សម្រាប់មនុស្សដែលមានបញ្ហាជ្រុះសក់ខ្លាំងអាចបណ្ដាលមកពីភាពតានតឹង ឫសសក់មិនមានភាពរឹងមាំ ឬមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ក្រៅពីការប្រើប្រាស់ផលិតផល និងការថែរក្សាសក់តាមវិធីផ្សេងៗហើយ ការទទួលទានអាហារទាំង ៧ ខាងក្រោមក៏អាចជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងល្អដល់ឬសសក់ផងដែរ៖

១.ត្រីសាម៉ុង៖ ការទទួលទានត្រីសាម៉ុង អាចជួយឱ្យសសៃសក់រឹងមាំ និងមានសុខភាពល្អ ព្រោះវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីនផ្សេងៗទៀត។The colour of farmed salmon comes from adding an antioxidant to their feed,  with benefits for everyone

២.ទឹកឃ្មុំ៖ ទឹកឃ្មុំ ជួយឱ្យសក់ក្រាស់ រឹងមាំ បំបាត់អង្គែ រមាស់ស្បែកក្បាល និងបញ្ហាសក់ជ្រុះជាដើម។About honey - Hunajayhtymä Oy

៣.គ្រាប់ធញ្ញជាតិ៖ យោងតាមការសិក្សាបានឱ្យដឹងថា គ្រាប់ធញ្ញជាតិ មានផ្ទុកអាស៊ីតខ្លាញ់ Omega ៣ និង Omega ៦ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ដូចនេះ ៩០% នៃការទទួលទានគ្រាប់ធញ្ញជាតិអាចធ្វើឱ្យសក់ឆាប់ដុះ។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៤.ស្ពៃខ្មៅ៖ ស្ពៃខ្មៅ សម្បូរទៅដោយជាតិដែក វីតាមីន D2 និងវីតាមីន C ខ្ពស់ ដែលវានឹងជួយដោះស្រាយបញ្ហាសក់ជ្រុះ។Cabbage Black

៥.អយស្ទ័រ៖ អយស្ទ័រមានផ្ទុកជាតិស័ង្កសីច្រើនជាងអាហារដទៃទៀត ដូចនេះវានឹងជួយបណ្តុះសក់ ដែលធ្វើឱ្យសក់ក្រាស់ស្អាត។Oysters with Yuzu Kosho Mignonette

៦.សារាយសមុទ្រ៖ ការសិក្សាថ្មីមួយបានរកឃើញថា សារ៉ាយសមុទ្រអាចជួយកាត់បន្ថយការជ្រុះសក់ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះកម្រិតស្រាល ដល់ការជ្រុះសក់កម្រិតមធ្យម។ លើសពីនេះ សារ៉ាយសមុទ្រក៏ជួយកាត់បន្ថយការរបកស្បែកក្បាល រលាក និងអង្គែផងដែរ។Gim (Korean Roasted Seaweed) | 김 — ahnest kitchen

៧.ស៊ុត៖ ស៊ុតគឺជាប្រភពនៃសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សក់ ដើម្បីរក្សាសុខភាពសរសៃសក់ឱ្យបានល្អ អ្នកជំនាញជាច្រើនបានណែនាំឱ្យញ៉ាំស៊ុតជារៀងរាល់ថ្ងៃក្នុងបរិមាណសមស្របមួយសម្រាប់រាងកាយ។ ដោយសារតែវានឹងជួយឱ្យសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងចូលទៅចិញ្ចឹមឫសសក់បានយ៉ាងជ្រៅ៕How to Tell if Eggs Are Bad—And How to Keep them Fresh | Epicurious ប្រភព៖sanook