ប្រទេសចិន ៖ សារព័ត៌មានចិនឈ្មោះ Nale Business Delhi បានចុះផ្សាយតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រជាជនចិនថា អត្រាកំណើតថ្មីរបស់ចិននៅឆ្នាំ២០២២ បានធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងចំណោមប្រទេសដែលមានពលរដ្ឋលើសពី១០០លាននាក់ ។ អត្រាកំណើតថ្មីធ្លាក់ចុះនៅប្រទេសចិន គឺដូចគ្នានឹងប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ។

ការបារម្ភពីបញ្ហាពលរដ្ឋចិនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ និងចំនួនពលរដ្ឋវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័សបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការជំរុញអត្រាកំណើតថ្មី ដូចជា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការថែទាំកុមារជាដើម ។A baby with a person's head photo – Free Person Image on Unsplash

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើជាប្រធានកិច្ចប្រជុំការសិក្សាអំពីអត្រាកំណើតថ្មី ដោយប្រទេសចិននឹងផ្តោតលើការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ប្រទេសចិនបានលើកកម្ពស់គុណភាពពលរដ្ឋ និងព្យាយាមរក្សាការមានកូនកម្រិតមធ្យម ក្នុងគោលបំណងគាំទ្រការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត ។

គេសង្កេតឃើញថា ពលរដ្ឋចិនត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីចិញ្ចឹមកូន ហើយពួកគេត្រូវឈប់ធ្វើការនៅក្រៅផ្ទះផងដែរ ។ ហេតុនេះ វាជាកត្តាមួយធ្វើឱ្យនារីភាគច្រើនសម្រេចចិត្តពន្យារពេលមានកូន ឬគ្មានកូន ។ លើសពីនេះ ស្ទើរគ្រប់ទីកន្លែងនៅប្រទេសចិនមានទំនៀមទម្លាប់ឱ្យស្ត្រីជាអ្នកមើលថែទាំកូនទៀតផង ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ប្រទេសចិនមានគោលការណ៍ឱ្យបុរសជួយសម្រាលបន្ទុកភរិយាក្នុងការចិញ្ចឹមកូន ប៉ុន្តែមានតែតំបន់មួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យបុរសអាចសុំច្បាប់ការងារមកថែទាំកូននៅផ្ទះ ។Chinese Family With One Baby Boy Stock Photo - Download Image Now -  Newborn, Asia, East Asian Culture - iStock

សមាគមផែនការគ្រួសារប្រចាំទីក្រុងហុងកុងបញ្ជាក់ថា ចំនួនស្ត្រីគ្មានកូននៅទីក្រុងហុងកុងបានកើនឡើងទ្វេដង បើធៀបនឹងរយៈពេល៥ឆ្នាំមុន គឺស្ត្រីគ្មានកូននៅហុងកុងបានកើនឡើងដល់៤៣,២% នៅឆ្នាំ២០២២ ។ ចំណែកអត្រាភាគរយនៃគូស្វាមី-ភរិយាដែលមានកូនម្នាក់ ឬ២នាក់ ក៏បានធ្លាក់ចុះផងដែរ ៕ ប្រភព ៖ Bangkok biznews