ជារៀងរាល់ព្រឹកនៅពេលដែលអ្នកក្រោកពីគេងទៅធ្វើការ អ្នកនឹងមានកម្លាំងថាមពលស្វាហាប់ក្នុងការធ្វើការ ប៉ុន្តែជាទូទៅបន្ទាប់ពីអាហារថ្ងៃត្រង់រួច មានមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាអស់កម្លាំង ឬហត់នឿយ និងគ្មានថាមពលក្នុងការផ្ដោតអារម្មណ៍ធ្វើការទៀតឡើយ។ ដូច្នេះដើម្បីជៀសវាង “ការហត់នឿយ” នៅកន្លែងធ្វើការ អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖

១.សើច៖ យោងតាមការសិក្សាវិទ្យាសាស្ត្របានរកឃើញថាការសើចជួយឱ្យរាងកាយបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដែលជួយទប់ទល់នឹងភាពតានតឹង រួមជាមួយជំងឺផ្សេងៗទៀត។ ដូច្នេះហើយ អ្នកគួរតែរកឱកាសឱ្យខ្លួនឯងសើច ដូចជានិយាយជាមួយមិត្តរួមការងារដែលជាមនុស្សកំប្លែងជាដើម ឬមើលរឿងកំប្លែងដើម្បីបំបាត់ភាពតានតឹងបន្ទាប់ពីការងារ។Using Humour to Increase Employee Engagement - HR ASIA

២.រាប់អានមនុស្សក្នុងសង្គម៖ អ្នកគួររកពេលជួបមិត្តភ័ក្ដិនៅក្រៅការងារ ដើម្បីបំពេញអារម្មណ៍និងតម្រូវការរបស់អ្នក ព្រោះបើយើងស្គាល់តែអ្នកធ្វើការក៏មិនល្អដែរ ដូច្នេះអ្នកគួររាប់អានមនុស្សក្នុងសង្គមឱ្យបានច្រើន។Laughing at work can actually make people take your career more seriously -  MarketWatch

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមានឥទ្ធិពលវិជ្ជមានទាំងរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ធ្វើឱ្យការចងចាំរបស់អ្នកកាន់តែប្រសើរឡើង និងជួយការពារការហត់នឿយដែលបណ្តាលមកពីការអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។This Quick (and Sorta Subtle) Workout at the Office Can Help Your Health -  Muscle & Fitness

៤.រៀននិយាយថាទេ៖ ការចេះជួយគ្នាទៅវិញទៅមកក្នុងកន្លែងការងារគឺជារឿងល្អ ប៉ុន្តែប្រសិនបើការងារយើងច្រើនហើយយើងនៅតែបន្តជួយការងារអ្នកផ្សេងទៀត វាអាចជាសម្ពាធការងារ ដូច្នេះអ្នកគួរចាំបាច់និយាយថាទេប្រសិនបើមានកិច្ចការផ្សេងៗដែលមិនមែនជាការងាររបស់អ្នក។ រឿងសំខាន់គឺត្រូវកំណត់អាទិភាពការងារទៅតាមនោះ ដោយជ្រើសរើសធ្វើការងារសំខាន់បំផុត ឬចាំបាច់បំផុតជាមុនសិន៕
ប្រភព៖sanook