ប្រធានាធិបតីអាមេរិកនឹងមកទស្សនកិច្ចនៅប្រទេសវៀតណាម
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G20 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបង្កើនឥទ្ធិពលរបស់អាមេរិក ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ចូ បៃដិន ក្លាយជាមេដឹកនាំអាមេរិកដំបូងគេ បើគិតចាប់ពីសម័យលោក Bill Clinton នៅឆ្នាំ២០០០ ដែលបានទៅកាន់ប្រទេសវៀតណាម ខណៈវៀតណាមធ្លាប់ជាសមរភូមិប្រយុទ្ធគ្នាជាមួយអាមេរិកកាលពីមុន ។
ភារកិច្ចសំខាន់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការធ្វើដំណើរទៅកាន់វៀតណាមនៅថ្ងៃទី១០ ខែកញ្ញា ក៏មិនខុសគ្នាពីការធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 គឺអាមេរិកព្យាយាមទាក់ទាញការគាំទ្រ និងទប់ទល់នឹងឥទ្ធិពលចិនកាន់តែខ្លាំងនៅតំបន់នេះ ។
លោក Jake Sullivan ទីប្រឹក្សាផ្នែកសន្តិសុខជាតិអាមេរិក (National Security Advisor of the United States) បានលើកឡើងមុននេះថា រយៈពេលជាច្រើនឆ្នាំកន្លងមក អាមេរិក និងវៀតណាមបានសហការគ្នាដើម្បីឆ្លងកាត់ការឈឺចាប់ដោយសារសង្គ្រាមវៀតណាម ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នឹងក្លាយជាជំហានសំខាន់មួយដើម្បីលើកកម្ពស់កិច្ចសហការការទូតជាមួយគ្នា និងឆ្លុះបញ្ចាំងពីតួនាទីនាំមុខរបស់វៀតណាមដល់បណ្តាញដៃគូកំពុងរីកចម្រើនរបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃអនាគត ។
លោក ចូ បៃដិន នឹងជួបពិភាក្សាជាមួយលោក Nguyen Phu Trong មេដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងមានពិធីទទួលស្វាគមន៍ និងសុន្ទរកថារបស់មេដឹកនាំអាមេរិកផងដែរ ។ កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមក ទើបមានការប្រគល់រង្វាន់សំខាន់ដល់អតីតអ្នកបើកឧទ្ធម្ភាគចក្រដែលបានជួយទាហាន៤នាក់ក្នុងអំឡុងសង្គ្រាមវៀតណាម ។
លោក ចូ បៃដិន នឹងជួបប្រធានាធិបតីវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីវៀតណាម លោក Minh Chinh ហើយប្រទេសទាំងពីររំពឹងថា នឹងអាចចុះកិច្ចព្រមព្រៀង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈប្រទេសទាំងពីរធ្លាប់ជាសត្រូវជាមួយគ្នាកាលពី៥០ឆ្នាំមុនក្នុងសង្គ្រាមវៀតណាម ដោយធ្វើឱ្យពលរដ្ឋវៀតណាមរាប់លាននាក់ និងទាហានអាមេរិកជាង៥៨.០០០នាក់ស្លា.ប់ ។
កន្លងមក ប្រទេសវៀតណាមមិនបានបង្ហាញការប្តេជ្ញាចិត្តអំពីតុល្យភាពអំណាចរវាងអាមេរិក និងចិនទេ ។ លោក Nguyen Quoc Coung ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បញ្ជាក់ថា វៀតណាមមានគោលនយោបាយច្បាស់លាស់ថា នឹងមិនចូលខាងណាទេ ហើយវៀតណាមក៏មិនជ្រើសយកអាមេរិកដើម្បីប្រឆាំងនឹងចិនដែរ ។ ដូច្នេះ អាមេរិកបានដឹងរឿងនេះយ៉ាងច្បាស់ ប៉ុន្តែមេដឹកនាំអាមេរិកមកកាន់វៀតណាមលើកនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងអំឡុងពេលចិនទាមទារភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យមានភាពតានតឹងម្តងទៀត ៕ ប្រភព ៖ TNN World



លិខិតដដែលបានបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារក្នុងមួយតោន សម្រាប់អង្ករស។



នៅតំបន់នេះក្រៅពីទឹកធ្លាក់ចម្ការក្រូច ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ ថែមទៀតផងដែរ។ សំរាប់ទីតាំងទឹកធ្លាក់ចម្ការក្រូច ពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រើប្រាស់។
ក៏ប៉ុន្តែក្នុងការទៅលេងទឹកជ្រោះនេះ សូមភ្ញៀវទេសចរណ៍ប្រយ័ត្ន ព្រោះថ្មរអិល ប្រសិនបើមានមេឃភ្លៀង គួរណាស់សួរនាំពូប្រជាការពារជាមុន ព្រោះខ្លាចទឹកបុកមកខ្លាំងដោយសារវាមានប្រភពមកពីភ្នំ៕

រូបសំណាក Moai នេះ មានទីតាំងស្ថិតនៅប្រទេសឈីលី ដោយជាទូទៅរូបសំណាកនីមួយៗ មានកំពស់ចាប់ពី ២ម៉ែត្រ ដល់២០ម៉ែត្រ។ ក្រុមបុរាណវិទូ បានប្រទះឃើញថា នៅក្រោមរូបក្បាលមនុស្សយក្សគឺមានតួខ្លួន ហើយតួខ្លួនរបស់វាមានលម្អទៅដោយគំនូរខ្វាត់ខ្វែង តែពួកវាត្រូវបានកប់យ៉ាងជ្រៅនៅក្រោមដី។
ពួកគេបានសាកល្បងរុករកទៅលើរូបក្បាលមនុស្សយក្សប្រមាណជា ១៥០រូប ស្ថិតនៅតំបន់ Rano Raraku ប្រទេសឈីលី។ ឆ្លងកាត់កំណាយជាច្រើនឆ្នាំ ទីបំផុតក្រុមបុរាណវិទូបានរកឃើញការពិតថា តួខ្លួនរបស់រូបក្បាលមនុស្សយក្សមានកម្ពស់ចាប់ពី ៧ម៉ែត្រឡើង ហើយមានទម្ងន់ជាង ៨០តោន។ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ទើបតួខ្លួនទាំងនោះត្រូវបានលិចបាត់នៅក្រោមដី បន្សល់ទុកតែក្បាល៕















.jpg)


