើខ្លួន និងគ្មានការយកចិត្តទុកដាក់ថែទាំទេ រហូតដល់រាងកាយទ្រុឌទ្រោម ។ ហេតុនេះ ភ្នាក់ងារពាក់ព័ន្ធជាច្រើនបានស្នើឱ្យបញ្ជូនវាមកកាន់ប្រទេសថៃវិញ ដើម្បីថែទាំឱ្យបានដិតដល់ ៕ Sri Lanka returns neglected elephant to Thailand - RTHKប្រភព ៖ Thai PBS

Apple ក្លាយជាក្រុមហ៊ុនដំបូងដែលរកចំណូលបានច្រើនជាងគេលើទីផ្សារពិភពលោក

0

បរទេស៖ Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលវាយលុកលើទីផ្សារពិភពលោកតម្លៃជាង ៣ ម៉ឺនពាន់លានដុល្លារ ខណៈដែលភាគហ៊ុនបច្ចេកវិទ្យាថ្មីៗនេះត្រូវបានគាំទ្រដោយរលក AI ។

យោងតាមប្រភពព័ត៌មាន Bloomberg កាលពីថ្ងៃទី ៣០ ខែមិថុនា បានឱ្យដឹងថា តម្លៃភាគហ៊ុន របស់ Apple បានបង្កើតកំណត់ត្រារកចំណូលបានច្រើនបំផុតចំនួន ៤ វគ្គជាប់ៗគ្នា ខណៈដែលភាគហ៊ុនទីផ្សារធំៗនានាកំពុងធ្លាក់ចុះ។ ការបិទវគ្គនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងច្រើនជាង ២% ដល់កំណត់ត្រា ១៩៣.៩ ដុល្លារ ជាមួយនឹងភាគហ៊ុនចំនួន ១៥.៧ ពាន់លានដុល្លារ។ ដូច្នេះ Apple បានឈានដល់កម្រិតទីផ្សាររបស់ខ្លួនជាលើកដំបូងនៅពេលដែលវាបានបិទក្នុងទឹកប្រាក់ចំនួន ៣ ម៉ឺនពាន់លានដុល្លារ។Apple $3 trillion: How the company defied stock-market physics.

គួររំលឹកដែរថា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ មូលធននីយកម្មរបស់ Apple ក៏បានឈានដល់តម្លៃ ៣ ម៉ឺនពាន់លានដុល្លារផងដែរ ប៉ុន្តែមិនអាចរក្សារហូតដល់ទីបញ្ចប់បាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅឆ្នាំនេះគឺខុសពីឆ្នាំ ២០២២ ដែលនៅពេលនោះមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Apple គឺទាបជាង ២ ម៉ឺនពាន់លានដុល្លារ។Apple's Market Value Hits $3 Trillion Again – Robb Report នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដោយសារក្រុមហ៊ុនបានបើកដំណើរការ វ៉ែនតា Vision Pro របស់ខ្លួន កាលពីដើមខែមិថុនា ដោយពួកគេក៏បានបញ្ចេញលទ្ធផលហិរញ្ញវត្ថុត្រីមាសទីមួយដែលល្អជាងការរំពឹងទុកផងដែរ។ វ៉ែនតា Vision Pro នឹងចេញលក់នៅឆ្នាំក្រោយ ប៉ុន្តែក្នុងតម្លៃដ៏ខ្ពស់បំផុតគឺ ៣,៤៩៩ ដុល្លារ។Apple's market value crosses $3 trillion mark again after Jan 2022 -  Hindustan Times

គួរបញ្ចាក់ដែរថា បច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងរហូតទៅដល់ ៤៩% ដែលរួមបញ្ចូលភាគហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ជាមួយនឹងការកើនឡើង ៣១.៧% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាតម្លៃខ្លាំងបំផុតចាប់តាំងពីដើមឆ្នាំមក ហើយសន្ទស្សន៍នេះក៏បានកើនឡើងបីត្រីមាសជាប់គ្នាផងដែរ៕ ប្រភព៖vnexpress

សំណង់ដ៏មហិមាមួយទៀត នឹងកើនឡើងចំកណ្តាលទីក្រុងឌូបៃ

0

ក្រៅពីគម្រោងទីក្រុង The Line កំពុងចាប់ផ្តើមជាបណ្តើៗនោះ ពេលនេះទីក្រុងឌូបៃកំពុងត្រៀមវិនិយោគសណ្ឋាគាររាងព្រះចន្ទ ដ៏ធំសម្ប់មមួយទៀតនៅកណ្តាលទីក្រុងឌូបៃតែម្តង។

សណ្ឋាគាររាងព្រះចន្ទ ត្រូវបានចេញប្លង់ដោយវិស្វករកាណាដា ដែលគម្រោងនេះត្រូវចំណាយជាង៥ពាន់លានដុល្លារ ដោយអាចទទួលភ្ញៀវទេសចរណ៍ឱ្យស្នាក់នៅបានជាង១មុឺននាក់ ជាមួយនឹង៤០០០បន្ទប់។A Giant $5 Billion Moon-Shaped Mega Resort Is Coming to Dubai – Robb Report

សម្រាប់រូបព្រះចន្ទ ដែលចំកណ្តាលសណ្ឋាគារវិញ មានទំហំដល់ទៅ២៧០ម៉ែត្រ និងកម្ពស់៣០ម៉ែត្រ ដែលបានបំពាក់មកបច្ចេកវិទ្យាដ៏ទំនើបជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ហាក់បីដូចជាកំពុងនៅឋាព្រះចន្ទតែម្តង។ ជាពិសេសនោះគឺគេនឹងបំពាក់ Telescope ដ៏ខ្លាំង ដែលអាចឱ្យភ្ញៀវទេសចរណ៍មើលដល់ឋានព្រះចន្ទ។

បើមិនមានការប្រែប្រួលនោះទេ គម្រោងសណ្ឋាគាររាងព្រះចន្ទនេះ នឹងត្រូវសាងសង់នៅចុងឆ្នាំនេះ​ ដោយគ្រោងបញ្ចប់ការសាកសង់ជាស្ថាពរនៅឆ្នាំ២០២៧ ខាងមុខនេះ៕Want to visit moon? Dubai to build $5B worth moon on Earth | Daily Sabah

ប្រភព៖ AP

តើការប្រើប្រាស់ហ្វេសប៊ុកផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

0

ហ្វេសប៊ុក (Facebook) គឺជាបណ្តាញសង្គមមួយដែលពេញនិយមនៅលើពិភពលោក ហើយប្រយោជន៍របស់ហ្វេសប៊ុក មិនមែនគ្រាន់តែសម្រាប់ការជជែកគ្នាលេងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេអាចប្រើប្រាស់វាក្នុងការប្រកបអាជីវកម្ម ការផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងការសិក្សារៀនសូត្ររបស់សិស្សផងដែរ ។ យើងមកមើលថា តើការប្រើប្រាស់ហ្វេសប៊ុកផ្តល់ផលប្រយោជន៍អ្វីខ្លះ ?

១-ទំនាក់ទំនងជាមួយមិត្តភក្តិនៅលើពិភពលោក ៖
នេះជាហេតុផលចម្បងដែលយើងចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុក ព្រោះមិត្តភក្តិភាគច្រើនបានប្រើប្រាស់វា ហើយយើងក៏ប្រើប្រាស់តាមដែរ ។ យើងអាចបង្កើតមិត្តភក្តិថ្មីៗ និងទាក់ទងទៅកាន់មិត្តចាស់ៗទៀតផង មិនថាពួកគេរស់នៅប្រទេសណានៅលើពិភពលោក ។ ដូច្នេះ បណ្តាញសង្គមហ្វេសប៊ុកបានជួយឱ្យមនុស្សរាប់លាននាក់ងាយស្រួលទំនាក់ទំនងគ្នា ។Top 8 Ways to Fix Slow Facebook on Android and iPhone - Guiding Tech

២-ប្រកបអាជីវកម្មអនឡាញ ៖
ហ្វេសប៊ុក គឺជាបណ្តាញសង្គមមួយដែលយើងអាចចែកចាយដូចជា រូបភាព អត្ថបទ និងវីដេអូផ្សេងៗ ។ ក្រៅពីនេះ ហ្វេសប៊ុកអាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទៀតផង ដោយគេអាចប្រើប្រាស់ Facebook Fanpage ។ Facebook Fanpage គឺជាការធ្វើទីផ្សារអនឡាញ បង្កើតស្លាកយីហោផ្ទាល់ខ្លួន និងជួយផ្សាយពាណិជ្ជកម្មឱ្យយើង មិនថាការលក់ផលិតផល ផ្សព្វផ្សាយទេសចរណ៍ ដំណើរកម្សាន្ត និងការអប់រំ ។ វាជាផ្លូវមួយជួយឱ្យម្ចាស់អាជីវកម្មអាចទាក់ទងជាមួយអតិថិជនរបស់ខ្លួនបានច្រើនបំផុត ព្រោះបច្ចុប្បន្ន ចំនួនអ្នកប្រើហ្វេសប៊ុកកាន់តែកើនឡើង ដែលធ្វើឱ្យឱកាសទាក់ទងជាមួយអតិថិជន ឬក្រុមគោលដៅងាយស្រួលជាងមុន ។

៣-តាមដានព័ត៌មាន ៖
បច្ចុប្បន្ននេះ យើងអាចតាមដានព័ត៌មានផ្សេងៗនៅលើពិភពលោក ដោយគ្រាន់តែចុច Like នៅលើទំព័រហ្វេសប៊ុក ។ ដូច្នេះ យើងនឹងបានអានព័ត៌មាន ឬមើលព័ត៌មានដោយមិនគិតថ្លៃ ខណៈគេនឹងផ្សាយព័ត៌មានទាំងអស់គ្រប់ពេលវេលានៅលើហ្វេសប៊ុក ។ កាលពីសម័យមុន បើចង់ដឹងព័ត៌មានអ្វី គឺត្រូវចំណាយប្រាក់ទិញកាសែត ឬទស្សនាវដ្តី ។ ប៉ុន្តែបច្ចុប្បន្ននេះវិញ គ្រាន់តែមានទូរស័ព្ទដៃ១គ្រឿង និងមានហ្វេសប៊ុកធ្វើឱ្យយើងដឹងព័ត៌មានដែលកើតឡើងទាំងអស់ ។ ហេតុនេះ ទើបធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ ។9 best third party Facebook apps for Android - Android Authority

ចំណុចសំខាន់ យើងអាចដឹងពីព័ត៌មានមិត្តភក្តិ ដូចជា ការរៀបអាពាហ៍ពិពាហ៍ ការសម្រាលបុត្រ ឬកិច្ចការប្រចាំថ្ងៃជាដើម ។ ដូច្នេះ ការប្រើប្រាស់ហ្វេសប៊ុក គឺដូចគ្នានឹងយើងអាចប្រមូលផ្តុំមិត្តភក្តិ និងក្រុមគ្រួសារមកនៅជិតគ្នាដែរ បើទោះជាពួកគេរស់នៅកន្លែងផ្សេងគ្នា ឬនៅប្រទេសផ្សេងគ្នាក្តី ។

៤-អាចបញ្ចេញមតិក្នុងបណ្តាញសង្គម ៖
ហ្វេសប៊ុកបានបើកឱកាសឱ្យអ្នកប្រើប្រាស់អាចបញ្ចេញមតិបាន ហើយវាជាការផ្លាស់ប្តូរមតិគ្នា និងរឿងរ៉ាវផ្សេងៗ ។ លើសពីនេះ យើងក៏ទទួលបានកម្លាំងចិត្តជាច្រើនពីមិត្តភក្តិ ឬក៏អាចផ្តល់កម្លាំងចិត្តទៅកាន់មិត្តភក្តិវិញក្នុងហ្វេសប៊ុក ។Facebook Might Be Rolling Out an All White Redesign for Android / Digital  Information World

៥-សម្រាប់អ្នកចង់ឱ្យគេចាប់អារម្មណ៍ ៖
អ្នកចូលចិត្តថតរូប ហើយចង់ឱ្យអ្នកដទៃសរសើររូបរបស់ខ្លួន ហ្វេសប៊ុក គឺជាជម្រើសល្អមួយសម្រាប់ពួកគេ ។ មនុស្សខ្លះបានបង្ហោះរូបភាពរបស់ខ្លួនជាប្រចាំ ហើយមានអ្នកចុច Like រាប់រយនាក់ ។

៦-ទទួលបានចំណេះដឹងតាមរយៈហ្វេសប៊ុក ៖
បច្ចុប្បន្ន ហ្វេសប៊ុកបានក្លាយជាកន្លែងផ្តល់ចំណេះដឹងសម្រាប់មនុស្សជាច្រើន នៅពេលពួកគេឆ្ងល់ ឬចង់ស្វែងរកទិន្នន័យណាមួយ ពួកគេអាចចូលមើលហ្វេសប៊ុកបាន ។ យើងសង្កេតឃើញថា មានការបង្កើតក្រុមជាច្រើនដើម្បីបង្រៀន និងរៀន ឬផ្តល់ចំណេះដឹងផ្សេងៗដូចជា ការហាត់ប្រាណ ការរៀនភាសាបរទេស និងគូររូប ជាដើម ។All Meta and Facebook apps, where to get them, and what they do

៧-សម្រាប់រំលឹកឆ្នាំកំណើត ៖
ហ្វេសប៊ុកបានរំលឹកការចងចាំអំពីមិត្តភក្តិរបស់យើងដូចជា ប្រាប់យើងពីឆ្នាំកំណើតមិត្តភក្តិ ឬព្រឹត្តិការណ៍សំខាន់ៗដែលយើងធ្លាប់បង្ហោះក្នុងហ្វេសប៊ុក ពីព្រោះហ្វេសប៊ុកចង់ឱ្យយើង និងមិត្តភក្តិមានទំនាក់ទំនងល្អជាមួយគ្នា ។

៨-ជាកន្លែងកម្សាន្ត ៖
ហ្វេសប៊ុកមានសេវាកម្មចែកចាយ និងផ្សព្វផ្សាយវីដេអូស្រដៀងគ្នានឹងយូធូបដែរ ។ យើងអាចមើលវីដេអូដែលផ្តល់ចំណេះដឹង វីដេអូស្រាវជ្រាវ ឬរឿងខ្លី និងវីដេអូកំប្លែងជាច្រើនបែប ហើយចំណុចសំខាន់ យើងអាចមើលបានច្រើនភាសាទៀតផង ព្រោះវាទូលំទូលាយ ។

សរុបមក ហ្វេសប៊ុកបានក្លាយជាចំណែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទាំងអស់ ហើយវាបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ការផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ការប្រកបអាជីវកម្ម ការទំនាក់ទំនងគ្នា ជាពិសេស កូនសិស្ស-និស្សិតអាចសិក្សាស្រាវជ្រាវមេរៀនផ្សេងៗ និងទទួលបានចំណេះដឹងជាច្រើនពីហ្វេសប៊ុក ៕ ប្រភព ៖ goodtipit

ប្រមុខសេអ៊ីអារបស់អាមេរិក ទៅកាន់អ៊ុយក្រែនស្ងាត់ៗ ដើម្បី វាយតម្លៃលម្អិតលើផែនការរំដោះទឹកដីរបស់ក្រុងកៀវ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ បាន និង កំពុងតែចាប់ផ្ដើមធ្វើតេស្ដលើការវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នោះ ក្រុងវ៉ាស៊ីនតោន បានបញ្ជូនប្រមុខទីភ្នាក់ងារមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) ទៅកាន់រដ្ឋធានីកៀវ ដោយស្ងាត់ៗបំផុត ហើយពិនិត្យមើល លើផែនការវាយបករបស់អ៊ុយក្រែន សម្រាប់រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់កម្លាំងទាហានរុស្ស៊ី ត្រឡប់មកវិញ។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ថា លោក វិល្លៀម ប៊ឺនស៍ (William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ បានទៅដល់រដ្ឋធានីកៀវ ដោយមិនបានប្រកាសឲ្យដឹងជាមុន។ ស្របគ្នានោះ អាជ្ញាធរអ៊ុយក្រែន ក៏បានប្រាប់គាត់ អំពីយុទ្ធសាស្ត្រ វាយបករំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី ត្រឡប់មកវិញ នៅមុខពេលកិច្ចចរចា ពីបទឈប់បាញ់គ្នា ជាមួយនឹងក្រុងម៉ូស្គូ អាចនឹងចាប់ផ្ដើម នៅចុងឆ្នាំ២០២៣នេះ។US Senate Intelligence Committee approves William Burns to lead CIA | World  News,The Indian Express

សារព័ត៌មាន The Washington Post បានដកស្រង់ប្រភព យកមកចុះផ្សាយ ថា ដំណើរទស្សនកិច្ចរបស់ប្រមុខទីភ្នាក់ងារ CIA មិនត្រូវបានគេរាយការណ៍ឲ្យដឹងជាមុននោះឡើយ ដោយរាប់បញ្ចូលទាំងជំនួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន និង មន្រ្ដីកំពូលៗ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រុងកៀវ ផងដែរ។

ប្រភពដដែល បានរាយការណ៍ទៀត ថា អ្នករៀបចំផែនការយោធារបស់ក្រុងកៀវ និង អ្នកមានទំនុកចិត្តបំផុត បានជួបជាមួយនឹងលោកប្រមុខទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិក ហើយពួកគេបាននិយាយ អំពីគោលបំណងរបស់អ៊ុយក្រែន វាយបករំដោះទឹកដីទ្រង់ទ្រាយធំ នៅរដូវស្លឹកឈើជ្រុះ។ ស្របគ្នានេះដែរ កាំភ្លើងធំ និង ប្រព័ន្ធមីស៊ីល នឹងត្រូវចល័តទៅកាន់តំបន់ព្រំដែន ជាប់ជាមួយឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី ហើយបន្ដវាយរុល ទៅមុខបន្ថែមទៀត នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ បន្ទាប់មក ក្រុងកៀវ នឹងចាប់ផ្តើមចរចាជាមួយក្រុងមូស្គូ ជាលើកដំបូង ក្រោយការចរចាសន្តិភាពបានទទួលបរាជ័យ កាលពីខែមីនា ឆ្នាំ២០២២។Russia-Ukraine war: List of key events, day 492 | Russia-Ukraine war News |  Al Jazeera

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានបញ្ជាក់ ថា៖ «រុស្ស៊ី នឹងព្រមទទួលយកការចរចាសន្ដិភាព ជាមួយនឹងអ៊ុយក្រែន រហូតល្គឹកណា ក្រុងមូស្គូ មានអារម្មណ៍ ថា កំពុងតែរងនូវការគំរាមកំហែងដ៏ខ្លាំងក្លា ពីក្រុងកៀវ។

បើទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានបដិសេធនូវការផ្ដល់ព័ត៌មាន អំពីការចែករំលែកនូវការវាយតម្លៃរបស់លោក ប៊ឺនស៍ (Burns) លើការរំពឹងទុក សម្រាប់ការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី៕Ukraine-Russia war: Ukraine 'planning Storm Shadow attack on Crimea'

ពលរដ្ឋម៉ិកស៊ិកស្លា.ប់ជាង១០០នាក់ដោយសារអាកាសធាតុក្តៅ

0

ប្រទេសម៉ិកស៊ិក ៖ ប្រទេសម៉ិកស៊ិកបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ដល់៤៥អង្សារសេ ហើយបានឆ.ក់យកជីវិតពលរដ្ឋអស់ជាង១០០នាក់ ។ ក្រៅពីនេះ នៅរដ្ឋផ្សេងទៀតក៏មានមនុស្សស្លា.ប់ផងដែរ ហើយមានមនុស្សយ៉ាងតិច១.៥៥៩នាក់បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយសារអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាព ។ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ សីតុណ្ហភាពនៅតំបន់ជាច្រើនក្នុងប្រទេសនេះបានកើនឡើងដល់៤៥អង្សារសេ និង៤៩អង្សារសេ ។Mexico: Over 100 people die due to extreme heatwave as temperature soars  above 50 degree Celsius - Mexico: Over 100 people die due to extreme  heatwave as temperature soars above 50 degree Celsius -

ក្រសួងសុខាភិបាលបង្ហាញថា មានអ្នកស្លា.ប់យ៉ាងតិចចំនួន១១២នាក់នៅប្រទេសម៉ិកស៊ិក ដោយសារអាកាសធាតុក្តៅខ្លាំងតាំងពីខែមីនា ឆ្នាំ២០២៣ មកម៉្លេះ ។ តំបន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺរដ្ឋ Nuevo Leon ដែលមានមនុស្សស្លា.ប់ចំនួន៦៤នាក់ ហើយអ្នកស្លា.ប់ប្រមាណ៧៣% ជាក្រុមមនុស្សចាស់មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ។ មូលហេតុចម្បងនៃការស្លា.ប់ទាំងនេះ គឺបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល និងការខ្វះជាតិទឹក ។Extreme heat kills more than 100 in Mexico | The Straits Times

នាយកការិយាល័យសុខាភិបាលប្រចាំរដ្ឋ Tamaulipas បានសរសេរនៅលើ Twitter ថា សីតុណ្ហភាពនឹងកើនឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋទាំងអស់គួរចៀសវាងនៅក្រោមកំដៅថ្ងៃរយៈពេលយូរ ដោយត្រូវនៅកន្លែងម្លប់ និងមានខ្យល់ចេញ-ចូលល្អ ។Mexico Heat Wave: Over 100 Dead In Mexico Heat Wave, Temperatures Close To  50 Degrees

ការិយាល័យឧតុនិយមប្រកាសថា ប្រទេសម៉ិកស៊ិកមិនទាន់ឆ្លងផុតអាកាសធាតុក្តៅទេ ហើយវានឹងត្រឡប់មកម្តងទៀតនៅខែកក្កដា ឆ្នាំ២០២៣ ។ ដូច្នេះ វានឹងប៉ះពាល់ដល់ជីវិត និងសុខភាពរបស់ពលរដ្ឋដោយផ្ទាល់ ។ ចំណែកអ្នករស់នៅតំបន់ឆ្នេរសមុទ្រភាគឦសាន ភាគខាងជើង ភាគកណ្តាល និងឆ្នេរសមុទ្រមហាសមុទ្រប៉ាស៊ីហ្វិកត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ៕ ប្រភព ៖ Thairath

ភូមិខ្មោចនៅរតនគិរីជាប់ឈ្មោះជាកន្លែងដែលមានខ្មោចលងសាហាវជាងគេបំផុតលើលោក

0

អប្បិយជំនឿ តែងផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺជំនឿដែលថាមានខ្មោចព្រាយបិសាចលងបន្លាចជាដើម។ ដូច្នេះហើយខាងក្រោមនេះ KBN News សូមរៀបរាប់អំពីប្រវត្តិភូមិមួយនៅរតនះគិរីដែលគេល្បីតៗគ្នាថា ជាកន្លែងដែលមានខ្មោចលងសាហាវជាងគេបំផុតលើលោក ដែលភូមិខ្មោចនោះមានឈ្មោះថា “ភូមិខ្មោចជនជាតិកាចក់”។ភូមិខ្មោចនៅខេត្តរតនគិរី ជាប់ជាកន្លែងលងសាហាវជាងគេមួយនៅក្នុងពិភពលោក - Khmer  Breaking News

ភូមិខ្មោចជនជាតិកាចក់ ស្ថិតនៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនៈគិរី បានបង្កប់នូវរឿងអាថ៌កំបាំងជាច្រើនដែលរន្ធត់ព្រឺព្រួច សូម្បីតែម៉ោង ១២ ថ្ងៃត្រង់ក៏គ្មាននរណាហ៊ានចូលទៅភូមិនោះដែរ ព្រោះគេជឿតៗគ្នាថា នៅក្នុងភូមិនេះខ្មោចមានឥទ្ធិពលកាចសាហាវខ្លាំងណាស់។ អ្នកនាំភ្ញៀវទេសចរ នៅខេត្តរតនគិរី ដែលបានរួមដំណើរចូលក្នុងភូមិព្រៃខ្មោច បានឱ្យដឹងថា កាចក់ ជាជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិចទាំង៦ នៅខេត្តរតនគិរី ហើយបច្ចុប្បន្នជនជាតិនេះ នៅសល់តិចជាងគេបំផុត។Nice To See You:  លាត​ត្រដាង​អាថ៌កំបាំង​​ផ្នូរ​ខ្មោច​ជន​ជាតិ​​​ភាគ​តិច​កាចក់​​នៅ​រតនគីរី​

ពួកគេមានភូមិ២ គឺភូមិមួយសម្រាប់ពួកគេរស់នៅ និងភូមិមួយទៀត ជាភូមិខ្មោច ដែលមានផ្ទៃដីរាប់សិបហិកតា សម្រាប់កប់ខ្មោច តាំងពីដូនតារបស់ពួកគេមក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកភូមិជនជាតិកាចក់ ដែលស្ថិតជាប់ភូមិខ្មោច ក្បែរគ្នានោះ ក៏ពួកគេខ្លាចញញើតនឹងភូមិព្រៃខ្មោចនេះដែរ សូម្បីតែជិះទូកនៅលើទន្លេចតក្បែរព្រៃខ្មោចនោះ ក៏មិនហ៊ានផង។ ដូច្នេះហើយសម្រាប់ភ្ញៀវទេសចរណាដែលចង់ដើរទស្សនានូវទីនោះសូមកុំទៅតែម្នាក់ឯងព្រោះវាអាចនឹងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់យើង ឬអាចនឹងមានខ្មោចតាមជាដើម៕Jump right in: Ratanakiri - Southeast Asia Globe

កំពុងល្បីនៅកូរ៉េ! Hwa Sa ម្ចាស់បទ «Maria» មានទំនាក់ទំនង៥ឆ្នាំហើយជាមួយអ្នកជំនួញម្នាក់អាយុលើសនាង១២ឆ្នាំ

0

នៅលើបណ្តាញសង្គមកូរ៉េកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើតារាចម្រៀង Hwa Sa អតីតសមាជិក MAMAMOO មានទំនាក់ទំនងស្នេហាជាមួយបុរសជាអ្នកជំនួញម្នាក់ដែលមានអាយុលើសនាង១២ឆ្នាំ ខណៈអ្នកទាំងពីរទាក់ទងគ្នា៥ឆ្នាំមកហើយ។MAMAMOO's Hwa Sa officially joins P Nation | allkpop

យោងតាមរបាយការណ៍ផ្តាច់មុខមួយនៅថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថាអ្នកក្នុងចង្កោមសិល្បៈជាច្រើនបាននិយាយថាមិត្តប្រុសរបស់ Hwa Sa មានឆ្នាំកំណើត១៩៨៣ ហើយបច្ចុប្បន្នកំពុងបើកអាជីវកម្មឯកជនផ្ទាល់ខ្លួនផងដែរ ហើយពួកគេបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពី៥ឆ្នាំមុន ហើយរឿងនេះបានសាយភាយឡើងបន្ទាប់ពីកិច្ចសន្យាផ្តាច់មុខរយៈពេល៩ឆ្នាំរបស់ Hwa Sa ជាមួយ RBW បានបញ្ចប់។Hwasa: “I'm still in the phase of trying to find a balance and trying to  feel alive”

អ្នកនៅក្នុងចង្កោមឧស្សាហកម្មកម្សាន្តនេះបានទម្លាយថា តាមការសង្កេតមើលទំនាក់ទំនងរបស់ Hwasa និងគូស្នេហ៍អ្នកជំនួញរូបនោះដំបូងឡើយខាងប្រុសមានការអន់អែកដោយសារតែអាយុខុសគ្នាច្រើន ខណៈ Hwa Sa គឺជាមនុស្សរបស់មហាជននិងជាសិល្បករល្បីល្បាញ។ តែក្រោយមកដោយខាងប្រុសសង្កេតឃើញថា Hwa Sa មានចិត្តស្រលាញ់ចំពោះខ្លួនយ៉ាងស្មោះត្រង់ មិនព្រមបែកគ្នាដោយសារតែខុសអាយុគ្នា និងភាពល្បីល្បាញធ្វើឱ្យអ្នកជំនួញរូបនេះមានចិត្តស្រលាញ់ Hwa Sa យ៉ាងខ្លាំងហើយចំណងស្នេហ៍ពួកគេកាន់តែស៊ីជម្រៅ។Dua Lipa & Mamamoo's Hwasa's 'Physical' Remix: Listen – Billboard

គួរបញ្ជាក់ផងដែរថា Hwa Sa ជាតារាចម្រៀងទោល ដែលកំពុងក្រសោបភាពល្បីល្បាញ ហើយបទចម្រៀងរបស់នាងមួយបទមានចំណងជើងថា «Maria» ទទួលបានការគាំទ្រខ្លាំងរួមជាមួយបទចម្រៀង និងសកម្មភាពជាច្រើនទៀតរបស់នាងផងដែរ។ ជាពិសេសថ្មីៗនេះ Hwa Sa កំពុងពិភាក្សាគ្នារួមដំណើរក្នុងផលិតកម្ម P nation ដែលជាផលិតកម្មម្ចាស់បទ « gangnam style »ផងដែរ៕Song Review: Hwasa (Mamamoo) – Twit | The Bias List // K-Pop Reviews &  Discussion

ប្រធានកីឡាអូឡាំពិកថៃ ស្នើឱ្យប្រធានសហព័ន្ធបាល់ទាត់ថៃចុះចេញពីតំណែង ក្រោយមិនមានសមត្ថភាពឈ្នះមេដាយមាសសុីហ្គេមលើកទី៣២

0

ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon មានប្រសាសន៍ថា ប្រធានសហព័ន្ធបាល់ទាត់ថៃលោក Pol Gen Somyot Poompunmuang គួរតែទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុម U22 ក្នុងការដណ្តើមបានមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី៣២ ជាពិសេសការប៉ះទង្គិចគ្នាតែម្តង។POLL: People unsatisfied with Prawit, want a special election | Thaiger

ការទទួលខុសត្រូវរបស់លោក Pol Gen Somyot Poompunmuang ក៏ព្រោះតែ មុននឹងចាប់ផ្តើមសុីហ្គេម២០២៣ ថៃបានដាក់គោលដៅយកមេដាយមាសទាំងវិញ្ញាសារបុរសនិងនារី តែជាក់ស្តែងពួកគេមិនបានមេដាយមាសសូម្បីតែមួយ ដែលជាហេតុនាំឱ្យគណកម្មការកីឡាអូឡាំពិកថៃ សម្តែងការមិនពេញចិត្តបែបនេះ។Sports – Police General Dr. Somyot purple bush Invite those who are  interested to apply to become president of the Football Association.

សូមរំលឹកផងដែរថា កាលពីនៅសុីហ្គេមឆ្នាំ២០២៣ ថៃ បានបរាជ័យយ៉ាងដំណំ៥-២ ក្រោមថ្វីជើងឥណ្ឌូនេសុី ដោយការប្រកួតនោះ មានការវាយតប់គ្នា បង្កជាអន្តសុខផងដែរ៕Somyot apologizes to Thai people for final brawl issued a statement  preparing to punish the perpetrators

ប្រភព៖ bangkok post

 

មកស្គាល់ព្រែកជីក ដែលវែងជាងគេក្នុងពិភពលោក

0

ព្រែក​ជីកដែល​វែងជាងគេ និងចំណាស់​ជាងគេ​បំផុត​ក្នុងពិភពលោក គឺព្រែកជីក​ក្នុងប្រទេសចិន ដែលភ្ជាប់ពីក្រុងប៉េកាំង ​ទៅ ហាំងចូវ។

​ព្រែកជីកនេះ មានប្រវែងសរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពី​ទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំង​ទន្លេផ្សេងៗទៀត ដោយចាប់ផ្តើម​ចេញ​ពីភាគខាងជើង​ក្រុងប៉េកាំង កាត់តាម​ក្រុង​ធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់​នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។Live: A night view of the Grand Canal in Hangzhou Ep. 8 - CGTN

ក្នុងឆ្នាំ​២០១៤ ព្រែកជីកនេះ ត្រូវបាន​ចុះបញ្ជី​ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ផ្នែកដំបូង​បង្អស់​នៃព្រែកជីកនេះ ត្រូវបានសង់​ឡើងនៅស.វទី៥ មុនគ.ស ហើយផ្នែក​ផ្សេងៗត្រូវបាន​សង់ជាបន្តបន្ទាប់ពី​ពិសេស​ ចាប់តាំងពីរាជវង្សស៊ួយ ពីឆ្នាំ៥៨១-៦១៨ នៃ គ.ស។ ព្រែក​ជីកនេះ ត្រូវបាន​ប្រើប្រាស់​ធ្វើជាការដឹកជញ្ជូនតាមផ្លូវទឹក​​យ៉ាងសំខាន់​នូវទំនិញ​ដូចជា ធ្យូងថ្ម, ឥដ្ឋ, ខ្សាច់, ក្រួស និងប្រេងម៉ាស៊ូតជាដើម។ វាក៏ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់ផងដែរ សម្រាប់​ប្រទេសចិន។Beijing-Hangzhou Grand Canal

​សូមជម្រាប​ដែរថា បន្ទាប់ពីព្រែកជីកខាងលើ ព្រែកជីក​ដែល​វែងជាងគេលំដាប់ទី២ គឺ​ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕Putting 'Grand' back in the canal - SHINE NewsThe Grand Canal Hangzhou attraction reviews - The Grand Canal Hangzhou tickets - The Grand Canal Hangzhou discounts - The Grand Canal Hangzhou transportation, address, opening hours - attractions, hotels, and foodGrand Canal in China, also known as the Beijing-Hangzhou Grand Canal is the longest canal or artificial river in the wor… | Mapa historico, Mapa paises, Grand canal

ប្រភព៖ Wikipedia