យើងបានទាយនិស្ស័យរបស់ខ្លួន និងមនុស្សនៅជុំវិញយើងតាមរយៈការមើលរាសី ថ្ងៃខែឆ្នាំកំណើត ឬប្រភេទឈាម ប៉ុន្តែយើងមិនធ្លាប់បានឮថា ចំណីអាហារក៏អាចធ្វើឱ្យយើងស្គាល់ពីនិស្ស័យ ឬទម្លាប់របស់មនុស្សម្នាក់ៗបានដូចគ្នា ។ តាមការស្រាវជ្រាវមួយដែលមានទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារបង្ហាញថា អ្នកដែលចូលចិត្តបរិភោគអាហារមានរសជាតិផ្អែម ពួកគេនឹងមានភាពរួសរាយរាក់ទាក់ និងគួរឱ្យសេពគប់ ។Eating chocolate for breakfast could help you lose weight, new study finds  | indy100

លោកវេជ្ជបណ្ឌិត Brian Meier មកពីសាកលវិទ្យាល័យ Gettysburg សហរដ្ឋអាមេរិក និងជាអ្នកសរសេរកិច្ចការស្រាវជ្រាវនេះលើកឡើងថា មនុស្សយើងទទួលបានបទពិសោធន៍ជាមួយរសជាតិចំណីអាហារជារៀងរាល់ថ្ងៃ ហេតុនេះ លោកចង់ផ្តល់ភាពសំខាន់នៃទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារដែលបរិភោគ ។

ការស្រាវជ្រាវរបស់លោក Brian Meier ដំបូងគេបង្ហាញថា ក្រុមមនុស្សចូលចិត្តបរិភោគអាហារផ្អែមដូចជា សូកូឡា គឺពួកគេតែងជួយយកអាសារអ្នកដទៃ បើធៀបនឹងមនុស្សមិនបរិភោគរសជាតិផ្អែម ។ ចំណែកការសិក្សារបស់លោកមួយទៀតបង្ហាញថា អ្នកចូលចិត្តបរិភោគនំ, ស្ករគ្រាប់ ឬនំខេកសូកូឡា ពួកគេតែងមានទម្លាប់ចងមិត្ត និងចូលចិត្តជួយសង្គ្រោះអ្នកដទៃ ។The Emotions Evoked by Chocolates

លោកវេជ្ជបណ្ឌិត Brian Meier បានកត់សម្គាល់ផងដែរថា វាជារឿងមួយគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមនុស្សមានភាពរួសរាយរាក់ទាក់ និងគួរឱ្យរាប់អានសម្រាប់មនុស្សទាំងពួង ហើយត្រូវបានគេសរសើរថា «You’re sweet» បើទោះជាទម្លាប់អាចមិនពាក់ព័ន្ធនឹងរសជាតិអាហារដែលពួកគេចូលចិត្តក្តី ។

បើតាមទ្រឹស្តីផ្នែកចិត្តសាស្ត្រពន្យល់ថា ការចូលចិត្តរសជាតិចំណីអាហារ គឺជាការគ្រប់គ្រងអារម្មណ៍វិជ្ជមាន ។ ទោះយ៉ាងណា គំនិតនេះគ្រាន់តែជាការស្រាវជ្រាវលើអ្នកស្ម័គ្រចិត្តមួយចំនួនប៉ុណ្ណោះ ហើយគេមិនទាន់អាចសន្និដ្ឋានជារួមថា ទម្លាប់ការបរិភោគចំណីអាហាររបស់បុគ្គលម្នាក់ៗនឹងដូចគ្នាទាំងអស់ទេ ៕ ប្រភព ៖ TNN Health