ថ្មីៗមកនេះប្រិយមិត្តជ្រាបមកហើយថា តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យ ប្រមាថមាក់ងាយ លើនាងអំឡុងពេលបំពេញការងារច្រៀងនៅពេលរាត្រីនៅក្នុងភោជនីយដ្ឋានមួយ។ រឿងនេះមានមហាជននិងមិត្តរួមអាជីពសិល្បៈដូចជាតារាចម្រៀងយក់ ថិត រដ្ឋា តារាចម្រៀង ហង្ស សុជាតា ក៏បានជួយលួងលោមផ្តល់កម្លាំងចិត្តដល់តារាចម្រៀង ស៊ឹម ថៃណា ដូចគ្នាដែលជួបប្រទះនូវរឿងមិនល្អក្នុងអាជីពរបស់ខ្លួន ខណៈប្រធានសមាគមសិល្បករកម្ពុជាជំទាវ ចន ច័ន្ទលក្ខណា មិននៅស្ងៀមលូកដៃជួយ ស៊ឹម ថៃណា ហើយនឹងឈានដល់ប្រព័ន្ធផ្លូវច្បាប់។May be an image of 1 person

នៅល្ងាចថ្ងៃទី៨ សីហា នៅលើបណ្តាញសង្គមរបស់លោកជំទាវ ចន ច័ន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះតារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេចខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។ នាងខ្ញុំបានខលទៅប្អូនស្រីដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយ ប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន ) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលពួកគាត់បំពេញការងារពេលយប់ទោះអាជីពណាក៏ដោយ បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និង ប្អូនស្រីនិងស្នើទៅក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់»។No photo description available.

គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះដែលមិនអាចទទួលយកបានឡើយ។ ម្ចាស់បទ «បេះដូងឆ្កួត» រូបនេះបាននិយាយថានាងប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយមិនដែលប្រព្រឹត្តទង្វើនាំឱ្យខ្លួន និងសិល្បៈអាប់ឱនកិត្តិយសនោះទេ ប្រសិនជាចេះក្រឡាច់ខ្លួនតែបន្តិចមិនមែនពេលនេះនាងស្នាក់នៅផ្ទះជួលនោះទេ៕No photo description available.