Home Blog Page 1589

ចិនផលិតមនុស្សយន្តអាចក្លាយជាដៃគូជជែកពិភាក្សាគ្នាបាន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកក្កដា កន្លងមក ក្រុមហ៊ុនថ្មីរបស់ចិនបានបង្ហាញមនុស្សយន្ត Humanoid ក្នុងពិធីប្រជុំមួយស្តីពីបញ្ញាសិប្បនិម្មិតពិភពលោក ប្រចាំឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ ។ ក្រុមហ៊ុនផលិតមនុស្សយន្តលើកឡើងថា វាមានភាពស្រដៀងគ្នានឹងមនុស្សយើងដែរ និងអាចប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្មទៀតផង ។China tech startup unveils humanoid robot at Shanghai AI conference

មនុស្សយន្ត Humanoid GR-1 មានកម្ពស់១,៦៥ម៉ែត្រ និងមានទម្ងន់៥៥គីឡូក្រាម ។ វាអាចដើរដោយជើងទាំងពីរក្នុងចម្ងាយផ្លូវ៥គីឡូម៉ែត្រក្នុង១ម៉ោង និងអាចគេចពីវត្ថុនៅបាំងផ្លូវ ព្រមទាំងធ្វើដំណើរឡើង-ចុះប្រកបដោយសុវត្ថិភាព ។ វាអាចគ្រប់គ្រងចលនាដូចមនុស្ស និងលើកវត្ថុផ្សេងៗក្នុងទម្ងន់រហូតដល់៥០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zlclqMvYGxX970PJGNaUF6ZnIVGBATncBWubQTesWRZBOf1Cx29-40pQ0tDgS1MQptbWOT9U3PgmtCP0ek2ZCsA9RUXSQaMsQnWXtwJPVd-tByzcemYmv3xO0NG00OWlG3ZiJwHeUNImBHNdA6un052iFothu0u7i9JmrXL5u5p9jdQh11ZXCkUlGh4/s900/photo_2023-07-10_08-40-33.jpg

ក្រៅពីនេះ មនុស្សយន្ត GR-1 ក៏អាចមានទំនាក់ទំនងជាមួយមនុស្សផងដែរ ខណៈពេលវាផ្លាស់ទី និងអាចធ្វើការផ្សេងៗទៀតផង ដោយសារគេបំពាក់នូវឧបករណ៍ឆ្លាតវៃ ដែលស្រដៀងគ្នានឹងកម្មវិធី ChatGPT ។ លើសពីនេះ គេក៏អាចយកវាទៅប្រើប្រាស់ក្នុងផ្នែកជាច្រើនដូចជា ផលិតកម្មឧស្សាហកម្ម, ការថែទាំសង្គ្រោះ, ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងសេវាកម្មក្នុងផ្ទះបាយជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8K0dxpIZ6hsGjOeAlMhI9Sfdtuf0QFkEJ2hvcrPepoZeRGN2C_qkYoBXq00V16aih6ZMvacdKVuJkCy74MG0Hr4PNQTyfP_TWtmd2QQHJayTX1ynZLZygpZGmqGGLyV1q8VIQ5OOh_gFEFU07xk1s6JeZiGMRjxWFsCQw8I_xSi7J3-3mUxrXG0sUvas/s1280/photo_2023-07-10_08-40-37.jpg

Gu Jia ជាអ្នកផលិត និងប្រធានក្រុមហ៊ុន Fourierintelligence បានលើកឡើងថា ការផលិតមនុស្សយន្តលើកនេះ វាដូចគ្នានឹងការផ្លាស់ប្តូរពីកុំព្យូទ័រនៅលើតុ ទៅជាថេបប្លេតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងទូរស័ព្ទស្មាតហ្វូន ។ គេអាចយកមនុស្សយន្តនេះទៅប្រើប្រាស់ក្នុងការងារជាច្រើន ហើយវានឹងក្លាយជាផ្នែកសំខាន់ក្នុងឧស្សាហកម្មនាថ្ងៃអនាគត ៕ ប្រភព ៖ Thai PBS Sci & Tech

ប្រទេសទាំងអស់កំពុងនៅឆ្នាំ២០២៣ ចម្លែកតែប្រទេសមួយនេះទើបនៅឆ្នាំ១១២

0

នាបច្ចុប្បន្ននេះ បណ្តាប្រទេសនៅលើលោកកំពុងស្ថិតនៅឆ្នាំ២០២៣ ក៏ប៉ុន្តែនៅកូរ៉េខាងជើងទើបតែស្ថិតនៅឆ្នាំ១១២ តែប៉ុណ្ណោះ។

អ្វីដែលជំរុញឱ្យប្រទេសកូរ៉េខាងជើង ស្ថិតនៅឆ្នាំខុសពីបណ្តាប្រទេសដ៏ទៃ ក៏ព្រោះតែប្រទេសនេះ មានប្រតិទិនផ្ទាល់ខ្លួនរបស់ពួកគេ ដែលមានឈ្មោះថា JUCHE CALENDAR។Kim Il-Sung | Biography, Facts, Leadership of North Korea, Significance, & Death | Britannica

JUCHE CALENDAR គឺជាប្រតិទិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២ ជាឆ្នាំកំណើតរបស់ Kim Il Sung ដែលជាស្ថាបនិក និងជាប្រធានាធិបតីដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង។

លុះដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ១៩៩៧ ប្រតិទិន Juche ត្រូវបានប្រើប្រាស់ជាផ្លូវការនៅទូទាំងសង្គមកូរ៉េខាងជើង ដោយប្រជាជនដែលបានកើតមុនឆ្នាំ១៩៩៧ តម្រូវឱ្យផ្លាស់ប្តូរសំបុត្រកំណើត ដោយប្តូរមកប្រើឆ្នាំតាមប្រតិទិន Jucheវិញ។ The Secret History of Kim Jong Il – Foreign Policy

ជាក់ស្តែងប្រសិនបើលោកអ្នកកើតនៅកូរ៉េខាងជើង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោកអ្នកនឹងត្រូវសរសេរថាថ្ងៃទី១០ ខែកក្កដា ឆ្នាំ១១២។

សូមជម្រាបថា ឈ្មោះនៃប្រតិទិន Juche គឺបានមកពីមនោគមវិជ្ជានៃរដ្ឋ ‘Juche’ ស្ថិតនៅប្រទេសកូរ៉េខាងជើង ដែលបកថា៖”ការពឹងផ្អែកលើខ្លួនឯង” ដែលត្រូវបានបង្កើតឡើងដោយលោក Kim Il Sung ខ្លួនឯងតែម្តង និងកំពុងតែអនុវត្តន៍មកដល់សព្វថ្ងៃនេះ៕The Injustice of North Korea's Hereditary Leadership Succession as Demonstrated by the History of Power Transfer from Kim Il-sung to Kim Jong- il ~ HRNK Insider

ប្រភព៖ uritours

 

ត្រូវដឹង! ការយកអត្តសញ្ញាបណ្ណ ទៅដាក់ធានាបញ្ចាំជាអំពើខុសក្រមរដ្ឋប្បវេណី

0

សម្តេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការលើគ្រឹះស្ថានហិរញ្ញវត្ថុណាដែលនៅតែបន្តយកអត្តសញ្ញាណបណ្ណ សម្រាប់ ដាក់បញ្ចាំធានា ដោយសម្តេចស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ យកអត្តសញ្ញាណបណ្ណមកប្រគល់ជូនប្រជាពលរដ្ឋ ជាម្ចាស់ដើមវិញ។

មួយរយៈចុងក្រោយនេះ សម្តេចក្រឡាហោម ស ខេង បានពិនិត្យឃើញថា៖”មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករ កម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា”។

សម្ដេចក្រឡាហោម ក៏បានណែនាំអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ និងបង្កើត ក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានា លើការផ្តល់ឥណទាន ឬកម្ចី និងដកយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់ លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះ ជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ៕ហាមយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ធានាខ្ចីលុយពីធនាគារដាច់ខាត - សមាគម វិទ្យុ​  និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

មេដឹកនាំចិនទទួលស្គាល់ថា សេដ្ឋកិច្ចចិនពឹងផ្អែកលើការវិនិយោគពីអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកអ៊ុយក្រែនមក ក្រុមហ៊ុនអាមេរិកបានដកខ្លួនចេញពីរុស្ស៊ីចំនួន៦០០ទីតាំង ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងមកកាន់លោកថា សេដ្ឋកិច្ចចិនបានពឹងផ្អែកលើការវិនិយោគពីតំបន់អឺរ៉ុប និងអាមេរិក ។ លោក ចូ បៃដិន បានឆ្លើយតបទៅវិញថា ចិនត្រូវប្រុងប្រយ័ត្ន ប៉ុន្តែលោក ចូ បៃដិន បញ្ជាក់ថា នេះមិនមែនជាការគំរាមទេ វាគ្រាន់តែជាការសង្កេតប៉ុណ្ណោះ ។Biden Should Rethink Trade Talks With China, U.S. Panel Says

នៅពេលសារព័ត៌មាន CNN សួរថា តើអាកប្បកិរិយារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បែបណាដែរ ? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឆ្លើយតបថា មេដឹកនាំចិនព្រមទទួលស្តាល់ ហើយមិនបានប្រកែកអ្វីទេ ។ លោក ចូ បៃដិន បន្តថា លោក ស៊ី ជិនពីង មិនបានបង្កើតទំនាក់ទំនងពេញលេញជាមួយរុស្ស៊ីទេ ។ ដូច្នេះ លោកគិតថា នឹងមានផ្លូវដោះស្រាយរឿងនេះ ។

ការផ្តល់បទសម្ភាសន៍របស់មេដឹកនាំអាមេរិកលើកនេះ ក្រោយពីលោក ស៊ី ជិនពីង បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចំនួន២លើក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយបានពិភាក្សាគ្នាលើកចុងក្រោយក្នុងកិច្ចប្រជុំពីចម្ងាយ នៅដើមខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងការពិភាក្សាគ្នារវាងមេដឹកនាំចិន និងរុស្ស៊ី នៅខែមីនា កន្លងមក មេដឹកនាំទាំងពីររូបបានបង្កើតទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ និងរួមគ្នារិះគន់ប្រទេសលោកខាងលិច ប៉ុន្តែមេដឹកនាំទាំងពីររូបមិនបានលើកឡើងពីជម្លោះនៅអ៊ុយក្រែនទេ ។Road to Recovery: How China has managed to set its economy back on course | Delivered | Global

ចំណែកទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹង ដោយសារមានជម្លោះលើបញ្ហាសន្តិសុខជាតិជាច្រើន ដូចជា បញ្ហាតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយអាមេរិកបង្កើនការហាមឃាត់នាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទៅចិន ។

សហរដ្ឋអាមេរិកបានបញ្ជូន លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទៅកាន់ប្រទេសចិនចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការប្រេះឆារវាងប្រទេសទាំងពីរ៕China economy grows at faster than expected pace following end of COVID curbs | Business News | Sky News ប្រភព ៖ TNN World

ប៉ូសស្រ្តង ចូលរួមអបអរសាទរ គុនខ្មែរឈ្នះនៅបារាំង ជូនម៉ូតូថ្មី និងថវិកា ដល់កីឡាករគុនខ្មែរ!

0

ចូលរួមអបអរសាទរ គុនខ្មែរឈ្នះនៅបារាំងភ្លាម ប៉ូសស្រ្តង ជូនម៉ូតូថ្មីនិងថវិកា ដល់កីឡាករគុនខ្មែរភ្លែត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnxrwNVjjNeDmxDGzuwlvpH6GF_PEehBgtXv2_0-m3R-zVZIn15MjGpeNgU-knrxLE3QG2klRV913HTaaNAz-sZrbcsf81ElvUBHFTG8_Ir22H8YelkCdlZVr_7ZeIr1_11gKR571rKJqFYPfdwFlHa8hEcknyD9BaEBFvjSN5oUpZMpL7_QSLpGkGurh/s1280/2023-07-09%2013.28.41.jpgភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEInVE14mbUOwqUkvLhCaFdfnVhOLs3OruxmGDeTf4gfn76B4tK_WTx_K9NOy2ZdMHrx4CmkgBKw9HWxvmXOvgqxa2_orultxd1RUfe_Be0RXayl-YP8Ibon6dGHzsNeUZ0p73kB9Tt4QjCprivIviEXwGccKtwNK0zoXnFnE6zkvHUbo2qPsqXJsk9rGy/s1280/2023-07-09%2013.28.47.jpgមុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច ពិតជាចង់ឈ្នះ និងតស៊ូវៃកីឡាករបារាំងតបតវិញដោយប្រើក្បាច់គុនបុរាណខ្មែរ ធ្វើឱ្យបរទេសស្គាល់គុនខ្មែរកាន់តែច្បាស់ ទើបធ្វើឱ្យប៊ូសស្រ្តងចិត្តល្អព្រមជូនម៉ូតូថ្មីដល់កីឡាករ សុខហ៊ុច ចំនួន 1គ្រឿងដែរ ចំណែកឯកីឡាករឈ្នះ 3រូបទៀត ដែលទទួលបានម៉ូតូថ្មីម្នាក់1គ្រឿង ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត គឺម្នាក់ 1លានរៀល នៅក្នុងការប្រកួត Kun Khmer All Star លើទឹកដីបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD5y69efyb_TtEW5bMGJOpSHzo572HpYW9PUxQ5Yz_QJfeqKIrN0UUt1QSO02FRcFyHoXpKkuuiRxRMro7rYJ5hfuH6IDNmSt-VWxKA-7JIIZt7c2SXiBC_3pa1enlGOOGL7HbAnqVdr3YkUVkF03mHxy0qUYB1kaY2Mu41xAIcYspT6FqDPTT4PhgIP81/s1280/2023-07-09%2013.28.20.jpg

ប៊ូសស្រ្តងពិតជាចិត្តល្អមែន មិនត្រឹមតែសហការជាមួយ KAS ដើម្បីនាំយកគុនខ្មែរទៅប្រកួតនៅលើទឹកដីអ៊ឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រាក់រង្វាន់ជាច្រើនដើម្បីជួយគាំទ្រ និងឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ដោយហេតុតែស្រលាញ់និងចង់ឃើញគុនខ្មែរល្បីល្បាញនៅលើឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យបំផុតរបស់គុនខ្មែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTCiHpnt6dkOXS7jA2XFm4rlBNtdheWWwyQJHoMjN8wXUvVAgmh6bAoSA4VxGr602y0CLt44_Ut7qix8UGpkhLhRmMthjezdDD8CXk_jPlHWxx898deKoaCEjtp2lHVGu7otdhow33ussGId_d-H6mvR39EQHtXF76XiLfainheD22Xw8-shmgBTgXwR3X/s1280/2023-07-09%2013.28.27.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vvDtRMQAgU3-aWmksxnq8a310Neqbn-dQeQKJUDA3-TQYL6NrVLIGuXvYIRTDno8WTLWojBCoDCYfK19uscTCgvdMQVSnm9d5fihOzzP01_iNjj8jXFXpmXaUTNgbQHnu4zkVO6D5mr2_WCTGX_LCROtXTHN1UQ87iaF4aiClZlNVuXep4Nr8vJhNrc_/s1280/2023-07-09%2013.28.13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKEjXqzU4Txt7JOLiCStQgHhwosteF7YX4cL09YB7GMQ_Gv0y5bK0JXH0zEib9XxFLqukMmBtUyOhOEGR5Gr9oW_Y2MaCwAJajQmYj9oaqYB47-wlGrINX1ATggjaE6V6Fniq8-19hQ1jEBdHKvmQ37T-a5jqNRPBnXOVBoOv9wzdwnImV0goU-rwFBzQR/s1280/2023-07-09%2013.28.06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWTL4RoIlM5OaqVukNzwhkgkJcnaip_ULVjAiiqrC3B6Eo4B7eWK4Kz56CJGmBrWRKJI1PvVdK1toILYzHpFwvHQJuADMmtb3_LgFRE7A0q1Kaz6GiPNDm6_JpbFZacr_b4K_go1reDiXrE_-ZZ7b9GtH-Zf91OfNEZrHkyip3fb7IGA-3W9c5pAW2LDE/s1280/2023-07-09%2013.28.35.jpg

ពេជ្រ វត្តី លះខ្លាំងសម្តែងបទថៃក្នុងឱកាសខួបកំណើត គង់ ចាន់ស្រីមុំ

0

កាលពីយប់ថ្ងៃទី៧ ខែកក្កដា ជាថ្ងៃប្រារព្ធពិធីខួបកំណើតរបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលប្រមូលផ្តុំដោយតារាល្បីជាច្រើនរូបចូលរួម ជាពិសេសខួបកំណើតឆ្នាំនេះ គង់ ចាន់ស្រីមុំ ណាត់ភ្ញៀវកិត្តិយសតុបតែងខ្លួនដូចតុក្កតា ???????????????????????????????????????? យ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី និងក្រុមផេនខេក បានសម្តែងបទចម្រៀងថៃមានចំណងជើងថា «Ok Na kha » យ៉ាងលះតែម្តងនៅក្នុងកម្មវិធីនេះ។ ទោះយ៉ាងណាទន្ទឹមនឹងការសរសើរ ពេជ្រ វត្តី ក៏រងមតិរិះគន់ដូចគ្នាដោយសារតែការជ្រើសបទថៃមិនយកបទខ្មែរមកសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIng59Zb8qYjBDBa8lN03dEJyNzOHyh_0nNj_HXfDE9Vhi5WM_WT4nbbfEEYQrm-rGE_w2v6sCjk2G8gEj08KnDtiULITlNOLmrQgqe04W1QVkOioad6sNymbIZfS62CGl_JeSvGWWfnoIziIexnha-N0P8tmedJwrW5N7wJX2UmrnALrrlLjrH8kW4as/s2048/image_2023-07-08_11-17-16.png

តារាសម្តែង និងពិធីការិនី គង់ ចាន់ស្រីមុំ តែងតែនិយមតុបតែងខ្លួនបែបស្ទាយ៍ប្លែកៗជាច្រើនមិនឱ្យសាំភ្នែកនោះទេ។ ជាក់ស្តែងឆ្នាំនេះនាងបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនជាមួយកូនស្រីគឺតុបតែងខ្លួនដូចតុក្កតា ???????????????????????????????????????? ដោយ មានតារាល្បីៗជាច្រើនចូលរួមដូចជា ទេព បូព្រឹក្ស មាន សូនីតា រ៉ូលីន ពេជ្រ វត្តី គ្រួសារអ្នកនាង ផន សុផារី និងតារាល្បីៗជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIqP-Xmy_-KC3ibb25CiB48NjtKAQs15Tk9eDWfQ9ZDcz09DStDFk-Z5bZlwz7zTTe5AQRDj3L4QUJ66sZ0boPpdSUmwkwSDZKsHgIoRLquOBj0ArDxSyPyIlYS-ex2-GI5Ctjwav8JJnSqUJ4LqSYjS9xFXyhFFFu8xSs2RaEkFY1k-rqIuIABcqvd8/s1479/image_2023-07-08_11-17-14.png

កាន់តែពិសេស ឆ្នាំនេះលំដាប់រងទី៥ Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការសម្តែងបទចម្រៀងថៃមានចំណងជើង «Ok Na kha » យ៉ាងលះនៅក្នុងកម្មវិធីមានសំឡេងស្រែកហ៊ោមិនធម្មតា រួមជាមួយការសម្តែងក្រុមរបស់តារាកំប្លែង ផេនខេក ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះបង្ហាញខ្លួនក្នុងកងរង្វង់ពីលើចុះក្រោមបានយ៉ាងឡូយមិនធម្មតានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8hkJ-pQjkaEjK9aV8adqTbW2_HdS0q_dyPpqMBSwvdzfVG5SYHHgGF24eWO3Ph8wnol-Lj3NiLsfonFdCxZ8NGuDJfqtpqKBEP_trDbXhxTxPQf01lBdq8AFbi8WV5i2X7K7cTgzoVNW0mIJ8e573C_Clzfq0vIxgMnRkAcmp8ptoWCqTgK5_GEr89tM/s1479/image_2023-07-08_11-17-15.png

យ៉ាងណាមិញ បន្ទាប់ពីវីដេអូដែល ពេជ្រ វត្តី រាំបទថៃ ចែកចាយលើបណ្តាញសង្គមមកក៏មានទាំងមតិរិះគន់ និង សរសើរ ដោយអ្នកខ្លះបានបញ្ចេញមតិថា នាងរាំលះៗសាហាវ លេងឈុតធំតែម្តង និងអ្នកខ្លះទៀតលើកឡើងថា បទខ្មែរមានច្រើនណាស់ហេតុអ្វីបានជាមិនយកមកសម្តែងបែរជាចូលចិត្តយកបទថៃមកសម្តែងទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZsRmpf0lUuzGDgCnDdXB9mxAq9jWfz7nwjyouGpQS_1MKXJNS3T2p5U3CpLOU3ZMOXacwvS-fbjMfwtiPSPPYdQ6f3zEFYLoujrWMZBlSpJmgbAeQ9PLd45f8ZbUhAUF651oKACeoO4cfw0l6y1WiucJ96s6upxXvDEsWJ_-1S2XQIlfo_OBwDyzZaiM/s2048/image_2023-07-08_11-38-26%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2RBAY1yoLh3Qd_be8vgRmZpiDoVwl3N1LCUjbwaX5Z30xE1vJ4iJPAR36053cswbuMq6mAILKNsHBjskCXPjKR57iJHIQu-tPCdGInckD5ibbj7rpWZhK2uC-VLhgJEfAqWd8Duy3RHcwCQfGT9p3_decC9houIClmlvItR3ob80OpeNDdReXqov49MY/s1038/%E1%9E%84%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMQr9A29LOdZ4Ux-64NGWb-37wgJXZAeePhq21prNaTPFAknBxk65DeIAOJSltAs1G4a6cIQcQnOJQXIMy4xDYHFNXDP0PXtXvSFiBcP43blH_dgcGd6S4CaC763weUz1t2WtYwnGGOT0B6n2v72B2ljr9sSH8WCMn--m8oOkc5FsA6KkA_QJ0lKkiHEs/s1037/Capture%20(34).PNG

អាហារ ៤ មុខដែលអ្នកឈឺសន្លាក់គួរជៀសវាង

0

ការមានជំងឺរលាកសន្លាក់ ឬឈឺសន្លាក់អាចមកពីបញ្ហាជាច្រើន ដូចជាការទទួលទានអាហារមិនបានត្រឹមត្រូវ ឬដោយសារបញ្ហាកើនអាយុ…ជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលបណ្តាលឱ្យមានជំងឺរលាកសន្លាក់ឆ្អឹងដូចជា៖

១. អាហារបំពង ឬមានជាតិខ្លាញ់ច្រើន៖ យោងតាមការស្រាវជ្រាវលើរបបអាហារ និងការការពារជំងឺបង្ហាញថា ប្រសិនបើអ្នកជំងឺទទួលទានអាហារចៀន បំពង ច្រើនពេកអាចធ្វើឱ្យអ្នកមានជំងឺរលាកសន្លាក់បានយ៉ាងឆាប់។
ដំណោះស្រាយ៖ កាត់បន្ថយបរិមាណអាហារចៀន បំពង និងកែច្នៃ ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។Deep Fried and Good for You - The New York Times

២.ទឹកដោះគោ៖ យោងតាមគណៈកម្មាធិការគ្រូពេទ្យសម្រាប់ការទទួលខុសត្រូវ នឹងជាអង្គការឱសថជំនួសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រូតេអ៊ីនរបស់ទឹកដោះគោអាចប៉ះពាល់ដល់ជាលិកាជុំវិញសន្លាក់។
ដំណោះស្រាយ៖ គួរទទួលទានបន្លែ គ្រាប់ធញ្ញជាតិ ស្ពៃខ្មៅ ប៊័រ សណ្តែកដី និងតៅហ៊ូ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺសន្លាក់។How to Make Almond Milk | Downshiftology

៣.គ្រឿងស្រវឹង និងបារី៖ យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលជក់បារីងាយនឹងកើតជំងឺរលាកសន្លាក់ឆ្អឹង ចំណែកអ្នកដែលផឹកស្រា ងាយនឹងកើតជំងឺរលាកសន្លាក់ក្បាលជង្គង់។
ដំណោះស្រាយ៖ ឈប់ជក់បារី និងឈប់ផឹកស្រា រៀបចំផែនការ និងទទួលទានរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់។The Dangers of Smoking for Alcoholics

៤.ការទទួលទានប្រៃពេក៖ យោងតាមការសិក្សា បានឱ្យដឹងថា ការទទួលទានជាតិប្រៃពេក ឬអំបិលខ្ពស់ពេក អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកសន្លាក់។
ដំណោះស្រាយ៖ គួរប្រុងប្រយ័ត្ន និងកាត់បន្ថយអាហារដែលមានរសជាតិប្រៃពេក៕The Real Reason You're Craving Salty Foods All The Time ប្រភព៖sanook

មិនធម្មតាទេ ! ប្រទេសមួយនេះមានរន្ទះបាញ់រហូតដល់ទៅ១៦០ថ្ងៃក្នុង១ឆ្នាំ

0

ប្រទេសវេណេស៊ុយអេឡា ៖ នៅតំបន់ Catatumbo lightning ក្នុងប្រទេសវេណេស៊ុយអេឡា គឺជាតំបន់មួយដែលសម្បូររន្ទះបាញ់ច្រើនបំផុតនៅលើពិភពលោក ។ តំបន់នេះស្ថិតនៅបរិវេណមាត់ទន្លេ Catatumbo ក្នុងទ្វីបអាមេរិកខាងត្បូង និងមានប្រវែង៣៣៨គីឡូម៉ែត្រ ។Catatumbo Lightning Storms Venezuela - Travel Begins at 40

គេសង្កេតឃើញថា ពន្លឺភ្លើងដែលកើតឡើងដោយសាររន្ទះបាញ់កំពុងហូរចូលទៅក្នុងបឹង Maracaibo ។ ក្នុង១ឆ្នាំៗ នៅតំបន់នេះនឹងមានរន្ទះបាញ់ចាប់ពី១៤០ថ្ងៃ ទៅ១៦០ថ្ងៃ ហើយមានប្រេកង់រហូតដល់២៨ដងក្នុង១នាទី ។Venezuela- Lightning | La cueva de español

ចំពោះមូលហេតុបណ្តាលឱ្យកើតរន្ទះបាញ់ជាច្រើនលើកក្នុងតំបន់ Catatumbo ដោយសារនៅតាមដងទន្លេនេះបាននាំយកសារធាតុសរីរាង្គជិតរលួយជាច្រើនមកកាន់មាត់ទន្លេ ។ ហេតុនេះ វាបានផលិតជាឧស្ម័នមេតានសាយភាយទៅលើបរិយាកាស ហើយប្រមូលផ្តុំគ្នាដូចដុំពពក ។ នៅមានខ្យល់បក់ខ្លាំង វាបណ្តាលឱ្យកកិតគ្នា និងប្រមូលផ្តុំនូវចរន្តអគ្គិសនី រហូតក្លាយជាបាតុភូតរន្ទះបាញ់ ។STAR - NOAA / NESDIS / Center for Satellite Applications and Research -  News & Events - 30 May 2012 - CIRA VIIRS Team Captures Lightning

រន្ទះបាញ់តែងកើតឡើងនៅពេលអាកាសធាតុក្តៅ ចាប់ពីខែមករា រហូតដល់ខែកុម្ភៈ ហើយក្នុងអំឡុងពេលអាកាសធាតុសើមនៅខែតុលា នឹងមានរន្ទះបាញ់ច្រើនបំផុត ៕ ប្រភព ៖ chiangmai news

រកឃើញកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ មានអាយុប្រមាណ១០ថ្ងៃនៅអន្លង់កាំពី

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅយប់ថ្ងៃទី៧ ខែកក្កដា បានជូនដំណឹងថាកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ដែលកូនផ្សោតនេះមានអាយុប្រមាណ១០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYGFtgxrbSD-0GTPz1c97MPg4Q9jxa_UlKFDlqlwG_1blYWOPxD9K7C7gC1lvh7cdHsFaDTvv-oH1p-ac-2CFDt-HDlUcLA8WoIHIEMMGmBfg-Eh3P6xIH-1EnZdbvTE1E5_XaBbbORaxUgroIi98INS9Te3jOgOCtx4PkzW1QHDIEcS7gAkja4XZSOI/s1280/image_2023-07-08_10-31-36%20(2).png

ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkq70FRNDIH5vvKO6fciuvCGvvU6VqfZprABq-OQQVyoBTRkJK6MbvX8SDWsQX9z_ElriQRhk0dB_U9D_JRfgnDNtnOjaHENjtmwHX4O-g804VYGedIGZ_gTbzJTkXWV7nzPOTRmNWXJY27utOZFI11jutu-RXC9K0yvw5v3KfaJiSheqnQfpiybssFw/s1280/image_2023-07-08_10-31-37.png

គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៥ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕

ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន

0

ប្រទេសចិន ៖ ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន ដោយសារបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ខណៈប្រទេសជប៉ុនត្រៀមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ International Atomic Energy Agency (IAEA) បានបញ្ជាក់ថា គម្រោងបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងសមុទ្រ នឹងធ្វើតាមស្តង់ដារសកល ។China to ban food imports from Japan citing safety reasons | Malay Mail

មន្ត្រីគយចិនលើកឡើងថា ពួកគេនឹងបង្កើនការត្រួតពិនិត្យ និងប្រុងប្រយ័ត្នចំពោះសារធាតុវិទ្យុសកម្មជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពរបស់ម្ហូបអាហារនាំចូលពីជប៉ុន ក្នុងនោះចិននឹងហាមនាំចូលអាហារពីខេត្តចំនួន១០ របស់ជប៉ុន ។ ចិន គឺជាប្រទេសនាំចូលគ្រឿងសមុទ្រដ៏ច្រើនបំផុតរបស់ជប៉ុន បញ្ជាក់ថា ចិននឹងពិចារណាលើឯកសារសុំនាំចូលម្ហូបអាហារឱ្យតឹងរ៉ឹង ជាពិសេស គ្រឿងសមុទ្រមកពីតំបន់ផ្សេងៗរបស់ជប៉ុន ។

ប្រទេសចិនបញ្ជាក់ថា ការហាមឃាត់នេះ ដើម្បីការពារមិនឱ្យអាហារមានជាតិវិទ្យុសកម្មរបស់ជប៉ុនចូលមកប្រទេសចិន និងការពារសុវត្ថិភាពពលរដ្ឋចិនផងដែរ ។ ភ្នាក់ងារ IAEA បានបើកភ្លើងខៀវឱ្យជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពុលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ បើទោះមានការប្រឆាំងពីប្រទេសចិនក្តី ។China to ban food imports from Japan citing safety reasons, China News -  AsiaOne

កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យគេបង្ហូរទឹកមានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រ ។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នាពេលនោះថា ការបង្ហូរទឹកចេញពីរោងចក្រចូលក្នុងសមុទ្រ នឹងចាប់ដំណើរការក្នុងរយៈពេល២ឆ្នាំទៀត ។

ប្រព័ន្ធបង្កើតភាពត្រជាក់សម្រាប់ម៉ាស៊ីនក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ បានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ ។ នេះចាត់ទុកថា វាជាគ្រោះថ្នាក់នុយក្លេអ៊ែរដ៏អាក្រក់បំផុត ចាប់តាំងពីគ្រោះមហន្តរាយនៅរោងចក្រថាមពល Chernobyl ។ គេបានធ្វើការរុះរើរោងចក្រថាមពល Fukushima ហើយគេសង្ឃឹមថា នឹងចំណាយពេលប្រមាណ៤០ឆ្នាំ ៕ China to maintain food import bans from Japan | The Canberra Times |  Canberra, ACTប្រភព ៖ Bangkok biznews