ខ្សែបម្រើក្រុមជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin បានរិះគន់ទៅសហព័ន្ធបាល់ទាត់ថៃជាខ្លាំង ដែលកំពុងបណ្តោយឱ្យបាល់ទាត់ថៃគ្មានថ្ងៃអភិវឌ្ឍន៍ទៅមុខទៀត។Chanathip to skip national duty for club assignment

ការលើកឡើងបែបនេះ​របស់ Chanathip Songkrasin ឬក៏គេស្គាល់ថា Messi Jay នៅក្នុងសន្និសីទសារព័ត៌មានមួយដោយរូបគេបាននិយាយថា៖”បាល់ទាត់ថៃអត់អាចអភិវឌ្ឍទៅមុខឆ្ងាយទៀតទេ នេះខ្ញុំនិងសមាជិកជម្រើសជាតិ អត់ទាន់បានទាំងទៅលេងនៅកីឡដ្ឋានជាតិ Rajamangala អស់រយៈពេល ៥ ឆ្នាំមកហើយ”។Chanathip Songkrasin Best Moments: Semi-final 1st Leg #AFFSuzukiCup2020 - YouTube

Chanathip សង្កត់ធ្ងន់ថា៖” វាជាកីឡដ្ឋានជាតិដ៏ធំប្រចាំផ្ទៃប្រទេស ខ្ញុំចាំបានកាលខ្ញុំនៅតូច ឪពុកខ្ញុំធ្លាប់ប្រាប់ ថាកូនប្រុស នេះជាកីឡដ្ឋានសម្រាប់ជម្រើសជាតិ តែសព្វថ្ងៃវាបានក្លាយជាកន្លែងសម្រាប់រដ្ឋាភិបាលយកទៅធ្វើកិច្ចការផ្សេងៗ យកទៅរៀបចំសម្រាប់ការប្រគំតន្រ្តី ទៅវិញ ការធ្វើបែបនេះបាល់ទាត់ថៃគ្មានផ្លូវប្រសើរឡើងទៅមុខទៀតកើតឡើយ”។Something Just Like This: Seeing Coldplay Live in Bangkok

សូមរំលឹកផងដែរថា កីឡដ្ឋានជាតិ Rajamangala មានទីធ្លាធំទូលាយ ដែលអាចផ្ទុកអ្នកទស្សនាបានច្រើន ហេតុដូច្នេះ បើមានតារាល្បីណាមួយទៅប្រទេសថៃ គេតែងតែជ្រើសយកកីឡដ្ឋាននេះ ដើម្បីប្រគុំតន្រ្តីរបស់ពួកគេ៕

ប្រភភព៖ VN Express