គ្រាប់ល្ពៅ មានបរិមាណម៉ង់កាណែស ម៉ាញេស្យូម ផូស្វ័រ ទង់ដែង ស័ង្កសី ជាតិដែក និងប្រូតេអ៊ីក្នុងកម្រិតមួយដ៏ខ្ពស់។ ពួកវាគឺជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន B ហើយក៏សម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពល្អ និងអាស៊ីតខ្លាញ់មានសារៈសំខាន់ចំពោះសុខភាពផងដែរ ។ ដូច្នេះហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៤ នៃគ្រាប់ល្ពៅដែលយើងមិនគួរមើលរំលង៖What is the Difference Between Pumpkin Seeds and Pepitas?

១.កាត់បន្ថយហានិភ័យនៃក្រពេញប្រូស្តាត៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានគ្រាប់ល្ពៅអាចកាត់បន្ថយរោគសញ្ញានៃជំងឺក្រពេញប្រូស្តាតកម្រិតស្រាល ដែលបណ្តាលឱ្យមានបញ្ហាជាមួយនឹងការនោម។

២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ គ្រាប់ល្ពៅ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពះ មហារីកសុដន់ មហារីកសួត មហារីកក្រពេញប្រូស្តាត និង មហារីកពោះវៀនធំ។Pumpkin Seeds with Everything Bagel Seasoning

៣.បំបាត់ការរលាកសន្លាក់ឆ្អឹង៖ គ្រាប់ល្ពៅ និងប្រេងរបស់វា មានឥទ្ធិពលប្រឆាំងនឹងការរលាក ដូចនេះវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជាដើម ។Toasted Pumpkin Seeds - Jamie Geller

៤.គ្រប់គ្រងជាតិស្ករនៅក្នុងឈាម ៖ យោងតាមការសិក្សា បានឱ្យដឹងថា គ្រាប់ល្ពៅមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ព្រោះគ្រាប់ល្ពៅជួយកែលម្អតុល្យភាពអាំងស៊ុយលីន និងទប់ស្កាត់ផលវិបាកនៃជំងឺទឹកនោមផ្អែម ដោយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម។ លើសពីនេះ សមាសធាតុសារធាតុគីមីរុក្ខជាតិដែលមាននៅក្នុងប្រេងគ្រាប់ល្ពៅ ក៏អាចជួយក្នុងការបង្ការជំងឺទឹកនោមផ្អែមទាក់ទងទៅនឹងតម្រងនោមផងដែរ៕ ប្រភព៖sanook