អណ្តើកបានបង្ហាញខ្លួននៅលើផែនដីកាលពី ២២០ លានឆ្នាំមុន វាជាសត្វមួយក្នុងចំណោមសត្វដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក។ អណ្តើកភាគច្រើនមានរូបរាងតូច ឬមធ្យម ប៉ុន្តែខ្លះទៀតក៏មានទំហំធំនិងមានទម្ងន់រាប់ពាន់គីឡូផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអណ្តើកយក្សដ៏ធំបំផុតលើលោក៖
១. Stupendemys ៖ គឺជាប្រភេទសត្វអណ្តើកទឹកសាបដែលផុតពូជកាលពី ១០ លានឆ្នាំមុននៅអាមេរិកខាងត្បូង។ អណ្តើកនេះមានប្រវែង ២.៨៦ ម៉ែត្រ និងមានទម្ងន់ ១,១៤៥ គីឡូក្រាម ហើយវាជាសត្វស៊ីស្មៅ និងរុក្ខជាតិក្រោមទឹកនៅបាតទន្លេ និងបឹង។
។ អដ្ឋិធាតុរបស់វាត្រូវបានគេរកឃើញនៅ Urumaco Formation នៃប្រទេស Venezuela ភាគខាងជើងនៃទ្វីបអាមេរិកខាងត្បូង។ បច្ចុប្បន្នអណ្តើកយក្សដ៏ធំបំផុតលើលោកនេះ ត្រូវបានគេរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិហាវ៉ាដ។
២.Leatherback៖ គឺជាប្រភេទសត្វអណ្តើកសមុទ្រដែលត្រូវបានគេរកឃើញនៅគ្រប់មហាសមុទ្រត្រូពិច សត្វនេះមានប្រវែងរហូតដល់ ២.១៣ ម៉ែត្រ និងមានទម្ងន់ ៦៥០ គីឡូក្រាម។ យោងតាមការស្រាវជ្រាវសត្វអណ្តើកយក្សនេះស៊ីសត្វសមុទ្រផ្សេងៗទៀតជាអាហារដូចជា មឹក ត្រី ក្តាម សារ៉ាយសមុទ្រ jellyfish និង tunicates ។
៣.Longgerhead៖ គឺជាប្រភេទសត្វអណ្តើកសមុទ្រធំជាងគេទីបីនៅលើពិភពលោក សត្វនេះមានប្រវែងរហូតដល់ ២.១០ ម៉ែត្រ និងមានទម្ងន់ ៥៤៥ គីឡូក្រាម។ វាត្រូវបានគេរកឃើញនៅមហាសមុទ្រធំៗដូចជាអាត្លង់ទិក ប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងនៅក្នុងសមុទ្រមេឌីទែរ៉ាណេ៕










