តារាស្រីនិងជាបេក្ខភាពនៅក្នុងកម្មវិធី Miss Universe Cambodia 2023 ដែលតំណាងឱ្យខេត្តស្វាយរៀង បានពោសរសើរលោក អិន សុភិន ថាជាមនុស្សម្នាក់ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ និងមានស្នាដៃច្រើនក្នុងអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ បូរមី បន្ថែមទៀតថាមានអ្នកខ្លះមិនធ្លាប់បានធ្វើការជាមួយលោក អិន សុភិន វាយតម្លៃថាជាមនុស្សមិនល្អតែការពិតមិនដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5sPwEA0lP-L_35aUSm92Q1aZG3Rf1_0PI_JsrIxVTzVspd6E14UXj0nPhPawIJis7lMfyEiv0vg03n_0jzFeJpQy3ESuz6zCgqtWDkoXnY3tl2Wve-MFHv2eBCai1WhLfvxc2bPsxhXPd756qU2MxaEmZJMcShQrgBwBAkL8vEaTHmaYYiCO1V-dTTA/s1280/%E1%9F%A2%20(11).jpg

នៅយប់ថ្ងៃទី១៥ ខែសីហា វណ្ណៈបូរមី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «អាចមកពីដោយសារតែស្គាល់ពួកគាត់ផ្ទាល់ក៏ថាបាន តែនៅពេលដែលបានមកធ្វើការផ្ទាល់ជាមួយគាត់ទើបដឹងថា ពួកគាត់ពិតជាខិតខំប្រឹងប្រែងណាស់។ សម្រាប់លោកពូ Sophin In គាត់គឺជាមនុស្សម្នាក់ ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ។ ហើយមិនត្រឹមតែលើកស្ទួយបវរកញ្ញានោះទេ គាត់ក៏មានស្នាដៃជាច្រើនទៀតផងដែរនៅក្នុងវិស័យសិល្បៈយើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMmHbKHFj2ztugrF2mak70J489a0uRIZjlhXaB-3JvOtXL5lNZxnLEpqSGJ5osxTskOR4DXifaCeyB6kCRoGFBuNT-SaI6tXYplkIZoWVIIkkSDA2LGSyEj8c8tOe2n0EI43Vt0jXNuAHStISZk7Z1A2LhuDrC9rQT_u2-ivUm5uhQN_C_MlwzxP_qGiA/s2048/359343796_842378744120923_5216947227142385717_n.jpg
បេក្ខនារី MUC តំណាងខេត្តស្វាយរៀងរូបនេះបន្តទៀតថា «ពេលខ្លះដូចគេនិយាយចឹង យើងមិនអាចវាយតម្លៃសៀវភៅ ដោយមើលត្រឹមតែសម្បកបានទេ មានអ្នកខ្លះមិនធ្លាប់បានធ្វើការ ជាមួយគាត់ ចេះតែឮ សម្តី ពីអ្នកដទៃហើយវាយតម្លៃ ថាគាត់ជាមនុស្សមិនល្អ ប៉ុន្តែការពិតទៅ នៅពេលដែលយើងបានមកធ្វើការជាមួយគាត់ ទើបដឹងថាគាត់គឺជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការ ហើយឱ្យតម្លៃទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSDky44-cCKhPdWSRqX4-VMIsEsFVMUHx6katqOiGR5UExaAylQux-s4DtobAVHf4GpmPc_q9Jsc5FLvUKgXHW5-tb-18RRPGrr1z5tcC6mQfYpJKEdXXIwp0UG3H3cAzX9FPh3q-kQlAUkcdGeNeryaA83gaEV0TK9twgpLtTkvGoAfStoEcvzYwwOoo/s1795/363786611_3079356562366513_8408812208483064288_n.jpg

គួរបញ្ជាក់ផងដែរថា កន្លងមកនេះថៅកែផលិតកម្មមហាហង្ស ជារឿយៗរងនូវរឿងអាស្រូវជំពាក់ប្រាក់ដែលមានតារាក្នុងចង្កោមសិល្បៈចេញមុខបកអាក្រាតលោកផងដែរ តួយ៉ាងពិធីករ សុខ រ៉ាស៊ី ក៏បានដាក់ពាក្យបណ្តឹងដូចគ្នានៅទឹកប្រាក់ខ្ទង់ជាង១ម៉ឺនដុល្លារ។ បន្ថែមពីលើនោះទាក់ទងការរៀបចំវិស័យបវរកញ្ញារបស់លោកនាពេលកន្លងមកក៏ផ្ទុះរឿងអាស្រូវផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAfLwd9RVTia8mLnF6O44vqWY_7jDtpqycZUtE6Zc2l0eG7Vtqm_GGmoI-vxH2T01epMppM9f9y05Y6se5fVvluOdr5IyRbff_u_p5ctOyAgCc7BSlo9EdXGEHl1DWd9YPnXmQy2V3JgFpKfQLA2-8a_rOZbhIl5P50e-X4FXITWk4L7b3bTd7d-boMWI/s2048/364255132_255541250597686_6970011632796153819_n.jpg