រកឃើញកំណប់វត្ថុបុរាណមាសទម្ងន់ជាង ១០០ ក្រាម
បរទេស៖ ក្រុមអ្នករាវរកលោហធាតុស្ម័គ្រចិត្តបានរកឃើញកំណប់មាសដ៏ធំបំផុតរបស់ប្រទេសន័រវេសក្នុងសតវត្សរ៍នេះ ដែលមានអាយុកាលប្រហែល ១,៥០០ ឆ្នាំមុន។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែកញ្ញាថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណប់វត្ថុបុរាណមាស រួមទាំងបន្តោងចំនួន ៩ ដែលមាននិមិត្តសញ្ញាដ៏កម្រ ចិញ្ចៀនមាស ៣ និងគ្រាប់មាសចំនួន ១០ ខណៈកំពុងរុករក Rennesoy ដែលជាកោះឯកជនមួយនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសន័រវែស។ ក្រោយពីជីករកឃើញកំណប់មាសដ៏មានតម្លៃនេះ ក្រុមអ្នកស្រាវជ្រាវក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីត្រួតពិនិត្យបន្ថែម។
អាជ្ញាធរបាននិយាយថា ដុំមាសទាំងអស់នេះមានទម្ងន់ប្រហែល ៣,៥ អោន (១០០ ក្រាម) បន្ទាប់មកពួកគេក៏បានទាក់ទងទៅសារមន្ទីបន្តទៀត។ យោងតាមលោក Ole Madsen នាយកសារមន្ទីរបុរាណវិទ្យានៃសាកលវិទ្យាល័យ Stavanger បាននិយាយថា “នេះគឺជាការរកឃើញដ៏អស្ចារ្យបំផុតនៃសតវត្សរ៍នេះសម្រាប់មាសនៅក្នុងប្រទេសន័រវេស។ ថ្វីត្បិតតែចិញ្ចៀនមើលទៅដូចកាក់មាសក៏ដោយ ក៏វាត្រូវបានគេហៅថា “bracteates” ដែលជាគ្រឿងតុបតែង។

សាស្ត្រាចារ្យរង Hakon Reiersen នៃសាកលវិទ្យាល័យ Stavanger Archaeological Museum ជឿថាកំណប់មាសទាំងនេះអាចត្រូវបានលាក់ទុកដើម្បីសុវត្ថិភាព ឬត្រូវថ្វាយដល់ព្រះនៅពេលដែលចាំបាច់។ លោក Reiersen បានបន្តទៀត “គ្រឿងអលង្ការនេះត្រូវបានធ្វើឡើងដោយជាងមាសដែលមានជំនាញ ហើយត្រូវបានពាក់ដោយអ្នកដែលមានអំណាចបំផុតនៅក្នុងសង្គមកាលពី ៥០០ ឆ្នាំមុនក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុក នៅពេលដែលគ្មានអធិរាជរ៉ូម៉ាំងគ្រប់គ្រងអឺរ៉ុបខាងលិច។ ការស្វែងរក bracteates ជាច្រើនគឺកម្រណាស់ ដូច្នេះយើងមិនមានរបកគំហើញណាមួយដែលអាចប្រៀបធៀបទៅនឹងការរកឃើញនេះទេ៕
ប្រភព៖vnexpress


លាតសន្ធឹងក្នុងទំហំជាង២ហិចតា ជាមួយអង្កត់ផ្ចិតប្រវែងប្រហែល ១៦៨ ម៉ែត្រ បានធ្វើឱ្យ “បរិមណ្ឌលបន្ទាយស្រី” គឺជារង្វង់មូលធំជាងបំផុតនៅក្នុងប្រទេសកម្ពុជានេះ។
សូមបញ្ជាក់ផងដែរថា “បរិមណ្ឌលបន្ទាយស្រី” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍តែងតែប្រទះឃើញនៅតាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន៕






បច្ចុប្បន្ន តម្រូវការយន្តហោះសកលបានកើនឡើង ខណៈដែលតម្រូវការធ្វើដំណើរបានងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្នុងអំឡុងទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Vietjet Air ក៏បានចុះកិច្ចសន្យាទិញ យន្តហោះ Boeing ៧៣៧ Max ចំនួន ១០០ គ្រឿងផងដែរ។
ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរនៅលើពិភពលោកគឺ Boeing និង Airbus គ្រោងនឹងចេញលក់នូវចំនួនយន្តហោះថ្មីៗប្រណិតបន្ថែមទៀតនៅចុងឆ្នាំ ២០៣០ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕















ប្រភព ៖ mgronline





