Home Blog Page 1588

ភ្ញៀវទេសចរស្នើឱ្យអាជ្ញាធរបង្កើនសុវត្ថិភាពនៅឆ្នេរសមុទ្រប៉ាតាយ៉ា

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរបានស្នើឱ្យអាជ្ញាធរបង្កើនសុវត្ថិភាពនៅឆ្នេរសមុទ្រប៉ាតាយ៉ា ប្រទេសថៃ ព្រោះតាំងពីខែមិថុនា គេឃើញមានក្រុមក្មេងស្ទាវមកអុកឡុកនៅទីនេះជាប្រចាំ ។ ភ្ញៀវទេសចរលើកឡើងថា ពួកគេតែងមកអង្គុយទទួលទានអាហារជុំគ្នានៅឆ្នេរនេះ ប៉ុន្តែត្រូវបានក្មេងស្ទាវមករំខាន និងរករឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតបណ្តាលឱ្យមានអ្នករងរបួស និងស្លា.ប់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipqSpmELDz6nTM_emO19d3_oWzWOCtZWm8TuhAgezHBT8fE_app_Q1cOsiQDQQSs-UZ5HBf6x6yaMH6C76-Ss54bXX8qQk3bg1lUYl7vA29NmwHYSxvwQL_4KJ4HC0-rD1lUkn_pVw_k4KxbeMwGJMGJvMTgQ00tRLHb0Y7COZXLiFoCghFIBk2aYDcO0/s768/photo_2023-07-10_12-04-29.jpg

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវទេសចរមួយចំនួនបានត្អូញត្អែរពីពួកក្មេងស្ទាវមករំខានប្រាប់អ្នកសារព័ត៌មាន នៅពេលពួកគេមកកម្សាន្តនៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន ខណៈភ្ញៀវទេសចរទាំងនេះបានមកអង្គុយទទួលទានអាហារ និងគយគន់ទេសភាព ។ ពួកក្មេងស្ទាវបានមកអុកឡុក និងរករឿងឈ្លោះប្រកែកគ្នា តាំងពីខែមិថុនា មកម្ល៉េះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7kb9sI8iy93lelvelbk-K8tceI36pKKzL5hFCbPEOmhjHm4ULp7PRfIbL8OqYm9eb7JDO8yl1h_ZLC1nVKn0xFODJg646bx22eUTsCor3-9FKH3XHFxKNWVVnnVdtIfkjNIpoS631TewIjuz0W4ip8XlH6hSZg9FmL_U17pbk38IriDIT75rtQvaiLA/s768/photo_2023-07-10_12-04-37.jpg

គេសង្កេតឃើញថា នាថ្ងៃឈប់សម្រាក នៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន តែងមានភ្ញៀវទេសចរជាច្រើននាក់មកអង្គុយជុំគ្នាផឹកស្រាបៀរជាក្រុមតាំងពីក្បាលព្រលប់ ក្រោយពីកន្លែងកម្សាន្តបិទទ្វារ ។ ក្រៅពីនេះ ក៏មានក្រុមក្មេងស្ទាវដែលមានអាយុមិនដល់២០ឆ្នាំ ក្នុងចំណោមនោះ ក្មេងខ្លះបានស្លៀកពាក់ឯកសណ្ឋានសិស្សមកអង្គុយផឹកស្រាបៀរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYk-S1zBwsEuQx_wgfnkZIZPxrXzEGgfCAPKv_PnUBiBjh6ZP15HIzyDGVJc15utwPq-Oy-PrlDzRLU4RSHZDAL0d3ThUHM1lAL7mrCg0VMdFozETnmr5UEtLLiiwhoMu8GD-vblVyUjwT4-3V36lVHUnCmQQVWBmwLEmgD2T3l4A5Az-55vIWHXLfemo/s768/photo_2023-07-10_12-04-41.jpg

បើតាមការសាកសួរភ្ញៀវទេសចរឱ្យដឹងថា ពួកគេចូលចិត្តមកហូបអី និងផឹកស្រាបៀរនៅទីនេះក្រោយពីកន្លែងកម្សាន្តបិទទ្វារ ប៉ុន្តែនៅពេលយប់បន្តិច តែងមានក្រុមក្មេងស្ទាវមករំខាន និងបង្កជម្លោះជាប្រចាំ ។ ហេតុនេះ ពួកគេសំណូមពរទៅអាជ្ញាធរប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធចុះមកត្រួតពិនិត្យនៅតំបន់នេះឱ្យបានតឹងរ៉ឹង ដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប៉ាតាយ៉ា ៕ ប្រភព ៖ khaosod

៥ វិធីមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់ ដោយមិនបាច់តមអាហារ

0

ពិតណាស់ មនុស្សភាគច្រើនគិតថាការទទួលទានអាហារច្រើនអាចធ្វើឡើងទម្ងន់ ដូច្នេះពួកគេក៏សម្រេចចិត្តតមអាហារ ទោះជាយ៉ាងណាក៏ដោយគោលការណ៍សម្រកទម្ងន់ឱ្យបានត្រឹមត្រូវ គឺកាត់បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន មិនមែនការកាត់បន្ថយសាច់ដុំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីទាំង ៥ យ៉ាងដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់ ដោយមិនបាច់តមអាហារ៖

១. បរិភោគអាហារគ្មានកាឡូរី៖ អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានជាតិកាឡូរីវិញ ដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។ ដូច្នេះការទទួលទានបែបនេះទោះអ្នកញ៉ាំច្រើនយ៉ាងណាក៏មិនឡើងគីឡូដែរ។35 Best Low-Calorie, Filling Foods to Lose Weight, Per Dietitians

២.បរិភោគអាហារដែលសម្បូរប្រូតេអ៊ីន៖ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើននឹងជួយឱ្យរាងកាយរបស់អ្នកឆ្អែតបានយូរ កាលណាអ្នកមិនសូវឃ្លាន អ្នកនឹងឃ្លាតឆ្ងាយពីការញ៉ាំរបស់ចិបចុប ឬអាហារសម្រន់ ហើយនឹងអាចរក្សាទំងន់បានឱ្យនៅថេរ។ ដូចនេះ អាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ទឹកដោះគោ យ៉ាអួ ផ្កាខាត់ណាខៀវ ត្រីធូណា សត្វគោ ទ្រូងមាន់ គ្រាប់ល្ពៅ បង្គា និងសណ្ដែកដីជាដើម។15 High-Protein Foods With More Protein Than an Egg

៣.កុំទុកឱ្យរាងកាយឃ្លានយូរពេក៖ បើអ្នកទុកឱ្យរាងកាយស្ថិតក្នុងសភាពឃ្លានយូរពេក រាងកាយនឹងងាយបឺតស្រូបយកអាហារបានច្រើនជាងបរិមាណដែលគួរទទួលទាន។ ដូចនេះនៅពេលអ្នកមានអារម្មណ៍ឃ្លាន អ្នកត្រូវញ៉ាំភ្លាមៗ ឬអាចជ្រើសរើសអាហារសម្រន់ដែលល្អចំពោះរាងកាយដូចជា យ៉ាអួដែលគ្មានជាតិផ្អែម ដំឡូងបារាំងចំហុយ ឬផ្លែឈើដែលមានជាតិស្ករទាបជាដើម។Michael Pollan on why eating intentionally can help eliminate food guilt |  Fortune Well

៤.ផឹកទឹកក្ដៅឧណ្ហៗឱ្យបានច្រើនជាង២លីត្រក្នុងមួយថ្ងៃ៖ ធ្វើបែបនេះវានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតមួយចំណែក ហើយកាត់បន្ថយការញ៉ាំបានល្អជាងមុន នឹងជួយឱ្យអ្នកញ៉ាំអាហារដែលមានកាឡូរីបានតិចជាងមុនផងដែរ។7 Super Surprising Benefits of Drinking Hot Water | Reader's Digest

៥.ញ៉ាំអាហារសម្បូរជាតិសរសៃ៖ ការបរិភាគអាហារដែលសម្បូរជាតិសរសៃច្រើន នឹងជួយសម្រួលដល់ដំណើរការសម្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អប្រសើរ។ ដូចនេះ អាហារដែលសម្បូរជាតិសរសៃមានដូចជា ពោត ពោតបារាំង ផ្សិត ការ៉ុត ផ្លែចេក ប៉ោម ដំឡូងជ្វា ផ្កាខាត់ណាខៀវ សូកូឡាពណ៌ស ជាដើម៕

ប្រភព៖sanook

ហ្សេឡែនស្គី ប្រាប់ពីវិធីសាស្រ្ដរបស់អ៊ុយក្រែន ចាប់បង្ខំពូទីន ឲ្យព្រមចូលតុចរចា

0

រដ្ឋធានីកៀវ៖ ក្រោយពេលប្រេសិតពិសេស មកពីប្រទេសជាច្រើន រួមមាន ចិន មេដឹកនាំអាហ្វ្រិក និង តំណាងពិសេស នៃវិមានវ៉ាទីកង់របស់ស្ដេចសង្ឃកាតូលិក បានទទួលបរាជ័យ មិនអាចបញ្ចុះបញ្ចូលដល់ក្រុងមូស្គូ និង ក្រុងកៀវ ឲ្យឈានដល់កិច្ចព្រមព្រៀង ចូលតុចរចាស្វែងរកសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាមនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានចេញមុខ មកអះអាង ថា នៅពេលកងទ័ពការពារទឹកដីរបស់គាត់ ចូលដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ (Crimea) ទើបអាចចាប់បង្ខំលោក ពូទីន ឲ្យយល់ព្រមចូលតុចរចា។News digest: Zelensky makes first visit to Slovakia since the war's start -  spectator.sme.sk

សារព័ត៌មាន Ukrinform បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍របស់អូស្រ្ដាលី ABC ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចង់ចរចា ជាមួយនឹងអ៊ុយក្រែន ខណៈកងទ័ពក្រុងកៀវ ចូលទៅដល់ព្រំដែនរដ្ឋបាលជាប់ជាមួយនឹងឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានកាន់កាប់ជាបណ្ដោះអាសន្ន»។Putin Tells Russia: 'Sanctions War Was Declared on Us'

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ វោហារសាស្ត្រសមហេតុសមផល នៅពេលនោះ នឹងកើតឡើង ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងចូលទៅដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងចាប់បង្ខំឲ្យលោក ពូទីន ស្វែងរកការសន្ទនាគ្នា ជាមួយពិភពអរិយធម៌ មិនដូចអ្វីដែលវាបានកើតឡើង នាពេលកន្លងមកនោះឡើយ ព្រោះការវាយលុកពេញលេញ នៃទាហានរុស្ស៊ី នឹងត្រូវចុះខ្សោយ»។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN កាលពីពេលមុននោះ លោក ហ្សេឡែនស្គី បានលើកឡើង ថា «គោលដៅចុងក្រោយរបស់អ៊ុយក្រែន ត្រូវតែរំដោះឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន ត្រឡប់មកវិញ។ យើងមិនអាចស្រមៃមើល សម្រាប់អ៊ុយក្រែន ដោយគ្មានឧបទ្វីបគ្រីមៀ ខណៈស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី នោះឡើយ។ នេះមានន័យតែមួយគត់ គឺសង្រ្គាមនៅមិនទាន់បញ្ចប់នោះឡើយ»៕Extraordinarily difficult operation': All eyes on Ukraine attack |  Russia-Ukraine war News | Al Jazeera

ហេង សុវណ្ណនរៈ ប្អូនថ្លៃ នី រតនា , សួន សុវណ្ណចន្នី និង ង៉ូត សិលា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង

0

ប្រទេសថៃ ៖ ភ្លៀងធ្លាក់ញឹកញាប់នៅស្រុកមឿង ខេត្តខនគែន ប្រទេសថៃ បានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែតម្លៃរបស់វាបានធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន ។ កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុនេះ កសិករបានងាកមកដាំននោងវិញ ប៉ុន្តែពួកគេបារម្ភថា ខ្លាចមានគ្រោះទឹកជំនន់ដូចនៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogIGqorbr_pwrSlkiAauh9V2WvUeVssebe1TvjDQmC1dzMpAhfjYW3jQB3IjWbGxYahaVrsBzs-LvkfBUymu_wX8edBlabIhSSw5qtVXGCEvrk6-GsndZbHyhTzuzTTAh4COdyOEhi21D9rD1w_8WhyX9M54nrk8CfNe-gfxWr6EbU9-DJjWlUP06oc/s960/337672798_886379159323206_6910955392488685670_n.jpg

ស្រុកមឿង គឺជាស្រុកដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងខេត្តខនគែន ។ នៅដើមខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅខេត្តខនគែន ជាពិសេស នៅស្រុកមឿង ហើយបានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះខ្លាំងទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41eeqoGrN9s3w9wwLMrjDgXdDWJo8zcFqKJIxFsUHsovduvphk-TfoOVItCvgEVh3N7r3PGo_llbOFQls1UL0y2xQSQcRiNk_Xpa0RcXdYXI_auMNgvNCH7rQH8_0d2qqWl3JrzWsLSejWwwmPRhgubgI0UMDUzv1M-giY7GwSE0wNEYvN814nAPQRxI/s2048/358068223_819606586196128_166575433810169281_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង អាយុ៦៨ឆ្នាំ ជាកសិករដាំម្រេះព្រៅនៅស្រុកមឿង និយាយថា ការដាំដំណាំនេះមិនពិបាកទេ ហើយពេលភ្លៀងធ្លាក់កន្លងមក វាបានដុះលូតលាស់ល្អ ប៉ុន្តែធ្វើឱ្យតម្លៃធ្លាក់ចុះដល់ពាក់កណ្តាល ។ អ៊ំស្រីបន្តថា កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុផលធ្វើឱ្យតម្លៃធ្លាក់ចុះនាពេលនេះ ដោយសារសម្បូរម្រេះព្រៅលក់នៅលើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Afp0NIX6C2jMEPqKiETHBqSIvaCyj6AoA1u39v9kmqs-9y63m40cEy-Qswgqm-RGVVNiGmMjjJ-vC-WEXE5rZ-XTW1g2i91lqjbnDQFW5jgON9438l7PPQnVt-kYUM3HXBB6lbUtxSJQ2_oVbxrxeGewENvGbJPI_g4ehJb42yHidSHWzrJUmrqnNA/s2048/270284507_1645023225839068_641617846257428811_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង រៀបរាប់ថា ៖ «ម្រេះព្រៅមានតម្លៃខ្ពស់ចាប់ពីខែមីនា ដល់ខែឧសភា ព្រោះមានទិន្នផលផលិតតិច ប៉ុន្តែតម្រូវការស្មើដើម ។ ដូច្នេះ ធ្វើឱ្យតម្លៃម្រេះព្រៅពេលនោះលក់បានថ្លៃ ហើយដាំលក់មិនទាន់ ព្រោះវាជាបន្លែដែលហាងលក់ម្ហូបទាំងអស់ទិញយកទៅធ្វើម្ហូបជាចម្បង ។ កសិករមើលឃើញថា ម្រេះព្រៅជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តភាគឦសានដែលមិនអាចខ្វះបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEpYYZ4nkiINN-k9tQFXLWoS5kxChXUtJdtxn6GBxk6l8yf86F3qUiwijEIlcq717uBZmyQjs1f-Fc-S1JflQYjUaaJS2CXWNTDW7m3YBhls8_eNyEe74_n7jyBqmAnjF7YSiLt8MZbkUPf0NXvZkoXnt0YhXcV9lZFD6T_ek2jMzk3YA9OwvVGOMz9M/s2000/358541228_285949430615025_3075344235600288059_n.jpg

អ៊ំស្រីបន្តថា ៖ «ក្នុងចម្ការរបស់ខ្ញុំតែងមានអាជីវករបោះដុំបន្លែធំៗក្នុងខេត្តភាគឦសានមកទទួលទិញម្រេះព្រៅជាប្រចាំ និងមានការបញ្ជាទិញបន្លែតាមរដូវកាលផងដែរ ។ ដូច្នេះ គ្រួសារខ្ញុំបានត្រៀមផ្ទៃដីដាំដុះបន្លែតាមរដូវកាលពេញមួយឆ្នាំតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSh_twKzkoCzGn2rKYhVXR4wM1Z8yxYoGmXEc1mof76yTyCQGRZi1eQDN1yiFUnnMTgzQv9VUvQVMPcwIXwD8ZYZdYtj_hfE-woirxjoPk9C9wdj17QtnB2nU2PvzeqC2Ny5lGtWjtBVbJK25PFdrCxqqTN08Jnkb3n30QH9S4Py_J6-xtZhPAvkgRCaU/s2000/358146879_285949780614990_3448845980951486343_n.jpg

ចំណែកលោក ប៊ុនកែវ សួនជិក អាយុ៦២ឆ្នាំ ជាកសិកររស់នៅស្រុកមឿង រៀបរាប់ថា នៅឆ្នាំ២០២៣ ផ្លែម្ទេសលក់បានថ្លៃជាងឆ្នាំ២០២២ ហើយពេលនេះ លោកបានត្រៀមផ្ទៃដីដាំដុះននោង ប៉ុន្តែលោកបារម្ភថា ខ្លាចមានទឹកជំនន់ដូចឆ្នាំ២០២២ ។ ទោះយ៉ាងណា លោកមិនអាចធ្វើអ្វីបានទេ គឺអាស្រ័យលើទឹកភ្លៀង និងការបង្ហូរទឹកពីខេត្តជ័យភូមិ និងខេត្តណងបួឡាំភូ ។

លោកបន្តថា ភូមិរបស់យើងជាតំបន់ទទួលទឹក ហើយសព្វថ្ងៃនេះ អ្នកភូមិបានធ្វើស្រែចម្ការទាំងប្រថុយ ព្រោះពេលខ្លះ យើងដាំដំណាំរួច ស្រាប់តែមានទឹកជំនន់ភ្លាមៗ ។ ប៉ុន្តែការដាំបន្លែ គឺជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ មិនថាទទួលបានផលល្អ ឬមិនល្អ មានទឹកលិច ឬគ្មានទឹកលិច ក៏ពួកយើងត្រូវតែប្រកបមុខរបរនេះដូចដើម ។ បើទោះជាមិនទទួលបានប្រាក់ចំណេញ ខណៈយើងបានចំណាយដើមទុនច្រើនក្តី ប៉ុន្តែវាប្រសើរជាងមិនទទួលបានអ្វីមកវិញ ។ ចំណែកការឧបត្ថម្ភប្រាក់ជំនួយផ្សេងៗអាស្រ័យលើរដ្ឋាភិបាល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b9NcdtpFggFn91oIXOST8g2VMLJrCed7VavuKJavpEc5qcsPdnQzgDpBn3jmZHs0F5Ah4KPXXLZWQ9ux8cpU2aBRPsBEKl6lGOH3lepRX5M6jh0murTICEOfSNziGdWMYPH1d8jZf331LeIXNovSsKMdhevb28NCSsk_w95pGLicmyMky9QenHX7Tmo/s2000/358102441_285949517281683_8296907310304526968_n.jpg ប្រភព ៖ Thairath

ត្រឹមវ័យ១៨ឆ្នាំ កូនប្រុសអ្នកឧកញ្ញ៉ាគិត ម៉េង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ “ឧកញ៉ា”

0

កូនប្រុងច្បងរបស់អ្នកឧកញ្ញ៉ាគិត ម៉េង លោក គិត ស៊ូឡា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “ឧកញ៉ា” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ្ញ៉ាគិត ម៉េង ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “អ្នកឧកញ៉ា” ផងដែរ ដោយការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

ជនរងគ្រោះដោយសារកម្ចីលើអនឡាញអស់បារម្ភហើយ ពេលនេះមានសមត្ថកិច្ចជំនាញចាំជួយ

0

កន្លងមកមានព័ត៌មានជាច្រើន អំពីប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះពីកម្ចីលើអនឡាញ ព្រោះតែការប្រាក់ច្រើនលើសលុបពេក ហើយមិមានក្រសួងពាក់ព័ន្ធណាមួយអើពើ ក៏ប៉ុន្តែឥឡូវសមត្ថកិច្ចជំនាញរង់ចាំជួយដោះស្រាយហើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីប្រកាស ទៅកាន់ប្រជាពលរដ្ឋទាំងឡាយណា ដែលបានរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម សូមធ្វើការទំនាក់ទំនងមកនាយកដ្ឋានភ្លាម តាមប្រព័ន្ធ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បាន។How do you recognise the main ingredients of an online scam?

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី”។

កម្ចីក្រៅផ្លូវការ សំដៅដល់ការខ្ចីប្រាក់តាមអនឡាញមួយចំនួនជាមួយក្រុមដែលគ្មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្ម និងទទួលស្គាល់ដោយស្ថាប័នជំនាញខាងផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្ន ក្រុមនេះបាន និងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា ជាមួយការផ្ដល់កម្ចីមានលក្ខខណ្ឌងាយៗដើម្បីទទួលកម្ចី តែបង្កជាហានិភ័យខ្ពស់បំផុត៕May be an image of textMay be an image of textMay be an image of textប្រភព៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា

 

អាកាសធាតុប្រែប្រួលធ្វើឱ្យតម្លៃប៉េងប៉ោះនៅឥណ្ឌាកើនឡើងខ្ពស់

0

ប្រទេសឥណ្ឌា ៖ នៅខែកក្កដា ឆ្នាំ២០២៣ ហាង McDonald’s និងហាងលក់ម្ហូបអាហារជាច្រើនកន្លែងនៅប្រទេសឥណ្ឌាបានកាត់បន្ថយមុខម្ហូបដាក់ផ្លែប៉េងប៉ោះបណ្តោះអាសន្ន បន្ទាប់ពីតម្លៃប៉េងប៉ោះកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ រយៈពេលចុងក្រោយនេះ តម្លៃប៉េងប៉ោះបានកើនឡើងរហូតដល់១៤០រូពីក្នុង១គីឡូក្រាម ខណៈការលក់ដុំបានកើនឡើងដល់២៨៨% បើធៀបនឹងខែមិថុនា ។

ជាធម្មតា ប៉េងប៉ោះនៅឥណ្ឌានឹងមានតម្លៃកើនឡើងក្នុងអំឡុងពេលវាផ្តល់ទិន្នផលតិច គឺនៅខែមិថុនា និងខែកក្កដា ប៉ុន្តែផលប៉ះពាល់នៅឆ្នាំនេះចាត់ទុកថា ខ្លាំងក្លាយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនអំណោយផលដល់ការដាំដុះ ខណៈខ្យល់មូសុងនៅឆ្នាំនេះមកយឺតជាងធម្មតា ។ ដូច្នេះ វាបណ្តាលឱ្យមានភ្លៀងធ្លាក់នៅចម្ការប៉េងប៉ោះមួយចំនួន ។ លើសពីនេះ សីតុណ្ហភាពកើនឡើងខុសធម្មតាកាលពីខែមិថុនា បានធ្វើឱ្យឥណ្ឌាប្រឈមនឹងបាតុភូត El Nino ឬអាកាសធាតុហួតហែង ។Tomato prices shooting through the roof in Bengaluru | Deccan Herald

តម្លៃប៉េងប៉ោះកើនឡើង គឺជាបញ្ហាថ្នាក់ជាតិនៅឥណ្ឌា ដោយសារប៉េងប៉ោះ និងខ្ទឹមបារាំង គឺជាបន្លែសំខាន់ក្នុងម្ហូបឥណ្ឌា ។ ដូច្នេះ តម្លៃបន្លែទាំងនេះកើនឡើងបានធ្វើឱ្យតម្លៃម្ហូបនៅឥណ្ឌា ក៏កើនឡើងតាមដែរ ។ ពលរដ្ឋឥណ្ឌាចាប់ផ្តើមមិនពេញចិត្តជាមួយរដ្ឋាភិបាល និងគណបក្សនយោបាយផ្សេងៗដែលនៅស្ងាត់ស្ងៀមមិនព្រមដោះស្រាយបញ្ហានេះ ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា តម្លៃប៉េងប៉ោះបានកើនឡើងជាបន្តបន្ទាប់ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលកសិកម្មមិនសម្រេចតាមគោលដៅ ។ ដូចគ្នានេះ ភ្លៀងមូសុងក៏ធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងការលក់ដូរផងដែរ ។Soaring tomato price is a source of unrest in India

ហាង McDonald’s នៅឥណ្ឌាបានបិទប្រកាសនៅមុខហាងថា៖ «ពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែយើងមិនអាចស្វែងរកប៉េងប៉ោះមានគុណភាពល្អគ្រប់គ្រាន់ទេ ។ ដូច្នេះ ហាងយើងសូមផ្អាកលក់ម្ហូបផ្សំពីប៉េងប៉ោះបណ្តោះអាសន្នសិន» ។ ហាងលក់ម្ហូបនៅឥណ្ឌាពី១០% ទៅ១៥% បានប្រកាសស្រដៀងគ្នានេះដែរ ដោយសារពួកគេមិនអាចរកទិញប៉េងប៉ោះបាន ។

បច្ចុប្បន្ន កសិករដាំប៉េងប៉ោះកំពុងប្រឈមនឹងបញ្ហាអាកាសធាតុអាក្រក់ ហើយតម្លៃប៉េងប៉ោះកើនឡើងបានធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាថ្មីមួយទៀត ។ លើសពីនេះ សារព័ត៌មានឥណ្ឌារាយការណ៍ថា ចោរបានលួចប៉េងប៉ោះរបស់កសិករនៅរដ្ឋ Karnataka ស្មើនឹងទឹកប្រាក់ប្រមាណ១៥ម៉ឺនរូពី ។The Earth of India: All About Tomato

ទោះយ៉ាងណា តម្លៃប៉េងប៉ោះកើនឡើងមិនបានធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នាទេ ក្រុមហ៊ុនអាជីវកម្ម Tata នៅឥណ្ឌាបានឃោសនាតាមអនឡាញក្នុងកម្មវិធី BigBasket ដោយពួកគេណែនាំឱ្យពលរដ្ឋដែលកំពុងជួបបញ្ហាប៉េងប៉ោះឡើងថ្លៃ ងាកមកធ្វើម្ហូបដោយប្រើទឹកប៉េងប៉ោះខាប់ជំនួសវិញ ៕ ប្រភព ៖ beartai BRIEF

អ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យ Lisa មានស្នេហាជាមួយកូនប្រុសអ្នកមានក្នុងពិភពលោក

0

ថ្មីៗនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានជជែកវែកញែកយ៉ាងច្រើនទាក់ទងនិងវីដេអូរបស់ Lisa សមាជិកក្រុម BLACKPINK ជាមួយលោក Frédéric Arnault ដែលជាកូនប្រុសរបស់ក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនកំពូលគ្រប់គ្រងប៊្រេនៗជាច្រើននៅលើពិភពលោកថាពួកគេកំពុងមានទំនាក់ទំនងស្នេហា ។The Best Looks Of All Time From Blackpink's Lisa

នៅលើវេទិកាអនឡាញ Lisa តារាចម្រៀងK Pop មានដើមកំណើតថៃក្លាយជាប្រធានបទក្តៅគគុកពីសំណាក់ហ្វេនៗនិងអ្នកលេងបណ្តាញសង្គម បន្ទាប់ពីមានវីដេអូបង្ហោះនៅលើបណ្តាញអ៊ីនធឺណេត ប្រទះឃើញនាងនៅហាងអាហារមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អ្វីដែលភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺរូបម្នាក់ទៀតនៅក្នុងរូបភាពដែលប្រមាញ់បានត្រូវគេលើកឡើងថាជាលោក Frédéric Arnault ជាកូនប្រុសរបស់ក្រុមហ៊ុន LVMH ព្រមជាមួយរូបភាពដែល Lisa បានផ្អែកស្មាដាក់លោក Frédéric ដែលត្រូវគេនិយាយថា Lisa កំពុងណាត់ជួបជាមួយកូនប្រុសនៃក្រុមអ្នកមានបំផុតនៅលើពិភពលោក។Interview: Frédéric Arnault, Chief Executive of TAG Heuer | SJX Watches

ដំណឹងនៃទំនាក់ទំនងស្នេហារបស់ Lisa ជាមួយកូនប្រុសអ្នកមាននេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទំនាក់ទំនងរបស់ពួកគេ និងការព្រួយបារម្ភចំពោះឯកជនភាពរបស់Lisa។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា « Lisa កំពុងរស់នៅលើមាត្រដ្ឋានមួយផ្សេងទៀត ណាត់ជួបជាមួយកូនប្រុសនៃក្រុមហ៊ុនលំដាប់កំពូលខណៈទ្រព្យសម្បត្តិរបស់លោក Arnault មានចំនួនប្រហែល ៣២៦ ពាន់ពាន់លានវ៉ុន »។ ហ្វេនខ្លះទៀតបានលើកឡើងថា បើសិនជាLisa ពិតជាមានស្នេហាពិតមែននោះគេសប្បាយចិត្តព្រោះ Lisa ក៏សប្បាយចិត្តហ្វេនក៏សប្បាយចិត្តដូចគ្នា។Viral Takes on Twitter: "Naomi Campbell shares a new picture with BTS Taehyung, BLACKPINK Lisa, and Frederic Arnault. https://t.co/IAdQFysYQb" / Twitterចំណែកឯហ្វេនមួយភាគទៀតបានលើកឡើងថា lisa រក្សាភាពឯកជនណាស់បើសិនជាមានការណាត់ជួបពិតមែននាងមិនឱ្យគេថតបាននោះទេ ខណៈ lisa ក៏បានយកទូរសព្ទ។ថតអ្នកកាសែតវិញដូចគ្នា។ អ្នកខ្លះទៀតបានលើកឡើងថា បុរសដែលអង្គុយជិត Lisa នោះគឺជាបុគ្គលិក Celine ហើយក៏មិនបានផ្អែកស្មានរណាដែរ វាជាភួយតូចមួយដែលគេទុកដណ្តប់ជើងឬដងខ្លួនពេលរងាប៉ុណ្ណោះ ។Lisa was spotted dating Frédéric Arnault in Paris – Pannkpop

ទោះយ៉ាងណា ពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេជុំវិញពាក្យចចាមអារ៉ាមនេះ តែបើតាមការសង្កេតកន្លងមកឃើញថា លោក Frédéric Arnault ជាញឹកញាន់បានបង្ហាញការគាំទ្រក្រុមចម្រៀង BLACKPINK ជាពិសេសគឺ Lisa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4g6jN5jvg4xwgEc2u5A2wm8T1aZ6q01A4RYQVs5gTOaHBNWkCiVeIVuZAPQ4IZs7Lw0Ba6tIJmw4iDQ6dvwozwygyuXXbbrBGuzH8RbnC1oWr5nWQRtOUOhhJnxOQy87_0eXbN39ScCMezjRmdE5-404iajgjB7atjnGuQgpjkAscXucWv1Wxvu7vLk/s1706/348445905_626574395752744_6841790727228319242_n.jpg

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន LVMH ជាក្រុមហ៊ុនឯកទេសលើទំនិញប្រណីតគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦០ ដែលគ្រប់គ្រងម៉ាកយីហោល្បីៗចំនួន។ បច្ចុប្បន្ន លោក Frédéric Arnault មានវ័យ២៨ឆ្នាំជាអគ្គនាយកនៃក្រុមហ៊ុនផលិតនាឡិកាទំនើប Tag Heuer៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvak8m-4f4K9felblIeXcAbnJwlPMm_U53v4X4foTOf1scbXyONNdzFRlz8Qm51RocaoHWPyp9sp236VlepojKg-JLmNh1zrb6pCwadnHWMxMEpaqXmA4KKIlSkkmEh-jUlk1XQstxHUQrECuCftuDggfI8-LcvGOGHpr47CFEMQTIl9QixmL67--RFyA/s1536/%E1%9E%A0.jpg

រកឃើញទីក្រុងបុរាណដែលត្រូវបានគេបោះបង់ចោលជាង ២,០០០ ឆ្នាំមុន

0

បរទេស៖ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញទីក្រុងបុរាណមួយ Ulastret ដែលធ្លាប់មានអ្នករស់នៅរហូតដល់ ៦,០០០ នាក់។
យោងតាមប្រភពព័ត៌មាន Newsweek កាលពីថ្ងៃទី ៧ ខែកក្កដា បានឱ្យដឹងថា ទីក្រុង Ulastret មានអាយុកាលជាង ២,០០០ ឆ្នាំមុន នៃសតវត្សទី ២ មុនគ្រឹស្តសករាជ ហើយត្រូវបានគេបោះបង់ចោលនៅសតវត្សទី ៦ មុនគ្រឹស្តសករាជ។ ថ្មីៗនេះ ក្រុមអ្នកបុរាណវិទ្យា ក៏បានរកឃើញច្រកទ្វារដ៏ធំដែលជាបឹងរីងស្ងួតជាង ១០០ ឆ្នាំមុននៅក្នុងប្រទេសអេស្ប៉ាញ។Iberian city of Ullastret | Cultural Heritage. Goverment of Catalonia.

ក្រុមអ្នកបុរាណវិទ្យា Catalonia បាននិយាយថា ច្រកចូលនៃទីក្រុងនេះមានផ្លូវស្របគ្នា ដែលនីមួយៗមានទទឹង ២.៣ ម៉ែត្រ សាងសង់ពីដុំថ្មធំៗដែលកែច្នៃយ៉ាងល្អ រៀបចំកាត់កែងទៅនឹងជញ្ជាំងជុំវិញតំបន់ខាងលិចនៃទីក្រុង។ ជញ្ជាំងទាំងនេះរត់ជុំវិញច្រករបៀងទទឹង ៤ ម៉ែត្រ ដែលបម្រើជាចំណុចចាប់ផ្តើមនៃផ្លូវសំខាន់ៗរបស់ទីក្រុង។The Iberian city of Ullastret
ទីក្រុងបុរាណនេះត្រូវបានសាងសង់ដោយកុលសម្ព័ន្ធ Indigete និងជាទីក្រុងធំបំផុតនៅ Catalonia នាពេលនោះ។ អ្នកជំនាញក៏បានរកឃើញ ផ្ទះសម្បែង ហាងលក់គ្រាប់ធញ្ញជាតិ និងប្រាសាទនានា នៅជុំវិញទីក្រុងនោះផងដែរ។

ដូចនេះយោងតាមអ្នកជំនាញ បានឱ្យដឹងថា មូលហេតុដែលប្រជាជនទាំង ៦ពាន់នាក់ ចាកចេញពីទីក្រុងនេះគឺដោយសារសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកបុរាណ វិទូសង្ឃឹមថានឹងបន្តការសិក្សាបន្ថែមទៀតដើម្បីស្វែងយល់អំពីជីវិតរស់នៅរបស់មនុស្សនាសម័យនោះ៕Figure 4 from The Iberian town of Ullastret (Catalonia). An Iron Age urban  agglomeration reconstructed virtually | Semantic ScholarUllastret 3D, walk through an Iberian town that existed 2000 years ago |  Cultural Heritage. Goverment of Catalonia. ប្រភព៖vnexpress

សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៣

0

ប្រទេសវៀតណាម ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា សេដ្ឋកិច្ចវៀតណាមនឹងត្រឡប់ទៅរកអត្រាកំណើនខ្ពស់ក្នុងរយៈពេលមធ្យម ដោយសារកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗ ។ គេរំពឹងថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៣ ស្មើនឹងអត្រា៤,៧% ។ ការងើបឡើងវិញនេះ ដោយសារការនាំចេញងើបឡើងវិញ និងការកំណត់គោលនយោបាយក្នុងប្រទេស ខណៈអតិផរណានឹងស្ថិតក្រោមការកំណត់របស់ធនាគារកណ្តាល ដែលស្មើប្រមាណ៤,៥% ។Vietnam targets economic growth of 6.5% in 2021 - International Finance

ចំណែកសេដ្ឋកិច្ចពិភពលោក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប៉ាន់ស្មានថា នឹងប្រឈមជាមួយស្ថានការណ៍លំបាកផ្សេងៗនៅឆ្នាំ២០២៤ ហើយសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ។ វិធានការនានាដែលធនាគារកណ្តាល និងរដ្ឋាភិបាលបានយកមកប្រើប្រាស់ រួមមាន ការកាត់បន្ថយអត្រាការប្រាក់, ការកាត់បន្ថយពន្ធ, ការវិនិយោគផ្នែករដ្ឋ និងបន្ថែមការចំណាយ ។ ដូច្នេះ វានឹងជួយកាត់បន្ថយផលប៉ះពាល់របស់ឧបសគ្គផ្សេងៗនៅក្នុងប្រទេសវៀតណាម និងក្រៅប្រទេស ។Will Vietnam become a new leader in the region? - Vietnam Insider

ក្រៅពីនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមត្រូវតែរក្សាការព្យាយាមធ្វើកំណែទម្រង់រយៈពេលមធ្យម ដើម្បីសម្រេចបានគោលដៅរយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ។ លើសពីនេះ ប្រទេសវៀតណាមត្រូវធានាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងធ្លាក់ចុះក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២៥ ។Vietnam gets to grips with its business schools | Financial Times

ទោះយ៉ាងណា បរិយាកាសការប្រកបអាជីវកម្មនៅវៀតណាមក៏ត្រូវកែទម្រង់ផងដែរ ដោយកែលម្អលើដំណើរការគ្រប់គ្រង, ការបង្កើតលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍផ្សេងៗ, ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាថាមពលកកើតឡើងវិញក្នុងរយៈពេលចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ, វិនិយោគទុនក្នុងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាផងដែរ ៕ ប្រភព ៖ AEC connect