ប្រទេសជប៉ុន ៖ ភ្នាក់ងារប៉ូលិសជប៉ុនបានចាប់ខ្លួនលោក Julian ជាភ្ញៀវទេសចរជនជាតិកាណាដា មានអាយុ១៧ឆ្នាំ ដោយសារតែសង្ស័យថា លោក Julian បានបំផ្លាញសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសជប៉ុន ។Tourist Accused of Defacing Ancient Temple in Japan: Police

គេរាយការណ៍ថា លោក Julian បានប្រើក្រចកដៃកោសដើម្បីសរសេរឈ្មោះរបស់ខ្លួននៅលើសសរឈើក្នុងសាលមាសនៅប្រាសាទ Towaidoji Kondo ទីក្រុងណារ៉ាក់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៣០២ មកម៉្លេះ និងត្រូវបានគេកំណត់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។Japan: Toshodaiji Kondo temple in Nara defaced by Canadian teen

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ហើយអ្នកប្តឹងប៉ូលិស គឺជាភ្ញៀវទេសចរជនជាតិជប៉ុនដែលបានឃើញការប្រព្រឹត្តទង្វើមិនគប្បីខាងលើ ។ ក្រោយពីប៉ូលិសបានសាកសួររួច លោក Julian និយាយថា ខ្លួនគ្មានចេតនាបំផ្លាញគុណតម្លៃរបស់សម្បត្តិវប្បធម៌ប្រទេសជប៉ុនទេ ។

ជំហានដំបូង ភ្នាក់ងារប៉ូលិសបានបញ្ជូនខ្លួនជនជាតិកាណាដារូបនេះទៅកាន់តុលាការរដ្ឋដើម្បីធ្វើការចោទប្រកាន់ ។ ការប្រព្រឹត្តនូវទង្វើខាងលើនេះនឹងទទួលទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣សែនយ៉េន បើគេរកឃើញថា បានបំពានច្បាប់ ៕ ប្រភព ៖ Mono News