ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បទបញ្ជាយ៉ាងតឹងរឹង ទៅលើអជីវករដែលតែងតែឈរបក់ដៃហៅភ្ញៀវ នៅតាមបណ្តោយឆ្នេរកែប ដែលមើលទៅហាក់បង្កភាពអន្តិសុខជាខ្លាំងនៅតំបន់ខេត្តតំបន់ទេសចរណ៍មួយនេះ។
ដោយឃើញនូវទង្វើនេះ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានប្រាប់ឱ្យអាជីវករត្រូវឈប់ជាបន្ទាន់នូវសកម្មភាពឈរបក់ដៃហៅភ្ញៀវចូលតូបរបស់ខ្លួន។
លោកកបន្តថា៖” វាមិនចាំបាច់ទាល់តែសោះរឿងបក់ដៃហៅភ្ញៀវ ហើយបើសិនជាចង់ឱ្យភ្ញៀវចូលពីសាក្នុងហាងឬតូបរបស់យើង អាជីវករគប្បីត្រូវពង្រឹងគុណភាពម្ហូបអាហារ ដូចជាត្រូវមានអនាម័យ និងមានរស់ជាតិឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ ជាពិសេសសំដីសំដៅអត្តចរឹករបស់អាជីវករ សមគួរ ។ដូច្នេះមិនចាំបាច់ទៅឈរស្ទាក់ចាំមុខឡាន ឈរបក់ដៃហៅភ្ញៀវទេ គឺទុកឱ្យភ្ញៀវជាអ្នកសម្រេចចិត្តចូលហាងណាតូបណាអាស្រ័យលើភ្ញៀវទៅចុះ ។”
លោកសង្កត់ធ្ងន់ថា៖”បើសិនជាបងប្អូនរត់ទៅតោងឡានគេ បក់ដៃហៅគេចូល ចុះបើសិនជាមានករណីឡានទប់មិនជាប់បង្កជាគ្រោះថ្នាក់ តើគិតយ៉ាងម៉េច ហើយបើសិនជាករណីមានជម្លោះរវាងភ្ញៀវនិងអាជីវករ លោកមិនកាន់ជើងអាជីវករទេ គឺឱ្យភ្ញៀវជាអ្នកត្រូវហើយ ព្រោះតែគេបើកឡានលើផ្លូវសុខៗតែអាជីវករទៅបក់ដៃ និងរត់ទៅឈរមុខឡានគេ”។
ដោយឡែកក្រៅពីឈរបក់ដៃហៅភ្ញៀវនៅខេត្តកែប ក៏មានបញ្ហារឿងលក់គ្រឿងសមុទ្របន្លំភ្នែកជញ្ជីងផងដែរ ដែលអាជ្ញាធរ បាននៅកំពុងតាមដាន និងបញ្ឈប់ទង្វើនេះ៕










