បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ថា ខ្លួននឹងបន្តបញ្ឈប់បុគ្គលិកនៅមួយសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ។
យោងតាមក្រុមហ៊ុន Microsoft កាលពីខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិករហូតដល់ ១០,០០០ នាក់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon, Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀតក៏បានបញ្ឈប់បុគ្គលិកជាច្រើននាក់របស់ពួកគេផងដែរ។ ចូលឆ្នាំ ២០២៣ នេះរលកនៃការបញ្ឈប់ការងារបន្តកើនឡើងយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ហើយផលប៉ះពាល់អាចត្រូវបានគេដឹងថាមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។
មូលហេតុចម្បងនៃការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់នៅលើពិភពលោកនោះគឺដោយសារ តម្លៃភាគហ៊ុនធ្លាក់ចុះ និងស្ថានភាពហិរញ្ញវត្ថុនៃសាជីវកម្មបច្ចេកវិទ្យាភាគច្រើនមិនសូវដំណើរការ។ មួយផ្នែកទៀតគឺដោយសារការផ្ទុះនូវបញ្ញាសិប្បនិម្មិត AI ហើយអាជីវកម្មមួយចំនួនអះអាងថានឹងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់ AI ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ។
លោក Joseph Bonner ប្រធានក្រុមហ៊ុនស្រាវជ្រាវ Argus របស់សហរដ្ឋអាមេរិក បាននិយាយថា Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៀតកំពុងប្រឈមមុខនឹងម៉ាក្រូសេដ្ឋកិច្ចដែលមិនច្បាស់លាស់ ដូច្នេះពួកគេត្រូវតែចាត់វិធានការដើម្បីកាត់បន្ថយការចំណាយ នឹងជាអ្វីដែលកំពុងកើតឡើងបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ Microsoft បាននិយាយថា នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុននឹងធ្វើការកែសម្រួលឡើងវិញនៅអង្គភាព និងកម្លាំងការងារ រួមជាមួយការអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI ដែលជាផ្នែកចាំបាច់ និងទៀងទាត់នៃអាជីវកម្មរបស់យើង។ ដូចនេះយើងនឹងបន្តផ្តល់អាទិភាព វិនិយោគលើផ្នែកកំណើនជាយុទ្ធសាស្រ្តសម្រាប់អនាគត ក៏ដូចជាពេលអនាគត ដែលជាការគាំទ្រអតិបរមាសម្រាប់អតិថិជន និងដៃគូ ៕ ប្រភព៖cafef.com










