ទីក្រុងប៉េកាំង ៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានបា.ញ់បង្ហោះរ៉ុក្កែត Smart Dragon-3 (SD-3) ចេញពីលើផ្ទៃសមុទ្រ ដោយបញ្ជូនផ្កាយរណបចំនួន 7 ចូលទៅក្នុងគន្លងលើលំហអាកាសបានដោយជោគជ័យដូចអ្វីដែលបានគ្រោងទុក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua រ៉ុក្កែតពាណិជ្ជកម្ម SD-3 ត្រូវបានបា.ញ់បង្ហោះនៅម៉ោង 2:37 រសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីដែនទឹកនៅឯឆ្នេរសមុទ្រ Yangjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន តាមរយៈមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan។ ផ្កាយរណបទាំងប្រាំពីរនេះ ក៏រួមមានផ្កាយរណប PRSC-EO2 របស់ប្រទេសប៉ាគីស្ថានឲងដែរ។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា ការបា.ញ់បង្ហោះនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអវកាសចិន-ប៉ាគីស្ថាន។ ផ្កាយរណប PRSC-EO2 ត្រូវបានបំពាក់ដោយបន្ទុកអុបទិកដែលមានគុណភាពបង្ហាញខ្ពស់។ ទិន្នន័យចាប់សញ្ញាពីចម្ងាយដែលវាទទួលបាននឹងបម្រើប្រទេសប៉ាគីស្ថានក្នុងវិស័យផ្សេងៗដូចជាការធ្វើផែនទីដីធ្លី ការត្រួតពិនិត្យបរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ និងការការពារធនធានធម្មជាតិ។
.jpg)
សូមជម្រាបថា នេះជាលើកទី 4 ហើយដែលរ៉ុក្កែត SD-3 របស់ចិនបានអនុវត្តការបាញ់បង្ហោះដែលជាបេសកកម្មពាណិជ្ជកម្មជាមួយផ្កាយរណបច្រើនទៅលើអាកាសក្នុងពេលតែមួយ ខណៈដែលវាក៏ជាការហោះហើរលើកទី 9 ផងដែរសម្រាប់ប្រភេទ រ៉ុក្កែត Smart Dragon-3៕










