ក្រពើគឺជានិមិត្តសញ្ញានៃការការពារ និងកម្លាំងផងដែរ បើអ្នកសុបិន្តឃើញសត្វក្រពើ អ្នកគួរប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួន ឬការងារ ឬក៏ជាទំនាក់ទំនងអ្វីមួយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសុបិន្តឃើញក្រពើមិនប្រាកដថាអាក្រក់រហូតនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទខុសៗគ្នានៃការសុបិន្តឃើញក្រពើ៖

១.សុបិន្តឃើញក្រពើដេញតាម៖ សុបិន្តបែបនេះ មានន័យថា អ្នកកំពុងឆ្លងកាត់ពេលវេលាដ៏តានតឹងក្នុងជីវិត ហើយអ្នកមានអារម្មណ៍ថាអ្នកត្រូវទទួលខុសត្រូវលើបញ្ហាទាំងអស់ដោយខ្លួនឯង។ អ្នកត្រូវការជំនួយ ឬការគាំទ្រខ្លះ និងទុកពេលវេលាសម្រាប់ការថែទាំខ្លួនឯងខ្លះ ហើយកុំប្រញាប់ចេញពីរឿងមួយទៅរឿងបន្ទាប់។

២.សុបិន្តឃើញក្រពើមួយក្បាល៖ បើអ្នកណាសុបិន្តឃើញក្រពើតែមួយក្បាល ទំនាយទាយថា អ្នកដែលមានគ្រួសារអាចនឹងមានបញ្ហាដូចជាការងារ ខាតបង់ប្រាក់ ឬត្រូវជួបគ្រោះអកុសលជាដើម។ ប៉ុន្តែសម្រាប់អ្នកដែលនៅលីវវិញ គឺមានបុរសចាស់ស្រឡាញ់ ហើយអ្នកនឹងក្លាយជាជនទីបី។What Does It Mean When You Dream About Crocodiles? (10 Spiritual Meanings)

៣.សុបិន្តឃើញក្រពើពីរក្បាលឡើង ឬច្រើនក្បាល៖ សុបិន្តបែបនេះ មានន័យថា អ្នកអាចនឹងត្រូវអ្នករួមការងារក្បត់ដែលធ្វើបាបអ្នក ហើយអ្នកជិតស្និទ្ធនឹងអាចនាំសំណាងអាក្រក់មកអ្នក អ្នកមិនគួរធ្វេសប្រហែសឡើយ សូមរៀបចំផែនការឱ្យបានហ្មត់ចត់ មុននឹងធ្វើអ្វីមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ជៀសវាងការឆ្លៀតឱកាសពីមនុស្សជុំវិញខ្លួន។

៤.សុបិន្តឃើញក្រពើខាំ៖ សុបិន្តឃើញក្រពើខាំ មានន័យថា អ្នកគួររស់នៅដោយប្រយ័ត្នប្រយែងក្នុងរឿងទ្រព្យសម្បត្តិព្រោះវាអាចនឹងបាត់បង់។ រីឯអ្នកនៅលីវវិញ នឹងបានជួបស្នេហាជាមួយមនុស្សរស់នៅឆ្ងាយ។Getting more sleep reduces caloric intake, a game changer for weight loss  programs - UChicago Medicine

៥.សុបិន្តឃើញក្រពើខាំនរណាម្នាក់៖ ការយល់សប្តិឃើញក្រពើខាំនរណាម្នាក់ បង្ហាញថាអ្នកស្ថិតក្នុងដំណាក់កាលតានតឹងក្នុងជីវិត ហើយអ្នកមិនអាចស៊ូទ្រាំនឹងភាពតានតឹងបាននោះទេ វានឹងធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត។

៦.សុបិន្តឃើញក្រពើងាប់៖ សុបិន្តបែបនេះ មានន័យថា អ្នកនឹងជួបរឿងអាក្រក់ៗក្នុងជីវិត ឬអាចមានគ្រោះដល់ជីវិត ឬក៏មានមនុស្សជិតដិតបាត់បង់ជីវិតជាដើម ដូចនេះគួរប្រុងប្រយ័ត្ន៕ ប្រភព៖sanook