Home Blog Page 157

ពលរដ្ឋហាតយ៉ៃចាប់ផ្ដើមបុ.កពោះសារជាថ្មី ក្រោយទឹកនៅក្នុងទំនប់កើនដល់កម្រិតប្រកាសអាសន្ន

0

ទើបស្រកទឹកមិនទាន់ស្ងួតដីស្រួលបួលផង ឥឡូវនេះនេះពលរដ្ឋស្រុកហាតយ៉ៃ ខេត្តសុងក្លា ចាប់ផ្ដើមភ័យបុ.កពោះសារជាថ្មី ក្រោយទទួលបានសារជូនដំណឹងតាមទូរស័ព្ទដៃពីអាជ្ញាធរថៃ ប្រកាសអាសន្នកម្រិតពណ៌លឿងចំពោះកម្ពស់ទឹកនៅក្នុងព្រែកក្លោងវត្ត ហក់ឡើងខ្ពស់រហូតហៀរចេញពីច្រាំង ដែលព្រមានឲ្យពួកគេត្រូវប្រុងប្រយ័ត្ន ឬជម្លៀសខ្លួនជាបន្ទាន់ប្រសិនបើចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadrx0GO7KQeDDzO4tesWzZN_QipPTZEBKUWyKb4vQrUTqNfvq9lUqXCO-u_9XzPT9IG_0Sy1AzIeLi4WhSE17B0pqADZtDatYYrxjqWu7Md6wMvuIZGMtZVbs5pgO199xMhGP-akyZKZlRpGr8DriU08dnjOnn7jmW4NnUpx7du-DBeprQvcTxyjZRuE9/s1024/photo_2025-12-19_10-17-25.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានព្រមានប្រជាពលរដ្ឋតាមបណ្តោយព្រែកក្លោងវត្តនៅស្រុកហាតយ៉ៃ និងតំបន់ទំនាបថា ទឹកកំពុងចាប់ផ្តើមហៀរច្រាំងទន្លេហើយ ដោយជំរុញពលរដ្ឋឱ្យផ្លាស់ទីសម្ភារៈទៅកាន់ទីទួលខ្ពស់ រក្សាទុកវត្ថុមានតម្លៃ និងឯកសារសំខាន់ៗតាមខ្លួនឲ្យបានល្អ ប្រុងប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី និងត្រូវតាមដានកម្រិតទឹកឲ្យបានដិតដល់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggbHk7sAkWSWIDxN9zcsDSlO20qvNTRFrU8AhgdYiwTEXx9GjG1-K-wisUl4gzwu9U9UKIkJUJWVwB9FcE9QSrooYrNZjh4v99acIZBp-zXjJo-M1jRnOdaP3f3okzNi2GDEzXFATQlGlol0-BcOsfFMStIn2cvjNKIRqbe3RgAFthVK-2BqwZf7sCV4Pk/s1280/photo_2025-12-19_10-17-26%20(2).jpg

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមថៃ (DDPM) កំពុងសហការជាមួយអ្នកផ្តល់សេវាបណ្តាញទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ ដើម្បីផ្ញើសារជូនដំណឹងតាមរយៈ Cell Broadcast ឲ្យប្រជាពលរដ្ឋបានដឹងពីស្ថានភាពជាប់ជាប្រចាំ និងចៀសវាងការធ្វេសប្រហែសដូចគ្រោះទឹកជំនន់កាលពីពេលថ្មីៗកន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipS0lgiv-MG_r9Nu2v1X8k_z2006v6l88JS3CvDPTtUdk8E5XZbSXFV2OKXJj5VvRr96UKGJKBKfz8MukQcbOTs6GgGt_i9B2H-LPbcdaIHylep2A_asBsEr0SrYXfptdafXzKt3jLb2jotgxV9nwmqsMKvfLDFMK3wF_t4YHNQnbGhL6a5gn-VFbbkjrn/s1280/photo_2025-12-19_10-17-26.jpg

គួររម្លឹកថា នៅចន្លោះចុងខែវិច្ឆិកាកន្លងទៅ តំបន់ភាគខាងត្បូងរបស់ថៃ ដែលមានជាពិសេសស្រុកហាតយ៉ៃ ខេត្តសុងក្លា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ ដែលបង្ករឡើងដោយព្យុះមូសុង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់ទឹកភ្លៀងនិងបំណាក់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22DRFXREVjVnlJhFwvrvU95Sg9FqmFLqwdUBf6tJd0sK1Rt8LDVlpWIAZM1ueVYav3aog77hFq20vVdIeJZI-8TOwc2VCrGA0WFsk8yK-Zcx592gATwd8tHkGjIjy6-jYvlwA8bQvARFLy5_IiYqPZvhInGFMbCj4g3v_mdgSzOwQol3Fv4AUIZ8nrR0c/s985/photo_2025-12-18_17-10-52%20(2).jpg

ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លា.ប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងនៅពេលនោះ គឺមានចំនួនជាង២៦៧នាក់ ប៉ុន្តែពលរដ្ឋបានរិះគន់រដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJPPa32vkTcFvBGBXfEekIIZDb7NaKAdQOXkW1j5PQwfQlxqmDlOCDE8WRt3dgLl66LpQ6dlvZJoCy3cj2fHWNhwuvuvGv57KzH7FwqzWGB1u4KBpK1vG5yt0fG8WAXf2mXxbtg9rr-nibRnq_3DmOpuO1nAdO7_gNfSsF_TuhbFpUnIRWMEAKA-SQ1Rcs/s995/photo_2025-12-18_17-10-52%20(3).jpg

លើសពីនេះពួកគេក៏បានស្ដីបន្ទោសរដ្ឋាភិបាលផងដែរថា មានការធ្វេសប្រហែសចំពោះការគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយ តាមរយៈភាពខ្វះចន្លោះក្នុងការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ឬត្រៀមខ្លួនទុកជាមុន និងអសមត្ថភាពក្នុងការស្វែងរកវិធីជម្លៀសពលរដ្ឋចេញពេលដែលទឹកជំនន់មកដល់ ទើបធ្វើឲ្យមានមនុស្សស្លា.ប់ និងគ្រោះថ្នាក់ច្រើនបែបនេះ៕

មិនមែនជាស្រុកកំណើតតែនេះជាមូលហេតុដែល រ៉េត សារីតា សម្រេចចិត្តរៀបការនៅខេត្តសៀមរាប

0

ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំពេលនេះ រ៉េត សារីតា និងគូដណ្តឹងជាជនបរទេសបានចូលរោងជ័យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយដែលពិធីមង្គលការអ្នកទាំងពីររៀបចំនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សារីតា បានទម្លាយប្រាប់សាធារណជនអំពីមូលហេតុដែលនាងនិងស្វាមីជ្រើសរើសទឹកដីអង្គររៀបចំពិធីសំខាន់ក្នុងជីវិតរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8q3Iho4IkS8M7YJ9XOWBSPd_Rm4ZHchQNM4OYtovsobui8Ar5bdgHWkeHcQM0S1yuaAHJnHpTNwy5231Fqw017L8QYQu4x-xR_PcFW0ku0Z9PsNoeZ3gFzlcD73Q1xMzoVv4L8OStPN3tsfM2JQZjGwOqngLnfBdmGExDlbMbQLgCZfs3tsUYn4Py7wt/s2048/image_2025-12-19_11-03-55.png
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ រ៉េត សារីតា បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខេត្តសៀមរាបមិនមែនជាស្រុកកំណើតយើងខ្ញុំទាំងពីរនាក់ទេប៉ុន្តែទីនេះគឺជាកន្លែងមួយដែលមានអត្ថន័យនិងពិសេសបំផុតសម្រាប់យើងខ្ញុំទាំងពីរនាក់ ដែលពិតជាស័ក្តិសមក្នុងការទទួលបាននូវការគោរពខ្ពង់ខ្ពស់បំផុត ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ហេតុនេះហើយខេត្តសៀមរាបបានក្លាយជាទីតាំងសម្រាប់យើងខ្ញុំទាំងពីររូប រៀបអាពាហ៍ពិពាហ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNjfyMk3t7grIScWY698EWwh5ejrQETAe5YR3ZtgSjtgbs-CzwmOAEYP3xkfGKJ-6V5yjbDd003ITpMBaJ5ieq8nY0nkBwxpdmpnz2LmrXdXPGSLsDYfxJRFI3dXexe8mGO8extiIuTyvEBvS39a_0616EOQNVpSsr5I7GU3GHSERmG_WFbfXwNWxtFdO/s2048/image_2025-12-19_11-03-56.png

មូលហេតុចម្បងដែល រ៉េត សារីតា និងស្វាមីជនបរទេសសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅលើទឹកដីអច្ឆរិយៈនេះគឺក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌អរិយធម៌ ទេសចរណ៍ ទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ និងជាចរន្តសេដ្ឋកិច្ចជួយទៅដល់សិល្បករនិងអាជីវកម្មក្នុងស្រុក។ មូលហេតុចុងក្រោយនោះគឺដោយសារអ្នកទាំងពីរគោរពនិងស្រឡាញ់ទឹកដីអច្ឆរិយៈនេះជាខ្លាំងដែលមិនអាចកាត់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJBB7B4nDy5ve-CbRrL1pHp9wVamKLUfsCXHKmxrWHmy4LpIWSeSxTSHY1oJAtW6I5jRrv6fclFL3RP6c9eK2gdlj8gqR-SZM1Ty8NvUgTjemxdBz_jLoSNDkfAAbMamp_JeM-g6JG4TztW4usj1ddY0XfZy3iHbcOgdU9tNt5eSFfOA-LSmQy2IPwEY47/s1440/image_2025-12-19_11-03-53%20(2).png

ងាកមកកាន់លោក តូម៉ាស់ ហ៊ីមេនេស វិញបានបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗមុនពេលរៀបអាពាហ៍ពិពាហ៍ជាមួយនឹង រ៉េត សារីតា លោកបង្ហាញថាដ្បិតលោកមានឈាមជ័រអាម៉េរិកប៉ុន្តែលោកមានបេះដូងជាខ្មែរ ខណៈលោកក៏ធ្លាប់បួសក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPEobPY2I75E5V-MqA9U2vFiNomYbRWl-eMrfErOVnHl9cenGASugozlyNT2OjHN-pkqezOXbX6Su86wOVfog0jTX2h7z8CCCbF-FcGL2Ke0JYM2cdWii23CiGG2zEkSXq9N-py6s3ZrPKv4CaE1dgnam7BxgR67Sqd3QgDQf_SNABWerpPtpft4T-lUC/s1800/image_2025-12-19_11-04-02.png

គួរបញ្ជាក់ផងដែរថា លោក តូម៉ាស់ បានស្នើសុំ រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រៀបការគឺនៅខែកុម្ភៈ ឆ្នាំ២០២៤ លើភ្នំទឹកកកនៃប្រទេស New Zealand៕

នេន ទុំ ថាមិនយកខ្មែរធ្វើជាសត្រូវទេពេលនេះក្រោយច្រៀងឱ្យអ្នកភៀសសឹករំសាយទុក្ខសោកខ្លះហើយរងការវែកញែក

0

បន្ទាប់ពីបង្ហោះវីដេអូបកស្រាយចម្រៀងឱ្យបងប្អូនស្ថិតនៅក្នុងជំរុំភៀសសឹករំសាយទុក្ខកង្វល់ខ្លះតារាចម្រៀង នេន ទុំ ត្រូវបានគណនីមួយចំនួនតូចបញ្ចេញមតិរិះគន់ដែលបង្ហាញថាមិនទំនង។ ជាការឆ្លើយតប នេនទុំ បានបញ្ជាក់ថាពេលនេះលោកមិនយកខ្មែរធ្វើជាសត្រូវនោះទេហើយលោកនៅតែបន្តការងារដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpuIzTkzDNsqTfRI5LdXtOLqERb2KG893P9JH4osC1dLqmwuWLsptLWtx9jXgHOx1CE7L51S8lnBuTR64zhpTdO2PNUYWF_HYokktcm0s4aAispg7iikMLZAigqPH38Y1URuret1gEyyhGQg8bn1XhytAeLHxX-3baA27dYQqf_uKJ6OypChrTx4Sk5Dgc/s2048/image_2025-12-18_14-04-09.png

កាលពីថ្ងៃទី១៦ ខែធ្នូ តារាចម្រៀង នេន ទុំ បានបង្ហោះវីដេអូមួយដែលលោកបានយកអំណោយជូនដល់បងប្អូនភៀសសឹកដែលរងទុក្ខដោយសារតែការឈ្លានពានរបស់សៀម។ មិនត្រឹមតែផ្តល់អំណោយប៉ុណ្ណោះទេ នេន ទុំ បានយកតន្រ្តីមកព្យាបាលផ្លូវចិត្ត និងឱ្យបងប្អូននៅទីនោះរំសាយទុក្ខសោកខ្លះពីព្រោះលោកឃើញថាម្នាក់ៗគឺពិតជាមានកង្វល់ខ្លាំងណាស់។ ទោះយ៉ាងណា វីដេអូដែលផ្តល់ការសប្បាយរបស់ នេន ទុំ ត្រូវបានអ្នកលេងបណ្តាញសង្គមប៉ុន្មាននាក់បញ្ចេញមតិរិះគន់ចំពោះសកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYdQV1vpc898s-ZVVwCvIz0KDhEhcg03G9mVwoNv_z5Ol5qqDyMi9aXXoiWrZyWBoGwFeQmUBW9hzL5jpTvRohJ8R7ZZKaNt6X0LhmIgTucfww2GDzjIJ_h5GlWvG2xHCNzuuvRqTR-XClByAb59NNriPm2YlWieDG9HzuS37VdLc-zKBAxRCIWBUhRmPj/s2048/image_2025-10-23_09-06-43%20(3).png

នៅថ្ងៃទី១៨ ខែធ្នូ នេន ទុំ បានចេញវីដេអូមួយជាមួយនឹងចំណងជើងថា «ខ្ញុំមិនយកខ្មែរធ្វើសត្រូវឡើយ តស់ជួយគ្នាបន្តទៀត»។ តារាចម្រៀងរូបនេះបាននិយាយថា មានអ្នកតិះដៀលលោកប៉ុន្តែមានចំនួនតិចនោះទេខណៈក៏មានអ្នកឆាតមកលើកទឹកចិត្តកុំឱ្យគិតច្រើនចំពោះការរិះគន់នេះដោយជំរុញឱ្យធ្វើមូលនិធិបន្ត។ លោក នេន ទុំ បានបញ្ជាក់ថាលោកនឹងមិនឈប់នោះទេហើយក៏មិនយកខ្មែរណាមកធ្វើជាសត្រូវក្នុងពេលនោះទេហើយអ្នកផ្សេងគិតយ៉ាងមិចគិតចុះប៉ុន្តែលោកទៅផ្ទាល់បានដឹងថាទីនោះស្មុគយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoNOlS9UIMLtE3NgeuzBSF2wxDa9vNUariNTp-NhLvSpoDVnRa51imsh_1E1fRYTMBtOJJRKIpPG_0lX3vTDesoSCh9lJ6atNKkfVP6hz7daRF_a8sCNZCnX-0HbOzvcocj3TVyhovmAF4Tjfg8tA7FEVJ8NQec0oXg3Fs3V_-DHStkCX0ICsWDsFNLK8/s1280/image_2025-10-23_09-06-46%20(2).png

ម្ចាស់បទ«លុយខ្មែរ» បន្តទៀតថា នៅកន្លែងភៀសសឹកគឺពោរពេញដោយភាពស្រងូតស្រងាត់ ទឹកមុខស្ងួត ហើយលោកទៅដល់ក៏ស្លុង បាក់ទឹកចិត្តទៅតាមជាមួយដែរ។ ដូច្នេះហើយទើបលោកច្រៀងឱ្យពួកគាត់សប្បាយធូរអារម្មណ៍ខ្លះបើអង្គុយតែទុក្ខធ្វើអ្វីមិនចេញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUe8bnOYGlFmk4r8WENJByHkC14jVa297V8kN20Ws-J8pyR1q8RhsgMfk3DRw3OrYzjt_xi8G3A3hShX5HHogJeksMaLZiEE29QAMPEdS1Vcc4g5EFiB62qRcgLFw3cIxy9C9friBaykahabgeV7_R0ujvFAJ5oDc0WJIfa8xUEXAKUWz6ASnP2jV-VAkn/s2048/image_2025-12-18_14-04-09%20(3).png

ជាមួយគ្នានេះ តារាចម្រៀង នេន ទុំ បានអះអាងដោយម៉ឺងមាត់ថាលុយជំនួយរបស់មហាជននឹងធានាមិនឱ្យបាត់ឡើយគឺនឹងបានមកដល់ដៃបងប្អូនភៀសសឹកនិងនាំអារម្មណ៍ល្អៗឱ្យពួកគាត់ធូរស្បើយជាងនេះ៕

ទីនីន និង គង់ ស្រីមុំ ត្រូវគ្នាវិញខណៈបញ្ជាក់ថានេះមិនមែនជាការសម្តែង

0

កាលពីមួយរយៈមុនអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងរវាង ទីនីន និង គង់ ស្រីមុំ រហូតការ live កាលពីឆ្នាំផ្ទុះកក្រើក២០២២ ឡើងវិញ។ ទោះយ៉ាងណា ជម្លោះ ការអន់ចិត្តខឹងសម្បារទាំងប៉ុន្មានត្រូវបានបញ្ចប់បន្ទាប់ពីអ្នកទាំងពីរជានានិងសាមគ្គីគ្នាវិញខណៈ ទីនីន បានបញ្ជាក់ច្បាស់ៗថាពុំមែនជាការសម្តែងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxU0v9iiA5BsBi9xmsZxSBRt3zpV48fN7XihvGHx1OZFAhcSmb49cmk5Cs6DooxsTseBpAIdrrdDogPtVGeZGNyO361JGYuPgLyEA4BnTgummjRR2DIAvEw48RUL6GJ_thZKG7fo-SAF_LwCB1pTNlXz9KACITvE0-tK8dHK6tlVqAI3tR0AW5a5QcwZe/s2048/image_2025-12-19_09-00-36.png
ក្នុងពេលដែលថៃឈ្លានពានបង្កសង្គ្រាមពលរដ្ឋមានការសាមគ្គីគ្នាយ៉ាងខ្លាំង ហើយអ្នកដែលធ្លាប់មានទំនាស់ជាមួយគ្នាមួយចំនួនក៏សម្រេចចិត្តវិលមកផ្សះផ្សាគ្នាដើម្បីកុំឱ្យសត្រូវមើលងាយ។ កាលពីវគ្គមុន ប៉ីប៉ី ឌី គឺបានជានាជាមួយនឹង ទីនីន ខណៈពេលនេះ គង់ ស្រីមុំ និង ទីនីន ក៏វិលមកផ្សះផ្សាគ្នាបញ្ចប់ជម្លោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh-eld05NovgRv8HKCZujIKe6KechRNpSr75AsXlyEQNdxsRocxt5ZV9PdCOX_awGmodgSJg9yo8p3rRBk2aLojCJQXmKoqR6oQmdYQoRIkgPslmd2_Eed47sokZcKW3H8t3QtoI5C5Tl6aGr2JbuacT49TheeEYQRBMYxFx-PkmZ5WAql5My8iNs6TOM/s2048/image_2025-12-19_09-00-28.png

កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ទីនីន បានបង្ហោះរូបមួយសន្លឹកជាមួយនឹង គង់ ចាន់ស្រីមុំ ដោយបានសរសេរថា «This war bring people together បងមុំយកជំនួយមកទម្លាក់ខាង TyninShop»។ ចំណែកឯ គង់ ស្រីមុំ បានបង្ហោះរូបភាពដោយភ្ជាប់មកជាមួយពាក្យពេចន៍ថា «គ្រប់យ៉ាងត្រូវបានបញ្ចប់ដោយសន្តិភាព ខ្មែរស្រលាញ់ខ្មែរ ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ ញាតិច្រើនប្រសើរជាងសត្រូវ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7MmW3I4MhrS_agq5ZRr9CB65Uio7RwR4mV7SihlD9Nb0Iss0c7SmhegV1DVGAmm2yvGAj0j9pLxi08CoqCX-JXCxmG6-HcwHnTWVFv8JouE0BGVKaFHENS-Cl1eqztyMcFf78JC-GR8ykkPaW9Wl5DBU9NXV4qJV5Kfu0veKeLzpVGEvSQPHXRcP9bLc/s1836/image_2025-12-19_09-00-28%20(2).png
ទោះយ៉ាងណា បន្ទាប់ពីមានជម្លោះក្តៅគគុកផ្អើលបណ្តាញសង្គមស្រាប់តែសម្រេចចិត្តវិលមកជានាគ្នាវិញអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា សកម្មភាពរបស់ ទីនីន និង គង់ ស្រីមុំ គឺក្លែងក្លាយធ្វើជាត្រូវគ្នាប៉ុណ្ណោះ។ ពាក្យសម្តីចោទប្រកាន់នេះ ទីនីន បានច្រានចោលដោយបញ្ជាក់ថានាងមិនបានញញឹមក្លែងក្លាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq7unf3Heo9asLqjcs1gJj_crAfo2jKkSSz6-d3h0NVum0a3G124wplKKSPq8hhxmbft5-b4KuboQIzUofr-IyVqzkCaSWVEXp17u-M2HljOJTSFhXcYldLt__tlAui-hfrl6-n2mzSKBgMt5zG58gfP5tLX8809cYJdKRQR2sQGnqoty-Q9A6UKsiNG72/s2048/image_2025-12-19_09-00-32.png

ទីនីន បានបង្ហោះសំណេរថា «ឈប់និយាយពាក្យលេងសើច Fake to Fake បានអត់? មនុស្សខ្ញុំអត់ចេះសម្តែងទេ បើបើកចិត្តទទួលយកបានខ្ញុំបើកចិត្ត។ បើអត់ទេខ្ញុំក៏អត់ចេះញញឹមសម្តែងដែរ .! ខ្ញុំសប្បាយចិត្ត ចង់ទម្លាក់ចោលរឿងមិនល្អ ចង់មានក្តីសុខ មានញាតិមិត្តរាប់អានធម្មតា។ ខ្ញុំមិនមែនពួកសៀម ដើរសន្សំរឿងក្តៅក្រហាយដាក់ខ្លួនទេ »។ ការបង្ហោះនេះ គង់ ចាន់ស្រីមុំ បានចូលខម្មិនដែរថា «ត្រូវណាស់អូនកុំខ្វល់ច្រើនអី ត្រូវសន្សំញាតិប្រសើរជាងសន្សំសត្រូវ»។ គួរឱ្យដឹងថា ការជានាគ្នារវាង ទីនីន និង គង់ ចាន់ស្រីមុំ គឺមានការជួយជ្រោមជ្រែងពីលោកថង៕

ថៃខ្លាចរូបភាពតាមផ្កាយរណបមកផ្ទៀងផ្ទាត់ពីប្រតិបត្តិការឈ្លានពា.នកម្ពុជា!

0

អុញនោះ លោកនាយករដ្ឋមន្ត្រីថៃភ័យខ្លាចការពិតនឹងត្រូវបានបង្ហាញហើយ ការពិតនេះនឹងធ្វើឱ្យប្រទេសថៃទាំងមូលខ្មាស់អន្តរជាតិ ខ្មាស់ជាតិថៃខ្លួនឯង ដែលមានមេដឹកនាំចូលចិត្តកុហក ក៏ព្រោះតែការកុហក ល្មោភសង្គ្រា.ម ចង់កាន់អំណាចបន្តទៀត បានប្រើប្រាស់សង្គ្រា.មទាមទារយកល្បី មិនស្តាយជីវិតជនស្លូតត្រង់នៅតាមសមរភូមិ ។

ជាការអះអាងឆ្លើយតបនឹងប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim, ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅថ្មីៗនេះ ដោយភាគីទាំងអស់បានឯកភាពយករូបភាពផ្កាយរណបដែលបានថតអំឡុងពេល និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ។ វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ ហើយកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ គឺលើកលែងតែថៃដែលមិនគាំទ្រ ថែមទាំងបាននិយាយថា អន្តរជាតិគ្មានសិទ្ធិយករូបភាពតាមរយៈផ្កាយរណប មកបង្ហាញផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់កងទ័ពថៃឡើយ ។ សំណួរសួរថា តើថៃខ្លាចអ្វី បើមាស មិនគួរខ្លាចភ្លើងឡើយ?

មេដឹកនាំថៃបានចោទប្រកាន់កម្ពុជាបា.ញ់មុនបណ្តាលឱ្យផ្ទុះសង្គ្រាមជាថ្មី រីឯថៃប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ និងពលរដ្ឋ ទាំងដែលការពិត ភាគីថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ថែមទាំងប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ យន្តហោះទម្លាក់គ្រាប់បែ.ក បំផ្លិចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងច្រើន ។ ការវាយប្រ.ហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មិនមែនការពារខ្លួនដូចមេដឹកនាំថៃនិយាយទេ គឺជាសង្គ្រា.មឈ្លានពា.នទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ពីព្រោះពេលប្រធានអាស៊ានកំណត់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃបើកផ្កាយរណបមើលថាតើភាគីណាបា.ញ់មុន ក្នុងកិច្ចប្រជុំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បែរជាថៃសុំពន្យារពេល ។

គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១២ថ្ងៃហើយដែលកងទ័ពថៃបានបើកការវាយប្រ.ហារឈ្លានពា.នមកលើដែនអធិបតេយ្យកម្ពុជា ខណៈវីរកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួនតបតវិញដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋ ។ សង្គ្រា.មលើកទី២បង្កឡើងដោយកងទ័ពថៃបានអូសបន្លាយពេលយូរជាងសង្គ្រាមលើកទី១កាលពីខែកក្កដា ហើយសង្គ្រា.មលើកនេះមានការជួយសម្របសម្រួលជាថ្មីពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការសម្របសម្រួល និងរិះគ.ន់ការបង្ហាញរូបភាពភស្តុតាងពីផ្កាយរណប ពីព្រោះខ្លាចពិភពលោកដឹងការពិតថា កងទ័ពថៃបា.ញ់មុន ។

សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃដ៏គឃ្លើនដែលកំពុងបន្តកើតឡើងឥតឈប់ឈរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់តំបន់ និងសកល ។ សង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ មិនមែនជាសង្គ្រាមព្រំដែនទេ ប៉ុន្តែជាការឈ្លានពានទឹកដីកម្ពុជា ដោយការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ។

ប្រធានអាស៊ានបានកំណត់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ គឺជាថ្ងៃបើកផ្កាយរណបមើលថា តើភាគីណាបាញ់មុនក្នុងកិច្ចប្រជុំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប៉ុន្តែត្រូវភាគីថៃសុំពន្យារពេលកិច្ចប្រជុំ ពីព្រោះខ្លាចពិភពលោកដឹងការពិតថា កងទ័ពថៃបា.ញ់មុន ហើយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin ថា គ្មានអ្នកណាមានសិទ្ធិបើករូបភាពភស្តុតាងពីផ្កាយរណបទម្លាក់កំហុសមកលើកងទ័ពថៃទេ ។ នេះជាភាពរឹងរូសរបស់លោក Anutin ហើយសង្គ្រាមនេះ បើមហាអំណាចនានាមិនលូកដៃ, អង្គការសហប្រជាជាតិ និងអាស៊ានមិនបញ្ចប់ទេ ថៃនៅតែរករឿងបង្កជម្លោះបន្តចោទប្រកាន់កម្ពុជាគ្មានថ្ងៃបញ្ចប់ ។

ពេលផ្តល់សម្ភាសន៍ក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងមក លោក Anutin បដិសេធមិនគាំទ្រការបង្ហាញរូបភាពភស្តុតាងពីផ្កាយរណបរបស់ប្រទេសណាទាំងអស់ និងនិយាយកុហកថា កងទ័ពថៃមិនបានបាញ់មុន មិនបានឈ្លានពាន និងបង្កហេតុឡើយ តើមានសិទ្ធិអ្វីចង់យកផ្កាយរណបអាមេរិកមកបង្ហាញប្រតិបត្តិការរបស់កងទ័ពថៃ ។ លោកថែមទាំងចោទប្រកាន់កម្ពុជាបង្កសង្គ្រាមមុនទៅវិញ ទាំងដែលការពិត សង្គ្រាមនេះបង្កឡើងដោយរដ្ឋាភិបាលថៃរៀបចំផែនការជាមុនជាមួយកងទ័ពដើម្បីទទួលផលប្រយោជន៍នយោបាយ រកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី១១ ខែធ្នូ និងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១២ ខែធ្នូ ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ។ សម្តេចបញ្ជាក់ថា ចំពោះហេតុការណ៍បាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធជាថ្មីរវាងប្រទេសទាំងពីរ កងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជា ៖ រូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ។ វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ កម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការ ។

គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ កងទ័ពថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ ដោយការបាញ់ផ្សែងពុល ។ កងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ៕

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបារម្ភពីថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែកលើជនស៊ីវិល

0

ពិភពលោក និងអង្គការសហប្រជាជាតិចាប់ផ្តើមមើលឃើញពីទង្វើឈ្លានពា.នរបស់កងទ័ពថៃហើយ បន្ទាប់ពីប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កមិនរើសគោលដៅ ជាពិសេស លើតំបន់ជនស៊ីវិលកម្ពុជា ។ នេះជាទង្វើឈ្លានពា.នដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងគឃ្លើន និងទាត់ចោលការសម្របសម្រួលពីមហាអំណាចនានា ហើយថៃថែមទាំងចោទប្រកាន់ថា តំបន់ទាំងនេះសុទ្ធតែជាទីតាំង Scammer ដែលជាគោលដៅកំទេ.ចដោយយន្តហោះ F-16 ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រា.មរវាងកម្ពុជានិងថៃដែលអូសបន្លាយយូរថ្ងៃ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែកមិនរើសគោលដៅ ជាពិសេស លើតំបន់ជនស៊ីវិលកម្ពុជារស់នៅ ។ លោកអំពាវនាវឱ្យថៃបញ្ឈប់ការធ្វើសង្គ្រា.មឈ្លានពានជាបន្ទាន់ ពីព្រោះការទម្លាក់គ្រា.ប់បែករបស់ថៃធ្វើឱ្យជនស៊ីវិលកម្ពុជាមានគ្រោះថ្នា.ក់យ៉ាងខ្លាំង ។

ខ្ញុំភ្ញាក់ផ្អើលណាស់ដែលកងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន និងកាំភ្លើងធំវាយប្រហារមកលើតំបន់ជនស៊ីវិលកម្ពុជា និងប្រាសាទបុរាណ ។ យោងតាមច្បាប់មនុស្សធម៌អន្តរជាតិបញ្ជាក់យ៉ាងច្បាស់ថា ការការពារជីវិតជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺមានសារៈសំខាន់ និងចាំបាច់បំផុត ។ នេះបើតាមការលើកឡើងរបស់លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ។

លោកបន្តថា រាល់ការវាយប្រហារពីសំណាក់កងទ័ពថៃ ត្រូវតែគោរពតាមគោលការណ៍ជាមូលដ្ឋានដែលចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ៖ កំណត់គោលដៅច្បាស់លាស់ ភាពចាំបាច់ និងប្រុងប្រយ័ត្នបំផុត ដើម្បីការពារជីវិតជនស្លូតត្រង់ ប៉ុន្តែកងទ័ពថៃវាយប្រហារមិនរើសគោលដៅឡើយ ។ លោកអំពាវនាវឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃជាបន្ទាន់ និងវិលមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដោយ OHCHR ត្រៀមខ្លួនរួចរាល់ក្នុងការកសាងទំនុកចិត្ត និងការពារអាយុជីវិតជនស្លូតត្រង់ ។

គួរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ កងទ័ពថៃនៅតែប្រព្រឹត្តទង្វើឈ្លានពានដ៏ឃោរឃៅវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា រួមមាន ៖ តំបន់ជនស៊ីវិល តំបន់បេតិកភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជា ៖ យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក កាំភ្លើងធំ រថក្រោះ នាវាចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនទម្លាក់គ្រាប់បែក ដ្រូនពាំក្បាលគ្រាប់ ដ្រូនបាញ់ផ្សែងពុល និងដ្រូនអត្តឃាត ។

បន្ទាប់ពីប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិលកម្ពុជាមិនឈប់ឈរ ភាគីថៃបានចោទប្រកាន់ដើម្បីបិទបាំងកំហុសរបស់ខ្លួនកុំឱ្យរងការស្តីបន្ទោសពីអន្តរជាតិ ថាយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើទីតាំងក្រុមឧក្រិដ្ឋកម្មឆ្លងដែនដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្លួន ។ លើសពីនេះ សារព័ត៌មានគ្រប់អង្គភាពរបស់ថៃព្យាយាមផ្សាយបំភ្លៃថា កាស៊ីណូនៅតាមព្រំដែនកម្ពុជា សុទ្ធតែជាទីតាំង Scammer ទើបថៃចាំបាច់ត្រូវកំទេច ទាំងដែលការពិត ប្រទេសថៃខ្លួនឯងជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតលើពិភពលោក និងជាកន្លែងជួញដូរមនុស្សឆ្លងដែន ។

កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាជាប្រទេសឆបោកអនឡាញ ដើម្បីយកលេសបង្កើនភាពតានតឹងដោយប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ។ ទង្វើរបស់ភាគីថៃគ្រាន់តែបម្រើដល់សកម្មភាពឈ្លានពានលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ ។

កងទ័ពថៃបានធ្វើសកម្មភាពហួសបន្ទាត់ព្រំដែន រំលោភអធិបតេយ្យកម្ពុជាកាន់តែជ្រៅ និងវាយប្រហារតាមទំនើងចិត្ត ដែលធ្វើឱ្យសហគមន៍អន្តរជាតិចាប់ផ្តើមបាត់បង់ការជឿទុកចិត្ត ។ លើសពីនេះ ថៃបានចោទប្រកាន់កម្ពុជាដោយគ្មានភស្តុតាងថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីមកជួយក្នុងជម្លោះជាមួយថៃ និងចោទប្រកាន់ចិនផ្តល់អាវុធថ្មីឱ្យកម្ពុជា ប៉ុន្តែត្រូវបានរុស្ស៊ីនិងចិនទាត់ចោលការចោទប្រកាន់ទាំងនេះ ៕

ដ្រូនស៊ើបការណ៍ខ្នាតធំរបស់ថៃដែលធ្លាក់ឆេះកាលពីយប់មិញ មានតម្លៃជិត ២០លានដុល្លារ

0

យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨យប់មិញនេះ គឺជាប្រភេទ Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដោយបើចែកទៅក្នុងមួយគ្រឿងមានតម្លៃ ១៩លានដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUi15_ZfvK0Zpo3LWo9Y9FSG5yMWBsffpUH6qQPdq0SpomtMJ1sVPi2Ak0Z9tEwvvcfHwGlu9RKnhxxCRWRWhooRflcqPkad-JJeUFa7crcpp_gjJrcmqH8ewCE71e37Lfy22QPGghKjZyms1wfjPDAg92JZ60Tu1O-Et_zJiqu_LnqTXiyMukvWS_UeCn/s960/photo_2025-12-19_09-06-07%20(2).jpg
តាមការរៀបរាប់បន្ថែមរបស់ប្រភពខាងលើនេះ ទាក់ទងនឹងការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ថៃបានចំណាយអស់ ២៧លានដុល្លារអាមេរិកសម្រាប់ ៣ គ្រឿងនេះពីប្រទេសអុីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidmbocxdBh_JVpxcqgeKIlE2M7z29JskAoZP9ZHJ6_FudCXzFNvDhmr9nwYwp0ifyW4o_pj4wfakzgzzCikR05vS1UuDQZIyitnCYLNgB3I0sGPq3-AtibekWQtJDgNKh58sfmN0tOXR-0sYPXvhKTVZVL9ZhHpGIJvbks25sIw-EBWLSdIkR-NUNjm4Zr/s1170/photo_2025-12-19_09-06-07.jpg
ដោយឡែកចំពោះការបំពាក់បច្ចេកវិទ្យា ថៃបានអស់ជាង ៣០លានដុល្លារអាមេរិកពីប្រទេសមុិចសិច និងចំណាយ ៤លានដុល្លារអាមេរិកក្នុងមួយគ្រឿងបន្ថែម សម្រាប់សំបកតួរដែលធ្វើពីលោហៈធាតុពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO2IsAvQXx0eZx5qrWts892odewShXY_b16oIoPTK2TJutcW9klwwjFAiZgKoaY9dtlfBkYJ4hZA4LxNnc0pFZYl6IT0sqkmsMq20277GQIOzo1qn0Cnzo1wxzmCLlOR0NqbZtCy87oFy1CMSR71M7j3NiA0u2we_B_zosR46kUD5zFeIGyV98r1FGldGS/s1280/photo_2025-12-19_09-06-08%20(2).jpg

ដូច្នេះសរុបមក ក្នុងមួយគ្រឿង ដ្រូននេះមានតម្លៃរហូតដល់ជាង ១៩លានដុល្លារអាមេរិកឯណោះ។ ហើយបន្ទាប់ពីបានធ្លាក់អស់១គ្រឿងកាលពីយប់មិញ ធ្វើឲ្យថៃនៅសល់តែ ២ គ្រឿងទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibUnVvtvPB3-jW-hQ589qmkCX0zMFyL1QI1ATnUKeYrSINAR-b1kQEKWz7nlLZcK8uhPBeHG8J2XdMFEGctJAkha3QN0SjCTHdPUeko9q9yFhzYQ1_EVXffk2-44dIiM4uTmlF_VoKnACVcRwC3EhWKqupu17zMEsYpiGWWY_qsGPCMI7Vc2w1QhoRa9vC/s640/photo_2025-12-19_09-06-08%20(3).jpg

គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញអាកាសយានគ្មានមនុស្សបើកមួយគ្រឿងធ្លាក់និងឆេះ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងក្រោយមកក៏បានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFfTAD4vEhiEq_sGLTbJP-qph8sZXqRWSBzl6RMFm4w20MBL4fezB3WCamTIOF_iMCIXA8Nbmg8iP2lMcBh5vxbA638S6H5LiJ0-qRMDS_KQC2lzDJwfKhulHEk79z4NodwrYIbNHi5G8EnAqHdDGLl33HH9wisKCLCJ5AFc_uXPIJL4LzookNkYsvpOU/s1280/photo_2025-12-19_09-06-08.jpg
ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានធ្វើការសនិដ្ឋានថា យាននេះគឺជាដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ ដែលចំពោះការធ្លាក់នេះទៀតសោត អាចមិនមែនដោយចៃដន្យឡើយ៕

កម្មពៀរទាន់ហន់! ទើបតែស្រកថ្ងៃមុនសោះ ពេលនេះ ទឹកជំនន់ចាប់ផ្តើមវាយប្រ.ហារស្រុកហាតយៃរបស់ថៃទៀតហើយ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ទឹកជំនន់ចាប់ផ្តើមវាយប្រ.ហារស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ ម្តងទៀតហើយ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងនាំគ្នាបង្ហោះរូបភាពទឹកលិចពេញបណ្តាញសង្គម ពីព្រោះពួកគេទើបតែរួចផុតពីគ្រោះថ្នា.ក់ដែលបង្កឡើងដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ។ អាជ្ញាធរស្រុកហាតយៃបានប្រជុំបន្ទាន់ និងដាក់ទង់ជាតិពណ៌លឿងប្រកាសអាសន្នឱ្យពលរដ្ឋឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីទឹកជំនន់លើកមុនបានឆក់យកជីវិតពលរដ្ឋរហូតដល់ជាង១,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN9dmEQeKc7oL-fzyI9z62HqPqI2Gewtx0hPPf5cHTNWBCMlm1ieNnUtzTp-5556kvvYKM3i-1deFJCvDuisacDYyOkcfjrW3f0nCodd4AJTzfai520FRUf4gIAivSz3R-lXKbmXVCHYqRN5FdkfZSrFni0yacSiZmHcCDBq93UgOKcGtKaubBjGijWsg/s955/photo_2025-12-18_17-08-03.jpg

នៅថ្ងៃទី១៨ ខែធ្នូ ពលរដ្ឋស្រុកហាតយៃ និងស្រុកផ្សេងទៀតដែលនៅជាប់គ្នាក្នុងខេត្តសុងក្លា បារម្ភខ្លាំងដោយសារភ្លៀងធ្លាក់មិនឈប់ឈរតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃត្រង់ថ្ងៃទី១៨ ខែធ្នូន នៅមិនទាន់រាំង ដែលធ្វើឱ្យពលរដ្ឋ និងអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ អ្នកលេងបណ្តាញសង្គមបានបង្ហោះរូបភាពទឹកជំនន់ជាថ្មីនៅស្រុកហាតយៃ និងស្រុកផ្សេងៗយ៉ាងច្រើន ហើយមនុស្សភាគច្រើនបារម្ភខ្លាចមានទឹកជំនន់ធ្ងន់ធ្ងរកើតឡើងជាថ្មី ខណៈខ្លះទៀតថា ខ្លួនទើបតែលាងសម្អាតផ្ទះសម្បែងរួចរាល់ និងមិនទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាត (ឬជាង២០០ដុល្លារ) ពីរដ្ឋាភិបាលនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5YQ11A-SS7y7XBiQJuc88jqw-LUA_Pty5VP04Yl04s52hz7eIDEGUxFaAaDciaRqpzacFLYHTs_7lkZsHnnFlBvrlCXGDJmr688yxfVyPy7aNNAEpPONrEghyCGXOvX4gCXQNlVOVWdqXLZmhPyoJ9Jt8_WUUdWdLFDyIXZOg-Jxol4t_POkAA3YuoBqv/s718/photo_2025-12-18_17-08-59.jpg
តាមការប្រកាសរបស់ឧតុនិយមភាគខាងត្បូង នៅថ្ងៃទី១៨ ខែធ្នូ គឺស្រុកមួយចំនួនរបស់ខេត្តសុងក្លា មានភ្លៀងធ្លាក់ រួមទាំងខេត្តប៉ាត់តានី យ៉ាឡា និងណារ៉ាធិវ៉ាត ព្រមទាំងមានខ្យល់មូសុងគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និងសមុទ្រអាន់តាម៉ាន់ ។ ហេតុនេះ ឧតុនិយមសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ ខ្យល់ព្យុះ ផ្គររន្ទះ រីឯពលរដ្ឋប្រកបរបរនេសាទ គួរតែនេសាទដោយការប្រយ័ត្ន និងចៀសវាងនេសាទពេលមេឃកំពុងភ្លៀង ខ្យល់កន្ត្រាក់ ឬផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_SJl-lsaEGXlh9MLtk-aWn-5DINsroCAJ1CiO3qysbDiOp7U9BVar_apgYMzZOuVeGeOo_DAF3xkoPG3nM9NmSIhpagrNe5LWvbhUxwybMnfRzFJMb5K4StnPUpDR7lo8yJZdN8Ht0JPuoSNR3gTJ_gw5Hu3a16vPsYIjNSV6M7S2-7uFzjHb9KvnEDY/s1086/photo_2025-12-18_17-09-53.jpg

ចំណែកហ្វេសប៊ុករបស់ស្ថានីយវិទ្យុស្រុកហាតយៃ PSU Broadcast បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ស្រុកហាតយៃ នាថ្ងៃទី១៨ ខែធ្នូ ថា ផ្លូវធ្វើដំណើរមួយចំនួន និងតំបន់ទំនាប ត្រូវបើកបររថយន្តដោយការប្រុងប្រយ័ត្ន ដោយសារប្រឡាយបង្ហូរទឹក ទី៦ មានទឹកហូរខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0k6rmZWbqtbsJVBoBCrRWw-7ZH0EAeJLj1baT3ybyK4sMmNoF5PKeEi_HRk6gCLC7YjVLwSdJUm7RrbQ1AuYOK3HrZDFC0az5KjpaKUboENMru-y5gYXwTbnrQKW6od69s-fQPlw5MWhiJaR2whtLqG98vreFnhbIXZ_uLCWaF82fCtwIdrf7WQoFUs41/s985/photo_2025-12-18_17-10-52%20(2).jpg

សាលាស្រុកហាតយៃបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធដើម្បីត្រៀមចាត់វិធានការការពារគ្រោះថ្នាក់ដោយសារទឹកជំនន់ និងបង្កើនការជីកយកភក់ចេញពីប្រឡាយនានាកុំឱ្យរាំងស្ទះដល់ការបង្ហូរទឹក ព្រមទាំងប្រមែប្រមូលសំរាមដែលជាមូលហេតុស្ទះលូ ។ អាជ្ញាធរសំណូមពរឱ្យពលរដ្ឋត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងតាមដានព័ត៌មានពីសាលាស្រុកហាតយៃយ៉ាងដិតដល់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4K3QbV2lhemVK60RVBnwdykJKTja0jk21IdUF52axmLLWTLb96h4mygGpDLcF2pRmEDwwXHdh31vRqsdvglMcGMxns9fJS2W6vUvfza0Pr43GBNaBzIWiIJ88V0WmYjGLm3ACCd4nRT4U7bRiDRPtEf5fdDG-DZVGrxfKZxaGsgJt3q5wE6L_BB_wYRe0/s995/photo_2025-12-18_17-10-52%20(3).jpg

គួរបញ្ជាក់ថា កាលពីទឹកជំនន់វាយប្រហារស្រុកហាតយៃកន្លងមក ពលរដ្ឋថៃបានបន្ទោសមេដឹកនាំរបស់ខ្លួន លោក Anutin Charnvirakul ដែលអសមត្ថភាពក្នុងការជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ការជួយសង្គ្រោះយឺតយ៉ាវគ្រប់បែបយ៉ាវ មិនថាការចែកស្បៀងអាហារ ថ្នាំពេទ្យ និងបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ថែមទាំងលាក់បាំងព័ត៌មាន ។ រហូតមកដល់ពេលនេះ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកហាតយៃ ពុំទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាតពីរដ្ឋាភិបាលនៅឡើយទេ ៕

វណ្ណដា ត្រៀមលុតតារារ៉េបថៃតែចាំមកពេញតុសិនព្រោះទឹកមាត់លោកថ្លៃ

0

បន្ទាប់ពីចេញបទចម្រៀង ចោរ ហើយត្រូវបានជនបរទេស Reaction ជាច្រើននាក់និងមានមតិយោបល់ឈរខាងកម្ពុជាយ៉ាងផុសផុល វណ្ណដា ថាចម្រៀងនៃការពិតគឺមិនអត់ប្រយោជន៍នោះទេ។ លើសពីនេះ វណ្ណដា ថាដល់ពេលបកស្បែកមុខជាតិសាសន៍មួយនេះឱ្យគេដឹង ខណៈក៏ត្រៀមលុតតារាថៃដែលរ៉េបមិនចំរ៉េបស្តាប់មិនជួន ប៉ុន្តែរង់ចាំមកពេញតុសិនចាំទទួលភ្ញៀវពីព្រោះទឹកមាត់លោកថ្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2e_b_VRGaxncaKYDV9XHxo0TlsMzGW4UG_qiJudjllM_LKtJZJGaIsM7At-84KbhaQVd1n5XOiW-LhyphenhyphenkKGXWKH8bo8x3z2oD_oEr__C2cBYKSSO2Z4R3ZZBF9hlGUtZEZovbXbMhoKhDWk3nxmax3J7K-yEfF1cARlEW5jOndMZMQgoLKVgze-RLwe2X/s1566/image_2025-11-24_09-27-52%20(3).png
កាលពីថ្ងៃទី១៣ ខែធ្នូ វណ្ណដា បានទម្លាក់បទ «ចោរ» ជាមួយនឹងបារ៉ូលពិឃាតជាច្រើនរហូតដល់កំណត់អាយុសម្រាប់អ្នកចូលទស្សនាធ្វើឱ្យអ្នកមួយចំនួនមិនអាចចូលស្តាប់ចម្រៀងរបស់លោកបាន។ ជាការកត់សម្គាល់ជាមួយនឹងចំណងជើងអក្សរធំ វណ្ណដា បានបង្កប់អក្សរចំណងជើងតូចទៀតផង។តាមរយៈចម្រៀងរបស់ វណ្ណដា នេះក៏បានសាយភាយដល់ជនបរទេសជាច្រើនខណៈមានខម្មិនជាច្រើនបានបង្ហាញគោលជំហរជាមួយនឹងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6DjhyphenhyphengOwGcqCEAUSyFEshWzEAmJ42iILfLHI8lkRTj-cpaxWIBRf141kADofuDXlFXLWGIBYggB-KUpO3lr7DGnfOQPRXinBLGMjRNhSIKoL0YD7dh0zEXB9IlMC5iK4ZKHlH14C5g01PDQlh7iB7MzQUe4xZbAo6__Ik8XQyik0uBKey7b5NFTTQnVWu/s2048/image_2025-12-04_10-25-40.png

កាលពីយប់ថ្ងៃទី១៧ ខែធ្នូ គណនីផ្ទាល់ខ្លួនរបស់ វណ្ណដា ក៏បានចែករំលែកបទ «ចោរ» ចេញពីឆាណែលយូធូប ដោយបានរៀបរាប់ថា«កុំគិតថាចម្រៀងនៃការពិតគឺអត់ប្រយោជន៍ បើក ១៨+ ស្តាប់បានប៉ាប៉ិននេះ អេមហួស ចុះទំរាំអត់បិតទៀត? អរគុណបំផុតពេលមនុស្សមកពីគ្រប់ប្រទេសគាំទ្រខ្មែរ ដែលដឹងថាយើងជាអ្នកអង់អាចការពារប្រទេស »។ តារារ៉េបរូបនេះបន្តទៀតថា «អត់ចាំទេ ដល់ពេលត្រូវពេលបកស្បែកពួកជាតិសាសន៍ថោកទាបហ្នឹងឱ្យគេដឹងហើយ នៅពួករ៉េបមិនចំរ៉េប២,៣តុទៀតចាំមកពេញតុ ទទួលភ្ញៀវត ទឹកមាត់យើងថ្លៃ»។ វណ្ណដា ថាខ្លួនធ្វើគណៈកម្មការកម្មវិធីរ៉េបដែរ ពួកអ្នករ៉េបអត់ជួន ខ្លួនស្តាប់ម៉េចចូល។ ក្នុងនោះ វណ្ណដា បានបញ្ជាក់ទៀតថាលោកកំពុងតែ មើលបរទេសដែលreaction គេឈរជាមួយយើង គេនិយាយជំនួសយើងដែលនេះជាទ័ពឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyP0umf7jDQG3OguXooG7fuTdYULZE0K8oAwbdk4ldjT5jPrXiedMfxAzQ91OYYm7ywSjdhTeXwIYxN6_u1GhgN2XaKGTvwpDm6HBJNXaspX09Yjq6OxIOc37XOpQQ0GA_Bg30YsZoShNXw4OlgylruY4cx9zSvD26aam-X97sI1qVfzTFkPEPbPlPTFCJ/s1608/image_2025-12-09_11-51-59.png

ទន្ទឹមនឹងបកអាក្រាតសៀមជាចោរតជំនាន់ និងរៀបរាប់ខ្លឹមសារជាច្រើនទៀត ប្រជាជនថៃជាច្រើនបានសម្តែងការខឹងសម្បារមកកាន់ វណ្ណដា សាជាថ្មី។ ទោះបីជាប្រឈមនឹងការបាត់បង់អ្នកគាំទ្រនៅថៃតែតារាចម្រៀងរ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះសុខចិត្តជ្រើសរើសនិយាយការពិតហ៊ានតតាំងជាមួយនឹងចោរឈ្លានពាន ខណៈលោកនិងក្រុមការក៏បានរៃអង្គាសថវិកា និងទឹកប្រាក់បានមកពីការប្រគំតន្រ្តីនៅបារាំងត្រៀមជួយជនភៀសសឹកផងដែរ៕

សម្តីពា.ល រដ្ឋមន្ត្រីការពារជាតិថៃ “ថៃនឹងបន្តវាយកម្ពុជាយើង លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នា.ក់ដល់ខ្លួន” កូនខ្មែរ ត្រូវចងចាំទុកជាប្រវត្តិសាស្ត្រ!

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពឈ្លានពា.នថៃមិនព្រមបញ្ឈប់ការវាយប្រ.ហារមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេ ដោយនៅតែប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងពង្រីកទីតាំងទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 ដើម្បីបំផ្លិចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ។ ទោះជាម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជួយសម្របសម្រួលឱ្យថៃបញ្ឈប់សង្គ្រា.មយ៉ាងកំរាលនេះ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលគ្រប់ការសម្របសម្រួល ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា កងទ័ពវាយប្រ.ហារបន្តទៀត រហូតមើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ប៉ុន្តែមិនដល់រាជធានីភ្នំពេញទេ ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី១៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit និយាយថា កងទ័ពនឹងមិនបញ្ឈប់ការវាយប្រហារ គឺបន្តវាយប្រហាររហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ឈប់រាល់អរិភាព ប៉ុន្តែការវាយប្រហារនេះមិនដល់រាជធានីភ្នំពេញទេ ។ នៅភូមិសាស្ត្រកងទ័ពភូមិភាគទី១ ខេត្តស្រះកែវ កងទ័ពថៃចាញ់ប្រៀបកងទ័ពកម្ពុជា ហេតុនេះ ត្រូវតែបង្កើនសព្វាវុធបន្ថែម ដូចជា ៖ រថក្រោះ ហើយលោកបានជជែកជាមួយមេបញ្ជាការកងទ័ពភូមិភាគទី១ បើវាយកាន់កាប់គោលដៅណាមួយបាន គឺត្រូវបា.ញ់ភាគីម្ខាងទៀតមិនឈប់ឈរ ។

រដ្ឋាភិបាលថៃ និងក្រសួងការពារជាតិគាំទ្រ១០០% ក្នុងការឧបត្ថម្ភសម្ភារៈដល់កងទ័ពសម្រាប់បង្កើនប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពនឹងឈប់វាយប្រហារ លុះត្រាតែកម្ពុជាលែងបង្កគ្រោះថ្នាក់ ហើយកម្ពុជាត្រូវឈប់បាញ់ជាមុន មិនមែនប្រកាសឈប់ហើយ ស្រាប់តែបាញ់ឡើងវិញទេ ដោយលោក Natthaphon និយាយបំភ្លៃថា សង្គ្រាមលើកនេះ គឺកងទ័ពថៃគ្រាន់តែការពារខ្លួន មិនបានឈ្លានពាន ។

លោក Natthaphon បន្តថា បើកម្ពុជាចង់ឈប់បាញ់ ត្រូវដកថយកម្លាំងកងទ័ពចេញពីសមរភូមិ កងទ័ពថៃមិនវាយប្រហារដល់រាជធានីភ្នំពេញទេ ។ ហេតុនេះ កម្ពុជាត្រូវបង្ហាញឱ្យថៃឃើញជាមុនសិន ពីព្រោះថៃក៏ចង់ឈប់បាញ់ដែរ ដោយសារកងទ័ពស្លាប់ជាបន្តបន្ទាប់ ខណៈពលរដ្ឋពិបាកស្នាក់នៅក្នុងជំរំភៀសសឹក ។ ការបញ្ចប់អរិភាពរបស់កម្ពុជា គឺត្រូវមានការវាយតម្លៃស្ថានការណ៍ពីមេបញ្ជាការកងទ័ព, ស្តាប់យោបល់កងទ័ព, ពិនិត្យមើលឥរិយាបថកម្ពុជា ថាតើមានការបង្កើនកម្លាំងទ័ពដែរឬទេ ហើយកម្ពុជាត្រូវឈប់បាញ់ជារៀងរហូត ។

លោកទទួលស្គាល់ថា ថៃធ្លាប់ប្រកាសកន្លងមក បើធ្វើសង្គ្រាមម្តងទៀតនឹងវាយកម្ពុជាឱ្យខ្លាំងជាងមុន ប៉ុន្តែពេលនេះ សង្គ្រាមបានអូសបន្លាយយូរថ្ងៃ និងបាត់បង់ច្រើន ទើបយើងព្យាយាមចរចាបញ្ចប់សង្គ្រាម ប៉ុន្តែកម្ពុជាមិនឆ្លើយតប ថៃមានតែប្រយុទ្ធបន្តរហូតដល់កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ចប់អរិភាព ។ រីឯការធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសថៃរបស់បេសកជនពិសេសក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នៅថ្ងៃទី១៨ ខែធ្នូ រដ្ឋាភិបាលថៃបានត្រៀមរាយការណ៍ពីស្ថានការណ៍សង្គ្រាមរួចហើយ ។

គួរបញ្ជាក់ថា ការវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនេះ កងទ័ពថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ថែមប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ បើអាស៊ាន អង្គការសហប្រជាជាតិ មហាអំណាចអាមេរិក និងមហាអំណាចចិន មិនប្រញាប់ជួយអន្តរាគមន៍ដាក់សម្ពាធថៃទេនោះ កម្ពុជានឹងរងការបំផ្លិចបំផ្លាញកាន់តែច្រើន ដោយសារថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមិនរើសកន្លែង ៕