រដ្ឋធានីតេអ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ហើយប្រទេសទាំង២នេះ មានសត្រូវរួមគ្នា គឺបណ្ដាប្រទេសមហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ប៉ុន្ដែឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ាក់ មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក ប៉ុន្ដែរដ្ឋាភិបាល នៃប្រទេសទាំង២ នឹងមិនទទួលទូទាត់ជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នោះឡើយ។

សារព័ត៌មានហិរញ្ញវត្ថុ Watcher Guru បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែពិចារណា លើការផាត់ចេញប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសអ៊ីរ៉ាក់។ បច្ចុប្បន្ន ប្រទេសជិតខាងទាំង២នេះ មានគោលបំណង ចង់បង្កើនតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន ហើយបញ្ឈប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYN1F4tKNN1ryFYoA_lAHHqUhhnJfnX8gz_uh--8lWPy_edPY5UdzuI-QvpQHZQ3qydW2hF__f8Cz6UL2SmNt5fXQc7rXiYYEgYkKHzI41SuEJ1FDMwSuYAY5ZOSLT7TwXuQ6qBWGG_-2PHk2YsrIR6oMhOndWqKXiZEEsOVzC-o1j64obEflxMVrhqNc/s1000/photo_2023-07-13_15-08-10.jpg

ផែនការរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នឹងជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះឲ្យងើបឡើង ហើយជួយឲ្យអាជីវកម្មមាននិរន្តរភាព នៅក្នុងរយៈពេលយូរ។ កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអ៊ីរ៉ង់ និង អ៊ីរ៉ាក់ បានកើតឡើង ស្របពេលសម្ពន្ធភាព BRICS (ប្រ៊ីកស៍) កំពុងតែស្វះស្វែងរកនូវការបង្កើតរូបិយប័ណ្ណថ្មីមួយ សម្រាប់ចាយវាយលើការធ្វើពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLMrG7x8AGy8pCtQ_XcQniUO0L57H3e4uJEwR07mn8nML3OKAN1hL9iE8s-c6_F4SzOtIQPLjOhrMKYmwQTmtv2wrdO8FXNV6j479NuVGI4yRSjufFeKyaAvWXhJcRH0wjDMD7YErd5MuubvzZ6739Wexd5q3M8k6b8poVS55wy_L8zdMScKNCUKSbE6g/s742/photo_2023-07-13_15-08-09.jpg

ស្របគ្នានេះ អ៊ីរ៉ង់ កំពុងតែពិចារណា លើការចាយវាយប្រាក់ឌីណា (Dinar) របស់ប្រទេសអ៊ីរ៉ាក់ នៅក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា រវាងប្រទេសទាំង២នេះ ដោយមានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែគោលដៅដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ចង់លុបបំបាត់រូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រសិនបើការធ្វើពាណិជ្ជកម្ម ប្រកបដោយជោគជ័យនោះ រូបិយប័ណ្ណឌីណារបស់អ៊ីរ៉ាក់ អាចនឹងក្លាយជារូបិយប័ណ្ណដ៏សំខាន់មួយ រវាងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅក្នុងគោលដៅឆ្ពោះទៅមុខ ហើយនឹងមិនទទួលយកប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ការជំនួសប្រាក់ដុល្លារ មកជាប្រាក់ឌីណារបស់អ៊ីរ៉ាក់ អាចនឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ធ្លាក់ចុះបន្ថែមទៀត ហើយវានឹងធ្វើឱ្យរូបិយប័ណ្ណរបស់អាមេរិក មានការពិបាក ដើម្បីផ្តល់មូលនិធិ ចំពោះឱនភាពរបស់ខ្លួន ផងដែរ។

លោក យេសយ៉ា អេសហាគ (Yehya Eshaq) ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបញ្ជាក់ ថា ប្រទេសទាំង២ ចង់ឲ្យរូបិយប័ណ្ណជាតិរបស់ពួកគេ ត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមគ្នានេះ ក៏មានប្រទេសមួយចំនួន កំពុងតែរួមដៃគ្នា កាត់បន្ថយនូវអនុត្តរភាពរបស់សហរដ្ឋអាមេរិក លើផ្នែកទីផ្សារហិរញ្ញវត្ថុសកល ផងដែរ។ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មសកល នឹងក្លាយជាជំហានដំបូង សម្រាប់ការជំរុញឲ្យប្រាក់ដុល្លារធ្លាក់ចុះ។الزامات تحقق جهش تولید/ آل اسحاق:همه باید برای حرکت جهشی عزم خود را جزم کنند- اخبار اقتصاد ایر - اخبار اقتصادی تسنیم | Tasnim

លោកប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Mehr News ថា «ប្រទេស ភាគច្រើន នៅលើពិភពលោក កំពុងតែស្វះស្វែងរកនូវការបំបែកអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្លាស់ប្តូររបស់ពួកគេ។ ការប្រើប្រាស់រូបិយប័ណ្ណជាតិ អាចជួយពន្លឿនដំណើរការនេះផងដែរ»។

លោក យេសយ៉ា អេសាគ បានបន្ថែម ថា រដ្ឋាភិបាលអ៊ីរ៉ង់ មានបំណងបំផ្លាញនូវការត្រួតត្រារបស់ពិភពលោក ដោយប្រាក់ដុល្លារអាមេរិក ហើយដំណើរការនេះ កំពុងតែបន្តទៅមុខ។ ការងាកមក ចាយវាយប្រាក់ឌីណា ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ាក់ នោះ យើងកំពុងតែធ្វើឱ្យខូចឥទ្ធិពលរបស់ប្រាក់ដុល្លារយ៉ាងខ្លាំង នៅក្នុងប្រតិបត្តិការនាំចូល-នាំចេញរបស់យើង។ នេះក៏ជាផ្នែកមួយ សម្រាប់ទ្ធសាស្ត្ររបស់រដ្ឋាភិបាល កាន់តែមានភាពទូលំទូលាយឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6t53bIEqQqvxKYgETydf8wr3NolDhuwXbOETMU-ptxY3C_JWqytfae7kACfwXWTHF-mU1px2-AZEUnWxKX5Zyl520TpMpAr7m1ZsI3AGrNSBWasNZKyEUcT-qT74ObmbTgwur16gZ_C79rWHWf0fBQcuRGesa6VuDG_Sr9crISvDVrZcfOWGOVfrJNWY/s1280/photo_2023-07-13_15-08-11.jpg

ជាមួយគ្នានេះដែរ សម្ពន្ធមិត្ត BRICS នឹងចាប់ផ្តើមចេញរូបិយប័ណ្ណថ្មីរបស់ខ្លួន ក្នុងពេលដ៏ឆាប់ៗខាងនេះ ហើយទាំងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការទទួលទទួលទាត់ប្រាក់ថ្មីនេះ។ អ៊ីរ៉ាក់ និង អ៊ីរ៉ង់ មានបំណង ចង់បញ្ចប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ហើយ ទទួលយករូបិយប័ណ្ណរបស់សម្ពន្ធមិត្ត BRICS ។ គោលនយោបាយនេះ នឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ស្ថិតក្រោមសម្ពាធ កាន់តែខ្លាំងឡើង។ សកម្មភាពបេពនេះ នឹងធ្វើឱ្យរូបិយប័ណ្ណ BRICS មាននិរន្តរភាព នៅទូទាំងពិភពលោក។

សូមជម្រាប ថា BRIC ជាអក្សរកាត់ សម្រាប់ប្រទេសប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) និង ចិន ខណៈ BRICS គ្រាន់តែបន្ថែមបញ្ចូលប្រទេសអាហ្វ្រិកខាងត្បូង (South Africa) នៅក្នុងឆ្នាំ២០១០។ បើតាមWikipedia បានឲ្យដឹង ថា BRIC ឬ BRICS គឺជាការកំណត់ប្រទេស ដោយសារមហាអំណាចសេដ្ឋកិច្ច កំពុងតែកើនឡើង។ ពាក្យនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០១ ដោយលោក ជីម អូណែល (Jim O’Neill) ជាសេដ្ឋវិទូ ដោយប្រើអក្សរកាត់ សម្រាប់ប្រទេសទាំងបួន (Brazil Russia India China) ដោយគាត់បានកំណត់ ថា ប្រទេសទាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលស្រដៀងគ្នា នៃសេដ្ឋកិច្ចជឿនលឿនថ្មី៕