Home Blog Page 1600

លោកជំទាវ ហ៊ុន ស៊ីណាត ផ្តាំទៅ ចំប៉ីខ្មៅ ក្នុងរឿងជំទាវ ចន ច័ន្ទ និងការជ្រើសប្រធានសមាគមសិល្បករខណៈ ចំប៉ីខ្មៅ តបបែបនេះ

0

មហាជនជ្រាបខ្លះៗមកហើយសំឡេងគាំទ្ររបស់ចំប៉ីខ្មៅស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា ហៅអ្នកហូបទុរេនដៀលអ្នកស្រែមកLive សូមទោសមានច្រើនយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត ខណៈប្រធានសមាគមសិល្បករកម្ពុជារក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញលោកជំទាវហ៊ុន ស៊ីណាត បានលូកដៃក្នុងរឿងនេះនិងផ្តាំទៅចំប៉ីខ្មៅថាបើចង់ហៅបុគ្គលនោះមកLive សូមទោសគឺខាងក្រសួងវប្បធម៌ខណៈអ្នកនាង ចន ច័ន្ទ គ្មានសិទ្ធិរឿងនេះទេ។ លោកជំទាវ បានផ្តាំទៀតថាការជ្រើសប្រធានសមាគមមានឈ្មោះ៤ទៅ៥នាក់ហើយមិនបាច់Present អ្នកណាទេ អ្នកណាថ្លៃថ្នូរគេបោះឆ្នោតឱ្យហើយ។May be an image of 1 person, flower and dais

នាពេលថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានផ្តាំទៅលោក យិន ហេង ហៅចំប៉ីខ្មៅ ថា បើចង់ហៅបុគ្គលស៊ីទុរេនដៀលអ្នកស្រែមកLive សូមទោសជាសាធារណៈគឺមិនមែនជាតួនាទីអ្នកនាង ចន ច័ន្ទ ឡើងគឺបើចង់ស្នើគឺទៅខាងក្រសួងវប្បធម៌ជាអ្នកចាត់ចែងលើរឿងនេះទាំងក្នុងរឿងថតវីដេអូអាសភាសជាដើមគឺខាងក្រសួងវប្បធម៌ ហើយ ចន ច័ន្ទលក្ខណាមិនមានសិទ្ធិហៅបុគ្គលនោះមកLiveសូមទោសនោះទេ។ លោកជំទាវ បានសង្កត់ធ្ងន់ថា លោកជំទាវមិនបានកាន់ជើងអ្នកនាង ចន ច័ន្ទលក្ខណា ឡើយហើយកាលៈទេសៈកាលពីមុនជារឿងផ្សេង ហើយឥឡូវនេះគឺជារឿងផ្សេង។May be an image of 1 person and smiling

លោក ជំទាវ ហ៊ុន ស៊ីណាត ផ្តាំទៅ ចំប៉ីខ្មៅ ទៀតថាការជ្រើសប្រធានសមាគមសិល្បករកម្ពុជា គេមានឈ្មោះ៤ទៅ៥នាក់ដែរ អ្នកណាថ្លៃថ្នូរគេបោះឱ្យអ្នកនោះហើយ មិនចាំបាច់ប្រេសិនឈ្មោះអ្នកណាទេ។
ទន្ទឹមនឹងការផ្តាំផ្ញើរបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅលើបណ្តាញសង្គម ចំប៉ីខ្មៅ វិញបានឆ្លើយតបនៅយប់ថ្ងៃទី១ ខែកក្កដា ថា « សូមគោរពអ្នកម្ដាយអ៊ំ ក្មួយសូមគោរពទទួលអនុសាសន៍ និងដំបូន្មានពីអ្នកម្ដាយអ៊ំ ចាប់ពីពេលនេះតទៅក្មួយបញ្ឍប់សកម្មភាពរឿងស៊ីទុរេនប្រមាថប្រជាជនខ្មែរទៀតហើយ ។ ក្មួយសូមលើកម្រាមដៃដប់សំពះគោរពអរគុណអ្នកម្ដាយអ៊ំ រួមជាមួយបងប្អូនមហាជនខ្មែរដែលអាណិតស្រលាញ់ខ្ញុំបាទទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RcrfQwPXlqqdeNdYmVtkWRAo1AIAetfFz0aQhwL8WwXMfsj5F5uYiEQwdUspXfQJYVIjgg3YVbdc7PcLrOjGkhy8F_6AApmW7PnnTJNWBMtdJlY_ULWJECqXS_z4BHYT9fqXLHuQgYSYbgLFLqQyfNuJvCNme5N-1UBUry59fYWKKU18-v9C6Ndq_Oc/s744/Capture%20(28).PNG

ក្រោយពីឃើញ ចំប៉ីខ្មី សន្យារឿងនេះហើយលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ទៀតថា « ចា៎ចំប៉ីខ្មៅ ក្មួយអ៊ំបានសួរទៅក្រសួងវប្បធម៌ គេមាននាយកដ្ឋានពិន័យ និងលើកទឹកចិត្ត អញ្ចឹងរឿងទាំងអស់ដែលកើតឡើងក្រសួងវប្បធម៌ត្រូវហៅអ្នកទាំងនោះទៅអប់រំ បើក្មួយលើកឡើងគេថាក្មួយមានគុំនំ ក្មួយរៀនចេះដឹងត្រូវបើកចិត្តឱ្យទូលាយអហោសិកម្មទៅទើបល្អ ទុករឿងនេះឱ្យក្រសួងគេដោះស្រាយទៅណាក្មួយវាប្រសើជាង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC0UN3Th3GrE3f6CgJU98Zt4-NgZZl5iHbMgbfSZtal8jH_opbJhHrmXSxknOy133RFlBXpzQpc38TB648UBjB4QNahXiLlIjS2VHUFyp2HQetbfcPRQ7chJ4Q5HOOQSRvBWlNUI0MkDKsJVO_AmHlvG9E9UdrP7FpqSYuxehnSFcAKqmKi_waSQV6W9E/s778/tt.PNG

 

គន្លឹះ ៥ យ៉ាងដើម្បីគ្រប់គ្រងក្រពះកុំឱ្យឃ្លានសម្រាប់អ្នកដែលចង់សម្រកទម្ងន់

0

ការគ្រប់គ្រងក្រពះកុំឱ្យឃ្លានគឺជាឧបសគ្គដ៏ធំមួយនៅពេលដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ដូច្នេះហើយដើម្បីគ្រប់គ្រងក្រពះកុំឱ្យចេះតែឃ្លានផ្តេសផ្តាស ចូលអ្នកអនុវត្តគន្លឹះទាំង ៥ នេះដូចខាងក្រោម៖

១.ញ៉ាំយឺតៗ៖ ពិតណាស់ ការទទួលទានអាហារយឺតៗ អាចធ្វើឱ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែត និងការបរិភោគតិចជាមុន។

២.ផឹកទឹកឱ្យបានច្រើន៖ ទឹកមិនមានជាតិកាឡូរីទេ ដូច្នេះការផឹកទឹកឱ្យបានច្រើននឹងជួយបំពេញចន្លោះនៅក្នុងក្រពះរបស់អ្នក។How Much Water Should You Drink In a Day?

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចទប់ស្កាត់អ័រម៉ូនឃ្លាន ដែលជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកបាន។

៤.បរិភោគផ្លែឈើជាមុនសិន៖ ការទទួលទានផ្លែឈើមុនពេលបរិភោគអាហារគឺជារឿងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះការទទួលទានផ្លែឈើអាចធ្វើឱ្យក្រពះរបស់អ្នកឆាប់ឆ្អែត និងមានសុខភាពល្អ។Eating Fruit at Night: Is It a Healthy Choice? - Manadr

៥.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ជួយឱ្យអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយ និងកាត់បន្ថយការស្រេកឃ្លាន៕ ប្រភព៖sanook

អា.យុ.ខ្លីណាស់! សត្វនេះ មានវដ្តជីវិ.តរស់មិនដល់មួយថ្ងៃ

0

ជា​ទូទៅ​លោក​អ្នក​តែង​តែ​ចាប់​អារម្មណ៍​​លើ​អាយុកាល​របស់​​ពពួក​សត្វ​ធំ​ៗ​ដូច​ជា​ដំរី អណ្ដើក ​ត្រី​បាឡែន ត្រីឆ្លាម​ ​ដែល​អាច​រស់​នៅ​បាន​អាយុ​​រាប់​សិប​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី​អំបូរ​សត្វ​​អាយុ​ខ្លី​វិញ អាច​មិន​សូវ​មាន​មនុស្ស​ច្រើន​បាន​ដឹង។Insect declines: new alarm over mayfly is 'tip of iceberg', warn experts | Insects | The Guardian

មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា “សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ​” ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។Mayflies | National Wildlife Federation

ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ៕

ប្រភព៖ Wikipedia

​ដឹងការពិតហើយ! ផ្ទះមួយខ្នងដែលកំពុងល្បីនៅក្នុងបណ្តាញសង្គមហ្វេកប៊ុក

0

ថ្មីនេះ​ មានផ្ទះមួយខ្នង ដែលបានសាងសង់នៅតំបន់ស្ទឺងមានជ័យ បានបង្កការងឿងឆ្ងល់ និងអស់សំណើចជាខ្លាំង ពីសំណាកមហាជនអ្នកលេងបណ្តាញសង្គម ដោយអ្នកខ្លះថាចេះតែសាងសង់ឱ្យបានផ្ទះនៅ មិនខ្វល់ពីសុវត្ថិភាព អ្នកជិតខាង។

ទាក់ទងនឹងរឿងនេះសាលាសង្កាត់ស្ទឹងមានជ័យ ​និងម្ចាស់​ដី បាន​បកស្រាយ​បំភ្លឺថា៖”នៅពេល​មានគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់​បាន​សម្រេច​បរិច្ចាគជូនគម្រោង ហើយ​ដែល​នៅសល់ ម្ចាស់ដីបាន​សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ៕No photo description available.No photo description available.May be an image of 2 people and fire escapeប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

កសិករថៃរីករាយនឹងការលក់គោ-ក្របីឱ្យវៀតណាម បើទោះជាតម្លៃថោក

0

ប្រទេសថៃ ៖ កសិករចិញ្ចឹមគោ និងក្របីនៅប្រទេសថៃបានសម្តែងក្តីរីករាយ ក្រោយពីវៀតណាមយល់ព្រមឱ្យឈ្មួញអាចនាំចេញសត្វគោ និងក្របីថៃទៅលក់នៅប្រទេសរបស់ខ្លួន ប៉ុន្តែការលក់ចេញមានតម្លៃទាប ។ ហេតុនេះ កសិករថៃបានស្នើទៅកាន់រដ្ឋាភិបាលថ្មីឱ្យជួយស្វែងរកទីផ្សារនាំចេញ និងដោះស្រាយបញ្ហាតម្លៃចំណីសត្វផងដែរ ដើម្បីកាត់បន្ថយដើមទុនក្នុងការចិញ្ចឹមសត្វរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UqdWDx9ZOlSA57zyVYqX2tvZAJDO2JtyjrryaXPjrKLxr8pPcJ8IWLS7bbfbAejzSg_LXv54GWScwGXUkOADQD1wjtOEmUSrmOgpKlByTw0e8XDIVo9_17fgghotSwULIJRstkDWlFHBNn706mUfzT8a8Mrcr6QLNyfT7kyTyud7tQNCQnAFqMkbXmc/s1280/photo_2023-07-03_11-27-53.jpg

កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក នៅបរិវេណទិញ-លក់គោ និងក្របីមួយកន្លែងនៅស្រុកមឿង ខេត្តខនកែន ដែលបានបើករៀងរាល់ថ្ងៃអាទិត្យ គេសង្កេតឃើញថា មានឈ្មួញមកពីខេត្តជាច្រើនក្នុងតំបន់ឦសានបានយកគោ និងក្របីមកលក់នៅទីនេះយ៉ាងអ៊ូអរ ក្រោយពីប្រទេសវៀតណាមយល់ព្រមឱ្យថៃអាចនាំចេញសត្វគោ និងក្របីទៅលក់នៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTB6adT5I4S-zChWJ7gQfNypQAZWbQhPdhbAc0xrsVLy5kFkmux_QLZohKnM2AfdQxp3Ado0mzgs1m1Qfyb8vGcYelS4wcSAKVPU-9EXHChxgwSt7iCaLCfVMokwd7951797BLY8qBNh-72Kk-zvdb_cyxfLM5sxNRkrthWveISFBcQdDby1laNgl1iE/s1280/photo_2023-07-03_11-27-54%20(2).jpg

លោក ប៊ុនម៉ា ស្រ៊ីឈុំឈឺន អាយុ៥៨ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកក្រាក់ណួន ខេត្តខនកែន និយាយថា ការលក់ដូរគោនាពេលនេះបានកប់កបជាបន្តបន្ទាប់ ហើយបើទោះជាការជួញដូរល្អប្រសើរឡើងក្តី ប៉ុន្តែតម្លៃលក់ចេញថោកដូចមុនអីចឹង ។ លោករៀបរាប់ថា ៖ «ពេលនេះ តម្លៃគោ១ក្បាលស្មើជាង២ម៉ឺនបាតប៉ុណ្ណោះ ខណៈកាលពីមុន គោ១ក្បាលមានតម្លៃចាប់ពី៣ម៉ឺនបាត ទៅ៤ម៉ឺនបាត ហើយដោយសារតម្លៃគោថោក ទើបធ្វើឱ្យកសិករអាចលក់គោបានលឿនជាងមុន ។ ថ្ងៃនេះ ខ្ញុំយកគោ៧ក្បាលមកលក់ ហើយខ្ញុំអាចលក់ដាច់បាន៦ក្បាល ។ នេះចាត់ទុកថា លក់ដាច់បានគួរសមដែរ ប៉ុន្តែបើពេលមុនពិធីបុណ្យផ្សេងៗវិញនឹងអាចលក់ដាច់ជាងនេះ និងបានតម្លៃខ្ពស់ជាង ដូចជា ពេលចូលឆ្នាំថ្មី ឬពេលច្រូតស្រូវ ព្រោះពួកឈ្មួញដណ្តើមគ្នាទិញសាច់គោយកទៅលក់ពេលបុណ្យ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2am1FlH8godcmQLs4JMtqgcc2tf-SZ1gTXezktBjL6UZLpShOKlHUJ2-OMkHr_BA6AUxBTbCsFeODP_qRyxViF20XTvFcd6pYQ0t_rfKD3r_CgxsH924FDD8weMM7-NScaUUPgMNBYEACZn1SpGuWwJtDtUb1EDNFu6YYP0_NTjvGM6yiHInxXkQa9t0/s1280/photo_2023-07-03_11-27-54%20(3).jpg

កសិកររូបនេះបន្តថា ៖ «ពេលខ្លះ គោនៅក្នុងភូមិស្រុកមិនគ្រប់គ្រាន់សម្រាប់តម្រូវការទិញទៀតផង ។ ហេតុនេះ ខ្ញុំសូមផ្តាំទៅកាន់រដ្ឋាភិបាលថ្មីដែលនឹងដឹកនាំប្រទេស ត្រូវជួយអន្តរាគមន៍តម្លៃគោ, ស្វែងរកឈ្មួញ និងស្វែងរកទីផ្សារនាំចេញនៅក្រៅប្រទេសឱ្យបានច្រើនជាងនេះ ដើម្បីជួយកសិករចិញ្ចឹមគោ ។ លើសពីនេះ ខ្ញុំចង់ឱ្យតម្លៃចំណីសត្វធ្លាក់ចុះផងដែរ ដើម្បីកាត់បន្ថយការចំណាយដើមទុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvY_oDDjVr2Nk6lYKqXAjGFA1Hdd0JcVGVbwS2smH7lfnbHJfXLvz7KoLj0OyY7Ewh1UoUBJDuVctWNEpNTF-wW0zHCMODYhFSEkNFzriHCScGjoRc8Om3L1nvVQZ-_hgg7NogFPs_bfkaIST-KVjiFyzwP1yxLLe7F5S1zuCnpF8HjNPpvz3vgghk0e0/s1280/photo_2023-07-03_11-27-54.jpg

ចំណែកលោក ផានុផុង សាំងកេតឈុន អាយុ២៣ឆ្នាំ ជាឈ្មួញជួញដូរគោមកពីខេត្តណងប៊ួឡាំភូ និយាយថា តម្លៃគោមិនទាន់ឡើងថ្លៃទេ គឺវាមានតម្លៃថោកដូចមុន ។ បច្ចុប្បន្ន វៀតណាមបានអនុញ្ញាតឱ្យថៃលក់គោទៅប្រទេសរបស់ខ្លួន ប៉ុន្តែតម្លៃនៅតែថោកដដែល ៕ ប្រភព ៖ Thairath

Wow ស្រីនាខឹង និង ហេង វិសាល បោកទូរស័ព្ទចោលផ្អើលផ្សាទំនើបអ៊ីអន១ទាំងល្ងាច!!

0

បើខឹងហើយបោកចោលចឹងមានតែកញ្ចក់ឃុនលុន (Kunlun Glass) របស់ស្មាតហ្វូនស៊េរីថ្មី Huawei nova 11 series ទេទើបអាចទប់កំហឹងរបស់ស្រីនាលើវិសាលបាន បើក្រៅពីនេះខាតធំហើយ។

កាលពីរសៀលថ្ងៃទី 01 ខែកក្កដា ឆ្នាំ2023 ក្រុមហ៊ុនហួវៃប្រចាំកម្ពុជា បានដាក់សម្ពោធលក់ជាផ្លូវការ នូវស្មាតហ្វូនស៊េរីថ្មី ហួវៃ ណូវ៉ា ស៊េរី១១ (Huawei nova 11 Series) នៅលើទីផ្សារកម្ពុជាហើយ។
ហួវៃ ណូវ៉ា ស៊េរី១១ មានតួនាទីសំខាន់សម្រាប់អ្នកថតវីឡុក និងកាន់តែពិសេសនោះគឺអាចប្រតិ្តបត្តិការកម្មវិធី Google និង play store បានដោយរីករាយ។ អ្វីកាន់តែអស្ចារ្យនោះទៀតគឺតម្លៃរបស់ហួវៃ ណូវ៉ា ស៊េរី១១ ចាប់ពី $209 ឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy5YWj90QEPRNS7GXWc8Qw2HTf3vJuLFK-zvaCStSR61RKkloOBK6uBHR7W1-HQ1Kp73uqNZwcqlPEEx670NHGjBoi1HI_h5EgFiXbPI9PhqdfZMbNIPnAmgAWOSjFxIH6CRSBIuANVx2Yoizgw_Z5qQuQmRIS6nm3K-UFzojroYPaE6taXRi9mBMb6W8/s6000/DSC05082.JPG
ក្នុងឱកាសដាក់សម្ពោធលក់នោះផងដែរ ក៏មានការចូលរួមពីតារាល្បីជាច្រើនរូប ហើយក៏ជាអ្នកកំពូលថតវីឡុកនៅកម្ពុជាយើងផងដែរនោះគឺ លោក ហេង វិសាល និងកញ្ញា ស្រីនា ជាមួយនឹងវត្តមានរបស់តារាចម្រៀងរបស់ ផលិតកម្មរស្មីហង្សមាស លោក ថុល សុភិទិ នៅផ្សារទំនើបអ៊ឺអនភ្នំពេញយ៉ាងគគ្រឹកគគ្រេង និងសប្បាយរីករាយជាទីបំផុត ដោយមានការចូលរួមគាំទ្រពីហ្វេនៗរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Jowu5VlOHebY05WfGXp-Nv2Eh96R0AnFKG81vyO2gHk1YPgmNOHuJZwfCqik2CDM7BC-AyND7Z9pzQ02T_BFt7AWOQqy1ur-8jmv6BH8Zydu7j_IZf7BgZ5ZI3wvvprTyMezgqxLxyrWQ1t5DydHCe2nlHdWOUlTredtSVSYrKpQkiwKctbJ_3vbV_s/s6000/DSC05167.JPGស្រីនា និង វិសាល បានបង្ហាញនូវចំណាប់អារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនថា មានស្មាតហ្វូនហួវៃ ណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Serie)s ក្នុងដៃ លោកអ្នកអស់កង្វល់ពីការថតវីឡុក ឬបង្កើតមាតិកាវីដេអូសម្រាប់រកចំណូល តាមបណ្តាញសង្គម ហ្វេសប៊ុក, Reels, YouTube, & TikTok បានយ៉ាងងាយស្រួល និងចំណាយថវិកាតិចថែមទៀតផងក្នុងការទិញទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហួវៃបានបំពាក់នូវមុខងារថតវីឡុកកម្រិត4K ហើយអាចកាត់វីដេអូភ្លាមៗជាមួយកម្មវិធី Petal Clip ដែលបានតំឡើងមកស្រាប់តែម្តង ដោយមិនជាប់ស្លាកសញ្ញា (watermark) ហើយរឹតតែពិសេសនោះគឺអាចប្រើ Google បានធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYDMejEUSR93q1UEO6B3Dl5p3he6QOTzCnJwrKfXzJXe8lVO2LiQinVaK0xKzvnxMe-FKj7ujWblMqYAzcr7yzvHiekudbXlyIc-BYBmSuNwp5jgLKg18vpT2p0D3dN8zi0sAsf2y2Tj08D1laoTzbRSSax1OTvxjZfwErzpFK2RPok2uvRu2WmHON33E/s6000/DSC05104.JPG
ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Series) មានបីម៉ូឌែលគឺ៖
-Huawei nova 11i មានតម្លៃចាប់ពី 209$ ដល់ 259$,
-Huawei nova 11 តម្លៃ 499$
-Huawei nova 11 Pro តម្លៃ 599$ ដែលសុទ្ធតែអាចប្រើ Google Apps បានធម្មតាទាំងអស់ ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍មួយគ្មានពីរនោះគឺ ហួវៃ ណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 series) មានបំពាក់នូវមុខងារពិសេសសម្បូរបែបរួមមានដូចជា៖
-មុខងារថត វីឡុក ដែលអ្នកប្រើប្រាស់អាចថតប្តូរប្លង់មុខក្រោយក្នុងពេលតែមួយ ថតពីរប្លង់ក្នុងតែមួយ,
-មុខងារ ស្ទូរី គ្រីអេទ័រ (Story Creator) មានគំរូវីដេអូខ្លីមកស្រាប់ ដែលធ្វើឲ្យអ្នកថតវីដេអូវីឡុកកាន់តែមានភាពងាយស្រួល និងអាចថតវីដេអូវីឡុកបាន ទោះបីមិនមានជំនាញក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTyTaua_N05RGUKT6vt5Eq-7FvJaASUSc9y2UxCGsfiso2k9_JrP4Rood6yTm7Ibqb7ta-qBPvZQarKgs6OMw7hqOp8nZHzfuAL4Ku4tw1xVoFWUvlX-FlzJn7LXKPsMg-2cZn1ZXgKhLQczvm8qzZ4t4E5-O5dirYKHNVF7bXq-YQ_c0QNou1PL6g-oU/s6000/DSC05049.JPG

លោក ថុល សុភិទិ បានឲ្យដឹងថា ក្រៅពីអាជីពជាអ្នកចម្រៀង លោកគឺចូលចិត្តដើរកំសាន្ត (Trip) និងថតវីដេអូ វីឡុក រួមទាំងការបង្កើតនូវមាតិកាផ្សេងៗលើបណ្តាញសង្គម ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ និង ហ្វេនៗរបស់គាត់! ដូច្នេះវត្តមានស្មាតហ្វូនសម្រាប់ថតវីដេអូវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 series) គឺពិតជាត្រូវម៉េចតែម្តង! លោកអាចថតវីដេអូតាមចិត្តចង់ជាមួយនឹងមុខងារសម្បូរបែប ហើយអាចផលិតវីដេអូ វីឡុក លឿនរហ័សទាន់ចិត្តដោយមិនចាំបាច់ត្រូវស្ពាយកាមេរ៉ា និងឡេបថប់តាមខ្លួននាំតែហត់ ពោលគឺមានហួវៃណូវ៉ាដប់ស៊េរី ១១ (Huawei nova 11 series) តែមួយគ្រឿងគឺគ្រប់គ្រាន់សម្រាប់លោក! មិនតែប៉ុណ្ណោះនៅលើវេទិកា ស្រីនា និង ភិទិ បានបោកទម្លាក់ជាក់ស្តែង តេស្តសាកល្បងនូវ សមត្ថភាពកញ្ចក់ ឃុនលន់ Kunlun Glass ដែលបំពាក់នូវលើ ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Series) ផ្អើលអស់អ្នកគាំទ្រពេញផ្សារទំនើបអ៊ីអន១ទាំងល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsnPXBmO0-SL7jEbkPcwxj7ptXw2YxFJu21DDcNl3HC_IlzJDPDMO78aJIYAm58gMT0BgI5M5n1sRbqXxwzBFpbBFWmnbKHrVB4GkfToh51MkQpxLZbj_zTaV2CLCgiNLYJd4uxBYvKMAhifTlk7ZevSW51qDwadksCZWYVSDr5cFgLTMmAjsB21ep3k/s6000/DSC05067.JPG

វត្តមាន ស្មាតហ្វូនស៊េរីថ្មី Huawei nova 11 series នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកចូលចិត្តថតវីដេអូវីឡុក Vlog ឬបង្កើតមាតិការកចំណូលពីបណ្តាញសង្គមនានា ពោលគឺបង្កភាពងាយស្រួល សន្សំសំចៃពេលវេលាសម្រាប់ការផលិតវីដេអូ ថតភ្លាម អាចបង្កើតវីដេអូបានភ្លាមៗ លឿនរហ័សទាន់ចិត្ត ទាន់ពេលវេលានឹងស្ថានការណ៍ជាក់ស្តែង ក្នុងយុគសម័យឌីជីថល!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV3vrk0taztZeeG1k8AITNnLsHeN83L4h7r1kmIcYQMtoQQb3Rxg4SxTb0gVlrflMDG_j0gm7_CeKGpmk50hwohRGZun2v5MzxJsYRXm1QJ1voHsexpgl76m1CJauWRkHZDikJFXKSV7ZdBYzNVrMQJ6AvIfiYUXkskxsSC9FwsX6JqCkGN4HHe8GVTU/s6000/DSC05096.JPG

លោក ភិធី ឆេន (Peter Chan) អគ្គនាយកក្រុមហ៊ុនហួវៃប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា “ស្មាតហ្វូនស៊េរីថ្មី សម្រាប់ថតវីឡុក Vlog Huawei nova 11 series នឹងឆក់យកបេះដូងរបស់អ្នកប្រើប្រាស់ ហើយកាន់តែមានប្រជាប្រិយភាព នៅលើទីផ្សារស្មាតហ្វូនធន់មធ្យម និងថ្នាក់កណ្តាល ដោយមិនុំោ្យចាញ់រៀមច្បងរបស់ខ្លួនឡើយ ដោយសម្អាងលើបច្ចេកវិទ្យាឈានមុខគេ និងតម្លៃល្អបំផុត ឆ្លើយតបទៅតាមត្រូវការអ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsEC4SQ3beMdnJNhM8pgtu9F7Z69fVhEWz9cVkkN_kul63hbQZ2YSXLSsJaQThk07H2_EtuvgIIPOFRWo_hkRrBO_PkLRBQMLucu0_9FeWW80XriThlTxytMZaoc5lmZjxim6k4caWJHpOpMILSRB6sNcTTkN9CCFRfGNnKVlEd_8BACmq8olucPk9lfw/s6000/DSC05195.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_QhwdFQvX29NN3asaC2Gr6FTXaXRFNNsHwzUJjhaKB0_MK3YKmbBl9NSWCOFuqtUR1St3WMA1_h_A6tY0H4hhDBHVMpOWYNTNx13DCA1R17ysATKcmg1ulm-LVEPAZz8PuJXSNSfoEx-HCsYrlzR6bBWDu96sRdhCObkq36PZ4C-653QxSs7zVE32us/s6000/DSC05103.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KzXJYPUEoek7wX_QyvRY1UzumiBn0SKiFV-wDAy6a4pb94Yi5VNFLJEcHVK7-ZA_v7DrXvpEfjtwP_NoaicyU0pCtzWYQHQz_02z-HvOLtbcLk7B5eZCYzuBGXNKdy8F9ZvD1d2_J0LzA0-bk2HfEW-oSCXWrE5WL7hQS0LwML3q6tj8A5KbMizm3LI/s6000/DSC05101.JPG

ក្តៅៗ! YoonA សមាជិក Girls Generation និង Junho សមាជិកក្រុម 2PM កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន Allkpop នៅថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា ថ្មីៗនេះ តារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីរបស់ពិភពលោកគឺកញ្ញា YoonA និងលោក Junho បានណាត់ជួបគ្នាមុនពេលពួកគេចាប់ផ្តើមថតរឿងភាគបែបមនោសញ្ចេតនា ‘King the Land’ មកម្លេះ។BREAKING] YoonA and Junho are in a relationship | allkpop

ជាមួយនឹងព័ត៌មានដែលកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គម អ្នកគាំទ្ររបស់ពួកគេក៏បានចោតសួរអ្នកទាំងពីរថា តើទំនាក់ទំនងស្នេហានេះពិតដែរ ឬទេ? ដោយថ្មីៗនេះអ្នកទាំងពីរក៏បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ពួកគេពិតជាបានទាក់ទងគ្នាពិតមែន។Singer-Actress Yoona Talks About Her Character In The K-Drama 'Hush' ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានស្នេហានេះដែរ អ្នកគាំទ្ររបស់ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជួយត្រេកអរនៃទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។Legal action taken over defamatory posts about 2PM's Junho, says JYP  Entertainment

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរឿងភាគបែបមនោសញ្ចេតនាលាយឡំនឹងកំប្លែង ‘King the Land’ ដែលតួឯកស្រី YoonA និងតួឯកប្រុស Junho ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកគាំទ្ររបស់ពួកគេផងដែរ ដែលរឿងនេះបានចាប់ផ្តើមចាក់បញ្ចាំងតាំងពីថ្ងៃទី ១៧ ខែមិថុនា៕

ហេតុអ្វីមនុស្សនៅតែចង់ទៅទស្សនាសាកសពកាប៉ាល់ទីតានិច បើទោះជាវាប្រថុយគ្រោះថ្នាក់ដល់ជីវិត?

0

អស់រយៈពេលជាងមួយសតវត្សមកហើយ ចាប់តាំងពីកប៉ាល់ទីតានិកបានលិចនៅក្នុងមហាសមុទ្រអាត្លង់ទិក ក៏ប៉ុន្តែសាធារណជន នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសាកសពកប៉ាល់នេះ ដោយមានមនុស្សចង់ទៅទស្សនាជាបន្តបន្ទាប់ បើទោះបីជាទើបតែមានឧបទ្វហេតុបាត់បង់ជីវិតនាវិក៥រូបក៏ដោយ។Why Titanic fascinates society, still drawing tours to the wreckage - ABC  News

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ កប៉ាល់ទីតានិកបានលិច ក្រោយពីបានធ្វើដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស ទៅកាន់ទីក្រុង New York ប្រទេសអាមេរិក ហើយបានទៅបុកជាមួយនឹងផ្ទាំងទឹកកកដ៏ធំ និងបានលិចចូលមហាសមុទ្រដ៏ជ្រៅ។The most valuable object lost in the Titanic sinking was a Neoclassical  painting | Boing Boingយោងតាមអង្គការមហាសមុទ្រជាតិអាមេរិក បានឱ្យដឹងថា៖” មនុស្សជាច្រើនដែលចង់ទៅមើលកាប៉ាល់ទីតិនិច ក៏ព្រោះតែចង់ឃើញឱ្យច្បាស់នៃរូបរាងរបស់កាប៉ាល់នេះ ដែលជាវតុ្ថប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជាតិជំនា់ក្រោយ។  មិនតែប៉ុណ្ណោះ ពួកគេភាគច្រើន តែងតែចង់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីហេតុការណ៍នៃការលិចកាប៉ាល់នោះ តើថាវាជាការបុកផ្ទាំងទឹកកកមែនឬក៏យ៉ាងណា”។Why the waters around the Titanic are still treacherous - BBC Future

សូមបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Ocean Gate ដែលបានបញ្ជូននាវិក៥នាក់ ចុះទៅមើលសាកសពកាប៉ាល់ Titanic ត្រូវបានបាត់ងបង់ជីវិតទាំងអស់ ក្រោយពីបានបាត់ដំណឹងអស់រយៈពេល ៤ថ្ងៃ ទៅក្នុងមហាសមុទ្រអាត្លង់ទិក ត្រង់ទីតាំងដែលកប៉ាល់ Titanic បានលិចក្នុងជម្រៅទឹក ៣.៨គីឡូម៉ែត្រ៕Why some people will risk their lives to see the Titanic in real life |  Salon.com

ប្រភព៖ People World

 

កូនខ្មែរត្រូវដឹង! ក្សត្រខ្មែរអង្គណាដែល​វា.យរំដោះ​ក្រុង​អង្គរ​ ពី​ការត្រួតត្រារបស់ សៀម?

0

នៅ​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​លុក​លុយ​វាយ​បែក​ក្រុង​អង្គរ ជា​លើក​ទី​ពីរ នៅ​ឆ្នាំ​១៣៩៣ នោះ ចៅ​ពញាយ៉ាត ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សុរិយោវង្ស (ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ក្រុង​អង្គរ​ពី​កណ្ដាប់​ដៃ​សៀម លើក​ទី​១​មក​វិញ) បាន​រត់​រួច ហើយ​ភៀស​ព្រះអង្គ​ទៅ​រៀបចំ​កេណ្ឌ​ទ័ព និង​បោះ​ទីតាំង​មូលដ្ឋាន​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ទីឋាន​ដែល​ព្រះបិតា​ព្រះអង្គ​ធ្លាប់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ពី​លើក​មុន។ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ ជា​ស្ដេច​មួយរូប​ដែល​ដណ្ដើមបាន​ខេត្ដ​បាត់ដំបង សៀមរាប មង្គលបុរី និង ស៊ីសុផុន​ – DNT-NEWSASIA

ក្រោម​ការ​ដឹក​នាំ​របស់ ពញាយ៉ាត ទ័ព​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត គឺ​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ទ័ព​ខ្មែរ​អាច​មាន​សមត្ថភាព​វាយ​រំដោះ​យក​ក្រុង​អង្គរ​មក​វិញ​បាន។ ប៉ុន្តែ​មុន​នឹង​ទ័ព​ធំ​ចូល​វាយ​លុក​ក្រុង​អង្គរ​លើក​នេះ ព្រះអង្គ​បាន​ប្រើ​ឧបាយកល​អោយ​អាមាត្យ​ជំនិត​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​ពៅ ដែល​ជា​បង​ប្អូន​បង្កើត ដឹក​នាំ​ទាហាន​ស្ម័គ្រ​ចិត្ត ១០​នាក់ ទៅ​សារភាព​សុំ​ចុះ​ចូល​ជាមួយ​ស្ដេច​សៀម ព្រះឥន្ទរាជា ដែល​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ។ ហើយ​ភ្លាម​នោះ ដោយ​ឃើញ​ថា​ស្ដេច​សៀម ភ្លេច​ខ្លួន​ហើយ បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​ដក​កាំបិត​ស្នៀត​ដែល​លាក់​ក្នុង​ផ្នួង​សក់ ស្ទុះ​ទៅ​ចាក់ ព្រះឥន្ទរាជា សុគត​ទៅ។Old Images of Siem Reap and Angkor from Early 1900's | Sabai Adventures Cambodia

ពេល​នោះ សភាព​ជ្រួល​ច្របល់​ក្នុង​មហា​នគរ​ក៏​ផ្ទុះ​ឡើង។ ឯ​សម្ដេច​ចៅ​ពញាយ៉ាត​រាជា ដែល​ទ្រង់​បាន​ត្រៀម​ទ័ព​រួច​ជា​ស្រេច ក៏​ទ្រង់​វាយ​សម្រុក​ចូល​ក្រុង​អង្គរ ដោយ​ជោគជ័យ ហើយ​ទីបំផុត ក៏​បាន​រំដោះ​រាជធានី​អង្គរ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​សៀម មក​វិញ​នៅ​ឆ្នាំ​១៣៩៤។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ សម្ដេច​ព្រះ​សុគន្ធា​រាជា គណៈ​រាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​តូច​ធំ ខ្ញុំ​រាជការ ក៏​យាង​សម្ដេច​ចៅ​ពញាយ៉ាត អោយ​ឡើង​សោយរាជ្យ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ ព្រះ​បរម​យ៉ាត​រាជាធិរាជ។ ហើយ​ព្រះអង្គ​ទ្រង់​គ្រងរាជ្យ​ដោយ​ទសពិធរាជធម៌ ព្រះអង្គ​ទ្រង់​បាន​ទំនុក​បម្រុង​ព្រះពុទ្ធ​សាសនា​យ៉ាង​ក្រៃលែង ហើយ​រាស្ត្រ​ប្រជា​គ្រប់​គ្នា​ក៏​ទទួល​បាន​សុខ​សន្តិភាព​ជា​រៀង​រហូត​នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។SIEM REAP - www.waynestravels.com

គួរបញ្ជាក់ផងដែរថា ព្រះបាទ​ពញាយ៉ាត ដែល​គ្រងរាជ្យ​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​សតវត្ស​ទី​១៥ គឺ​ជា​ព្រះមហាក្សត្រ​ដែល​ជាប់​ព្រះនាម​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​ក្សត្រា​អង់​អាច​ក្លាហាន វាយ​រំដោះ​យក​ក្រុង​អង្គរ ពី​សៀម មក​វិញ​បាន ហើយ​ព្រម​ទាំង​ស្ដេច​ដែល​លើក​រាជធានី​មក​តាំង​នៅ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ​ផង៕រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ​ជា​សំណង់​សាសនា​ដែល​មានកម្ពស់​ខ្ពស់​ជាងគេ​ក្នុងទីក្រុងភ្នំពេញ​កាលពី​ឆ្នាំ​១៣៧៣ – SPKTLIV

វៀតណាមចំណាយដើមទុនខ្ពស់ក្នុងការចិញ្ចឹមបង្គា

0

ប្រទេសវៀតណាម ៖ លោក Le Van Quang ប្រធានក្រុមហ៊ុន Minh Phu Seafood គឺជាក្រុមហ៊ុននាំមុខគេផ្នែកនាំចេញអាហារសមុទ្រទៅក្រៅប្រទេស បានលើកឡើងក្នុងកម្មវិធី «Vietnam Shrimp Forum» ប្រចាំឆ្នាំ២០២៣ ថា ការចំណាយដើមទុនក្នុងការចិញ្ចឹមបង្គានៅប្រទេសវៀតណាមខ្ពស់ខ្លាំងពេក ហើយវាបានធ្វើឱ្យលទ្ធភាពប្រកួតប្រជែងធ្លាក់ចុះនៅលើទីផ្សារពិភពលោក ។Diving into shrimp farming in Vietnam with Tepbac | The Fish Site

ប្រធានក្រុមហ៊ុនរូបនេះបន្តថា បង្គានៅវៀតណាមមានតម្លៃចាប់ពី៤,៨ដុល្លារ ទៅ៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈនៅប្រទេសអេក្វាឌ័រមានតម្លៃត្រឹមតែជាង២ដុល្លារអាមេរិក និងនៅឥណ្ឌា មានតម្លៃត្រឹមតែជាង៣ដុល្លារអាមេរិកប៉ុណ្ណោះ ។ ដូច្នេះ ប្រទេសចំនួន៣ ដែលបាននាំចេញបង្គានាំមុខគេនៅលើពិភពលោក គឺប្រទេសវៀតណាមត្រូវលក់បង្គាក្នុងតម្លៃខ្ពស់ជាងគេ ។How to prevent common shrimp diseases | Alltech

ហេតុផលចម្បងដែលធ្វើឱ្យការចំណាយដើមទុននៅវៀតណាមខ្ពស់ ដោយសារការចិញ្ចឹមបង្គានៅវៀតណាមមិនសូវទទួលបានជោគជ័យ គឺស្ថិតនៅក្រោម៤០% បើធៀបនឹងអត្រា៩០% នៅប្រទេសអេក្វាឌ័រ និង៦០% នៅឥណ្ឌា ។ ទោះយ៉ាងណា អ្នកជំនាញលើកឡើងថា ការចិញ្ចឹមបង្គាឱ្យទទួលបានជោគជ័យ គឺកសិករត្រូវចិញ្ចឹមបង្គាឱ្យសមស្របនឹងបរិមាណកន្លែងចិញ្ចឹម ខណៈនៅប្រទេសអេក្វាឌ័រ គេចិញ្ចឹមចាប់ពី៣០ក្បាល ទៅ៥០ក្បាលប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ។ ហេតុនេះ បើការចំណាយដើមទុនចិញ្ចឹមបង្គានៅវៀតណាមដូចគ្នានឹងប្រទេសអេក្វាឌ័រ កសិករអ្នកចិញ្ចឹមបង្គានៅវៀតណាមនឹងទទួលបានប្រាក់ចំណេញ៣០% ហើយបណ្តាក្រុមហ៊ុនអាជីវកម្មនឹងទទួលបានប្រាក់ចំណេញ២០% ។The Vietnam Seafood Industry Seeks To Scale Up Sustainability, Shrimp Farm  By Farm

ចំណែកលោក Tran Dinh Luan អគ្គនាយកដ្ឋានជលផលថ្លែងថា កសិករគួរតែចិញ្ចឹមបង្គាដោយគិតពីបរិមាណឱ្យបានសមស្រប រួមទាំងបង្កើតសហករណ៍ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ ។ គេរំពឹងថា តម្លៃបង្គានឹងកើនឡើងនៅក្នុងឆមាសទី២ ឆ្នាំ២០២៣ យោងតាមតម្រូវការទីផ្សារពិភពលោក ។ តាមការវាយតម្លៃរបស់នាយកដ្ឋានជលផលបង្ហាញថា ទិន្នផលបង្គានៅឆ្នាំ២០២៣ នឹងស្មើប្រមាណ១,០៨លានតោន ៕ ប្រភព ៖ AEC connect