Home Blog Page 1590

រ៉េត ស៊ូហ្សាណា រំភើបស្ទើរហោះនិងត្រូវចំណាយខ្ទង់ពាន់ដុល្លារដើម្បីទៅចូលរួមការប្រគំតន្រ្តី Taylor Swift

0

ទោះបីជាខ្លួនជាអាយដលសម្រាប់មហាជនប៉ុន្តែ រ៉េត ស៊ូហ្សាណា ក៏មានអាយដលប្រចាំចិត្តដូចគ្នានោះគឺជាតារាចម្រៀង Taylor Swift មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះរំភើបចិត្តអរស្ទើរហោះក្រោយពីសម្រេចក្តីស្រមៃបានទិញសំបុត្រចូលរួមទស្សនាការប្រគំតន្រ្តីរបស់អាយដលនាងក្នុងឆ្នាំ២០២៤នៅប្រទេសសិង្ហបុរី និងត្រូវចំណាយខ្ទង់ពាន់ដុល្លារដោយមិនស្តាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ2InhydpaFD97PeJyQkkKyKNxeOyf8Xb8yTkLAymmbh7M-3WOKcOtl_i67duck2jgeKxShQP-RZ26H6fIPq_o0GxQASYgZVmx3-5-dO0VqcU4nXkniNr7pYO-vu40jfE_Wr9qsvIFMmVA_7N9mLbNC2WiDOkfntDFil9U0zhFgqRexGFKQ79U4AzGG8/s2048/image_2023-07-08_09-49-57.png

Taylor Swift គឺជាកំពូលតារាចម្រៀងម្នាក់ល្បីទូទាំងពិភពលោកមានអ្នកគាំទ្ររាប់ពាន់លាននាក់ រួមទាំងតារាល្បីៗជាច្រើនក៏ជាហ្វេនរបស់តារាចម្រៀងប៉ុបរូបនេះដែរ ហើយក៏ចង់ទៅទស្សនាការប្រគំរបស់នាងដូចគ្នាព្រោះឱកាសមិនមានច្រើននោះទេ។ បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល Taylor ក៏មានការប្រគំតន្រ្តីផ្ទាល់ខ្លួនដែរមានឈ្មោះថា «THE ERAS TOUR» ដែលជាការប្រគំតន្រ្តីលើកទី៦របស់នាងផងដែរដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងនោះប្រទេសសិង្ហបុរី ក៏ជាគោលដៅមួយរបស់ការ Taylor នឹងត្រូវមកប្រគំតន្រ្តីផងដែរ។Taylor Swift returns to the stage with epic three-hour, 44-song show as she launches Eras Tour

មិនឱ្យឱកាសរំលងផុត តារាចម្រៀងល្បីនៅក្នុងទ្រនំហង្សមាស រ៉េត ស៊ូហ្សាណា ក៏ជាហ្វេនម្នាក់របស់កំពូលតារាចម្រៀងខាងលើនិងបង្ហាញអារម្មណ៍អរស្ទើរហោះព្រោះនាងទិញសំបុត្របានហើយក្នុងទស្សនាការប្រគំតន្រ្តីរបស់ Taylor Swift ។ មិនត្រឹមតែប៉ុណ្ណោះ ហ្សាណា បានចំណាយទឹកប្រាក់ខ្ទង់ពាន់ដុល្លារដោយមិនស្តាយដើម្បីទិញសំបុត្រ VIP មានឱកាសកាន់តែជិតកំពូលតារាចម្រៀងក្នុងចិត្តរបស់នាង។
នៅក្នុង Story IG រ៉េត ស៊ូហ្សាណា នឹងទស្សនាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift នៅប្រទេសិង្ហបុរី ក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRh-vqOkTdd5B0JTiSsvM3gpmxMn5MbwbXOOmt5IGUhTxzJfJrhLJQySS5umXFPmSUnG2YazaFZpDIOVWWVy6vTNyfwoO0T4qbN7he9Atqwcmka4K49yv3enVGm_yWpxiSqWupifylQ5b5FQ4RCuGnnVnHBglddV5cbQUxmignPZ1VwgZBRLnwtnuA7VE/s2048/image_2023-07-08_09-50-00.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgikEUzuoENTttw27QjgUTccW7pt9zlTHXzwFsrinqcvyZOfTvlvTc84-e3wuuesQu00SSNjM2yC7l9Ot0ucKI5lktd6ncoLFjhYcv-qjXcRlFf2CIC5AB3m6y8SWYzlF84XCgLLI8jpgtZxi-KqAjqbMUrRHDppIsYN70DPCq3_XzYnDMBtXmahD97vwQ/s852/KBN%20Feature%20%20copy.pngTaylor Swift's Pittsburgh show draws largest concert crowd in Pittsburgh history | Pittsburgh Post-Gazette

ស្ទះចរាចរណ៍ត្រឹមតែ២ម៉ោងបណ្តាលឱ្យប៉ះពាល់ដល់ខួរក្បាល

0

ការស្រាវជ្រាវជាច្រើនបានលើកឡើងពីទំនាក់ទំនងរវាងខ្យល់ពុលនៅតាមដងផ្លូវ និងបញ្ហាការចងចាំរបស់ខួរក្បាល ។ ជាទូទៅ ការទទួលបានខ្យល់បំពុលកាន់តែយូរ វានឹងធ្វើឱ្យយើងមានបញ្ហាប្រឈមកាន់តែខ្លាំង ។ ចំណែកការស្រាវជ្រាវចុងក្រោយគេបង្ហាញថា ការទទួលខ្យល់ពុលនៅតាមដងផ្លូវត្រឹមតែរយៈពេល២ម៉ោង វានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់យើង ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ British Columbia និងសាកលវិទ្យាល័យ Victoria បានចាត់ឱ្យអ្នកស្ម័គ្រចិត្តចំនួន២៥នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៤៩ឆ្នាំ ចូលទៅក្នុងបន្ទប់មួយរយៈពេល១២០នាទី ហើយបន្ទប់នេះបានរៀបចំប្រព័ន្ធខ្យល់ ។ គេបានបែងចែកបន្ទប់មានតម្រងខ្យល់ និងបន្ទប់មានខ្យល់កខ្វក់ដោយសារផ្សែងម៉ាស៊ូត ។This One Simple Driving Trick Can Clear Traffic Jams From Your Commute |  Inc.com

ក្នុងអំឡុងពេលនោះ អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកស្ម័គ្រចិត្តទាំងនេះជិះកង់រយៈពេល១៥នាទីដើម្បីបង្កើនកម្លាំងដកដង្ហើម ។ បន្ទាប់មក នៅពេលគ្រប់កំណត់រយៈពេល១២០នាទី ក្រុមអ្នកស្ម័គ្រចិត្តនឹងត្រូវបានស្កេនដោយប្រព័ន្ធ MRI ដើម្បីតាមដានការធ្វើការរបស់ខួរក្បាល ។ ពេលនោះ គេសង្កេតឃើញថា ការស្រូបយកផ្សែងម៉ាស៊ូតបានកាត់បន្ថយសមត្ថភាពធ្វើការរបស់ខួរក្បាល ។ ដូច្នេះ វាជាផ្នែកសំខាន់មួយដើម្បីវាស់ថា តើផ្នែកណាខ្លះនៃខួរក្បាលមានទំនាក់ទំនងគ្នា ?Parts of the Brain: Anatomy, Functions, and Conditions

ការស្រាវជ្រាវបានបង្ហាញដែរថា ខ្យល់ពុលនៅលើបរិយាកាស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតហានិភ័យឈានដល់ការស្លា.ប់ទៀតផង ។ ការលើកឡើងថា ការស្រូបយកផ្សែងប្រេងម៉ាស៊ូតអាចបំផ្លាញដល់ខួរក្បាលនោះ វាមិនមែនជាការរកឃើញថ្មីទេ ជាក់ស្តែង កាលពីឆ្នាំ២០០៨ អ្នកស្រាវជ្រាវជនជាតិហូឡង់បានតាមដានអ្នកស្ម័គ្រចិត្តចំនួន១០នាក់ ដោយភ្ជាប់ពួកគេនឹងម៉ាស៊ីនអេឡិចត្រូនិកផ្នែកខួរក្បាល ខណៈពួកគេបានស្រូបយកខ្យល់ពុល និងផ្សែងម៉ាស៊ូតរយៈពេល៣០នាទី ហើយសង្កេតឃើញថា ខួរក្បាលរបស់ពួកគេមានភាពតានតឹងកើនឡើង ៕ ប្រភព ៖ TNN Health

Elon Musk គំរាមប្តឹង Mark Zuckerberg

0

អាមេរិក៖ លោក Alex Spiro ដែលជាមេធាវីផ្ទាល់ខ្លួនរបស់ Elon Musk បានផ្ញើលិខិតមួយច្បាប់គំរាមយក Mark Zuckerberg ទៅកាន់តុលាការ បន្ទាប់ពី Meta ណែនាំ Threads ជាមួយនឹងមុខងារស្រដៀងគ្នាទៅនឹង Twitter ។Elon Musk vs Mark Zuckerberg: Instagram unveils Threads app, a potential  rival to Twitter | Mint #AskBetterQuestionsលោក Alex Spiro បានចោទប្រកាន់ថា Meta បានប្រើប្រាស់ “អាថ៌កំបាំងពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញារបស់ Twitter” ដើម្បីបង្កើត Threads ដោយជួល “អតីតបុគ្គលិក Twitter រាប់សិបនាក់ អោយបង្កើតឧបករណ៍អេឡិចត្រូនិច” នៃបណ្តាញសង្គមនេះដោយខុសច្បាប់។ ដូច្នេះប្រសិនបើលោក Mark Zuckerberg នៅតែបន្តដំណើរការវេទិការបស់គាត់ទៀត Twitter នឹងប្តឹងនៅតុលាការ។

គួររំលឹកដែរថា កាលពីឆ្នាំមុន លោក Elon Musk បានកាត់បន្ថយបុគ្គលិក Twitter អស់ជាច្រើននាក់ ដោយលោក Musk បាននិយាយកាលពីចុងឆ្នាំមុនថា “សុំទោសចំពោះការបណ្តេញចេញទេពកោសល្យដ៏ឆ្នើមរបស់ពួកគេ ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាមានប្រយោជន៍យ៉ាងខ្លាំងនៅកន្លែងផ្សេងទៀត”។Twitter rolls out changes for some users ahead of new Blue launch

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកលេងបណ្តាញសង្គម Twitter បានបង្ហោះចែកចាយ Status របស់លោក Elon Musk ដែលបាននិយាយកាលពីថ្ងៃទី៦ ខែកក្កដា ថា “ការប្រកួតប្រជែងគឺល្អ ប៉ុន្តែការបោកប្រាស់មិនល្អទេ” ។ ជាមួយគ្នានោះដែរ លោក Mark Zuckerberg ក៏បានបង្ហោះរូបភាពនៅលើ Twitter ជាលើកដំបូងបន្ទាប់ពីលោកបានផ្អាកលេង Twitter អស់រយៈពេល ១១ ឆ្នាំ ដោយលោកបានបង្ហោះរូប Spider-Man ពីររូបដែលប្រឈមមុខគ្នា នឹងភ្ជាប់ Caption ថា “មិនដឹងអ្នកណាជា Spider-Man ពិតប្រាកដនោះទេ”។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធី Threats របស់ Meta មានអ្នកប្រើប្រាស់ជាង ៣០ លាននាក់ក្នុងរយៈពេល ២៤ ម៉ោង ដោយមានតារាល្បីៗ ជាច្រើនក៏បានបង្កើតគណនីនៅលើ Threads ដូចជាមហាសេដ្ឋី Bill Gates តារាសម្តែង Ellen DeGeneres តារាចម្រៀង Shakira Jennifer Lopez និងកំពូលតារារ៉េប Wiz Khalifa…ជាដើម៕ ប្រភព៖vnexpress

ស្និទ្ធខ្លាំង! មានបណ្តាញសង្គមថ្មីភ្លាម ថន លក្ខិណា បង្ហោះរូបជាមួយ Top5 តែម្តង

0

ថ្មីៗនេះ App threads ជាផ្នែកមួយរបស់បណ្តាញសង្គម IG ដែលក្លាយជាដៃគូប្រកួតប្រជែងសំខាន់របស់បណ្តាញសង្គម Twitter ពេលនេះមានអ្នកប្រើរាប់លាននាក់ហើយគ្រាន់តែដាក់ឱ្យប្រើប្រាស់ក្នុងមួយប៉ព្រិចភ្នែក។ ស្របតាមសម័យកាលពេញនិយមតារាជាច្រើនរូបរួមទាំងតារានៅក្នុងប្រទេសកម្ពុជាក៏បានប្រើបណ្តាញសង្គមថ្មីស្រឡាងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl-Nfi9petb-sQkaXs-KXviXX6Bj_4CKQrm2kZqhrWGhWbnSuuIsc91Way_yQKFgtKvthKdef86hidX6_6ykyW7jZsHD4AFvR5IJmgdFdplXzwO7cgMpAU4yDlB4Ne25ZILvas1Bk59Ww_WUID19K_zX6Xol2s5HNCi8U26eHvjR9T82INLJuN61IUQSY/s960/355029463_822247119262200_3769940840211339829_n.jpg

ជាមួយគ្នានេះដែរ ពិធីការិនី ថន លក្ខិណា ក៏បានប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ក្រុមហ៊ុនមេតា ដូចគ្នាព្រមទាំងបង្ហោះរូបបុរស៣នាក់បង្អួតហ្វេនៗតែម្តង ជាពិសេសគឺរូបទី៣ ដែលតារាស្រីនេះបង្ហោះគឺផ្ទុះការងឿងឆ្ងល់តែម្តងពីទំនាក់ទំនងអ្នកទាំងពីរខណៈកន្លងមកគេសង្កេតឃើញថាពួកគេហាក់មានភាពស្និទ្ធស្នាលខ្លាំង។

បុរសដំបូងដែល កញ្ញា ថន លក្ខិណា បានបង្ហោះនោះគឺរូបជាមួយលោក ជា វិបុល ដែលជាដៃគូយល់ចិត្តម្នាក់និងបានក្តោបឱកាសចាប់ដៃគូជាមួយគ្នានៅក្នុងកម្មវិធីល្បី Cambodian Idol រដូវកាលទី៤និង Cambodian Idol Junior រដូវកាលទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVCw8SZweTA6N0Evsxjc3bCIxRdoHlXOmxyYsPaX81WvXYgB8mF-MFV11sw0oUW9xsYQrOl5mAXzJfZemIdxSmHx50czmUd9UNiZIzFLAAqzSdUAl1dRYiDaQbgAoqkP1jfdYt8TeBBqII6IduL9---y7qcsmly4Jdd7vZpndQ1VWczSTyHN2D4rTeu2A/s2048/345666669_1406587473442351_3302253600461019897_n.jpg

ជាបន្តទៀត ថន លក្ខិណា បានបង្ហោះរូបជាមួយ តារាចម្រៀង លីម តិចម៉េង ដែលជាម្ចាស់ពានក្នុងកម្មវិធីដែលនាងបានធ្វើនាពេលកន្លងមកហើយក៏ជាកម្មវិធីដែលធ្វើឱ្យមានការគាំទ្រពីសំណាក់មហាជនបន្ថែមទៀតទៅលើអាជីពរបស់នាងក្នុងនាមជាពិធីការិនី ទន្ទឹមនឹងទទួលបានឱកាសធំពីស្ថានីយ៍ទូរទស្សន៍ហង្សមាស បន្ទាប់ពីពិធីការិនី ចាន់ កែវនិមល ដែលមិនអាចចាប់ដៃគូជាមួយលោក ជា វិបុល បាន។

មិនត្រឹមតែបុរសពីររូបខាងលើដែលជាដៃគូយល់ចិត្ត និងជាសិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែបុរសទី៣ ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នាព្រោះគឺជាវត្តមានរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលត្រូវអ្នកគាំទ្របានដាក់រហ្ស័សនាមឱ្យថា Top 5។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRrMBUMJRgOc2pBHq0aeZ8VAgvSHyrvPJY_LENmpDPcfcBVIjFoR-JFte8yNoHu1k1XAvQDpGi3oK4c-Ibzl48Er7UW7LW7ze3PXGyEF7_was0WtCJk_B_yZMbMEq0faMu4SZ2ANWjHS4ejVTxgVlqptSdB27isOp4SE4xTzL9pBNCA_fEfr19lUY37zo/s1280/photo_2023-07-07_13-28-22.jpg
ទំនាក់ទំនង ពិធីការិនី ថន លក្ខិណា និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឬTop5 មានភាពសិ្នទ្ធស្នាលគ្នាជាបន្តបន្ទាប់ក្រោយពីបញ្ចប់នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលក្នុងថ្ងៃផ្តាច់ព្រ័ត្រអ្នកឧកញ៉ា មានវត្តមានក្នុងកម្មវិធីហើយក៏ជាពេលវេលាដែលហ្វេនៗចាប់ផ្តើមដាក់រហ័ស្សនាមឱ្យTop5ដូចគ្នា។

ជាមួយកម្មវិធីផ្សេងទៀតដែលក្រុមហ៊ុន Top5 បានឧបត្ថម្ភជារឿយៗក៏មានវត្តមានរបស់ពិធីការិនី ថន លក្ខិណា ផងដែរ សូម្បីក្នុងការប្រកួតបាល់ទាត់នាពេលកន្លងមក ថន លក្ខិណា បានថតរូបជាមួយ Top5 បង្ហោះបង្អួតហ្វេនៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-cZRjzUa3ibx303Vtz-j2MYeiq41wXSE1Phk3_bKYpNLliABdroZYwr0WJEePPogXrM42jxsXXOMdvK_A0ZbPjXyz_UfwyR61dn-NRi4J2DXuW1OGklW1LpVIz6GnEjQA0Orau5luQJ5NMYkkjBzOzawQk315BY3gMAbjxvke_V4M9H7sNbWo8SVcTk/s1280/photo_2023-07-07_13-28-24%20(2).jpg

ការបង្ហាញភាពសិ្នទ្ធស្នាលជាហូរហែនេះ អ្នកខ្លះក៏លើកឡើងថាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអ្នកមានមុខមាត់ក្នុងសង្គមដែលដាក់ខ្លួន មានភាពរុសរាយដាក់មនុស្សជុំវិញខ្លួន អ្នកគាំទ្រទូទៅសុំលោកថតជាមួយក៏លោកយល់ព្រមថតដែរដោយមិនប្រកាន់ខ្លួនជាម្ចាស់ក្រុមហ៊ុនធំនោះទេ។ ខណៈអ្នកខ្លះទៀតក៏ផ្តើមក្តីសង្ស័យចំពោះទំនាក់ទំនងនេះដូចគ្នាដោយសារតែឃើញថាមានភាពសិ្នទ្ធស្នាលគ្នាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPDabRziSQvpuixaxRW2OGwC7zGU2rSPae3LBqIg2auQB1PJwTEDrPG6Gyg0nvTXmEl0XGd_UPVwK1QazXELn3wquAwzDHS_Tjcm9D-YxtS-MQnS5QVRdR3NRSObh5Ard2q1ILHDQWHXOC5oVBbPFdyilh_5_bcb7uhbdThMu6VezrBt-936_IKNqvv0/s1280/photo_2023-07-07_13-28-24.jpg

អបអរសាទរ! ខួបលើកទី ៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

នាថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ដែលគិតមកទល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ។

ការសម្រេចដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ កក្កដា មាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ

​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ស្ទឹង​សែន និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​កម្ពុជា​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៧។

ព្រៃ​គុកជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។តំបន់ប្រាសាទសំបូរព្រៃគុក ជារមណីយដ្ឋានទេសចរណ៍ដ៏សាកសមបំផុតសម្រាប់ភ្ញៀវទេសចរ  ដែលឆ្លងកាត់ផ្លូវជាតិលេខ៦ និង៦២ ក្នុងឱកាសបុណ្យភ្ជុំ ...

បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។ប្រាសាទសំបូរព្រៃគុក – ព្រះរាជាណាចក្រកម្ពុជា

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​៕មិនមែនមួយ​ ក៏មិនមែនពីរ​! ទៅលេង​ ប្រាសាទសំបូរព្រៃគុក​ អ្នកនឹងស្គាល់ប្រាសាទជាច្រេីន​  ស្អាតអស្ចារ្យ​ផ្សេងៗគ្នា - Nearytop

 

ពលរដ្ឋឡាវសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស

0

ប្រទេសឡាវ ៖ ការធ្លាក់ថ្លៃប្រាក់គីប និងអតិផរណាកើនឡើងនាពេលបច្ចុប្បន្ន គឺជាកម្លាំងជំរុញសំខាន់ដែលធ្វើឱ្យពលរដ្ឋឡាវចេញទៅស្វែងរកការងារធ្វើនៅប្រទេសជិតខាង ។ ពលរដ្ឋឡាវទាំងនេះទទួលបានប្រាក់ខែខ្ពស់ជាងធ្វើការនៅប្រទេសរបស់ខ្លួន ហើយធ្វើឱ្យប្រទេសឡាវប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្ម ។

សមាជិករដ្ឋសភាបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងជាងមុនដើម្បីដោះស្រាយបញ្ហាអតិផរណា និងអត្រាប្តូរប្រាក់កើនឡើងជាបន្តបន្ទាប់ ដើម្បីសម្រាលទុក្ខលំបាករបស់ពលរដ្ឋដែលចំណាយខ្ពស់ក្នុងការរស់នៅ បើធៀបនឹងប្រាក់ខែតិច ។ សមាជិករដ្ឋសភាបញ្ជាក់ថា កម្លាំងពលកម្មក្នុងស្រុក គឺជាឆ្នឹងខ្នងរបស់ប្រទេសឡាវ ហើយការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង នឹងធ្វើឱ្យមានផលអវិជ្ជមានចំពោះការព្យាយាមធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព ។

អត្រាអតិផរណានៅប្រទេសឡាវបានកើនឡើងតាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយកើនឡើងពី៦,២៥% នៅខែមករា ឆ្នាំ២០២២ មកស្មើនឹង៤១,២៦% នៅខែកុម្ភៈ ឆ្នាំ២០២៣ ។ តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបង្ហាញថា អត្រាអតិផរណារបស់ឡាវ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ បានធ្លាក់ចុះបន្តិចមកស្មើនឹង៤០,៩៧% នៅខែមីនា, ៣៩,៨៩% នៅខែមេសា, ៣៨,៨៦% នៅខែឧសភា និងធ្លាក់ចុះមកស្មើ២៨,៦៤% នៅខែមិថុនា ឆ្នាំ២០២៣ ក្រោយពីវាបានឡើងដល់កំពូលរបស់អត្រាអតិផរណានៅខែកុម្ភៈ ។

លោក Oudet Souvannavong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ បានថ្លែងក្នុងកិច្ចប្រជុំ Lao Business Forum ប្រចាំឆ្នាំលើកទី១៤ ថា ការចំណាយប្រចាំថ្ងៃបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយវាបានបង្កើតបញ្ហាប្រឈមដ៏ធំសម្រាប់អាជីវកម្មផ្សេងៗក្នុងការស្វែងរកបុគ្គលិក និងជំរុញការនាំចេញផលិតផល ។ ពលរដ្ឋឡាវជាច្រើននាក់បានធ្វើដំណើរចេញពីប្រទេសឡាវ ដើម្បីទៅធ្វើការនៅប្រទេសជិតខាងដែលផ្តល់ប្រាក់ខែឱ្យពួកគេខ្ពស់ ។ លើសពីនេះ កសិករជាច្រើនបានបោះបង់ស្រែចម្ការរបស់ខ្លួន ឬដាំដំណាំតិចជាងមុន ដោយសារការចំណាយដើមទុនខ្ពស់ ។

តាមការស្រាវជ្រាវបញ្ជាក់ថា នៅឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅឡាវ គឺតិចជាងថៃជិត៤ដងឯណោះ ហើយមូលហេតុចម្បងដោយសារប្រាក់គីបធ្លាក់ថ្លៃ ។ តាមរបាយការណ៍របស់ក្រសួងការងារប្រចាំខែមេសា ឆ្នាំ២០២៣ បង្ហាញថា កាលពីឆ្នាំ២០២២ មានពលរដ្ឋឡាវចំនួន៥០០.៧១២នាក់បានទៅធ្វើការនៅក្រៅប្រទេស ។ ចំណែកនៅឆ្នាំ២០២៣ នេះ ពលរដ្ឋឡាវមានជំនាញបានទៅធ្វើការនៅក្រៅប្រទេស ចំនួន៣១.៣៩៤នាក់ ក្នុងនោះពលរដ្ឋជាង៣០.២០០នាក់បានទៅធ្វើការនៅថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD5v0UlpZdaNfPQSx2Xqgy85Ar28M6z24aufNT2Cy6tpX_1e7h87fUwXIyfNbqstMw2W72-01NTNzAeBrdeMZVSyQfw72wykC08w9z81hqclbTaI56i9501NjPZxXePW4_ZYLiEmk05KhiLTjGcZYLgrF4CUBxSIrEFp1vhH3oEqgsgIEAMLLLofnPc7s/s800/photo_2023-07-08_08-58-27.jpg ប្រភព ៖ AEC connect

ទេព បូព្រឹក្ស ទម្លាក់បទថ្មីក្រោយខកខានយូរ ខណៈអត្ថន័យវិញស៊ីជម្រៅខ្លាំង

0

ក្រោយខកខានក្នុងការចេញបទចម្រៀងជាច្រើនខែដោយសារបំពេញតួនាទីជាម្តាយ នៅថ្ងៃទី៧ ខែកក្កដា នេះ ទេព បូព្រឹក្ស បានទម្លាក់បទថ្មីហើយមានចំណងជើងថា «ទេវរាជ» ខណៈបារ៉ូក្នុងបទចម្រៀងនេះត្រូវហ្វេនៗសរសើរថាបង្កប់អត្ថន័យខ្លាំង និងស៊ីជម្រៅ ដោយបានលើកពី៣សម័យកាលធំៗក្នុងប្រវត្តិសាស្រ្តខ្មែរគឺការបង្កើតនិងអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFdB8Qrbp4AHssGOG_TRiHb_cdNc-nwEPH-d4-GNBgkztDi7NjIwVqI1WwqZWxLUrj-BYwORUcF__SwSaREpJzlbaw_rZ7RhDiAlmzq7rt1FkYIAk3CiJ5VmWHlSFP4DctqeyZDw28JekTGwnPYnCgEC8N6ZCgjAeducGMOLCm6dwYQVb7zBAQOmfcirY/s2048/image_2023-07-08_08-23-31.png

ទន្ទឹមនឹងការទម្លាក់បទថ្មីនៅក្នុង Description នៃបទ «ទេវរាជ» បានបញ្ជាក់ថាបទនេះបានដកស្រង់ចំណុចគោលបីជំនាន់លើព្រឹត្តិការណ៍ធំៗ ក៏ដូចជាការបូកបញ្ចូលគ្នានូវស្មារតីស្នេហាជាតិ និង មានការលាយឡំបញ្ចូលពាក្យកាព្យឃ្លោង ដើម្បីបន្ថែមរសជាតិពាក្យជួន។ អ្វីដែលកាន់តែពិសេសនោះគឺការបង្ហាញនូវឬទ្ធីអំណាចនៃភាពមហស្ចារ្យនៃការផ្សារភ្ជាប់សាច់ឈាមស្រស់ជាមួយនិងអាទិទេព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPyOBK0RNaXiiC9sONJCNAMhzV7XjOrn_CAz8lgGeYROgKDOSzXcRMpBG3daR8thF232OhVnG8MOMEtSrAHI4pdcdCBIpglnN_8mRflxXYd8zDN0OOmJreJRTFBhAFzVXkBxB5eQA7v9Sd-qhAGCXGhbAdJKDg92BaY9R0x7gpCqxKINHxVyej1_s0bw/s1779/image_2023-07-08_08-23-37.png

បន្ថែមពីលើនេះការបង្កើតស្នាដៃជាស្នាមប្រវត្តិសាស្រ្តគឺជាការដាស់តឿនស្មារតី ទេព បូព្រឹក្ស បានបញ្ជាក់ថា ការស្តាប់ចម្រៀងនឹងអត្ថន័យនេះតែមួយមុខ គឺមិនគ្រប់គ្រាន់ឱ្យយើងយល់ច្បាស់ពី ប្រវត្តិសាស្រ្តនោះឡើយ ចម្រៀងនេះគ្រាន់ជាការដាស់អារម្មណ៍ឱ្យអ្នកបង្កើតចំណូលចិត្តរំលឹកពីបុព្វហេតុស្នាដៃកសាងអាណាចក្រ គួររៀនស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមពីដើមកំណើត ពីការធ្វើពិធីផ្សេងៗដែលញាំងអោយអាណាចក្រខ្មែររុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqMypEPsB1e8m1XElTNaexdQaH6LoNmSSUkSUolAN-xCUU4e9OSYeQL-TFHgvEVrcfFWRKD914NYuC3ew1fwPBkdAjKOuYEYP5eg8NdORkZb2B8Oe6c5vffRv6B_O-wzGB4naCnzLgrgYqZGCvnZkXibr9PB0MwTe1KdrQ0_KrxfqmWvuhPOQBiF0pY8/s2048/image_2023-07-08_08-23-29.png

វណ្ណកម្មថ្មីរបស់ ទេព បូព្រឹក្ស ដែលផលិតបទចម្រៀងដោយ ជី ដេវីត នៅក្នុងបទ ទេវរាជ បានលើកពីចំណុចខ្លាំងរបស់ខ្មែរជាពូជចំបាំង សូម្បីតែខ្មាំងក៏បានខ្ចីតួអក្សររបស់ខ្មែរយើងទៅប្រើដែរ។ ក្នុងនោះក៏បានរំលេចពី ភ្លេងពិណពាទ្យ យ័ន្ត អក្សរខ្មែរ វីរភាព អភិនីហារ ព្រមជាមួយការលើកឈ្មោះព្រះនាង លីវ យី ព្រះបាទភវវម៌្មទី២ ដែលជាស្តេចមួយអង្គជោគជ័យក្នុងចម្បាំង ព្រមទាំងឆ្លុះបញ្ចាំងទឹកដីកម្ពុជាក្នុងដើមសម័យចេនឡាធំទូលាយខ្លាំង និងប្រាសាទសំបូរព្រៃគុក រួមទាំងអត្ថន័យជាច្រើនទៀត។

ក្រោយពីទម្លាក់បទថ្មីនេះមក ទេព បូព្រឹក្ស ត្រូវមិត្តរួមអាជីព និងបណ្តាអ្នកគាំទ្រពោលសរសើរថាបទ «ទេវរាជ» បង្កប់អត្ថន័យស៊ីជម្រៅខ្លាំងពួកគេរង់ចាំយូរមិនខកបំណងនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ioUQ0NS-enFaabHvYhep3efDduG0_uCKMcelq8gVt2me04ymJSy6FqIAWtxjw65QlVPTu5axUaK-kbLrP0NWcqMZVmh-0UnMyJyoWoI80dycU-ccDr23UG3RqyIEisgV7BaUKrTaF01f6fLh91zJkM3EKEq4TNh0mAl3_ysd8VEhTTv7U893ksc6--M/s1456/image_2023-07-08_08-23-30.png

មិនគួរឱ្យជឿ! ការប្រកួតរវាងក្រុមពាក់មី និងលោកជីង ចក់ ​ទាក់ទាញអ្នកគាំទ្រច្រើនជាងប្រកួតលីគកំពូលទៀត

0

កាលពីម្សិលមិញ ក្រុមតារាកំប្លែងរបស់នាយពាក់មី ផ្កាគ្រប់រដូវ បានយកឈ្នះក្រុម លោកជីក ចង់ (ជីកចង់ All Star) នៅក្នុងលទ្ធផល៧-៤ នាឯកីឡដ្ឋានស្តាតចាស់។

ការប្រកួតនេះ ធ្វើឡើងស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា និងជួយទៅដល់មន្ទីគន្ធបុប្ផាថែមទៀតផងដែរ។May be an image of one or more people, people playing soccer, people playing football and text

អ្វីដែលមិនគួរឱ្យជឿនោះ គេសង្កេតឃើញថា មានអ្នកទស្សនាទាំងនៅទីលាន និងការឡាយ ហាក់មានកំណើនច្រើនជាង ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League ទ្វេដងឯណោះ។May be an image of one or more people, people playing soccer, people playing football, crowd and text that says 'PEAK 2 |PEAK Sports'

បើតាមការលើកឡើងរបស់មហាជនមួយចំនួននិយាយថា៖” ការប្រកួតនេះ ជាការប្រកួតស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា ហើយវាក៏ជាចំណីចក្ខុមួយផងដែរ ដែលធ្វើឱ្យអ្នកទស្សនា មានក្តីសប្បាយរីករាយ ហេតុដូច្នេះ ទើបការប្រកួតនេះទាក់ទាញអ្នកគាំទ្រច្រើនបែបនេះ”៕

រូបភាព៖ peak Sports

បុរសជនជាតិរុស្សីម្នាក់មានអាយុ ៣៥ ឆ្នាំហើយ តែមើលទៅដូចក្មេងប្រុសវ័យជំទង់

0

ប្រទេសរុស្សី៖ លោក Denis Vashuri បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិតូចមួយនៅតំបន់ Krasnoyarsk នៃប្រទេសរុស្សី។ Denis គឺជាកីឡាករ និងជា You Tuber ដ៏ល្បីម្នាក់ក្នុងប្រទេសរុស្សី គាត់តែងតែសរសេរប្លុកទេសចរណ៍ ដូច្នេះគាត់ត្រូវតែកាន់សំបុត្រកំណើតដើម្បីបញ្ជាក់ថាគាត់ជាមនុស្សពេញវ័យ មិនមែនជាក្មេងប្រុសដូចដែលមនុស្សជាច្រើនគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFpgZP6fIXzNzlCuc4g6DHGp5Bm9OYoWAC2otgod4cOs2niWGUkGXieu1tr_ymqZZcNO5PLht4LdPurU4arT0fiD7e7xo4rwh6k8qVM2dpSUdTjDix5kwlwSwoHBvGWhVQGNf2hBaO5EX1mE4Zjkmhka0x5pljujpP5EmfLrU7hyHNANvN_3ufCmYl2w/s720/photo_2023-07-07_16-09-32.jpg

Denis បានចែករំលែកថា មានមនុស្សជាច្រើនបានសួរអំពីអាយុរបស់ខ្ញុំ មិនត្រឹមតែតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជីវិតពិតទៀតផង។ ខ្ញុំចាំបានថាធ្លាប់ត្រូវប៉ូលិសចរាចរណ៍ផាក នៅពេលដែលខ្ញុំបើកឡាន ដោយប៉ូលីស សង្ស័យថាខ្ញុំក្លែងបន្លំប័ណ្ណបើកបរ។ បន្ទាប់ពីផ្ទៀងផ្ទាត់អាយុរបស់ខ្ញុំរួច ប៉ូលីសក៏បានចាប់ផ្តើមនិយាយលេងសើចអំពីរូបរាងរបស់ខ្ញុំ រហូតធ្វើអោយខ្ញុំមិនសប្បាយចិត្ត។
Denis ក៏បានបន្តទៀតថា ខ្ញុំបានទៅមន្ទីពេទ្យអស់ជាច្រើនដងហើយ ដើម្បីពិនិត្យសុខភាព ប៉ុន្តែនៅតែរកមិនឃើញមូលហេតុ។ លោក Denis Vashuri មើលទៅដូចជាក្មេងប្រុសវ័យជំទង់ប្រហែល ១៣-១៤ ឆ្នាំ ដោយលោកក៏មិនសូវស្រួលខ្លួនដែរ ប៉ុន្តែក្រោយមក គាត់គិតថា ជីវិតរបស់គាត់នៅតែត្រូវបន្តទៅមុខទោះបីជាជួបការលំបាកក៏ដោយ ហើយតែងតែរក្សាទស្សនៈវិជ្ជមានជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4iZZlw8YvuiH-3bCkp47aDghXzbE-pgy6onUZNQHgEeiIwoTchwExir2vZs9fn8HZRCqhv-WR44Rk8nLtnihZXEMPsP6Q-RvVo7LaDHXIHoS4KDdGbEgjiJGnHqlXUBoUxtk7HcvkfcdQxDVAniZdO_8GvoJtNRAT_uqa7vhNoO28O000r5T8Cuznm_4/s720/photo_2023-07-07_16-09-45.jpg

គួរបញ្ជាក់ដែរថា Denis មានភាពល្បីល្បាញកាលពី ២ ឆ្នាំមុនបន្ទាប់ពីត្រូវបានសម្ភាសន៍អំពីរូបរាងដ៏ប្លែករបស់គាត់។ គាត់បានធ្វើឱ្យសហគមន៍អនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញពីអាយុពិតរបស់គាត់ ដោយមនុស្សជាច្រើនស្ទើរតែមិនជឿនៅពេលដែលគាត់មើលទៅដូចមិនចាស់តាមពេលវេលាសោះ។ នៅក្នុង Instagram របស់ Denis បច្ចុប្បន្នទាក់ទាញអ្នកតាមដានចំនួន ២០ ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwQlpFCOT_rdtL8ISLBiScIIkWzNa4V51B1B1uKcedzQrCwXvOCWuYASAGaUGxi_HNwpyyqWGJvHjkdP9oS-NrWxkfM6GvzBDV62paTBxezfQFg571KVYmiMV49G5zjLLpeL1zYNBZ5EwUYOjXSucW4IcG4cSrYcVU9_0jQIzLHsp_31PE3MYkjC_gTyA/s700/photo_2023-07-07_16-09-53.jpg

ប្រភព៖cafef.com

កូរ៉េខាងត្បូង ចាប់ផ្ដើមតវ៉ាប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ

0

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ រួចមក សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាលក្រុងសេអ៊ូល ជំរុញឲ្យថ្កោលទោស ដល់ផែនការរបស់ក្រុងតូក្យូ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ថា ក្រុមសមាជិករបស់គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមអង្គុយពេញមួយយប់ នៅខាងក្នុងរដ្ឋសភា តវ៉ាប្រឈងនឹងរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) និង ការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា (Fukushima) បង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Fukushima links must be monitored | The Standard

រដ្ឋាភិបាលក្រុងសេអូល បានបញ្ជាក់ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) ថា «កូរ៉េខាងត្បូង គោរពការសន្និដ្ឋានលើការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តចំពោះផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា។ រីឯកំហាប់សារធាតុវិទ្យុសកម្ម បំពេញតាមស្តង់ដារ សម្រាប់ការបញ្ចេញទឹក ទៅក្នុងមហាសមុទ្រ ដែលបានចម្រោះធាតុវិទ្យុសកម្មរួច ហើយត្រូវគេរំពឹង ថា នឹងមិនមានផលប៉ះពាល់ណាមួយ ដល់តំបន់មហាសមុទ្ររបស់យើងនោះឡើយ»។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Exclusive: IAEA chief Grossi hints at discord among Fukushima report  experts | Reuters

ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។

សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។South Korea respects IAEA review of Japan's Fukushima wastewater plan - CNA

លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។Fukushima Daiichi Nuclear Power Plant - Wikipedia

ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕