Home Blog Page 1599

អ៊ីរ៉ង់ អូសទាញអ៊ីរ៉ាក់ រួមគ្នាធ្វើពាណិជ្ជកម្មដ៏ធំបំផុត មិនចាយលុយដុល្លារអាមេរិក

0

រដ្ឋធានីតេអ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ហើយប្រទេសទាំង២នេះ មានសត្រូវរួមគ្នា គឺបណ្ដាប្រទេសមហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ប៉ុន្ដែឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ាក់ មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក ប៉ុន្ដែរដ្ឋាភិបាល នៃប្រទេសទាំង២ នឹងមិនទទួលទូទាត់ជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នោះឡើយ។

សារព័ត៌មានហិរញ្ញវត្ថុ Watcher Guru បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែពិចារណា លើការផាត់ចេញប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសអ៊ីរ៉ាក់។ បច្ចុប្បន្ន ប្រទេសជិតខាងទាំង២នេះ មានគោលបំណង ចង់បង្កើនតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន ហើយបញ្ឈប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYN1F4tKNN1ryFYoA_lAHHqUhhnJfnX8gz_uh--8lWPy_edPY5UdzuI-QvpQHZQ3qydW2hF__f8Cz6UL2SmNt5fXQc7rXiYYEgYkKHzI41SuEJ1FDMwSuYAY5ZOSLT7TwXuQ6qBWGG_-2PHk2YsrIR6oMhOndWqKXiZEEsOVzC-o1j64obEflxMVrhqNc/s1000/photo_2023-07-13_15-08-10.jpg

ផែនការរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នឹងជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះឲ្យងើបឡើង ហើយជួយឲ្យអាជីវកម្មមាននិរន្តរភាព នៅក្នុងរយៈពេលយូរ។ កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអ៊ីរ៉ង់ និង អ៊ីរ៉ាក់ បានកើតឡើង ស្របពេលសម្ពន្ធភាព BRICS (ប្រ៊ីកស៍) កំពុងតែស្វះស្វែងរកនូវការបង្កើតរូបិយប័ណ្ណថ្មីមួយ សម្រាប់ចាយវាយលើការធ្វើពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLMrG7x8AGy8pCtQ_XcQniUO0L57H3e4uJEwR07mn8nML3OKAN1hL9iE8s-c6_F4SzOtIQPLjOhrMKYmwQTmtv2wrdO8FXNV6j479NuVGI4yRSjufFeKyaAvWXhJcRH0wjDMD7YErd5MuubvzZ6739Wexd5q3M8k6b8poVS55wy_L8zdMScKNCUKSbE6g/s742/photo_2023-07-13_15-08-09.jpg

ស្របគ្នានេះ អ៊ីរ៉ង់ កំពុងតែពិចារណា លើការចាយវាយប្រាក់ឌីណា (Dinar) របស់ប្រទេសអ៊ីរ៉ាក់ នៅក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា រវាងប្រទេសទាំង២នេះ ដោយមានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែគោលដៅដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ចង់លុបបំបាត់រូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រសិនបើការធ្វើពាណិជ្ជកម្ម ប្រកបដោយជោគជ័យនោះ រូបិយប័ណ្ណឌីណារបស់អ៊ីរ៉ាក់ អាចនឹងក្លាយជារូបិយប័ណ្ណដ៏សំខាន់មួយ រវាងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅក្នុងគោលដៅឆ្ពោះទៅមុខ ហើយនឹងមិនទទួលយកប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ការជំនួសប្រាក់ដុល្លារ មកជាប្រាក់ឌីណារបស់អ៊ីរ៉ាក់ អាចនឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ធ្លាក់ចុះបន្ថែមទៀត ហើយវានឹងធ្វើឱ្យរូបិយប័ណ្ណរបស់អាមេរិក មានការពិបាក ដើម្បីផ្តល់មូលនិធិ ចំពោះឱនភាពរបស់ខ្លួន ផងដែរ។

លោក យេសយ៉ា អេសហាគ (Yehya Eshaq) ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបញ្ជាក់ ថា ប្រទេសទាំង២ ចង់ឲ្យរូបិយប័ណ្ណជាតិរបស់ពួកគេ ត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមគ្នានេះ ក៏មានប្រទេសមួយចំនួន កំពុងតែរួមដៃគ្នា កាត់បន្ថយនូវអនុត្តរភាពរបស់សហរដ្ឋអាមេរិក លើផ្នែកទីផ្សារហិរញ្ញវត្ថុសកល ផងដែរ។ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មសកល នឹងក្លាយជាជំហានដំបូង សម្រាប់ការជំរុញឲ្យប្រាក់ដុល្លារធ្លាក់ចុះ។الزامات تحقق جهش تولید/ آل اسحاق:همه باید برای حرکت جهشی عزم خود را جزم کنند- اخبار اقتصاد ایر - اخبار اقتصادی تسنیم | Tasnim

លោកប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Mehr News ថា «ប្រទេស ភាគច្រើន នៅលើពិភពលោក កំពុងតែស្វះស្វែងរកនូវការបំបែកអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្លាស់ប្តូររបស់ពួកគេ។ ការប្រើប្រាស់រូបិយប័ណ្ណជាតិ អាចជួយពន្លឿនដំណើរការនេះផងដែរ»។

លោក យេសយ៉ា អេសាគ បានបន្ថែម ថា រដ្ឋាភិបាលអ៊ីរ៉ង់ មានបំណងបំផ្លាញនូវការត្រួតត្រារបស់ពិភពលោក ដោយប្រាក់ដុល្លារអាមេរិក ហើយដំណើរការនេះ កំពុងតែបន្តទៅមុខ។ ការងាកមក ចាយវាយប្រាក់ឌីណា ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ាក់ នោះ យើងកំពុងតែធ្វើឱ្យខូចឥទ្ធិពលរបស់ប្រាក់ដុល្លារយ៉ាងខ្លាំង នៅក្នុងប្រតិបត្តិការនាំចូល-នាំចេញរបស់យើង។ នេះក៏ជាផ្នែកមួយ សម្រាប់ទ្ធសាស្ត្ររបស់រដ្ឋាភិបាល កាន់តែមានភាពទូលំទូលាយឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6t53bIEqQqvxKYgETydf8wr3NolDhuwXbOETMU-ptxY3C_JWqytfae7kACfwXWTHF-mU1px2-AZEUnWxKX5Zyl520TpMpAr7m1ZsI3AGrNSBWasNZKyEUcT-qT74ObmbTgwur16gZ_C79rWHWf0fBQcuRGesa6VuDG_Sr9crISvDVrZcfOWGOVfrJNWY/s1280/photo_2023-07-13_15-08-11.jpg

ជាមួយគ្នានេះដែរ សម្ពន្ធមិត្ត BRICS នឹងចាប់ផ្តើមចេញរូបិយប័ណ្ណថ្មីរបស់ខ្លួន ក្នុងពេលដ៏ឆាប់ៗខាងនេះ ហើយទាំងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការទទួលទទួលទាត់ប្រាក់ថ្មីនេះ។ អ៊ីរ៉ាក់ និង អ៊ីរ៉ង់ មានបំណង ចង់បញ្ចប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ហើយ ទទួលយករូបិយប័ណ្ណរបស់សម្ពន្ធមិត្ត BRICS ។ គោលនយោបាយនេះ នឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ស្ថិតក្រោមសម្ពាធ កាន់តែខ្លាំងឡើង។ សកម្មភាពបេពនេះ នឹងធ្វើឱ្យរូបិយប័ណ្ណ BRICS មាននិរន្តរភាព នៅទូទាំងពិភពលោក។

សូមជម្រាប ថា BRIC ជាអក្សរកាត់ សម្រាប់ប្រទេសប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) និង ចិន ខណៈ BRICS គ្រាន់តែបន្ថែមបញ្ចូលប្រទេសអាហ្វ្រិកខាងត្បូង (South Africa) នៅក្នុងឆ្នាំ២០១០។ បើតាមWikipedia បានឲ្យដឹង ថា BRIC ឬ BRICS គឺជាការកំណត់ប្រទេស ដោយសារមហាអំណាចសេដ្ឋកិច្ច កំពុងតែកើនឡើង។ ពាក្យនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០១ ដោយលោក ជីម អូណែល (Jim O’Neill) ជាសេដ្ឋវិទូ ដោយប្រើអក្សរកាត់ សម្រាប់ប្រទេសទាំងបួន (Brazil Russia India China) ដោយគាត់បានកំណត់ ថា ប្រទេសទាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលស្រដៀងគ្នា នៃសេដ្ឋកិច្ចជឿនលឿនថ្មី៕

«ត្រីអាំងបែបថៃ»ល្បីប៉ុន្មានថ្ងៃម្ចាស់ស្លាកឈ្មោះចេញមុខបញ្ជាក់ហើយនិងគ្រោងកែសម្រួលឡើងវិញ

0

ពីរ បី ថ្ងៃចុងក្រោយនេះនៅលើបណ្តាញសង្គមមានការជជែកគ្នាយ៉ាងក្តៅគគុកមិនធម្មតាបន្ទាប់ពីមានរូបភាពមួយភ្ជាប់ជាមួយសរសេរថា «ត្រីអាំងបែបថៃ» រហូតមានអ្នកខ្លះថែមទាំងលើកឡើងទៀតថាប្រសិនជាអាជីវករលក់ដូរណាចូលចិត្តដាក់ថា «បែបថៃ» នឹងមិនគាំទ្រផលិតផលនោះឡើយ។ យ៉ាងណាប្រតិកម្មនៅលើបណ្តាញសង្គមដោយសារតែរូបភាពរឿង «ត្រីអាំងបែបថៃ» នេះម្ចាស់ស្លាកឈ្មោះបានចេញវីដេអូបញ្ជាក់ហើយ។

វីដេអូមួយដែលមានគណនីទិកតុកឈ្មោះ Visoth ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១២ ខែកក្កដា បានអះអាងថាជាម្ចាស់រទេះឈ្មោះ «ត្រីអាំងបែបថៃ» ដែលឈ្មោះនេះបានជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គម។ បុរសរូបនេះបានឱ្យដឹងថាឈ្មោះនេះខ្លួនបានប្រើរយៈពេល៣ឆ្នាំមកហើយ វាគ្រាន់តែជាឈ្មោះដែលលោកបានដាក់តែប៉ុណ្ណោះពេលចាប់ផ្តើមរកស៊ី សម្រាប់អ្នកលក់និងអ្នកអាំងគឺជាកូនខ្មែរជនជាតិខ្មែរនោះទេ។

ទន្ទឹមនឹងការបញ្ជាក់នេះបុរសជាម្ចាស់ «ត្រីអាំងបែបថៃ»បានសូមសុំខន្តីអភ័យទោសពីសាធារណៈជនដែលបានប្រតិកម្មលើរឿងនេះទៅលើឈ្មោះដែលខ្លួនបានដាក់នេះព្រមទាំង លើកឡើងទៀតថានឹងព្យាយាមកែសម្រួលចំពោះឈ្មោះនេះឡើងវិញ។ បើតាមឈ្មោះនៅទិកតុកនោះអ្នកលក់ត្រីអាំងនេះទំនងជាលក់ដូរនៅទួងទំពួង។

ក្រោយពីបកស្រាយដូចនេះហើយអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញយោបល់គាំទ្រឱ្យដូរឈ្មោះ«ត្រីអាំងបែបថៃ»នេះចោល ព្រមទាំងផ្តល់គំនិតឈ្មោះត្រីអាំងបែបនេះ បែបនោះជាច្រើនទៅដល់បុរសរូបនោះផងដែរ៕

@visoth530

♬ original sound – ត្រីអាំងផ្សាទួលទំពូង – ត្រីអាំងផ្សាទួលទំពូង

បញ្ឈប់បុគ្គលិក១០០០០នាក់រួចហើយ ក្រុមហ៊ុនយក្ស Microsoft គ្រោងនឹងបញ្ឈប់បុគ្គលិកបន្ថែមទៀតរហូតដល់ឆ្នាំ២០២៤!

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ថា ខ្លួននឹងបន្តបញ្ឈប់បុគ្គលិកនៅមួយសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ។

យោងតាមក្រុមហ៊ុន Microsoft កាលពីខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិករហូតដល់ ១០,០០០ នាក់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon, Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀតក៏បានបញ្ឈប់បុគ្គលិកជាច្រើននាក់របស់ពួកគេផងដែរ។ ចូលឆ្នាំ ២០២៣ នេះរលកនៃការបញ្ឈប់ការងារបន្តកើនឡើងយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ហើយផលប៉ះពាល់អាចត្រូវបានគេដឹងថាមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។Microsoft to take site-by-site approach to U.S. office reopening | Reuters

មូលហេតុចម្បងនៃការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់នៅលើពិភពលោកនោះគឺដោយសារ តម្លៃភាគហ៊ុនធ្លាក់ចុះ និងស្ថានភាពហិរញ្ញវត្ថុនៃសាជីវកម្មបច្ចេកវិទ្យាភាគច្រើនមិនសូវដំណើរការ។ មួយផ្នែកទៀតគឺដោយសារការផ្ទុះនូវបញ្ញាសិប្បនិម្មិត AI ហើយអាជីវកម្មមួយចំនួនអះអាងថានឹងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់ AI ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ។Microsoft Changes How Windows Is Developed

លោក Joseph Bonner ប្រធានក្រុមហ៊ុនស្រាវជ្រាវ Argus របស់សហរដ្ឋអាមេរិក បាននិយាយថា Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៀតកំពុងប្រឈមមុខនឹងម៉ាក្រូសេដ្ឋកិច្ចដែលមិនច្បាស់លាស់ ដូច្នេះពួកគេត្រូវតែចាត់វិធានការដើម្បីកាត់បន្ថយការចំណាយ នឹងជាអ្វីដែលកំពុងកើតឡើងបច្ចុប្បន្ន។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ Microsoft បាននិយាយថា នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុននឹងធ្វើការកែសម្រួលឡើងវិញនៅអង្គភាព និងកម្លាំងការងារ រួមជាមួយការអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI ដែលជាផ្នែកចាំបាច់ និងទៀងទាត់នៃអាជីវកម្មរបស់យើង។ ដូចនេះយើងនឹងបន្តផ្តល់អាទិភាព វិនិយោគលើផ្នែកកំណើនជាយុទ្ធសាស្រ្តសម្រាប់អនាគត ក៏ដូចជាពេលអនាគត ដែលជាការគាំទ្រអតិបរមាសម្រាប់អតិថិជន និងដៃគូ ៕ ប្រភព៖cafef.com

ពាក្យចាស់ថា៖ រពឹសដៃផ្ទៃឆ្អែត តែកំលោះកាណាដាម្នាក់នេះរពឹសដៃធ្វើឱ្យចង្រៃដល់ខ្លួន ជាប់គុកនៅជប៉ុន !

0

ប្រទេសជប៉ុន ៖ ភ្នាក់ងារប៉ូលិសជប៉ុនបានចាប់ខ្លួនលោក Julian ជាភ្ញៀវទេសចរជនជាតិកាណាដា មានអាយុ១៧ឆ្នាំ ដោយសារតែសង្ស័យថា លោក Julian បានបំផ្លាញសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសជប៉ុន ។Tourist Accused of Defacing Ancient Temple in Japan: Police

គេរាយការណ៍ថា លោក Julian បានប្រើក្រចកដៃកោសដើម្បីសរសេរឈ្មោះរបស់ខ្លួននៅលើសសរឈើក្នុងសាលមាសនៅប្រាសាទ Towaidoji Kondo ទីក្រុងណារ៉ាក់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៣០២ មកម៉្លេះ និងត្រូវបានគេកំណត់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។Japan: Toshodaiji Kondo temple in Nara defaced by Canadian teen

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ហើយអ្នកប្តឹងប៉ូលិស គឺជាភ្ញៀវទេសចរជនជាតិជប៉ុនដែលបានឃើញការប្រព្រឹត្តទង្វើមិនគប្បីខាងលើ ។ ក្រោយពីប៉ូលិសបានសាកសួររួច លោក Julian និយាយថា ខ្លួនគ្មានចេតនាបំផ្លាញគុណតម្លៃរបស់សម្បត្តិវប្បធម៌ប្រទេសជប៉ុនទេ ។

ជំហានដំបូង ភ្នាក់ងារប៉ូលិសបានបញ្ជូនខ្លួនជនជាតិកាណាដារូបនេះទៅកាន់តុលាការរដ្ឋដើម្បីធ្វើការចោទប្រកាន់ ។ ការប្រព្រឹត្តនូវទង្វើខាងលើនេះនឹងទទួលទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣សែនយ៉េន បើគេរកឃើញថា បានបំពានច្បាប់ ៕ ប្រភព ៖ Mono News

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកជំទាវ ហ៊ុន ស៊ីណាត

0

តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm6y8njgz3D9FJqCYAhdT1C9Clou5F-sB4hGszn6Nb3g2g1loupq0gwtyJo2bP6zX7glYnU9ziJ6IPKyKrkVIsU9QIiReeLjDW_vgXb4rXlIuxRYMp9SSaqkgorBe8a9LzjIaqSPt1HgqU5YgiDEt3rj6STwLaH6z0fzGOKo9JYkBjTyU42MBJog97T3o/s1536/350260088_266543279265527_3801766130322527508_n-1152x1536.jpg

លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាភរិយាឯកឧត្តម នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកជំទាវឧកញ៉ា នឹម វណ្ណៈផងដែរដែលជាស្រ្តីមានជំនួញជាច្រើននៅក្នុងដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6blofyYhO5XIuDXoN5DYwQxyG6LZPB40NPLU-Bf8zRfLflOtV6GNvQIHvpFgXl41LrPxVtu6Obry83fA85P2SLq4bHM72FAj4iRXnmAZowOPQ0lhXtDhZYE2of1Fmsv102zmVRMr4rvoS_T6ALyl-cm1cYvPZqkjYsrPOM8vc0Ra1RPmexrCUcHOBFg/s1440/356685580_3590510651186347_7645428120735301584_n.jpg

គួរបញ្ជាក់ផងដែរថា ជារឿយៗលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។
លើសពីនេះលោកជំទាវឧកញ៉ា ក៏តែងតែជួយឈឺឆ្អាលនៅលើបណ្តាញសង្គមទៅលើសិល្បករកម្ពុជា ប្រសិនជាមានករណីមិនសមរម្យដូចជាបំផ្លាញវប្បធម៌ខ្មែរ និងថតវីដេអូមិនសមរម្យលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត នឹងទាក់ទងទៅក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA8MBCrMXJIS74Cb44L1x2tpfvnLiJ7kTGXzW5ViqfCu47Lz1pq9C3FyWXYTthobw7xTC_k6Ngyx9WrLHZNYcpTl5ybI_DEyjysZzwjVlMUSWVehJa3GEUv28a37NhMTmAnfyTekdZJCSLCzsuhKVAWGjKw2KDfc8f12T8ajhLriHkj3RzS6j4eg7NyhY/s1280/358136995_827985538896033_7688264476350137281_n.jpg

អាហារ ៧ មុខជួយបញ្ឈប់បញ្ហាសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព

0

សម្រាប់មនុស្សដែលមានបញ្ហាជ្រុះសក់ខ្លាំងអាចបណ្ដាលមកពីភាពតានតឹង ឫសសក់មិនមានភាពរឹងមាំ ឬមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ក្រៅពីការប្រើប្រាស់ផលិតផល និងការថែរក្សាសក់តាមវិធីផ្សេងៗហើយ ការទទួលទានអាហារទាំង ៧ ខាងក្រោមក៏អាចជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងល្អដល់ឬសសក់ផងដែរ៖

១.ត្រីសាម៉ុង៖ ការទទួលទានត្រីសាម៉ុង អាចជួយឱ្យសសៃសក់រឹងមាំ និងមានសុខភាពល្អ ព្រោះវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីនផ្សេងៗទៀត។The colour of farmed salmon comes from adding an antioxidant to their feed,  with benefits for everyone

២.ទឹកឃ្មុំ៖ ទឹកឃ្មុំ ជួយឱ្យសក់ក្រាស់ រឹងមាំ បំបាត់អង្គែ រមាស់ស្បែកក្បាល និងបញ្ហាសក់ជ្រុះជាដើម។About honey - Hunajayhtymä Oy

៣.គ្រាប់ធញ្ញជាតិ៖ យោងតាមការសិក្សាបានឱ្យដឹងថា គ្រាប់ធញ្ញជាតិ មានផ្ទុកអាស៊ីតខ្លាញ់ Omega ៣ និង Omega ៦ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ដូចនេះ ៩០% នៃការទទួលទានគ្រាប់ធញ្ញជាតិអាចធ្វើឱ្យសក់ឆាប់ដុះ។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៤.ស្ពៃខ្មៅ៖ ស្ពៃខ្មៅ សម្បូរទៅដោយជាតិដែក វីតាមីន D2 និងវីតាមីន C ខ្ពស់ ដែលវានឹងជួយដោះស្រាយបញ្ហាសក់ជ្រុះ។Cabbage Black

៥.អយស្ទ័រ៖ អយស្ទ័រមានផ្ទុកជាតិស័ង្កសីច្រើនជាងអាហារដទៃទៀត ដូចនេះវានឹងជួយបណ្តុះសក់ ដែលធ្វើឱ្យសក់ក្រាស់ស្អាត។Oysters with Yuzu Kosho Mignonette

៦.សារាយសមុទ្រ៖ ការសិក្សាថ្មីមួយបានរកឃើញថា សារ៉ាយសមុទ្រអាចជួយកាត់បន្ថយការជ្រុះសក់ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះកម្រិតស្រាល ដល់ការជ្រុះសក់កម្រិតមធ្យម។ លើសពីនេះ សារ៉ាយសមុទ្រក៏ជួយកាត់បន្ថយការរបកស្បែកក្បាល រលាក និងអង្គែផងដែរ។Gim (Korean Roasted Seaweed) | 김 — ahnest kitchen

៧.ស៊ុត៖ ស៊ុតគឺជាប្រភពនៃសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សក់ ដើម្បីរក្សាសុខភាពសរសៃសក់ឱ្យបានល្អ អ្នកជំនាញជាច្រើនបានណែនាំឱ្យញ៉ាំស៊ុតជារៀងរាល់ថ្ងៃក្នុងបរិមាណសមស្របមួយសម្រាប់រាងកាយ។ ដោយសារតែវានឹងជួយឱ្យសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងចូលទៅចិញ្ចឹមឫសសក់បានយ៉ាងជ្រៅ៕How to Tell if Eggs Are Bad—And How to Keep them Fresh | Epicurious ប្រភព៖sanook

សូមទោសបែបអី? ក្រុមសម្តែងមិនសមរម្យនេះត្រូវក្រសួងហៅទៅណែនាំហើយ

0

បន្ទាប់ពីមហាជនមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែងមួយបានថតវីដេអូបង្កប់រូបភាពដែលមានតួអង្គសម្តែងស្លៀកពាក់មិនសមរម្យ ក្រុមនេះត្រូវបាននាយកដ្ឋានភាពយន្តហៅទៅណែនាំហើយ ខណៈក្រុមនេះបានលើកម្រាមដៃ១០សូមទោសមហាជននឹងសន្យាឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8nEc_G_A9ZvIs63UEfSUMYiGrKzMJvqgk31IHZlGQDT0n6xKtFZ_m4ePNYWaS49F2zO6BApLGKEijDbulo3qBS6dTUhfYwddbzN7ambNLifRa_doeTHk9a2FkRquatNfykiFdL2lQckcFsApqO3WveDl69mzihMVwx-Ohv6IWYMel1wKvaIe3z9mZKE/s1280/359369940_297519422843959_5296159651126711280_n.jpg

កាលពីពេលថ្មីៗនេះ ផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លីមួយមានចំណងជើងថា «មិត្តឬស្សា»ដែលមានតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដែលទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។ អ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមផលិតវីដេអូនេះ និងស្នើឱ្យខាងក្រសួងវប្បធម៌មានចំណាត់ការទៅលើក្រុមនេះជាដាច់ខានផងព្រោះក្រសួងបានប្រកាសនាពេលកន្លងមកហើយក្រុមផលិតវីដេអូដែលមានចរិតលក្ខណៈស្រើបស្រាលមិនផ្តល់តម្លៃស្រ្តីកុមារនិងប្រឈមតាមផ្លូវច្បាប់តែក្រុមខាងលើនេះនៅតែផ្គើនដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1-kaNtVbcbvob9IQ5XoFGsNejuBOco7keN0D8h_IYxyysLtyw1OxCf81_sDF9_L5XVmI6iRyEBJSH0QD7F3N_sna8d9s5VyxvCPFBc1YGIucXzyBI26X5Sez4W3UIxOZPScnaVUawJ6Cc2SatYPhBdF4sXf7zasdKY0ooUx69el693AahwkhQHsjZMg/s1280/359465974_297519446177290_5357390118275140608_n.jpg

យ៉ាងណាមិញ ការរិះគន់មានសន្ទុះខ្លាំងក្លា ក្រុមសម្តែងដែលមានផេកឈ្មោះ «Kdey Gaming» ត្រូវបានខាងក្រសួងហៅទៅណែនាំហើយ។ នៅថ្ងៃទី១២ ខែកក្កដា ផេកនេះបានសរសេរយ៉ាងដូច្នេះថា«ក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានអញ្ជើញក្រុមខ្ញុំនិយាយពិភាក្សាអំពីរឿងការធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិហើយក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានណែនាំដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំ ហើយខ្ញុំសន្យាថានឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឱ្យពួកខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwEf3wyA8bUMa5yt4jx9XeRxdnZvjG7ZZ97rIeohQZHtq1rvILtvuUxcXQxEfrJWqdaIumFR22PFuhcrfF7fnwblCyHlHx3Gbkuputj6U0YHdFOem5yJkgGM_mT5pBr-mo0w4sq5bMNvyl3g420yLYdh948DPEbaccIgWdnLDxskxABY9J_iuGF374JLc/s747/%E1%9E%84%20(4).jpg

ទន្ទឹមនឹងការសរសេរសូមទោសមហាជន ក្រុមសម្តែងនេះក៏បានចេញវីដេអូលើកម្រាមដៃ១០សូមទោសសាធារណៈជនដែរចំពោះការសម្តែង និងការស្លៀកពាក់មិនសមរម្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Cv4WbOHd1MRT7OE3wPUyHf7pTxVeIZ-rGba4D1qj8BTHzIMtb-WqKSG_ZE0YRmaniRjoi3k6TbItaCy7zXQowRcVMHYChI6FKEPYsdMDXxAHJTaokjaqf0yRA7GHCEqr75izDx7SyH9XGVyU-uOTj6gmAl4Rni_EqVhgdi5juuCdH2XDHQvwvPEXG4/s810/%E1%9E%84%E1%9E%84%E1%9E%84%20(3).jpg

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៤យ៉ាងអំពី “គ្រាប់ល្ពៅ” ដែលយើងមិនគួរមើលរំលង

0

គ្រាប់ល្ពៅ មានបរិមាណម៉ង់កាណែស ម៉ាញេស្យូម ផូស្វ័រ ទង់ដែង ស័ង្កសី ជាតិដែក និងប្រូតេអ៊ីក្នុងកម្រិតមួយដ៏ខ្ពស់។ ពួកវាគឺជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន B ហើយក៏សម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពល្អ និងអាស៊ីតខ្លាញ់មានសារៈសំខាន់ចំពោះសុខភាពផងដែរ ។ ដូច្នេះហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៤ នៃគ្រាប់ល្ពៅដែលយើងមិនគួរមើលរំលង៖What is the Difference Between Pumpkin Seeds and Pepitas?

១.កាត់បន្ថយហានិភ័យនៃក្រពេញប្រូស្តាត៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានគ្រាប់ល្ពៅអាចកាត់បន្ថយរោគសញ្ញានៃជំងឺក្រពេញប្រូស្តាតកម្រិតស្រាល ដែលបណ្តាលឱ្យមានបញ្ហាជាមួយនឹងការនោម។

២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ គ្រាប់ល្ពៅ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពះ មហារីកសុដន់ មហារីកសួត មហារីកក្រពេញប្រូស្តាត និង មហារីកពោះវៀនធំ។Pumpkin Seeds with Everything Bagel Seasoning

៣.បំបាត់ការរលាកសន្លាក់ឆ្អឹង៖ គ្រាប់ល្ពៅ និងប្រេងរបស់វា មានឥទ្ធិពលប្រឆាំងនឹងការរលាក ដូចនេះវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជាដើម ។Toasted Pumpkin Seeds - Jamie Geller

៤.គ្រប់គ្រងជាតិស្ករនៅក្នុងឈាម ៖ យោងតាមការសិក្សា បានឱ្យដឹងថា គ្រាប់ល្ពៅមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ព្រោះគ្រាប់ល្ពៅជួយកែលម្អតុល្យភាពអាំងស៊ុយលីន និងទប់ស្កាត់ផលវិបាកនៃជំងឺទឹកនោមផ្អែម ដោយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម។ លើសពីនេះ សមាសធាតុសារធាតុគីមីរុក្ខជាតិដែលមាននៅក្នុងប្រេងគ្រាប់ល្ពៅ ក៏អាចជួយក្នុងការបង្ការជំងឺទឹកនោមផ្អែមទាក់ទងទៅនឹងតម្រងនោមផងដែរ៕ ប្រភព៖sanook

Chanathip ថាបាល់ទាត់ថៃគ្មានថ្ងៃចម្រើនទេ បើរវល់យកតែកីឡដ្ឋានជាតិធ្វើការប្រគុំតន្រ្តី

0

ខ្សែបម្រើក្រុមជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin បានរិះគន់ទៅសហព័ន្ធបាល់ទាត់ថៃជាខ្លាំង ដែលកំពុងបណ្តោយឱ្យបាល់ទាត់ថៃគ្មានថ្ងៃអភិវឌ្ឍន៍ទៅមុខទៀត។Chanathip to skip national duty for club assignment

ការលើកឡើងបែបនេះ​របស់ Chanathip Songkrasin ឬក៏គេស្គាល់ថា Messi Jay នៅក្នុងសន្និសីទសារព័ត៌មានមួយដោយរូបគេបាននិយាយថា៖”បាល់ទាត់ថៃអត់អាចអភិវឌ្ឍទៅមុខឆ្ងាយទៀតទេ នេះខ្ញុំនិងសមាជិកជម្រើសជាតិ អត់ទាន់បានទាំងទៅលេងនៅកីឡដ្ឋានជាតិ Rajamangala អស់រយៈពេល ៥ ឆ្នាំមកហើយ”។Chanathip Songkrasin Best Moments: Semi-final 1st Leg #AFFSuzukiCup2020 - YouTube

Chanathip សង្កត់ធ្ងន់ថា៖” វាជាកីឡដ្ឋានជាតិដ៏ធំប្រចាំផ្ទៃប្រទេស ខ្ញុំចាំបានកាលខ្ញុំនៅតូច ឪពុកខ្ញុំធ្លាប់ប្រាប់ ថាកូនប្រុស នេះជាកីឡដ្ឋានសម្រាប់ជម្រើសជាតិ តែសព្វថ្ងៃវាបានក្លាយជាកន្លែងសម្រាប់រដ្ឋាភិបាលយកទៅធ្វើកិច្ចការផ្សេងៗ យកទៅរៀបចំសម្រាប់ការប្រគំតន្រ្តី ទៅវិញ ការធ្វើបែបនេះបាល់ទាត់ថៃគ្មានផ្លូវប្រសើរឡើងទៅមុខទៀតកើតឡើយ”។Something Just Like This: Seeing Coldplay Live in Bangkok

សូមរំលឹកផងដែរថា កីឡដ្ឋានជាតិ Rajamangala មានទីធ្លាធំទូលាយ ដែលអាចផ្ទុកអ្នកទស្សនាបានច្រើន ហេតុដូច្នេះ បើមានតារាល្បីណាមួយទៅប្រទេសថៃ គេតែងតែជ្រើសយកកីឡដ្ឋាននេះ ដើម្បីប្រគុំតន្រ្តីរបស់ពួកគេ៕

ប្រភភព៖ VN Express

 

ចិនចាត់វិធានការការពារសិទ្ធិសុខភាពរបស់ស្ត្រី និងកុមារ

0

ប្រទេសចិន ៖ នៅថ្ងៃទី១១ ខែកក្កដា គឺជាទិវាប្រជាជនពិភពលោក លើកទី៣៤ គណៈកម្មការសុខភាពជាតិចិនបានបង្កើតក្រុមការងារមួយដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពារសិទ្ធិសុខភាពរបស់ស្ត្រី និងកុមារ ។ សុខភាពរបស់ស្ត្រី និងកុមារ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ប្រទេសជាតិ ហើយការថែទាំសុខភាពរបស់មនុស្សក្នុងក្រុមនេះពាក់ព័ន្ធនឹងក្តីសង្ឃឹម និងអនាគតរបស់ប្រទេសចិន ។China's revised law on women's protection: What you need to know – The China  Project

តាមទិន្នន័យរបស់គណៈកម្មការសុខភាពជាតិបង្ហាញថា នៅឆ្នាំ២០២២ អត្រាការស្លា.ប់របស់ស្ត្រីមានផ្ទៃពោះបានធ្លាក់ចុះមកនៅត្រឹម១៥,៧នាក់ក្នុងចំណោមមនុស្ស១សែននាក់ ។ ចំណែកអត្រាការស្លា.ប់របស់ទារកបានធ្លាក់ចុះមកត្រឹម៤,៩% ខណៈអត្រាការស្លា.ប់របស់កុមារមានអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះមកត្រឹម៦,៨% ។ វាជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍ផ្នែកសុខភាពរបស់ស្ត្រី និងកុមារ ដែលទទួលបានការធានារ៉ាប់រងសុខភាពប្រកបដោយប្រសិទ្ធភាព ។China's Former 1-Child Policy Continues To Haunt Families : NPR

វិធានការលុបបំបាត់ការឆ្លងជំងឺពីម្តាយទៅកូន គឺជាសកម្មភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីការពារ និងកាត់បន្ថយការឆ្លងជំងឺអេដស៍ (HIV), ជំងឺស្វាយ និងជំងឺរលាកថ្លើមប្រភេទ B ។ ប្រទេសចិនបានដាក់បញ្ចូលប្រព័ន្ធការងារបង្ការការចម្លងជំងឺពីម្តាយទៅកូន ទៅក្នុងការងារប្រចាំថ្ងៃនៃការថែទាំសុខភាពមាតា និងទារក រួមទាំងដំណើរការទាំងមូលនៃសេវាកម្មថែទាំស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ ។

បច្ចុប្បន្ន អត្រាការធ្វើតេស្តសម្រាប់ជំងឺទាំង៣ ទៅលើស្ត្រីមានផ្ទៃពោះ គឺខ្ពស់ជាង៩៩% ហើយធ្វើឱ្យអត្រាការឆ្លងជំងឺអេដស៍ពីម្តាយទៅកូន បានធ្លាក់ចុះមកនៅត្រឹម៣% ប៉ុណ្ណោះ ។ ហេតុនេះ វានឹងអាចជួយកាត់បន្ថយការឆ្លងជំងឺរបស់កុមារ ៕ ប្រភព ៖ China Face