នាបច្ចុប្បន្ន មនុស្សមួយចំនួននៅតែមិនទាន់អាចបែកចែកដាច់ និងសម្គាល់មួយណាជាសត្វក្រពើ ហើយមួយណាទៀតជាសត្វក្រពា បាននៅឡើយនោះទេ។
ជាការពិតណាស់ បើយើងមើលមួយប្រភេទ យើងអាចគិតថាជាសត្វតែមួយ ក៏ប៉ុន្តែបើមើលឱ្យរាងយូរបន្តិច យលងនឹងចំណុចខុសគ្នារបស់សត្វទាំងពីរ។
ខាងក្រោមនេះជាចំណុចខុសគ្នារវាងក្រពើ និងក្រពា៖
- ក្រពាបច្ចុប្បន្នមានតែនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងភាគខាងកើតប្រទេសចិនប៉ុណ្ណោះ ដោយឡែកក្រពើអាចស្វែងរកបាន សឹងតែនៅជុំវិញពិភពលោក។
- ក្រពើ ភាគច្រើនមានសម្បុរខ្មៅលាយក្រហមឬពណ៌ប្រេងអូលីវ ចំណែកឯក្រពាតែងតែមានពណ៌ខ្មៅប្រផេះស្រអាប់
- ក្រពើវ័យជំទង់អាចធំធាត់ទៅដល់ប្រវែងប្រហែលជា ៥.៧៩ម៉ែត្រ ចំណែកឯក្រពាអាចមានប្រវែង ៤.២៦ម៉ែត្រ ខណៈដែលក្រពានឹងមានទំហំធំជាងក្រពើពេលដែលពួកវាផុតវ័យធំធាត់
- ចំណុចខុសប្លែកគ្នាដ៏សំខាន់បំផុតរវាងក្រពើ និងក្រពាគឺមាត់។ក្រពាមានមាត់ធំជាង និងទម្រង់មាត់អក្សរ U ចំណែកឯក្រពើមានមាត់វែងជាង និងតូចជាង ហើយមានទម្រង់មាត់អក្សរ V៕











