Home សុខភាព ញ៉ាំគ្រាប់ Chia មួយស្លាបព្រារាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនមហាសាល

ញ៉ាំគ្រាប់ Chia មួយស្លាបព្រារាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនមហាសាល

29
0

គ្រាប់ Chia ទោះបីមានរូបរាងតូចល្អិត (មានពណ៌ស និងខ្មៅ) ប៉ុន្តែវាត្រូវបានគេចាត់ទុកជា អាហារថាមពលមដ៏ខ្លាំងក្លាបំផុតមួយ។ វាសម្បូរទៅដោយជាតិសរសៃ (Fiber) ទាំងប្រភេទរលាយ និងមិនរលាយ មានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា 3 (Omega-3) សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនប្រភេទ។ តាមពិតទៅ គ្រាប់ Chia មានប្រភពមកពីគ្រួសាររុក្ខជាតិម្យ៉ាងឈ្មោះថា Salvia hispanica ដែលស្ថិតក្នុងអំបូរជីអង្កាម ដែលត្រូវបានជនជាតិ Aztec និង Mayan ប្រើប្រាស់ជាអាហារចម្បងតាំងពីជាង ៥,០០០ ឆ្នាំមុនមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBNoaTw5vA53jKOZeFpa_D90kFxWv8NsMLMfnOSDOTZHxaLSKlk6Wpie4tw84dXpStolKOaYoKis05koetojYCoDSpQCudR-EdP3kK2qmhsrnH9KsI8VugyowRVwflqdfVfXMXP8ootVYj5qyfmjPGvuhVUyxhD801sVNKKk8IfHhBvcJQwpELrGGu2aCg/s1280/photo_2026-02-14_15-53-48.jpg
លោក Keith Ayoob អ្នកជំនាញអាហារូបត្ថម្ភ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein បានកត់សម្គាល់ថា គ្រាប់ Chia ផ្ដល់នូវសារធាតុចិញ្ចឹមដែលមនុស្សភាគច្រើនតែងតែខ្វះខាតក្នុងរបបអាហារប្រចាំថ្ងៃ។ គ្រាប់ Chia ត្រឹមតែ ២ ស្លាបព្រាបាយប៉ុណ្ណោះ ផ្ដល់ជាតិសរសៃដល់ទៅ ១០ ក្រាម និងប្រូតេអ៊ីន ៥ ក្រាម។ លើសពីនេះ វាសម្បូរទៅដោយជាតិកាល់ស្យូម, ដែក, ម៉ាញ៉េស្យូម, ប៉ូតាស្យូម រួមទាំង Folate, វីតាមីន A, សេលេញ៉ូម និងស័ង្កសីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGLKjO3SyUql82Lz9uXKSfP_7TEdwFYpNPJWbwC6sfQ4aeztLrvrykWEqQt36CE4mqcStgmnbLn1o_a94ahyphenhyphenJZcXL9WboMNjBh4xzI2KIf45lCbY_0fbFBbawwSCn5O5BU3zj_Bqr2y3imLjHwQCvSsgeEEJ3Vg_sgPKnA9jMg95Lp5PqJEJKZ20eNYfMv/s1280/photo_2026-02-14_15-53-49.jpg

ក្រៅពីផ្ដល់ថាមពលដល់រាងកាយ គ្រាប់ Chia គឺជាប្រភពនៃអាស៊ីតខ្លាញ់ Omega-3 ពីរុក្ខជាតិ ដែលជួយកាត់បន្ថយការរលាក និងបង្កើនសុខភាពសរសៃឈាមបេះដូង ក៏ដូចជាមុខងារខួរក្បាល។ ជាតិសរសៃរលាយក្នុងគ្រាប់នេះ នឹងបង្កើតជាស្រទាប់ជែលនៅពេលប៉ះជាតិទឹក ដែលជួយសម្រួលការបន្ទោរបង់ឱ្យទៀងទាត់ ធ្វើឱ្យមានឆ្អែតបានយូរ និងរក្សាស្ថេរភាពជាតិស្ករក្នុងឈាម។ ជាមួយគ្នានេះ វាក៏ជួយបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ មហារីកមួយចំនួន និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6uvA4sKxbVzh4JkNa7vd7TPyHWqYPs9NuEV2CGoT9GC7ux8zTuhP4JhKVrB5X9CDioT6p8wpQaonp3QrnnsdkZhQBoIybL19gi-IZr_SHUAEFNhhuE1bBG8BeFCEf1bfDSOyNJLXhCCXguPtH-OKI_DQm44cSBhwjrOdzdNtdHF7516S_JDyj9gxPqvw/s1024/photo_2026-02-14_15-54-50%20(2).jpg

យ៉ាងណាមិញ ទោះជាមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងគ្រាប់ជី ដែលខ្មែរយើងនិយមលាយជាមួយបង្អែមនោះ ប៉ុន្តែវាក៏មានចំណុចខុសគ្នាដោយសារ គ្រាប់ Chia មិនចាំបាច់ត្រាំទឹកទើបអាចទទួលទានបាននោះទេ គឺយើងអាចទទួលទានវាទាំងស្ងួត និងត្រាំទឹកបានដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1qaxEo7Djawb6ZfN-NJyxfum31ViMEKfMvQSv5V-hrCR-6TyYflOrZGXG7bmTT6HOBh4B5IfLffZs4NV_sizp2UEurn2QpLI6ug71XU58_OuNRnH7PmpJrlloFAIAtxD8fE7W9DCo5-IkpR-Hrwif4V7BU6zw4OI74YaMenUNnn-Gj1Q7Hn9zLa4fIx7/s699/photo_2026-02-14_15-54-50.jpg
ទោះជាយ៉ាងណា ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ អ្នកជំនាញណែនាំឱ្យត្រាំគ្រាប់ Chia ក្នុងទឹក ឬទឹកដោះគោក្នុងរយៈពេលពី ១០ ទៅ ១៥ នាទី រហូតដល់វារីកសឹមទទួលទាន។ នេះជួយឱ្យរាងកាយស្រូបយកជីវជាតិបានងាយស្រួល និងជៀសវាងការហើមពោះ ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស៊ាំនឹងរបបអាហារដែលមានជាតិសរសៃខ្ពស់។ ដូចនេះ ការទទួលទាន គ្រាប់ Chia ត្រឹមតែ ១ ស្លាបព្រាបាយក្នុងមួយថ្ងៃ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពទូទៅ និងការពាររាងកាយពីការខូចខាតកោសិកាបានយ៉ាងមានប្រសិទ្ធភាព៕