ប្រទេសចិន ៖ នៅថ្ងៃទី១១ ខែកក្កដា គឺជាទិវាប្រជាជនពិភពលោក លើកទី៣៤ គណៈកម្មការសុខភាពជាតិចិនបានបង្កើតក្រុមការងារមួយដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពារសិទ្ធិសុខភាពរបស់ស្ត្រី និងកុមារ ។ សុខភាពរបស់ស្ត្រី និងកុមារ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ប្រទេសជាតិ ហើយការថែទាំសុខភាពរបស់មនុស្សក្នុងក្រុមនេះពាក់ព័ន្ធនឹងក្តីសង្ឃឹម និងអនាគតរបស់ប្រទេសចិន ។China's revised law on women's protection: What you need to know – The China  Project

តាមទិន្នន័យរបស់គណៈកម្មការសុខភាពជាតិបង្ហាញថា នៅឆ្នាំ២០២២ អត្រាការស្លា.ប់របស់ស្ត្រីមានផ្ទៃពោះបានធ្លាក់ចុះមកនៅត្រឹម១៥,៧នាក់ក្នុងចំណោមមនុស្ស១សែននាក់ ។ ចំណែកអត្រាការស្លា.ប់របស់ទារកបានធ្លាក់ចុះមកត្រឹម៤,៩% ខណៈអត្រាការស្លា.ប់របស់កុមារមានអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះមកត្រឹម៦,៨% ។ វាជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍ផ្នែកសុខភាពរបស់ស្ត្រី និងកុមារ ដែលទទួលបានការធានារ៉ាប់រងសុខភាពប្រកបដោយប្រសិទ្ធភាព ។China's Former 1-Child Policy Continues To Haunt Families : NPR

វិធានការលុបបំបាត់ការឆ្លងជំងឺពីម្តាយទៅកូន គឺជាសកម្មភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីការពារ និងកាត់បន្ថយការឆ្លងជំងឺអេដស៍ (HIV), ជំងឺស្វាយ និងជំងឺរលាកថ្លើមប្រភេទ B ។ ប្រទេសចិនបានដាក់បញ្ចូលប្រព័ន្ធការងារបង្ការការចម្លងជំងឺពីម្តាយទៅកូន ទៅក្នុងការងារប្រចាំថ្ងៃនៃការថែទាំសុខភាពមាតា និងទារក រួមទាំងដំណើរការទាំងមូលនៃសេវាកម្មថែទាំស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ ។

បច្ចុប្បន្ន អត្រាការធ្វើតេស្តសម្រាប់ជំងឺទាំង៣ ទៅលើស្ត្រីមានផ្ទៃពោះ គឺខ្ពស់ជាង៩៩% ហើយធ្វើឱ្យអត្រាការឆ្លងជំងឺអេដស៍ពីម្តាយទៅកូន បានធ្លាក់ចុះមកនៅត្រឹម៣% ប៉ុណ្ណោះ ។ ហេតុនេះ វានឹងអាចជួយកាត់បន្ថយការឆ្លងជំងឺរបស់កុមារ ៕ ប្រភព ៖ China Face