Home Blog Page 156

បែកសំបុកក្រុមឆបោ.កតាមអនឡាញនៅខេត្តឈុនបុរី ប្រទេសថៃ

0

ប្រទេសថៃ គឺជាទីតាំងការឆបោ.កអនឡាញ និងជួញដូរមនុស្សដ៏ធំបំផុតលើពិភពលោក និងកំពុងប្រឈមការកើនឡើងការឆបោ.កអនឡាញ បើទោះជាសមត្ថកិច្ចថៃព្យាយាមបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសអនឡាញនៅតែមិនថយចុះ ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានចា.ប់ខ្លួនក្រុមឆបោ.កអនឡាញរហូតដល់១០នាក់ ក្នុងនោះមានជ.នជាតិថៃ៣នាក់ ដែលរួមគ្នាប្រព្រឹត្តបទល្មើសនៅខេត្តឈុនបុរី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_GgqyF_BmUorQLQ-uCZOliPBBtMmDK7xzKIrbDqNh_ARUWw1_2KcgU3TEEPagGIYEwc1yA5NXElF6P6rWNY6dCQbx23aIqTY4zEsPNuMpaD0pLbosof0c1aeAWWAu-O9cGEgllzoim3DxZX9G6lgZ8h8OxBN3YIXc-uXPCvgRmOrM3580L_hNHkcFbA8u/s800/photo_2026-02-16_16-25-34.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ជ.នជាតិចិនចំនួន៧នាក់ដែលសមត្ថកិច្ចថៃចាប់ខ្លួន គឺជាក្រុមឆបោ.កតាមអនឡាញរត់ពីប្រទេសមីយ៉ាន់ម៉ា ចូលមកម៉ាឡេស៊ី និងឆ្លងដែនចូលទឹកដីថៃ ដោយសម្ងំលាក់ខ្លួនក្នុងភូមិគ្រឹះមួយកន្លែងនៅខេត្តឈុនបុរី ហើយការចាប់ខ្លួននេះដែរ បន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងគ្រប់គ្រាន់ ។

បន្ទាប់ពីមីយ៉ាន់ម៉ាបង្ក្រាបទីតាំងប្រតិបត្តិការ ពួកគេក៏ឆ្លងដែនចូលម៉ាឡេស៊ី រួចហើយចូលទឹកដីថៃ ដោយយកភូមិគ្រឹះនៅខេត្តឈុនបុរី ធ្វើជាទីតាំងប្រតិបត្តិការ ។ ក្រោយការសាកសួរអ្នកជិតខាង ឱ្យដឹងថា ជារៀងរាល់សប្តាហ៍ ជាពិសេស ថ្ងៃឈប់សម្រាក មានជនជាតិចិនជាច្រើននាក់បានមកប្រមូលផ្តុំគ្នាក្នុងភូមិគ្រឹះដើម្បីប្រជុំពីការងារឆបោកអនឡាញ ទើបសមត្ថកិច្ចសម្រេចចិត្តតាមដានសកម្មភាពពួកគេអស់រយៈពេល៣ថ្ងៃ ដោយការជួលភូមិគ្រឹះនៅក្បែរគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqQYhtlaWw5Mu5tfPsqU8TZtGg2_8Mdlov6nSbGxmAm6GAAHbFTa3V_gQKJB1eSA2IdUsohe0bY_Zuh2BSwzvYjxuuDU_RKrfMMYrxEGa9cAZ_9Mt0Avrs59mTG-CigDoOwhTmI7hZWSr7HhZTtyxWx5XT6Wz6oqBKkI_7JCynRNICktwKAXod2GxGibuj/s800/photo_2026-02-16_16-25-34%20(4).jpg

សមត្ថកិច្ចសង្កេតឃើញមានរថយន្តជាច្រើនគ្រឿង និងស្បែកជើងជាច្រើនគូនៅខាងមុខភូមិគ្រឹះដែលក្រុមឆបោកអនឡាញស្នាក់នៅ ទើបសន្និដ្ឋានជាការណាត់គ្នាមកប្រជុំរបស់សមាជិកក្រុមឆបោកអនឡាញ ។ ហេតុនេះ សមត្ថកិច្ចក៏បានឡោមព័ទ្ធភូមិគ្រឹះ និងចូលចាប់ខ្លួនក្រុមជនល្មើសចំនួន១០នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងស្ត្រីថៃ ៣នាក់ ដោយឱ្យជនជាតិទាំងអស់បង្ហាញលិខិតឆ្លងដែន ឃើញថា ពួកគេធ្វើដំណើរចូលប្រទេសថៃក្នុងថ្ងៃតែមួយ ជើងហោះហើរតែមួយ ។

ក្រុមឆបោកអនឡាញបានប្រើប្រាស់បន្ទប់នានាក្នុងភូមិគ្រឹះធ្វើជាទីតាំងឆបោក ដោយមានកុំព្យូទ័រសម្រាប់ប្រើប្រាស់សរសេរជាភាសាចិនបង្ហាញពីប្រាក់ចំណូល និងការបែងចែកផលប្រយោជន៍គ្នាដោយខុសច្បាប់ ហើយពួកគេប្រើប្រាស់ឈ្មោះក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJ93bTekQkVHNkNvZSftxeIvvPlL-7WJtBZxF1EYJjtpgaC87H8CUxQNVlXX5F3xYBKEko6TduY9gVtnhmLZNxYzVDC3EHFLBCkdu4GqRpxOy27RAd3GrZCgiCoP6WT8XU2TKGxTPSETDKN7nZAzvGPe08X7xutIt3_Be1M9tlafDn6-aKl4YDESEmcbE/s800/photo_2026-02-16_16-25-34%20(3).jpg

ជនជាតិចិន៦នាក់ ក្នុងចំណោម៧នាក់ សុទ្ធតែមានឈ្មោះក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរឆ្លងប្រទេស ។ សមត្ថកិច្ចថៃសម្រេចបន្តឃុំខ្លួនពួកគេដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត មុននឹងបណ្តេញចេញពីប្រទេសថៃ ដោយចោទប្រកាន់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពីព្រោះបានបង្កើតទីតាំងឆបោកអនឡាញ បោកប្រាស់ជនជាតិចិនដូចគ្នា ។ សមត្ថកិច្ចថៃបានរឹបអូសកុំព្យូទ័រ និងទូរស័ព្ទទាំងអស់ដែលពួកគេប្រើប្រាស់ក្នុងភូមិគ្រឹះខេត្តឈុនបុរី ដើម្បីស៊ើបអង្កេតរបស់ជនពាក់ព័ន្ធបន្ថែមទៀត ។

គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃ ព្យាយាមលាបពណ៌កម្ពុជា គឺជាទីតាំងឆបោកអនឡាញ (Online Scams) ដើម្បីយកលេសធ្វើសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ ខណៈប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំលើពិភពលោក និងជាទីតាំងចាប់ជំរិតជនបរទេស ។ ភ្ញៀវទេសចរ ជាពិសេស ភ្ញៀវទេសចរចិនខ្លាចមិនហ៊ានមកលេងថៃ បន្ទាប់ពីតារាចិនត្រូវបានជួញដូរនៅថៃទៅមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidntavgGjJ55m6XL0W500TbZPwLgopS4n_0sjDJKKB0E97J5FBAhlLOT0pCMrwHeT_IkRMtBV0JMCfOwvt-guP7D1gZPgECrDJVfpCS4kB5tbixWUsDCeCFEWjQ6lcyW21c83nx844pAhMI94L-XzIdPgENIyHZl-yzxtzRIzQC-rSr6IOEtZEPiz3wIIp/s1200/photo_2026-02-16_16-25-34%20(2).jpg

កន្លងមក អង្គការសហប្រជាជាតិ (UN) បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលថៃ ដើម្បីឱ្យបកស្រាយលម្អិតជុំវិញការឆបោកអនឡាញ និង ជួញដូរមនុស្សនៅថៃ ដែលលិខិតរបស់ UN ទាមទារឱ្យរដ្ឋាភិបាលក្រុងបាងកកបកស្រាយលម្អិតពាក់ព័ន្ធបញ្ងាមួយចំនួន រួមមាន ៖ គោលជំហររបស់រដ្ឋាភិបាលថៃជុំវិញការចោទប្រកាន់ពីបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកអនឡាញ, ចំណាត់ការទ្វេភាគី/ពហុភាគី, បញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ, ការទប់ស្កាត់កុំឱ្យប្រើប្រាស់ធនធានក្នុងផ្លូវខុស, ចំណាត់ការឆ្លើយតបថ្នាក់តំបន់ និងថ្នាក់ជាតិ និងការការពារសាធារណជនកុំឱ្យក្លាយជាជនរងគ្រោះ ៕

ទទួលទានភេសជ្ជៈ ៣ មុខនេះពេលល្ងាច ជួយបញ្ចុះសម្ពាធឈាម យ៉ាងមានប្រសិទ្ធភាព

0

ជំងឺលើសឈាមត្រូវបានគេហៅថាជា ឃាតករស្ងាត់ ព្រោះវាច្រើនតែមិនបញ្ចេញរោគសញ្ញាឱ្យយើងដឹងមុនឡើយ។ ការតាមដានកម្រិតសម្ពាធឈាមឱ្យបានត្រឹមត្រូវគឺជារឿងចាំបាច់បំផុត។ កម្រិតល្អបំផុតគឺទាបជាង 120/80 mmHg ខណៈដែលកម្រិតគួរបារម្ភ ឬលើសឈាម គឺចាប់ពី 140/90 mmHg ឡើងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBFcbq1CTurnTjxux7R2JPj1xLFrADJKIeiXYmro-pxUASW35tg8AwK9cvVtbhtM1FIZrSBtkNnYZgoESfVB-5ay7VHwTOHA5zEDBLk9bj-i2L_jY35dz6-8LLgLjWtniSV2QPJphQqjx5Gpzke60mMle1RT14YFxkcRxR6i60LMPmvlyYObbEWiMMDfg/s750/photo_2026-02-17_16-53-07%20(2).jpg
ក្រៅពីការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ការជ្រើសរើសភេសជ្ជៈដ៏ឆ្លាតវៃនៅពេលល្ងាច ក៏អាចជួយសម្រួលដល់សុខភាពសរសៃឈាមរបស់អ្នកបានយ៉ាងប្រសើរផងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈកំពូលទាំង ៣ មុខ ដែលអ្នកគួរទទួលដើម្បីបញ្ចុះសម្ពាធឈាម៖

១. ទឹកប៊ីត (Beetroot Juice) ជំនួយចរន្តឈាម
ទឹកប៊ីតសម្បូរទៅដោយ នីត្រាត (Nitrate) ធម្មជាតិ ដែលរាងកាយនឹងបំប្លែងទៅជាអុកស៊ីដអាសូត។ សារធាតុនេះជួយពង្រីកសរសៃឈាម និងធ្វើឱ្យឈាមរត់បានស្រួល ដែលនាំឱ្យកាត់បន្ថយសម្ពាធលើជញ្ជាំងសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា អ្នកដែលមានបញ្ហាតម្រងនោមគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទាន ព្រោះវាអាចប៉ះពាល់ដល់មុខងារតម្រងនោមបើញ៉ាំច្រើនហួសកម្រិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSCFlni0fAjV8v66RKnl9nXDDN_yz_Ip5GfBfM9Ai6Pa7DCOtVJ0MvzCXJ37pKK4iXExLT4GuN7zYelS3xFiLBDypZcEB_wvNturTaly6D8Rl8_fRGBfuuGLga4k95b0dxdyQh9XPW9gf53HGE9qzoLZDXc9JukMfi3JwaF0DEGYNlanicSThkRnoyJOkk/s1200/photo_2026-02-17_16-53-06.jpg
២. តែផ្កាខាណាមីល (Chamomile Tea) កាត់បន្ថយស្ត្រេស
ការសម្រាកបានស្កប់ស្កល់ និងការកាត់បន្ថយភាពតានតឹង គឺជាគន្លឹះក្នុងការគ្រប់គ្រងសម្ពាធឈាម។ តែផ្កាខាណាមីលដែលមានរូបរាងដូចជា ផ្កាឈូករ័ត្នតូចៗ គ្មានជាតិកាហ្វេអ៊ីនទេ វាជួយឱ្យគេងលក់ស្រួល និងកាត់បន្ថយអរម៉ូនស្ត្រេស ដែលជាភ្នាក់ងារធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ ក្រៅពីការជួយឱ្យអារម្មណ៍ស្ងប់ វាក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) និងទ្រីគ្លីសេរីដ ដែលជួយការពារការកកស្ទះសរសៃឈាមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpgQOlddSUox0G5M0BUojA-Z4-NJE3k5SslZlkNqVAqr2X_EsRlIryXjsnjeHodtg0TvJdhyphenhyphenBge3Bj6i3tnZVwji0VFzzxruDUseQzdY5H_rcYK6yRYSBGvurZ6FggttNpvX0t4eCJAzQC0lLk0voDfKwZLxFhNNF3rRjyHpv83Z4hB_ihjx2znh3SsVh/s1155/photo_2026-02-17_16-53-07.jpg
៣. ទឹកដោះគោមានជាតិខ្លាញ់ទាប (Low-Fat Milk)
ជាតិរ៉ែដែលមាននៅក្នុងទឹកដោះគោ ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធរបបអាហារសម្រាប់អ្នកលើសឈាម។ សារធាតុចិញ្ចឹមដូចជា កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម ជួយឱ្យសរសៃឈាមមានភាពបត់បែន និងរក្សាតុល្យភាពសារធាតុរាវក្នុងរាងកាយ។ អ្នកគួរជ្រើសរើសប្រភេទគ្មានជាតិស្ករ ឬអាចប្រើទឹកដោះអាល់ម៉ុន ឬទឹកដោះអូត ជំនួសវិញប្រសិនបើអ្នកមានបញ្ហារំលាយជាតិឡាក់តូស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitcrEQq_ROyHCZEUmH26H_Y8fUZdNem4nHy47o1EKj_u2UsE23dXx08Mb59Fss7x2_SVFOmJBnD0ewy6D5OTKYMDsCedsmybArBfkxQ7MREhlc0T3j4lgKXlGppGgTw4dLcYy4Fpfx68qELcucHwJx9bQYF9M4glvTeNtNGU6fsjitjPVp-gTl54exdZR4/s1280/photo_2026-02-17_16-53-05.jpg

អ្នកមានបញ្ហាគេងមិនលក់រយៈពេលយូរ កុំភ្លេចសាកល្បងវិធីសាស្រ្តថ្មីនេះ

0

តើអ្នកធ្លាប់ប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង ហើយនៅតែមិនអាចគេងលក់មែនទេ បើអញ្ចឹង មកសាកដោះស្រាយវាតាមវិធីនេះ ព្រោះអ្នកប្រហែលជាមិនចាំបាច់ចំណាយលុយទិញថ្នាំពេទ្យលេបឡើយ ប៉ុន្តែស្ថិតលើ កុងតាក់ភ្លើង ក្នុងបន្ទប់ទឹករបស់អ្នកទៅវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEGmZdXKz9K_z2OjngyoZsxuWnBRi-izKXafMU8FrUBrnEze0d-570N7NPqu4C4DPVwKcrezhzWfS5TLgVIPexuonSXmOIvtNuT5VBmMS2j64PekRlblAltrsvu6DOQY6o-ktuRFHSJpzZlEpUTYZX1V1Q-VBf-uuEWOxsK0n8Sva2C_NZnO8ICSbFoXMy/s800/photo_2026-02-17_16-45-49%20(4).jpg
យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រផ្នែកដំណេក ពន្លឺភ្លឺច្បាស់នៅក្នុងបន្ទប់ទឹកប្រៀបដូចជា កាហ្វេមួយកែវ សម្រាប់ខួរក្បាលរបស់អ្នក នៅពេលភ្នែកប៉ះនឹងពន្លឺខ្លាំងពេក វាបង្អាក់ការផលិត មេឡាតូនីន (Melatonin) ដែលជាអរម៉ូន សញ្ញាងងឹត ប្រាប់រាងកាយថាដល់ពេលសម្រាកហើយ។ ជាទូទៅ បន្ទប់ទឹកជាកន្លែងដែលភ្លឺបំផុតក្នុងផ្ទះ ការនៅក្រោមពន្លឺនេះត្រឹមតែ ៣០ នាទីមុនចូលគេង អាចធ្វើឱ្យរាងកាយភ្ញាក់រលឹក និងកាត់បន្ថយកម្រិតមេឡាតូនីនយ៉ាងគំហុក។ ការងូតទឹកងងឹត (Dark Showering) គឺជាការបិទភ្លើង ឬប្រើពន្លឺតិចៗ ដូចជាពន្លឺទៀន ដើម្បីបញ្ជូនសញ្ញាទៅប្រព័ន្ធសរសៃប្រសាទឱ្យប្តូរពីស្ថានភាព តានតឹង មកជា សម្រាក និងរំលាយអាហារ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iJJ4mtqEeQXNVtpJkALfsh4g146t15IDxaPp3UdoQkUkNX8TXJFvWMwvVJDz90j7ZbAn92Ep9mZMv4FqSN0NZobMWakDF_zkzYdBsXPWBnXI4aRaG33V1wOOu0v1rtd8NkFUgaubxwEFNgjQB8M38X-_GNh2SmJyxZz909pd3aJTaLYFQV16nvnYw8YJ/s1000/photo_2026-02-17_16-45-49.jpg

ការសិក្សាក្នុងឆ្នាំ ២០១៩ បង្ហាញថា ការងូតទឹកក្តៅឧណ្ហៗ ពី ១ ទៅ ២ ម៉ោងមុនចូលគេង គឺជាមធ្យោបាយដ៏ល្អមួយ។ ទឹកក្តៅធ្វើឱ្យសរសៃឈាមរីកធំ បន្ទាប់មកសីតុណ្ហភាពស្នូលនៃរាងកាយនឹងធ្លាក់ចុះបន្តិចម្តងៗ ការធ្លាក់ចុះសីតុណ្ហភាពនេះហើយ ដែលជាសញ្ញាធម្មជាតិប្រាប់ខួរក្បាលថា ដល់ពេលគេងហើយ។ ដូចនេះ អ្នកដែលងូតទឹកក្តៅឧណ្ហៗ ក្នុងភាពងងឹត មិនត្រឹមតែគេងលក់លឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពដំណេកកាន់តែស្កប់ស្កល់ជាងមុនទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBNaQ9gYobuS61pgrMuN7JTLr_CoZ-7VijKaGFIMj-TJ5NO2009fyLPw26c18odBiifnUcI26M78lRScCZauoJDK_G2bc28D8rMXXxR3qygUv_4M8U4zqpTjfmM1kyCPIVb9FopfNfFIJF5VkOW6n4IATnczxcZrkw9kXFpvIviOb9x4hcCB7Yz1glDrB/s1280/photo_2026-02-17_16-45-50.jpg

នេះមិនមែនត្រឹមតែជាការលាងសម្អាតខ្លួនឡើយ ប៉ុន្តែវាបានក្លាយជា Everything Shower ដែលជាពិធីថែរក្សាខ្លួនឯង។ ការងូតទឹកក្នុងពន្លឺតិចៗជួយឱ្យ កាត់បន្ថយភាពតានតឹងពីការប្រើប្រាស់អេក្រង់ (Blue light) ពេញមួយថ្ងៃ បង្កើតបរិយាកាសស្ងប់ស្ងាត់ បង្កើនភាពស្និទ្ធស្នាលជាមួយខ្លួនឯង ឬដៃគូ ហើយដូចជាការរៀបចំផ្លូវចិត្តឱ្យរួចរាល់សម្រាប់ការសម្រាកដោយគ្មានការរំខានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tSwSGhDbnCAflBFtEsp0g_0ImuHM9Mb5A8fa2RfC07LZfWVt-qaj3KUV1EMQu3zOw5mu1VKYHYxxsWmhitWzofslsqxFr49JngT8WkJ-C9cREjsrOd_GRxucLvidJ0Dw_suROQgdQ6-FTv4RAAK661WM0B0hFDfBntzuvDJEiiyu0UExRhbdyZ8Dz5Ej/s1024/photo_2026-02-17_16-45-49%20(2).jpg
ដូចនេះប្រសិនបើអ្នកជាមនុស្សដែលពិបាកគេង ឬគេងមិនស្កប់ស្កល់ ហើយប្រើគ្រប់វិធីសាស្រ្តដែលធ្វើឲ្យឆាប់គេងលក់ហើយ នៅតែមិនមានប្រសិទ្ធភាព អ្នកអាចប្ដូរមកសាកវិធីងាយៗខាងលើនេះបាន ព្រោះអ្នកមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំលេប ដែលអាចប៉ះពាល់សុខភាពនៅពេលប្រើប្រាស់រយៈពេលវែងនោះឡើយ។ យ៉ាងណាមិញ គួរប្រុងប្រយ័ត្ន បើបន្ទប់ទឹកងងឹតពេក អ្នកអាចនឹងជំពប់ជើង ឬរអិលដួល។ គួរប្រើភ្លើងរាត្រី (Night light) តូចៗ ឬទៀនក្រអូប ដើម្បីសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1oJgv7oZkOEh3yoBli3bKYY_RY6qPZBXeMJCYOmRlGiUHd6TjRqwouoVtomazylGVf415R4nRScxNLKtnJuqTMLe3DC1PkGa16yVMSwbszlC_1Y-bDzs0CeV1sSwFncmSTY9_J-KkxDQ5h0YbmH_Rtrni2Dk5d634oBI7eBqINUzloRC5uqQ2SGNBN8t/s1024/photo_2026-02-17_16-45-49%20(3).jpg

មកស្គាល់មហាសមុទ្រធំៗ ដែលខណ្ឌចែកទ្វីបនីមួយៗ ជុំវិញពិភពលោក

0

ប្រសិនបើយើងសម្លឹងមើលភពផែនដីពីទីអវកាស យើងនឹងឃើញពណ៌ខៀវស្រងាត់ដែលគ្របដណ្តប់ ៧១% ស្ទើរតែទាំងស្រុងនៃភពមួយនេះ។ ផ្ទៃទឹកដ៏មហិមាទាំងនេះមិនត្រឹមតែជាជម្រកនៃជីវិតរាប់លានប្រភេទប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រំប្រទល់ធម្មជាតិដ៏អស្ចារ្យដែលបានខណ្ឌចែកដីគោកឱ្យក្លាយជាទ្វីបផ្សេងៗពីគ្នា បង្កើតបានជាអត្តសញ្ញាណភូមិសាស្ត្រដាច់ដោយឡែកពីគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG4aOMeTAUsTZpbCO2t6pXNDrF4TgxQxPgoY3Wj59ymeK3OlwxKYR2ov-lHfRx7X93_aiDTzCt8CjLy1sq_sVQeXXVxU3x0gQJYX6qzGxB9sqxW9O47UmED-CGpdEnXgMeJJZOgstXaJ5oQXG0Cb7pZ6R0NpS1bfdUbnRCWJOzZJZXfFSZiM8lKmqtSsK6/s1280/photo_2026-02-17_10-51-12%20(2).jpg
ចាប់ផ្តើមដំបូងគេបង្អស់គឺ មហាសមុទ្រប៉ាស៊ីហ្វិក(Pacific Ocean) ដែលជាស្ដេចនៃផ្ទៃទឹកទាំងអស់។ វាមានទំហំធំធេងរហូតដល់អាចផ្ទុកទ្វីបទាំងអស់បញ្ចូលគ្នាបានយ៉ាងងាយ។ មហាសមុទ្រមួយនេះដើរតួជាអ្នកខណ្ឌចែកយ៉ាងដាច់ស្រឡះរវាងពិភពលោកចាស់គឺទ្វីបអាស៊ី និងទ្វីបអូសេអានី បង្កើតបានជាទ្វីបថ្មី គឺទ្វីបអាមេរិកទាំងខាងជើង និងខាងត្បូង។ នៅពេលដែលព្រះអាទិត្យរៀបលិចនៅឆ្នេរនៃទ្វីបអាមេរិក វាគឺជាពេលដែលពន្លឺព្រឹកព្រាងៗចាប់ផ្តើមរះឡើងនៅឆ្នេរនៃទ្វីបអាស៊ី ដែលនេះសបញ្ជាក់ពីឥទ្ធិពលដ៏មហិមារបស់វាចំពោះពេលវេលា និងចម្ងាយផ្លូវដ៏សែនឆ្ងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU1uzmfS-3Ou145qkEcGUDiqt8N2cT1j6yuFOAwe9Si8phEJwucgGjlIXXEOrzK4We0nbiUuXAH8WZO6Yu9RUDTZTVqMvf8p7Hpc4xSLxE1vwwwjtqqUQmjLsmjQodhx0LqCX-MMpZ1jnRQF5zfchAM6PFxQ8bsFQAHnQOknd9NQoC8vVn5Omv-2RhAxNh/s1200/photo_2026-02-17_10-51-12.jpg
បន្ទាប់មកទៀត យើងសម្លឹងទៅកាន់ មហាសមុទ្រអាត្លង់ទិក(Atlantic Ocean) ដែលមានរាងដូចអក្សរ “S” លាតសន្ធឹងពីប៉ូលខាងជើងរហូតដល់ប៉ូលខាងត្បូង។ មហាសមុទ្រនេះគឺជាស្ពានសេដ្ឋកិច្ច និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដោយវាបានខណ្ឌចែកទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកឱ្យនៅដាច់ពីទ្វីបអាមេរិក។ រាប់សតវត្សមកហើយ អាត្លង់ទិកបានក្លាយជាសមរភូមិនៃរលកយក្ស និងជាផ្លូវនាវាចរណ៍ដែលផ្សារភ្ជាប់វប្បធម៌រវាងពិភពលោកខាងលិច និងខាងកើត។ ទោះបីជាវាមានភាពកាចសាហាវក្នុងរដូវព្យុះភ្លៀង ប៉ុន្តែវាគឺជាខ្សែជីវិតដែលជួយឱ្យការដោះដូរពាណិជ្ជកម្មរវាងទ្វីបទាំងនេះដំណើរការទៅមុខជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQF2VRWmurL9trA7vDrUDPyfj4RyIZlN0lOKl8zRzToAx8RL91-I-lJuYeLdHEC22IHia_4s34t4Q06sbpKYJNeps8GTAw8zxBbcVx5WjVTo69Sg1cNxuy5dQuGcKNUMrIEvCFEalBCG5oRUKOyi9_o2RyZVt74j-qAg73rh4b_dI_DqwsppAS3ncu_ZV8/s1268/photo_2026-02-17_10-51-10.jpg
ដោយឡែក បើយើងធ្វើដំណើរទៅកាន់តំបន់ត្រូពិក យើងនឹងជួបជាមួយ មហាសមុទ្រឥណ្ឌា(Indian Ocean) ដែលជាមហាសមុទ្រមានសីតុណ្ហភាពក្តៅជាងគេបំផុត។ វាស្ថិតនៅចន្លោះទ្វីបអាហ្វ្រិកខាងកើត ទ្វីបអាស៊ីភាគខាងត្បូង និងទ្វីបអូស្ត្រាលី។ មហាសមុទ្រឥណ្ឌាមិនត្រឹមតែខណ្ឌចែកទ្វីបទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលផ្តល់នូវប្រព័ន្ធខ្យល់មូសុងដ៏សំខាន់សម្រាប់កសិកម្ម និងជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMz-HlHtUBkBYJuckr6KhVxwbS1ldRtiYx5lWPHjjGL5MmPbS8se0n-fQtKHeoebnXG8NtZOVf4EzBumHc9of134Y0eGL5Y7i4bXu7McN2G8Xaxj-13tbaByXrNf_d_0Y-H50Wnuj1dyaPTz6-1yNi5lJ_mfqCvvz3hvYSVadP3hlRbpHDlwwQ6kZOJ9mc/s760/photo_2026-02-17_10-51-11.jpg

ងាកមកមើលតំបន់ដែលត្រជាក់ខ្លាំងបំផុតវិញ យើងមាន មហាសមុទ្រអាកទិក(Arctic Ocean) នៅប៉ូលខាងជើង និង មហាសមុទ្រខាងត្បូង(Southern Ocean) នៅប៉ូលខាងត្បូង។ មហាសមុទ្រអាកទិកព័ទ្ធជុំវិញដោយដែនដីនៃទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី ដោយបង្កើតបានជាដំបូលទឹកកកនៃពិភពលោក។ ចំណែកឯមហាសមុទ្រខាងត្បូងវិញ វាគឺជាខ្សែទឹកដ៏ត្រជាក់ដែលព័ទ្ធជុំវិញទ្វីបអង់តាក់ទិកឱ្យនៅឯកោពីទ្វីបដទៃទៀត ដែលនេះធ្វើឱ្យទ្វីបទឹកកកមួយនេះរក្សាបាននូវអាថ៌កំបាំង និងបរិស្ថានដ៏បរិសុទ្ធរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4qA2qtEAlIcawMy6-y-kSsoxTd44_LQDIG8l-r6MYVglNHDuHQngwHP_jJaDIkePbN9V4gPwaA1329In_ADWVzs6gSZUeNmY_z6YGksFs2YzEJv89eymvH3My4rWGdmlueuU9wqjqVs1Ad2i7QzkNPxOjr4jfvSSl-zQzjNGRJTRNieWvS5lWLQ766go/s840/photo_2026-02-17_10-51-11%20(2).jpg

ជារួមមក មហាសមុទ្រនីមួយៗមិនមែនគ្រាន់តែជាផ្ទៃទឹកដែលរារាំងផ្លូវដើររបស់មនុស្សនោះទេ ប៉ុន្តែវាគឺជាបេះដូងនៃភពផែនដីដែលកំណត់នូវអាកាសធាតុ ព្រំដែនប្រទេស និងវប្បធម៌នៃទ្វីបនីមួយៗ។ ការយល់ដឹងពីមហាសមុទ្រ គឺជាការយល់ដឹងពីទំនាក់ទំនងដ៏ស្អិតរមួតរវាងដី និងទឹក ដែលធ្វើឱ្យជីវិតនៅលើភពដ៏ស្រស់ស្អាតមួយនេះមានតុល្យភាពរហូតមកដល់សព្វថ្ងៃ៕

អស្ចារ្យណាស់! មនុស្សយន្តចិនបង្ហាញក្បាច់គុណលើឆាកយ៉ាងរស់រវើកដូចមនុស្សពិតៗ ដើម្បីអបអរឆ្នាំថ្មី

0

នៅក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (Spring Festival Gala) ឆ្នាំ ២០២៦ មហាជនទូទាំងពិភពលោកបានស្រឡាំងកាំងនឹងទស្សនីយភាពដែលមិនធ្លាប់មានពីមុនមក។ នោះគឺការរួមដៃគ្នារវាង ក្រុមមនុស្សយន្ត (Humanoid Robots) ដ៏ទំនើប និង យុវជនអ្នកហាត់ក្បាច់គុណ ក្នុងការសម្តែងក្បាច់គុណចិនដ៏រស់រវើក និងមានឥទ្ធិពលបំផុតនៅលើឆាកកណ្តាលក្រុងប៉េកាំង។ នេះបើតាម CNN ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjac55OmhqMGMMXK8zWsp2KDw2Xvkleapj2-4aJBpqZRLTFcXk9Jc7a056FAbOyQISbqXlTrut6UN2M4CePTp0TJA8Qn8a2Wac8NedZWHZY8PjM4T8Sw0PkJwyew_Sa-pmNbfpK7CQ42xj5NViRrdX054e10jD1nViYhQHAdqj3VEjwZycRlaMlHDkfBNLS/s1280/photo_2026-02-17_16-31-43.jpg
អ្វីដែលធ្វើឱ្យការសម្តែងនេះខុសប្លែកពីធម្មតា គឺភាពស៊ីសង្វាក់គ្នាឥតខ្ចោះ។ មនុស្សយន្តទាំងនោះមិនមែនគ្រាន់តែធ្វើចលនារឹងៗតាមម៉ាស៊ីនឡើយ ប៉ុន្តែពួកវាបានបង្ហាញនូវកម្លាំងចេញពីក្នុងខ្លួន ដូចទៅនឹងគ្រូក្បាច់គុណពិតៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVVLXyvZQRE0ODR13qJ7pK17zItyLZ2Gg5eTwWUYEUHcVI5xO9JSMAo8yzjSHKTKvWkBbfNzwkRdu_-Q2erWJgBrXT9J96XIqzGcRhEnpTMm8CfdZFpAm9QLRX8Xk81_UZBB58NyDZXAorC1PQ3rIH4kwBxKviS6EK_Qodi_dmXukYtubPGrwT5Yyw3_y/s1280/photo_2026-02-17_13-45-50%20(2).jpg

រាល់ចលនាបត់បែន ការលោតហក់ ទាត់ធាក់ និងការដាក់ជំហរយ៉ាងរឹងមាំ គឺធ្វើឡើងស្របគ្នាជាមួយដៃគូជាមនុស្ស ហាក់បីដូចជាគ្រឿងម៉ាស៊ីនទាំងនោះមានវិញ្ញាណ និងយល់ដឹងពីសិល្បៈដូនតាដូច្នេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL48tDPoVGp67x8Isp58MedEZXKQSOZiJpEES9nkAyMCeIDtnfLyiIohsP0n2avsmzPB7WKJUZ99HavpemoDSErTvzRQsKdK6UQzjbREs9_wiv7z8vfmzpduF1y9mY8O4PkrYsY9RUEVj6iGjBMi59_ErpqtpQBAaDCYVsdqASD2owPTM-1fF3d55hutxS/s1280/photo_2026-02-17_13-45-50%20(3).jpg
នេះជាលទ្ធផលនៃការប្រើប្រាស់បច្ចេកវិទ្យា AI ចុងក្រោយបង្អស់របស់ចិន ដែលអនុញ្ញាតឱ្យមនុស្សយន្តធ្វើត្រាប់តាមចលនាដ៏ស្មុគស្មាញបំផុតរបស់ក្បាច់គុណវូស៊ូ (Wushu) ដោយមិនមានការទាក់ទើឡើយ។ នេះបង្ហាញថា ក្នុងយុគសម័យថ្មី បច្ចេកវិទ្យាមិនមែនមកដើម្បីលុបបំបាត់ប្រពៃណីនោះទេ ប៉ុន្តែវាគឺជាកម្លាំងជំនួយ ដែលជួយលើកតម្កើងវប្បធម៌ឱ្យកាន់តែអស្ចារ្យ និងមានភាពច្នៃប្រឌិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirYnZdi-r9GcrNhkvuUrFSKHE2P0syYg4UnIaHZHFQtBJzan3eZkTWxXOSwlatKuy16VBd5i95t4XOU5WLgwM4TJPLH5H91qwzwJW4crgK397IvzR2w7B7BLLpBKd9uzk47YB0wET5ckRd7MXatc9DLQGeIb61dn7Ky3HaDRIGcJqNqdh3nwXgCiTMbYc7/s1280/photo_2026-02-17_13-45-50.jpg
សំឡេងវាយស្គរ បូករួមនឹងចលនាដ៏រហ័សរហួនរបស់មនុស្សដែកមានវិញ្ញាណនេះ បានបង្កើតជាបរិយាកាសមួយដែលធ្វើឱ្យអ្នកទស្សនាមិនហ៊ានសូម្បីតែព្រិចភ្នែក។ ការសម្តែងនេះបានបន្សល់ទុកនូវសារយ៉ាងជ្រាលជ្រៅមួយថានៅពេលដែលបេះដូងនៃសិល្បៈបុរាណ ជួបនឹងភាពវៃឆ្លាតនៃបច្ចេកវិទ្យាអនាគត លទ្ធផលដែលទទួលបានគឺភាពអស្ចារ្យដែលគ្មានដែនកំណត់៕

ប្រផ្នូលសុខសប្បាយ! ត្រីបាឡែនជិតផុតពូជមួយប្រភេទបង្ហាញខ្លួនចំថ្ងៃនៃក្ដីស្រលាញ់

0

មិនងាយនឹងបានឃើញនោះទេ! ត្រីបាណន់គីង្គក់ ជាប្រភេទត្រីទឹកប្រៃដែលជិតផុតពូជ បានហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះជាដំណឹងដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីវត្តមានរបស់ជីវៈចម្រុះកម្រថាកំពុងមានវត្តមានរស់នៅក្នុងដែនសមុទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQdDb-RkGXFqdOvXYyeDKy3o3l5QNw-xTZVtpywV7HvdUNvdUcgm4XN4a_EDIZT_QHD_sZwmkbcq5Jbmj2F7r6ph1xJty9LPLkws-0vtErLsUueGo1Q9ywD75S59vikuw4FLwum1HcrxzK-EIAa2p-pNtJgVCTN0LsBEMtA8qimK-IG5ZZBVteHY2mYBn3/s1280/photo_2026-02-17_05-35-41.jpg

យោងតាមការបង្ហោះលើផេករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃចន្ទទី១៦ ខែកុម្ភៈ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85LyQk6mKG_m5bjaRs4Zt1loThE7_gTDmK1cFzZ-1QeEwR6hSsHSGzOLkfuYgejPsVxy6MgPqcxaUFZztMTrQHMpMymQm7jAiHBqGHZ0AgIsMTt4DEsiCCQ1B-xoLOEthQUJqjs-XEheklyXPYYIGLMq4cCThp_m0U8qZXWy9T4ypC93MN4lmbIOMI74G/s1280/photo_2026-02-17_05-35-40%20(2).jpg
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម ត្រីបាឡែននេះគឺជាត្រីវ័យជំទង់ ដែលជាទូទៅតែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHz3qk484J1EyEbBFQcVcDAja8SCTWtsrb7YaPkk8sqdDFSYZIetWitatODwlZNSXnuioCs4LLONDqIVSU0ltNcWn-TfSSwa6eBnTtMON4GQ6pbxaVBoeVpLMPeN7psY-6PDzelr7Ueq_-ZlbE_MRR78V6STzg80eIWNiW-alX_GGOGkDrMPBnOSQQT7m-/s1280/photo_2026-02-17_05-35-40.jpg

តែទោះជាយ៉ាងណា ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ លើសពីនេះ ការចាប់ ការសម្លា.ប់ ឬការជួញដូរប្រភេទត្រីនេះ គឺជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5nNDC40VOIwOHVgTA8rlhBR3jxDPSeNgjxoBtdbn69gY6bOC0u2Ykyxe6cytExUgJUDaEdOiU4WswGnDJnECVLyQle_HmFOUhjQ624S1zOtIuS8HHnQS3iOqivFYfzXvdT54o5rCsOGA5xOMKV0EV4rVtNhTM7Ij2RdVIJ2OD3_6-FeBW1rXS_wcHx7Z4/s1280/photo_2026-02-17_05-35-41%20(2).jpg

សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕

 

ហេតុអ្វីលេខ ៤ ត្រូវបានចាត់ទុកថាជាលេខនាំមកនូវសំណាងអាក្រ.ក់នៅក្នុងក្បួនចិន?

0

នៅក្នុងជំនឿចិន លេខ៤ ត្រូវបានចាត់ទុកជាលេខអពមង្គលបំផុត ដល់ថ្នាក់ជនជាតិចិនតែងចៀសវាងលេខនេះក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាការលុបបំបាត់ជាន់ទី៤ ក្នុងជណ្តើរយន្ត, ចៀសវាងផ្ទះលេខ៤ ,លេខទូរស័ព្ទ ឬសូម្បីតែការរៀបចំកម្មវិធីពិសេសណាមួយក៏ពួកគេរំលងថ្ងៃទី៤ដែរ។ តើនេះបណ្ដាលមកពីមូលហេតុអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyUVQHLcSLVcJ4KqhcIw3vzRBi-ip7jqiUff1PDkzm-8ciUMLcq4sKy_ZcfpunqaHRUj8sqs1x9egpLMRt4XZucXy9OLVSJf1DBQosb-YN3BQh_TxqZhT6BBanWQtfJJ7L5ufGbhJBCT64fCjU9SElwy32yVCPwxsJVjUjTj2XVgWfhaDYHPNjjzI0sXZt/s1200/photo_2026-02-17_13-38-06.jpg

យោងតាមក្នុងក្បួនហុងស៊ុយ លេខអាចនាំសំណាង ក៏អាចនាំស៊យ ប្រសិនជ្រើសរើសប្រើមិនត្រឹមត្រូវ។ ខណៈប្រទេសជាច្រើនចាត់ទុកលេខ ៤ ជាលេខសំណាង នៅក្នុងប្រទេសចិនឯណោះវិញ លេខនេះជាលេខចង្រៃបំផុត ឬលេខស្លាប់ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgni7yIuQPiwTk5rzO4LR5RkDc3SO_R2VGsh8_5M4ktLC_fBUg1bmHYUCKX6v_7SEHp9zTN4JT_0y3D0azWOMVmw9kUsdQrOU-5PcU2DvkB8gatHJN70YPTptI9C1dNn12jXpUMquDqg7fx-0xQbizPzndnbZObN94UOcWjv9bqPWnLAVGzw_4INrwvi3-o/s1024/photo_2026-02-17_06-44-05.jpg

មូលហេតុដែលវា ត្រូវបានចាត់ទុកថាជាលេខអពមង្គលបំផុតក្នុងវប្បធម៌ចិន គឺដោយសារតែវាមានសំឡេងអានស្រដៀងនឹងពាក្យ សឺ(sǐ) ដែលមាន័យថា «ស្លាប់ ។ ដោយសារតែការភ័យខ្លាចចំពោះលេខនេះ អគារខ្ពស់ៗជាច្រើននៅចិន ហុងកុង និងតៃវ៉ាន់ តែងតែរំលងជាន់ទី៤ ចោល ដូចជាជាន់ទី ១៤ ឬ ២៤ ដែលវាស្រដៀងទៅនឹងជំនឿរបស់បស្ចិមប្រទេសដែលរំលងជាន់ទី១៣ ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaKyTjVzC39ud-I9Mvv3-iIyweLeTIFak7DezGSeKQBcf9YqdoOPijFqYlarmfPfrawFj1l02Ffk2Wmo5blEn2MnT_C4jz_kVklkEqXhqeYA5tZeoljn32C1w807go3VGQ-wm7nXjT3lWOT2Z5tm4KNm0Ye0hgAvp6btusLs_NtCsJiSX2aEMM0HapwJyc/s1280/photo_2026-02-17_13-38-07.jpg
បន្ថែមពីនេះ នៅក្នុងតំបន់ប្រើភាសាកាតាំងដូចជាហុងកុង លេខ ១៤ ក៏ត្រូវបានគេជៀសវាងដែរ ព្រោះការបញ្ចេញសំឡេងរបស់វាស្ដាប់ទៅដូចជាឃ្លាថា នឹងត្រូវស្លាប់ជាមិនខាន។ ហេតុនេះហើយ ទើបលេខទាំងនេះមិនដែលត្រូវបានគេយកមកប្រើក្នុងកម្មវិធីមង្គលការ ឬកម្មវិធីផ្សេងៗឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCuCaTYOlIfiVlcFn6u-S3irPfC4Gw_XrgHM9MQIZYvqjvIt9iwVDr4Fkvl1SlIGZAFfKZqqaB3O-RDD_f5TYX4JxZDlodis7PMVi8eE6KIbWEHR5L3DYBcnp-0Q1way9fAH4bq_eh564p_FW5zTW1YVgzdItuXkf3MVSZXASz_uCp4I4hURuj2WlBE8rc/s570/photo_2026-02-17_06-44-06.jpg

    ក្រៅពីលេខ៤ លេខ ៣ ក៏ត្រូវបានគេចាត់ទុកថាជាលេខមិនសូវល្អផងដែរ ប៉ុន្តែអាស្រ័យលើស្ថានភាព និងការប្រើប្រាស់។ យ៉ាងណាក្ដី ប្រសិនជូនអំណោយដល់មិត្តភក្តិ ឬគូស្វាមីភរិយា គេកម្រប្រើលេខ ៣ ភ្ជាប់ជាមួយអំណោយនោះខ្លាំងណាស់ ព្រោះសំឡេងរបស់វា ស្រដៀងនឹងពាក្យដែលមានន័យថា “ចែកផ្លូវ” ឬ “បែកបាក់” ៕

មកដឹងអំពីប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់ «ម៉ុងសាយ» ដែលមានតាំងពីសម័យសាមកុក

0

អស់រយៈពេលជិត ៥,០០០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យនគរទាំងបី ឬហៅថា នគរសាមកុក ការឡកម៉ុងសាយ ឬ របាំតោចិន បានក្លាយជាសិល្បៈវប្បធម៌ចិនបុរាណដ៏សំខាន់មួយ ដែលជនជាតិចិនជាទូទៅនិយមជួលមកសម្ដែងសម្រាប់ឱកាសពិសេសៗដូចជា បុណ្យចូលឆ្នាំចិន, ការបើកសម្ពោធហាងថ្មី, កម្មវិធីមង្គលការ និងពិធីបុណ្យប្រពៃណីមួយចំនួនទៀត ដើម្បីនាំមកនូវសំណាងល្អ និងបណ្ដេញឧបទ្រពចង្រៃ ព្រោះគេជឿជាក់ថា វាជាសត្វដ៏វិសេសវិសាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgofyW0rlMfi03xojUHzRlFYqOujnOougFl3bd_RpwZ-JQrE7_d6vOskjrBnh-wznBF5-uH_1QdJw6U9SDihrk_4zmpQWDh17QAnXojKkMvulNKeX8dkaHDfi-AofqpL2eL5ywflMB0sEhMWmS2jpOD6-WsvrD0N5iK2FGoVG_j_GVyR0CHGJoAOWOnK4Mv/s1152/photo_2026-02-17_06-22-46.jpg
ការរាំម៉ុងសាយមួយគេត្រូវការឲ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយធ្វើចលនាតាមចង្វាក់ភ្លេងស្គរ។ ពួកគេដែលហាក់ដូចជាទើបនឹងភ្ញាក់ និងស្រេកឃ្លាន ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន (ឡើង លោត ផ្លោះបង្គោល) ដើម្បីស៊ីអាហារដែលមានបន្លែបៃតងនាំសំណាង ផ្លែឈើនាំសំណាង (ក្រូច) និង អាំងប៉ាវ (នាំសំណាងល្អដល់មុខរបររកស៊ី)។ ជាទូទៅអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQulHiWzoC3tWiSHMts0jN717yupZO9eOYjo86hyzh-4bCt6V1K3nI2jxrFXFnHVJcs-An1zaHAbxk2pQMCut-vyDzhKuV34V4TxEA-mEFWGVjWfx698ruDZa3B5YbJCwWpPSJwYUo1qTGE20IUnz5Uqvto6LR58utD7a0QAsz48VTVi0CG_qhOiPDsaML/s1280/photo_2026-02-17_06-22-46%20(3).jpg

តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិន បានឲ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់។ វាមិនមែនត្រឹមតែជាជំនឿសម្រាប់តែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែថ្នាក់ដឹកនាំប្រទេស អ្នកជំនួញ និងក្រុមហ៊ុនធំៗមួយចំនួនក៏មានជំនឿដូចគ្នានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Xuss4Obk4QhwkSPnYBy9y1QOl8ADMBVnNLGteXVh40GUizbpp8ratf5qbXk_XlrxnAp_ajVZEUcbHTu0zntkiwdEmzEEqfI-sCBRP18LFV2d1Qa_rSXSf8zhYjArc2VnQnujlqme1xEMaO98Fup-Rmu3VfG4Y8tymY4ZY_5a9XpgkNPT9FCQTpslW7xH/s960/photo_2026-02-17_06-22-45%20(2).jpg

ប្រភពដើមនៃរបាំនេះ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឲ្យទុកចិត្តបំផុតមួយគឺ៖ នៅក្នុងវប្បធម៌ប្រពៃណីចិន សត្វតោ ប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែនៅក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោពិតប្រាកដ នៅក្នុងប្រទេសចិនឡើយ។ នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ ២២០ ក្រោយគ្រិស្តសករាជ) មានសត្វតោតែប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិច នៃប្រទេសចិនបុរាណ (បច្ចុប្បន្នគឺជាទីក្រុង Xinjiang) ដោយសារតែការធ្វើជំនួញសូត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJB6dt_PPh6vus-uO2S1gq0yQskemEg7jhbF6ybVc7YBbCNL9ejImtJNuXDnx4YIcSoJ3OZYzJ-wuSKObvI_wofcdWGzzx2EW1o3HLt9w-Ib_xA2yyEiZ0HWKUhDeieldHDgu83C32LaJ666hGC4yYr2T0vI2Iq2AV73z9dWDlM-amB5NctB_3v0TbDQf/s750/photo_2026-02-17_06-22-45.jpg

នៅពេលនោះ មនុស្សបាននាំគ្នាធ្វើត្រាប់តាម រូបរាង និងសកម្មភាពនៃសត្វតោ ដែលទើបតែមកដល់ថ្មី នៅក្នុងការសម្ដែង រហូតបង្កើតបានទៅជា របាំសត្វតោ នៅក្នុងសម័យកាលនគរទាំង៣ (ឆ្នាំ ២២០ ដល់ ២៨០)។ ក្រោយមក វាបានក្លាយជាការពេញនិយម នៅក្នុងសម័យរាជវង្សខាងជើង និងខាងត្បូង (ឆ្នាំ ៤២០ ដល់ ៥៨៩)។ រហូតដល់សម័យរាជវង្សថាង (ឆ្នាំ ៦១៨ ដល់ ៩០៧) របាំសត្វតោ បានក្លាយជារបាំមួយ នៅក្នុងសាលរាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkHt8KBJpAWN7Nbsua8Bccs5Z75ovbD1SozeW0UgWqCeQd1Y4aRT9-8XhYKSfTk-qwTAXEZ_d5xJl4Luj09-3531Yf8hYozDseVRq5w8qG2Wb6KlmtWaEJSBeI6P6_io6aNRd3WwvB_Lme5Plqm-JvBNKUIPEERDoMOYSN0Tc2uLOTDyCbEdYtz6x22Fe/s750/photo_2026-02-17_06-22-46%20(2).jpg
បន្ទាប់មក របាំសត្វតោនេះ បានបន្តក្លាយជាការសម្ដែងដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនចិន ដើម្បីអធិស្ឋានសុំសំណាងល្អ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន និងឱកាសពិសេសដទៃជាច្រើនទៀត។ បច្ចុប្បន្នការសម្ដែងរបាំនេះ មិនមែនមានតែក្នុងប្រទេសចិននោះទេ ប៉ុន្តែវាមាននៅគ្រប់បណ្ដារប្រទេសដែលមានជនជាតិចិនរស់នៅ ឬសហគមន៍នៃអ្នកមានជាប់សែស្រឡាយកូនចៅចិន ហើយយើងក៏តែងតែបានឃើញវានៅប្រទេសកម្ពុជាផងដែរ៕

ឥណ្ឌា បញ្ជាទិញសំណាញ់មេឃ S-400 ពីរុស្សុីក្នុងតម្លៃ១.១ពាន់លានដុល្លារ

0

ឥណ្ឌា និងរុស្សុី បានឈានទៅដល់កិច្ចព្រមព្រៀងទិញ-លក់ ប្រព័ន្ធការពារដែនអាកាសS400 ដែលមានតម្លៃប្រមាណ១,១ ពាន់លានដុល្លារ ដោយឥណ្ឌាទទួលបានមីស៊ីលចំនួន ២៨៨ គ្រាប់ និងS400 ចំនួន២គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVVhJqw0sNO-aJyw_SHjJp8SwiKJp1kGLuqo8Y4JARePw5WOdz6KNuLwPopwGAeAG264Uv-gKuukANZ-_b6RORhiJh_M2skqwrWHqbdLiX7aMNstW6bI-TJq8BwSvuUKAF2I_VZ2yh78ej_3xh63Xfl3d2nWL_wBg9jEVi9zWejk-794BDYBtFZ43H3wKS/s1000/image_2026-02-17_10-11-07.png
S400 គឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់រុស្សុី ដែលលោកពូទីនអះអាងថាអាចបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែក B2 របស់អាមេរិកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjmod9h1W21iFk7v6j4F-Cq63t_eDy2JWxhHI-m3EEWbDfThRQ8cFiOVPvwSdkgoc3v3qqXNmLCyl-ouybAoWOzW8FqQlOPZ5CObffKMP7YZw7wIlnXcl9x9kXfdC8aHACwN0gySjZe5o0JcA2R1brRBhavLYzf_WEGYbfL1si1YD-aHKluYeHdZ7EQ-CM/s976/image_2026-02-17_10-11-08.png
វាអាចបាញ់បានក្នុងរយៈចម្ងាយ៤០០ទៅ៦០០គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាសំឡេងដល់ទៅ១៤ដង ពោលអាចហោះបានក្នុងល្បឿនប្រមាណជា១៧០០០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4jcM73lcFP-Xb-OOTIaba0a_5BlEFbL4yk8qkmk9BTRaIl2bpay0aSOVbbnGqq0DCwROG24CF64-xsC-gciB9otuP_-kBFsJih6aDh5vpjLtyG86ho_RFvK6giMcObn1DqhPLWPueLqGUjBW6M8WVwEybnmWDf3w_85FJyH3M2KD1KNGYyvRe0GhfDVv/s2000/image_2026-02-17_10-11-22.png
s400 ត្រូវបានរុស្សុីដាក់ចូលសមរភូមិក្នុងឆ្នាំ២០០៧ ដោយផលិតឡើងក្នុងគោលបំណងបាញ់កម្ទេចយន្តហោះចម្បាំង និងចាប់ស្ទាក់គ្រាប់មីសុីលអន្តរទ្វីប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtApUDYEAKJQG8I0aR1ignPf9axZ33OgWsojZ7wZNjYGQlCD9IwKgX2gK-ZWEblUpoHMXKn7cZHHBoSM3Wn1p7Eoz7BoHvK-rbM3g94xiGCQs6XJ8SbIPv3g0akIv7AbfdqpBUaDNFaBj0SU_M4XPo0PC0-aVh3F_7m7LE-WHYKbq0u7T_hk-r_r-noDkN/s1024/image_2026-02-17_10-11-24.png
គិតមកទល់ពេលនេះ លើពិភពលោកមានតែ៤ប្រទេសប៉ុណ្ណោះ ដែលដាកើពង្រាយប្រព័ន្ធការពារដែនអាកាស S400នេះ ក្នុងនោះរួមមាន រុស្សុី ចិន ឥណ្ឌា និងតួកគីយ៉េ៕

 

ក្រសួងសេដ្ឋកិច្ច ចង់បើកប្រាក់បៀវត្សឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក្រសួងការពារជាតិមិនទាន់អនុញ្ញាត

0

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ សុធី បានបកស្រាយចម្ងល់មហាជន ដែលឆ្ងល់ថាហេតុអ្វីរាជរដ្ឋាភិបាល មិនបើកបៀវត្សតាមប្រព័ន្ធធនាគារទៅឱ្យកងទ័ព ដើម្បីលុបបំបាត់ទាហានខ្មោច និងពង្រឹងតម្លាភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBbajmwWtC2CJbTijifqRUPD2eT_XxTRqtyJmFMqQYRjDnFycG-UBmSx5LBlGupNCHVOC2AKnhdBcHcqWrgO1z7KIiZ223cj2KwL5Rx7bTEkVDk_SENoC0nZDgHhfWKA3yBG2koyFRD3HZNvDYAYx6NE0G5EojLeC22hMo87_C1IaeWAw6UOlZDzUGqoS/s1280/photo_2026-02-07_10-33-26%20(2).jpg
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថាលើកឡើងថា៖” ក្រសួងសេដ្ឋកិច្ច ចង់ណាស់ តែ ក្រសួងការពារជាតិ មានហេតុផលផ្ទាល់ខ្លួន ដោយសារពាក់ព័ន្ធនឹងកិច្ចការការពារជាតិ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE7vqXbcEs9V3oJiF0iaV0cbXKkiuoXnDufrhnqxlh9bhn19TPntczW6pJch31r5-MYJaAA-v5vCDjnSOG9d2piPW2ZwDXSHe_djaVB3B3yQQJFRVKAbzDD-BQUj7ZD8tEkYwYMz_QywAs8PlzJK3ELItPyZPJqrL7hSz_oOe9xx4mWwhI_tl-NLbN5ruz/s1024/photo_2026-02-07_10-33-26.jpg
ឯកឧត្តម ចាន់ សុធី បានសង្កត់ធ្ងន់ថា៖” ក្រសួងទាំង២កំពុងពិភាក្សាគ្នា ដោយយើងត្រូវចាំការអនុញ្ញាត និងស្តាប់ហេតុផលពីក្រសួងការពារជាតិជាមុនសិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljI60_btqcQmICW8HHBYTv0P-FmQvSB1b01XxVeXJ-MvkYUHpron8HOtNN0fjLj2sxov0Pm7Sq4pr5KJkva3a1dUXJIZt07DXBNVWv2DIpUuuC975ZXYwT48l1o1PY1Mf-l_SvWFi1HXVm69HPV-fsCcmxxU_cZaBpdI87j1TygMNTnClzysLAvt1kwuS/s1280/photo_2026-02-07_10-33-27.jpg

ដោយឡែក ជុំវិញបញ្ហាកងទ័ពមិនមាន បណ្ណ ប.ស.ស ដើម្បីចូលព្យាបាលជំងឺនៅតាមមន្ទីរពេទ្យយោធា ដោយឥតគិតថ្លៃក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា៖” រដ្ឋាភិបាលបានពង្រឹងមន្ទីរពេទ្យយោធា ដើម្បីផ្តល់សេវាព្យាបាលជូនកង។ ទន្ទឹមគ្នានេះ ក្នុងពេលកើតមានការប្រយុទ្ធគ្នាកន្លងមក មន្ទីរពេទ្យស៊ីវិលនានា ក៏ទទួលព្យាលបាល ជូនកងទ័ពដោយឥតគិតថ្លៃផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjuHvI2yBqGTtNRvPO7zmR27B7CDAPICi5xCQ7bWgZhTCroBd7AY75dK7Z5xzvl1XWcB5VHZpJWPuxPUu-CcrEmzLo9tGlZDIhz2f3z-GdpNszSME_hl5N-xreS03ZtEaT18Yh_KnvXY9u8TJ-1JjyleRRCxuJLa38S0Yorl7huhw27NQGLpEv5wL32oHZ/s1280/photo_2026-02-07_10-33-28.jpg

លើសពីនេះទៅទៀត រដ្ឋាភិបាលថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃម្ហូប មួយថ្ងៃ២ម៉ឺនរៀល ជូនដល់យុទ្ធជនដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ដើម្បីជួយសម្រួលជីវភាពពួកគាត់៕