ថ្មីៗនេះ លោក ផន ផល្លា ដែលជាអ្នកគ្រប់មណ្ឌលមែកឈើ ទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបើកយុទ្ធនាការរត់ ដើម្បីកុមារ១៥៧នាក់ សម្រាប់រយៈពេល ១ឆ្នាំ។
យុទ្ធនាការរត់នេះ នឹងចេញដំណើរពីទីរួមខេត្តសៀមរាប ឆ្ពោះទៅមណ្ឌលមែកឈើ នៅរាជធានីភ្នំពេញ ដែលមានចម្ងាយរហូតដល់ ៣៥០គីឡូម៉ែត្រ មានរយៈ ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយចំណាយពេល ៧យប់ ៨ថ្ងៃ លោក ផន ផល្លា បានរៃអង្គាសប្រាក់បាន៤៥៧៧៧ដុល្លារ សម្រាប់ជួយកុមារ១៥៧នាក់ និងផ្គត់ផ្គង់ក្មេងៗក្នុងមណ្ឌលមែកឈើផងដែរ៕










