Home ព័ត៌មានអន្តរជាតិ ព័ត៌មានក្តៅៗ! គ្រោះរញ្ជួយដីបានវាយប្រ.ហារថៃជាថ្មីម្តងទៀតបង្កឱ្យមានការភ័យខ្លាចជាថ្មី!

ព័ត៌មានក្តៅៗ! គ្រោះរញ្ជួយដីបានវាយប្រ.ហារថៃជាថ្មីម្តងទៀតបង្កឱ្យមានការភ័យខ្លាចជាថ្មី!

292
0

ប៉ុន្មានថ្ងៃនេះ គ្រោះរញ្ជួយដីបានកើតឡើងផ្ទួនៗគ្នានៅប្រទេសថៃ បណ្តាលឱ្យពលរដ្ឋ​ភ័យស្លន់ស្លោ​បារម្ភខ្លាចមានគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរដូចដែលធ្លាប់កើតឡើងកន្លងមក ឬក៏ត្រូវធម្មជាតិដាក់ទណ្ឌក.ម្ម បន្ទាប់ពីទឹកជំនន់ និងខ្យល់ព្យុះ ​។

ពលរដ្ឋថៃកំពុងតែភ័យបុកពោះយ៉ាងខ្លាំងបន្ទាប់ពីឃុំបានដាយ ស្រុកមេសាយ ខេត្តឈៀងរ៉ៃ កើតគ្រោះរញ្ជួយដី បើទោះជាមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬទ្រព្យសម្បត្តិក៏ដោយ ប៉ុន្តែគឺជាការព្រមានឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈថ្មីៗនេះ ទើបតែកើតគ្រោះរញ្ជួយដីនៅខេត្តស៊ូរ៉ាតថានី ។ វាជាសញ្ញាព្រមានប្រទេសថៃនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចដែលធ្លាប់រងផលប៉ះពាល់កន្លងមកនៅទីក្រុងបាងកក ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន News In Thailand រាយការណ៍ថា កាលពីវេលាម៉ោង៩ និង៣៧នាទីព្រឹក នៅឃុំបានដាយ ស្រុកមេសាយ ខេត្តឈៀងរ៉ៃ មានគ្រោះរញ្ជួយដីកើតឡើងកម្រិត៣.៣រិចទ័រ ជម្រៅ៣គីឡូម៉ែត្រ ខណៈមន្ត្រីពាក់ព័ន្ធបានចុះមកពិនិត្យមើលការខូចខាតនៅកន្លែងកើតហេតុ ។ តំបន់មួយចំនួនក្នុងស្រុកមេសាយ ទទួលកម្លាំងរំញ័រដោយសាររញ្ជួយដី ជាពិសេស តំបន់ជុំវិញឃុំបានដាយ ប៉ុន្តែមិនបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសទេ ។

អភិបាលស្រុកមេសាយ លោក វ៉ារ៉ាយុទ្ធ ខមប៊ុន បានណែនាំឱ្យរដ្ឋបាលមូលដ្ឋាន មេភូមិ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យការខូចខាតនៅកន្លែងកើតហេតុ ដួចជា ៖ ផ្ទះសម្បែងពលរដ្ឋ អគារធ្វើការរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរាយការណ៍ស្ថានការណ៍ ប្រសិនបើរកឃើញការខូចខាត ត្រូវជួយសង្គ្រោះជាបន្ទាន់ ។

ទោះជាគ្រោះរញ្ជួយដីនេះមានជម្រៅត្រឹមតែ៣ម៉ែត្រ ប៉ុន្តែធ្វើឱ្យពលរដ្ឋនៅក្បែរកន្លែងកើតហេតុទទួលកម្លាំងរំញ័រយ៉ាងខ្លាំង ដែលធ្វើឱ្យអាជ្ញាធរស្រុកមេសាយ ទំនាក់ទំនងទៅភ្នាក់ងារភូមិសាស្ត្រដើម្បីតាមដានស្ថានការណ៍ និងប្រាប់ឱ្យពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការ ។ បើគិតត្រឹមម៉ោង១០ និង១២នាទីព្រឹកថ្ងៃដដែល ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ ខណៈមន្ត្រីពាក់ព័ន្ធបានត្រួតពិនិត្យគ្រប់ភូមិទាំងអស់យ៉ាងលម្អិត ។

គួរបញ្ជាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ គឺស្ថិតនៅក្បែរព្រំដែនមីយ៉ាន់ម៉ា និងឡាវ ដែលបណ្តាលឱ្យរង្គើផ្ទះពលរដ្ឋប្រមាណ៥វិនាទី ។ រីឯពលរដ្ឋនៅស្រុកមេចាន់ មានអាការៈវិលមុខ រីឯទឹកក្នុងដបរង្គើចុះឡើង ខណៈពលរដ្ឋស្រុកមេហ្វាហ្លួង ក៏រងការរំញ័រដែរ ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីនៅខេត្តស៊ូរ៉ាតថានីកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមក បើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារត្រួតពិនិត្យគ្រោះរញ្ជួយដីថៃ ត្រឹមតែមួយព្រឹកថ្ងៃទី១១ ខែកុម្ភៈ មានគ្រោះរញ្ជួយដីរហូតដល់២លើកកើតឡើងនៅខេត្តនេះ ដែលធ្វើឱ្យពលរដ្ឋភិតភ័យយ៉ាងខ្លាំង ៕