ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីនាងបានប្រកាសជាសាធារណៈនៅក្នុងកម្មវិធីមួយដោយបានបើកចំហចំណងស្នេហ៍មិនប្រកាន់ភេទឡើយមិនថាជាមនុស្សស្រីឬជាមនុស្សប្រុសសំខាន់ឱ្យតែរស់នៅជាមួយគ្នាមានក្តីសុខ។
បន្ទាប់ពីក្លាយជា MGC 2022 និងមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិជាលំដាប់រងទី៥ MGI 2022 ឃើញថាការងារសិល្បៈរបស់បវរកញ្ញារូបនេះមានជាហូរហែមិនថាចូលរួមកម្មវិធីនានា ជាទូតសុឆន្ទៈ សម្តែងរឿងភាគ សម្តែងកុន វត្តី ក្តោបការងារបានយ៉ាងច្រើន។
ទន្ទឹមនឹងភាពស្រស់ស្អាត និងការងាររបស់ វត្តី សាធារណជនក៏ចង់ដឹងដូចគ្នាពីជីវិតឯកជនរបស់នាងដូចគ្នាថាតើពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានម្ចាស់បេះដូងហើយឬនៅ ហើយបុរសប្រភេទណាដែលនាងចង់បានជាគូអនាគត។
មិនលាក់បាំងពីមហាជន តាមរយៈវីដេអូខ្លីនៅក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ពេជ្រ វត្តី បាននិយាយថាពេលនេះនាងមិនទាន់មានគូគាប់នៅឡើយទេគឺបេះដូងនាងទំនេរ ហើយនាងក៏បើកចំហចំណងស្នេហ៍ដូចគ្នាមិនថាមនុស្សស្រីឬមនុស្សប្រុសឡើយព្រោះសម័យនេះគេលែងប្រកាន់លើភេទហើយសំខាន់យើងរស់នៅជាមួយអ្នកណាមានក្តីសុខយើងរស់នៅជាមួយអ្នកហ្នឹង។
បន្ទាប់ពី វត្តី បញ្ជាក់យ៉ាងច្បាស់ៗដូចនេះហើយធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈហ្វេនៗរបស់នាងហាក់មិនប្រឆាំងឬរិះគន់ទៅលើការសម្រេចចិត្តរបស់នាងឡើយ។ ទោះជាយ៉ាងណានេះគ្រាន់តែគោលគំនិតរបស់នាងតែប៉ុណ្ណោះព្រោះពេលនេះនាងមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ដូច្នេះបុរសៗដែលមានចិត្តលបលួចស្រលាញ់ វត្តី កុំអាលអស់សង្ឃឹមអាចនៅចែចង់នាងបាន៕










