Home Blog Page 1571

ស្មាតហ្វូតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold5 & Galaxy Z Flip5 បានសម្ពោធជាផ្លូវការហើយ!! ដោយមានវត្តមាន Influencer និងភ្ញៀវកិត្តិយសជាច្រើនរូបអញ្ចើញចូលរួមផងដែរ!

0

(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖ អ្នកនាង ដេត ម៉ាលីណា, កញ្ញា ជេននី ស៊ីន និង កញ្ញា សុគា គីមលាង (Kon Ant) ដើម្បីធ្វើការទស្សនាផ្ទាល់…ប៉ះផ្ទាល់…ធ្វើការតេស្តផ្ទាល់…និងចូលរួមអបអរព្រឹត្តិការណ៍ដ៏រំភើបមួយនេះផងដែរ…! អ្វីដែលកាន់តែអ៊ែមទៅទៀតនោះ គឺការបង្ហាញម៉ូត “Fashion Show” ជាមួយទូរស័ព្ទ Galaxy Z ស៊េរីថ្មីថែមទៀត គឺកាន់តែឡូយធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់កាន់តែមានអារម្មណ៏រំភើបសប្បាយរីករាយខ្លាំងមែនទែន!!ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!

 

ស្របពេលនៃព្រឹតិ្តការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) នេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា ឆ្នាំ2023 នៅតាមហាងនានា និងអាចទទួលបានផលិតផលចាប់ពីថ្ងៃទី 17 សីហា 2023 អាស្រ័យតាមទីតាំងដែលបានកក់ (ឬស្ថានភាពស្តុកជាក់ស្តែង)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

Galaxy Z Fold5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case)

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $150

– Protection Film សម្រាប់អេក្រង់ខាងមុខ

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

 

Galaxy Z Flip5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ទទួលបាន Flipsuit Case + Travel Adapter 25W

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $100

– Protection Film សម្រាប់អេក្រង់ខាងមុខ ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

រីឯលក្ខណៈសម្បត្តិពិសេសៗរបស់កំពូលស្មាតហ្វូនអេក្រង់បត់ទាំងពីរដួងនេះ គឺអ៊ែមខ្លាំងមែនទែន៖

*សម្រាប់ Galaxy Z Fold5

– បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 1TB + Ram 12GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្មរហូតដល់ 4,400mAh Super-Fast Charging

 

*ចំណែក Galaxy Z Flip5

– បំពាក់នូវកាមេរ៉ាក្រោយ 12MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 512GB + Ram 8GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ FHD+ និងថាមពលថ្មរហូតដល់ 3,700mAh Super-Fast Charging

សូមរំលឹកបន្ថែមផងដែរថា ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់សកម្មភាពទាំងអស់មិនថាការជួយសង្គម, សប្បុរសធម៌, កម្មវិធីកម្សាន្តផ្សេងៗទៀត។ល។ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!   

ជប៉ុន ព្រួយបារម្ភខ្លាំង អំពីចំនួនពលរដ្ឋរបស់ខ្លួនធ្លាក់ចុះ

0

រាជធានីតូក្យូ៖ បច្ចប្បន្នថ្វីបើ ជប៉ុន ជាប្រទេសដ៏ជឿនលឿនបំផុតមួយ ហើយក្លាយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន ក៏ពិតមែន ប៉ុន្ដែប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីបូព៌ាមួយនេះ កំពុងតែកើតក្ដីកង្វល់យ៉ាងខ្លាំងបំផុត ក្រោយពេលកំណើនប្រជាជនរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នាមកនេះ។4 in 10 Japanese Men in Their 20s Have Never Gone on a Date: Report

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាល កាលពីថ្ងៃពុធ បានបង្ហាញ ថា ជប៉ុន បានជួបប្រទះនឹងកំណើនប្រជាជន ធ្លាក់ចុះយ៉ាងខ្លាំងបំផុត នៅក្នុងខេត្តទាំង៤៧របស់ខ្លួន កាលពីឆ្នាំ២០២២ ដែលមើលឃើញ អំពីចំនួនថយចុះជាលើកដំបូងបង្អស់។ បើទោះជាយ៉ាងនេះក្ដី ប៉ុន្ដែចំនួនជនបរទេសជាអ្នករស់នៅក្នុងប្រទេសជប៉ុន បានកើនឡើង ដល់កម្រិតខ្ពស់។

ក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនងរបស់ប្រទេសជប៉ុន បានបញ្ចេញទិន្នន័យរបស់ខ្លួន កាលពីថ្ងៃពុធ ដោយផ្អែកលើការចុះបញ្ជីស្នាក់នៅ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បង្ហាញ ថា ប្រជាជនជប៉ុន បានធ្លាក់ចុះ ប្រហែលចំនួន ៨០០ ០០០នាក់ ឬស្មើនឹងប្រហែល 0,៦៥ភាគរយ ដោយមានចំនួនប្រជាជនសរុប មកនៅត្រឹមតែ ១២២,៤លាននាក់ នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន គឺបានធ្លាក់ចុះ រយៈពេល១៤ឆ្នាំជាប់ៗគ្នា។The classic "Busiest Crosswalk In The World". It's the crosswalk in  Shibuya, Tokyo, that every show about Japan includes… | Tokyo, Shibuya  tokyo, The neighbourhood

ក្រសួងកិច្ចការផ្ទៃក្នុង បានបន្ដ ថា ប្រទេសជប៉ុន មានប្រជាជនសរុប ១២៥,៤១លាននាក់ ប៉ុន្ដែចំនួននេះ បានធ្លាក់ចុះជាងកន្លះលាននាក់ បើធៀបនឹងឆ្នាំមុន ប៉ុន្ដែមានការកើនឡើង ប្រហែល១០,៧ភាគរយ សម្រាប់ជនបរទេស បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសជប៉ុន។

លោក យូ កូរេកាវ៉ា (Yu Korekawa) នាយកវិទ្យាស្ថានជាតិប្រជាជន និង ស្រាវជ្រាវសន្ដិសុខសង្គម (IPSS) បានអះអាង ថា គាត់មិនភ្ញាក់ផ្អើល ចំពោះការបន្ដថយចុះចំនួនប្រជាជនរបស់ជប៉ុន នោះឡើយ។ ប៉ុន្ដែគាត់បានកត់សម្គាល់ឃើញ ថា វាមានសារៈសំខាន់ខ្លាំង នៅក្នុងការយកចិត្តទុកដាក់ ចំពោះការកើនឡើង នៃចំនួនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន។Modern Japanese men dogged by stoic salaryman stereotype - The Japan Times

កំណើនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដ៏ច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនង បានចាប់ផ្តើមធ្វើស្ថិតិ នៅក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ប្រជាជនបរទេសរបស់ជប៉ុន មានចំនួនប្រហែល ២,៤ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប។

បច្ចុប្បន្ន ឥណ្ឌា ក្លាយជាប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានប្រជាជនសរុប ១ ៤២៨ ៦២៧ ៦៦៣នាក់ (ជាង ១,៤២៨ពាន់លាននាក់) ខណៈចិន បានធ្លាក់មកលំដាប់លេខ២ ដោយមានប្រជាជនសរុប ១ ៤១១ ៧៥០ ០០០នាក់ (ជាង១,៤១១ពាន់លាននាក់)។

របៀបរក្សាទុកទឹកអប់ដើម្បីការពារក្លិនពីការខូចទ្រង់ទ្រាយ

0

ទឹកអប់គឺជាគ្រឿងសម្អាងដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើនតែងតែប្រើប្រាស់វា។ ប៉ុន្តែទឹកអប់មានសក្តានុពលក្នុងការធ្វើឱ្យខូចគុណភាពណាស់ បើយើងមិនបានថែទាំឱ្យបានល្អ ទឹកអប់នឹងងាយបាត់ក្លិន ឬក្លិនខុសប្លែកពីធម្មតា។ ដូច្នេះខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការរក្សាក្លិនទឹកអប់ឱ្យបានយូរ៖

១.ទុកទឹកអប់នៅកន្លែងត្រជាក់ និងស្ងួត៖ សីតុណ្ហភាពល្អបំផុតសម្រាប់រក្សាទុកទឹកអប់គឺ ១៥-២០ អង្សាសេ សំណើមមិនគួរលើសពី ៥០% ជៀសវាងការរក្សាទុកទឹកអប់នៅកន្លែងក្តៅ ឬសើម ដូចជាបន្ទប់ទឹក ឬផ្ទះបាយ។

២.ទុកទឹកអប់នៅកន្លែងងងឹត៖ ពន្លឺព្រះអាទិត្យអាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ដូច្នេះអ្នកគួរជៀសវាងការរក្សាទុកទឹកអប់នៅក្រោមពន្លឺព្រះអាទិត្យ។The 9 Different Perfume Scents You Need To Know
៣.រក្សាទឹកអប់ឱ្យឆ្ងាយពីកម្ដៅ៖ កម្ដៅក៏អាចធ្វើឱ្យទឹកអប់កាន់តែយ៉ាប់ដែរ ដូចនេះគួរជៀសវាងការរក្សាទុកទឹកអប់នៅជិតចង្ក្រានបាយ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។

៤.រក្សាក្លិនក្រអូបឱ្យឆ្ងាយពីសារធាតុគីមី៖ សារធាតុគីមីមួយចំនួនដូចជា អាម៉ូញាក់ សាប៊ូបោកខោអាវ និងឧបករណ៍សម្អាត អាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ជៀសវាងការរក្សាទុកទឹកអប់នៅជិតសារធាតុគីមីទាំងនេះ។

៥.បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ៖ ត្រូវរក្សាគម្របទឹកអប់ឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យក្លិនទឹកអប់ហួត បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ ដើម្បីរក្សាក្លិនក្រអូបឱ្យបានយូរ៕Nude Skin Scents: The Latest Trend In Fragrance - Tira ប្រភព៖sanook

ឈ្វេងយល់ពីចំណុចទាំងនេះមុននឹងទៅប្រទេសហ្វីលីពីន

0

ប្រទេសហ្វីលីពីន ៖ ហ្វីលីពីន គឺជាប្រទេសទេសចរណ៍មួយដែលភ្ញៀវទេសចរជាច្រើននាក់ចង់ទៅកម្សាន្ត ។ បើទោះជាប្រទេសនេះស្ថិតក្នុងតំបន់អាស៊ានដូចកម្ពុជាក្តី ប៉ុន្តែហ្វីលីពីនមានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខុសគ្នាពីកម្ពុជា ។ ដូច្នេះ យើងគួរតែឈ្វេងយល់ពីចំណុចទាំងនេះសិន មុននឹងទៅកម្សាន្តនៅទីនោះ ។

១-ពលរដ្ឋរស់នៅក្នុងប្រទេសហ្វីលីពីនអាចទំនាក់ទំនងគ្នាជាភាសាអង់គ្លេសបានយ៉ាងល្អ ។ ហេតុនេះ យើងគួរតែនាំមិត្តភក្តិម្នាក់ ឬអ្នកដែលអាចនិយាយភាសាអង់គ្លេសបាន មកកម្សាន្តជាមួយយើងដែរ ។Walking for a cause – Ten Thousand Dancing Stars

២-ងាយស្រួលគ្រប់គ្រងការចំណាយលើការធ្វើដំណើរតាមរយៈ Grab Taxi ជាពិសេស ពេលត្រូវធ្វើដំណើរក្នុងទីក្រុងធំៗ ដូចជា ទីក្រុងម៉ានីល ។ ប៉ុន្តែបើត្រូវធ្វើដំណើរទៅកាន់ទីក្រុងផ្សេងទៀត គួរតែសិក្សាអំពីពេលវេលា និងការចាយវាយផ្សេងៗផងដែរ ។

៣-ពលរដ្ឋហ្វីលីពីនមានភាពរួសរាយរាក់ទាក់ និងចូលចិត្តរាប់អានមិត្តភក្តិ ។ ពួកគេនឹងស្វាគមន៍មិត្តភក្តិដោយការញញឹម និងញាក់ចិញ្ចើមដាក់គ្នា ហើយនៅពេលពួកគេគ្រវីដៃស្វាគមន៍ យើងគួរតែគ្រវីដៃតបវិញដើម្បីសម្តែងការរាប់អាន ។Mythos and Melodrama in the Philippines : Throughline : NPR

៤-ហ្វីលីពីនសម្បូរដោយប្រជុំកោះជាច្រើន ដែលធ្វើឱ្យប្រទេសនេះមានបរិយាកាសក្តៅ និងមានភ្លៀងធ្លាក់ ហើយងាយនឹងកើតខ្យល់ព្យុះច្រើនជាងប្រទេសផ្សេងៗ ប៉ុន្តែវាជាកត្តាធ្វើឱ្យប្រទេសនេះមានធនធានធម្មជាតិដ៏ស្រស់ស្អាត ជាពិសេស សមុទ្រ ។ ប៉ុន្តែគួរចៀសវាងកុំទៅកម្សាន្តនៅហ្វីលីពីន ចាប់ពីខែមិថុនា ដល់ខែតុលា ។

៥-ហ្វីលីពីនជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ ដោយសារប្រទេសនេះសម្បូរដោយប្រជុំកោះ ទើបធ្វើឱ្យហ្វីលីពីនសម្បូរអាហារសមុទ្រមិនចាញ់ប្រទេសណាឡើយ ។ ដូច្នេះ ភ្ញៀវទេសចរអាចមកទិញចំណីអាហារឆ្ងាញ់ៗនៅទីនេះ ហើយធានាថា វានឹងឆ្ងាញ់ត្រូវមាត់អ្នកបរិភោគមិនខាន ។ ភ្ញៀវទេសចរជាច្រើននាក់បាននិយាយដូចៗគ្នាថា អាហារហ្វីលីពីនឆ្ងាញ់ខ្លាំងណាស់ ។Philippines | UNOPS

៦-យើងគួរតែងខ្លួនឱ្យសុភាពរៀបរយ និងសមស្របតាមកាលៈទេសៈ ព្រោះពលរដ្ឋហ្វីលីពីននឹងវាយតម្លៃមនុស្សតាមរយៈការតែងខ្លួន ។ ម្យ៉ាងទៀត បើពួកគេអញ្ជើញយើងឱ្យបរិភោគអាហារជុំគ្នា យើងគួរតែមាននំចំណី ឬផ្កាទៅផ្ញើម្ចាស់កម្មវិធីផង ។

*មិនគួរប្រព្រឹត្តចំណុចទាំងនេះនៅហ្វីលីពីន ៖
-មិនគួរហៅភរិយារបស់ម្ចាស់ផ្ទះថា «មេផ្ទះ» ព្រោះពួកគេចាត់ទុកថា វាជាពាក្យមើលងាយ
-ពេលទទួលបានកាដូពីពលរដ្ឋហ្វីលីពីន យើងមិនគួរបើកមើលកាដូនៅចំពោះមុខអ្នកផ្តល់ឱ្យទេ
-មិនបរិភោគអាហារ ឬដួសអាហារមុនម្ចាស់កម្មវិធី
-មិនយកដៃចង្អុលទៅកាន់អ្នកណាម្នាក់ ឬរបស់របរផ្សេងៗទេ ព្រោះមិនសុភាព ប៉ុន្តែពលរដ្ឋហ្វីលីពីននិយមប្រើមាត់ជំនួសវិញ
-មិននិយាយខ្លាំងៗ បង្ហាញការខឹងសម្បារ ឬមិនគោរព រួមទាំងរិះគន់អ្នកណាម្នាក់នៅចំពោះមុខ
-មិនគួរធ្វើការណាត់ជួបពលរដ្ឋហ្វីលីពីននៅថ្ងៃអាទិត្យទេ ព្រោះវាជាថ្ងៃដែលពួកគេទៅព្រះវិហារ និងជាថ្ងៃគ្រួសារ ៕ Know before you go: the Philippinesប្រភព ៖ lapak teaw

អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ាទាំងអស់ នឹងមានឯកសណ្ឋានផ្លូវការផ្ទាល់ខ្លួន

0

សមាគមឧកញ៉ា នៅកម្ពុជា ដែលមានអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដាក់សំណើសុំផ្ដល់សិទ្ធិដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួល បានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារឧកញ៉ ទាំងអស់នៅកម្ពុជា។

យោងតាមលិខិតលេខ៩២២-៦២ សឧក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់អ្នកឧកញ៉ាប្រធានសមាគម ឧកញ៉ាកម្ពុជា -លិខិតលេខ៤៣៨ ខន/០២៣ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

  • ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា នឹងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មក ជាមួយ
  • ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា
  • ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ាជ្រាបនិងចាត់ចែងអនុវត្ត៕

ក្រោយពីមិនបន្តតំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែន នឹងកាន់តំណែង៣នេះ

0

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖”សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិអាណត្តិទី៧ នោះឡើយ ដោយសម្តេចនឹង​កាន់​តំណែង​ផ្សេង​ចំនួន ៣​ជា​ជំនួស​វិញ”។

ក្រោយ​លាលែង​តំណែង​នាយករដ្ឋមន្ត្រី នឹង​កាន់​តំណែង​ចំនួន ៣ ទី១ ប្រធាន​បក្ស​ប្រជាជនកម្ពុជា ទី២​ប្រធានព្រឹទ្ធសភា និង​ដើរតួនាទីជា​ប្រមុខរដ្ឋ​ស្ដី​ទី ករណី​ព្រះមហាក្សត្រ​ដែល​ជា​ប្រមុខរដ្ឋ មាន​ព្រះរាជ​កិច្ច​ត្រូវ​យាង​ចេញ​ពី​ប្រទេស ដោយ​ឡែក​ទី៣ សម្ដេចតេជោ នឹង​កាន់ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​រាជសម្បត្តិផងដែរ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត នៅថ្ងៃទី២២ ខែសីហា ដោយត្រូវចូល​ទៅ​ស្បថ​មុខ​ព្រះ​មហាក្សត្សនៅថ្ងៃទី២១ ខែសីហា ជាមុនសិន៕

ទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាក្តៅបំផុតរបស់ពិភពលោក

0

សហរដ្ឋអាមេរិក៖ យោងតាម ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតរបស់ឆ្នេរសមុទ្ររដ្ឋផ្លរីដាគឺ ៣៧.៨ អង្សាសេ ឡើងដល់ ៣៨.៤ អង្សាសេក្នុងរយៈពេលពីរបីម៉ោងដែលជាសក្តានុពលបង្កើតកំណត់ត្រាពិភពលោកសម្រាប់កំដៅក្តៅបំផុតនៅក្នុងទឹកសមុទ្រ។ ទិន្នន័យខាងលើត្រូវបានគេយកចេញពីទុយយោនៅឈូងសមុទ្រ Manatee ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Miami ក្នុងជម្រៅ ១.៥ ម៉ែត្រ។South Florida water temperature hits triple digits, may have set world  record for warmest seawater | PBS NewsHour

លោក Jeff Masters អ្នកជំនាញឧតុនិយមដែលធ្វើការឱ្យរដ្ឋាភិបាលបាននិយាយថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៣ សមុទ្រមេឌីទែរ៉ាណេបានឡើងដល់សីតុណ្ហភាពខ្ពស់បំផុតជាមួយនឹង ២៨.៣ អង្សាសេ។ ប៉ុន្តែបច្ចុប្បន្នទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាថ្មីជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨.៤ អង្សាសេ ដែលជាភពក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាក្តៅបំផុតក្នុងរយៈពេលរាប់ពាន់ឆ្នាំ នេះបើយោងតាមអ្នកឧតុនិយម Gavin Schmidt នៃអង្គការណាសា។Florida in hot water as ocean temperatures rise along with the humidity -  WSVN 7News | Miami News, Weather, Sports | Fort Lauderdale

កំដៅខ្លាំងកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក ផ្កាថ្ម និងប្រភេទសត្វសមុទ្រមួយចំនួន។ មូលនិធិស្តារផ្កាថ្មមិនរកប្រាក់ចំណេញ (CRF) បាននិយាយថា ថ្មប៉ប្រះទឹកមួយឈ្មោះថា Sombrero នៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលវាត្រូវបានស្ដារឡើងវិញអស់រយៈពេលជាងមួយទសវត្សរ៍ ឥឡូវនេះវាត្រូវបានបំផ្លាញដោយសារកំដៅ។ ប្រហែល ២៥% នៃសត្វសមុទ្ររស់នៅជុំវិញថ្មប៉ប្រះទឹក ដែលជាគូប្រជែងនឹងព្រៃត្រូពិចសម្រាប់ជីវចម្រុះក៏ត្រូវបានបំផ្លាញដោយសារកំដៅផងដែរ៕South Florida waters hit hot tub level and may have set world record for warmest  seawater | WPRI.comប្រភព៖vnexpress

ដល់ពេលហើយនោះ ! ចិនចាប់ផ្តើមប្រមូលផលទុរេនជាលើកដំបូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងមក នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន គេបានរៀបចំកិច្ចប្រជុំមួយដែលនិយាយអំពីឧស្សាហកម្មទុរេនចិន ដែលដាំដុះជាលើកដំបូង ។ ក្នុងកិច្ចប្រជុំនេះ មានអាជីវករជាច្រើននាក់បានមកចូលរួមស្តាប់ និងនាំគ្នាបរិភោគទុរេនផងដែរ ។

ប្រទេសចិនបានដាំទុរេនលើកដំបូងនៅលើផ្ទៃដីប្រមាណ៧០០រ៉ៃ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ហើយពួកគេបានទុកឱ្យទុរេនទុំនៅលើដើម ទើបធ្វើការប្រមូលផល ។ នៅខែកក្កដា ឆ្នាំ២០២៣ គឺជាពេលប្រមូលផលទុរេននៅប្រទេសនេះ ហើយគេសង្ឃឹមថា នឹងអាចប្រមូលផលបានប្រមាណ៤០តោន ។First Harvest of Chinese Durians to Hit the Market in June - Caixin Global

លោក Lang Haipo នាយកសមាគមទុរេនទីក្រុងសាន់យ៉ានិយាយថា ៖ «យើងបានបើកហាងទុរេននៅតាមបណ្តាទីក្រុងធំៗជាច្រើនដូចជា ទីក្រុងប៉េកាំង, សៀងហៃ, ក្វាងចូវ និងស៊ីនចូវ ហើយយើងនឹងយកទុរេនមានគុណភាពល្អបំផុតទៅលក់ឱ្យអតិថិជន ។ បច្ចុប្បន្ន មានក្រុមអាជីវករមកទំនាក់ទំនងរួចហើយ រហូតដល់ទុរេនរបស់យើងមិនគ្រប់គ្រាន់តាមតម្រូវការ» ។Durian Tree Images – Browse 39,932 Stock Photos, Vectors, and Video | Adobe  Stock

ចាប់ពីឆ្នាំ២០១៨ ខេត្តយូណានបានចាប់ផ្តើមយកគ្រាប់ពូជទុរេនមកសាកល្បងដាំដុះនៅលើផ្ទៃដីមានទំហំធំ ។ នៅឆ្នាំ២០២៣នេះ ប្រទេសចិនបានដាំទុរេននៅទីក្រុងសាន់យ៉ា, ឡេតង, ប៉ៅធីង និងលីងស៊ុយ ដែលមានផ្ទៃដីសរុបជាង១ម៉ឺនរ៉ៃ ។

សារព័ត៌មានចិនចុះផ្សាយថា ទុរេនដែលដាក់លក់នៅទីផ្សារប្រទេសចិនភាគច្រើន គឺបាននាំចូលពីប្រទេសក្នុងតំបន់អាស៊ាន ហើយទុរេនទាំងនេះពុំទាន់ទុំពេញលេញទេ គឺទុំចាប់ពី៧០% ទៅ៨០% ។ ចំណែកទុរេនដាំនៅប្រទេសចិនវិញ គេបេះផ្លែវានៅពេលយប់ ហើយក្នុង១ដើមមានទុរេន៣ផ្លែ ៕ ប្រភព ៖ China Face

មនុស្សជាង ២០,០០០ នាក់តែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំនៅក្នុងតំបន់ត្រីកោណអាឡាស្កា

0

បរទេស៖ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ ត្រីកោណអាឡាស្កាបានក្លាយជាកន្លែងនៃការបាត់ខ្លួនដែលមិនអាចពន្យល់បានច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។

ត្រីកោណអាឡាស្កា គឺជាតំបន់មួយនៅក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសសហរដ្ឋអាមេរិក នឹងជាទីក្រុងដាច់ស្រយាលតូចមួយនៅឆ្នេរសមុទ្រភាគខាងជើង។ មនុស្សជាង ២០.០០០ នាក់ត្រូវបានប៉ាន់ប្រមាណថាបានបាត់ខ្លួននៅក្នុងទឹកដីដ៏ធំនេះចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០។ នៅទូទាំងរដ្ឋអាឡាស្កា ជាមធ្យមមានមនុស្សចំនួន ២,២៥០ នាក់បានបាត់ខ្លួនជារៀងរាល់ឆ្នាំ ដែលចំនួននេះកើនឡើងទ្វេដងនៃចំនួនមធ្យមជាតិ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់រាងត្រីកោណដ៏រដុបនេះ។The strange stories of the Alaska Triangle — StrangeOutdoors.com

មនុស្សល្បីៗមួយចំនួនដែលបាត់ខ្លួននៅតំបន់ត្រីកោណអាឡាស្កា រួមមានលោក Sir Thomas Hale Boggs អតីតមេដឹកនាំភាគច្រើននៅក្នុងសភាតំណាងសហរដ្ឋអាមេរិក និងលោក Nick Begich សមាជិកសភាអាឡាស្កា។ អ្នកនយោបាយពីរនាក់បានបាត់ខ្លួននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៧២ ពេលកំពុងហោះហើរក្នុងយន្តហោះតូចមួយពី Anchorage ទៅកាន់ Juneau ជាមួយនឹងជំនួយការ Begich Russell Brown និងអ្នកបើកយន្តហោះ Don Jonz ។ អាជ្ញាធរបានបើកកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំ ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំង ៤ នាក់ ប៉ុន្តែមិនបានរកឃើញសាកសព ឬបំណែកយន្តហោះនោះទេ។More people disappear in the Alaska Triangle than anywhere else - The Manual

បច្ចុប្បន្នត្រីកោណអាឡាស្កាគឺជារដ្ឋដែលមានប្រជាជនតិចជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែប្រជាជនក្នុងរដ្ឋនេះតែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំដោយមិនដឹងមូលហេតុ។ អ្នកស្រាវជ្រាវជាច្រើនបានចុះទៅស្វែងរកអាថ៌កំបាំងនៅទីនោះហើយក៏បានបាត់ខ្លួនដោយមិនដឹងមូលហេតុដូចគ្នា។ សព្វថ្ងៃត្រីកោណអាឡាស្កាគឺជាកន្លែងសម្រាប់សកម្មភាពម៉ាញេទិកមិនធម្មតា នឹងជាវាលរហោស្ថានដែលស្ងាត់ជ្រងំជាមួយនឹងភ្នំតូចៗ ផ្ទាំងទឹកកក អាកាសធាតុត្រជាក់ជូរចត់ រួមជាមួយបឹងរាប់លាន៕Why Over 20,000 People Have Vanished In "The Alaska Triangle" | IFLScienceWhy Do So Many People Go Missing in the Alaska Triangle? | MapQuest Travel ប្រភព៖vnexpress

មើលមួយភ្លេត ស្មានតែប្រទេសតែមួយ តាមពិតជាទង់ជាតិប្រទេស២ផ្សេងគ្នា

0

ទង់ជាតិ គឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើន ដែលអាចសម្គាល់បាននូវអត្តសញ្ញាណរបស់ប្រទេសមួយ។

ជាធម្មតា មនុស្សអាចដឹងថាទង់ជាតិមួយណាជាកម្មសិទ្ធិរបស់ប្រទេសណាបាន លុះត្រាតែ ប្រទេសនោះជាប្រទេសដែលលេចធ្លោនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ឬក៏ជាប្រទេសមហាអំណាច ឬក៏ប្រទេសនោះមានវប្បធម៌ និងកន្លែងទេសចរណ៍កម្សាន្តគួរឱ្យទាក់ទាញជាដើម។

ក៏ប៉ុន្តែ បច្ចុប្បន្ន ក៏នៅមានការភាន់ច្រឡំមួយចំនួនផងដែរ រវាងទង់ជាតិប្រទេសមួយចំនួន ជាក់ស្តែងគឺប្រទេសឆាដ(Chad) និង រ៉ូម៉ានី (Romania)។Elon Musk's Tweet Shows Chad and Romania Have Almost Identical Flags

នៅលើលោកនេះ គ្មាន​ទង់ជាតិ​ណាមួយ​ មានភាពស្រដៀគ្នាខ្លាំង​ដូច​ទង់ជាតិ​ប្រទេសទាំងពីរ​នេះនោះ​ទេ។ ការរចនា និងទំហំរបស់ទង់ជាតិ ស្ទើរតែដូចគ្នាបេះបិទ សូម្បីតែឆ្នូតបញ្ឈរពណ៌ខៀវ លឿង និងក្រហមនៅលើទង់ជាតិក៏ដោយ។

ទង់ជាតិរ៉ូម៉ានី មានតាំងពីឆ្នាំ១៨៦១ ដោយឡែកទង់ជាតិនៃប្រទេសឆាដ ត្រូវបានប្រាក់ប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបារាំង។

កាលដើមឡើយទង់ជាតិរ៉ូម៉ានី ក៏ធ្លាប់ផ្លាស់ប្តូរម្តងដែរ ដោយបានបន្ថែមរូបភ្នំនៅចំកណ្តាល ដើម្បីកុំឱ្យច្រឡំជាមួយទង់ជាតិប្រទេសឆាដ តែដោយសារតែរូបទង់ជាតិចាស់របស់ប្រទេសរ៉ូម៉ានី ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិរួចហើយនោះ ពួកគេក៏សម្រេចចិត្តប្រើប្រាស់ទង់ជាតិចាស់ដែលគ្មានរូបភ្នំវិញ។File:Flag of Romania (1965–1989).svg - Wikimedia Commons

ម៉្យាងវិញទៀត រ៉ូម៉ានី បានអះអាងថា៖” តាមប្រវត្តិសាស្ត្រពួកគេជាអ្នកដាក់ឱ្យប្រើប្រាស់រូបទង់ជាតិនេះមុន ហេតុដូច្នេះ អ្នកដែលគួរតែប្តូរគួរណាស់តែប្រទេសឆាដ”។

មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសទាំងពីរនេះ ហាក់មិនមានការឈ្លោះប្រកែកអំពីទង់ជាតិនេះនោះទេ ដោយហេតុថាប្រទេសទាំងពីរគ្មានប្រវត្តិសាស្ត្រធ្លាប់មានសង្គ្រាមជាមួយគ្នា និងមិនមែនជាប្រទេសស្ថិតនៅក្នុងទ្វីបជាមួយគ្នាទៀត ដោយឆាដ នៅទ្វីអាហ្វ្រិក ខណៈរ៉ូម៉ានី នៅទ្វីបអឺរ៉ុប៕Chad Travel Guide and Country InformationRomania country profile - BBC News

ប្រភព៖ Britannica